ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 28 ៖ ថ្ងៃ​ទី 3 មរមន 3–6


មេរៀនទី 28 ៖ ថ្ងៃ​ទី 3

មរមន 3–6

សេចក្តី​ផ្ដើម

បន្ទាប់​ពី​យកបាន​ដែនដី​ពី​ពួក​សាសន៍​លេមិន​មកវិញ ពួក​សាសន៍​នីហ្វៃ​បាន​រៀបចំ​សម្រាប់​ចម្បាំង​ម្ដងទៀត ។ មរមន​ទទូច​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ប្រែចិត្ត តែ​ពួកគេ​បែរ​ជា​អួតអាង​នៅក្នុង​កម្លាំង​ខ្លួន​ផ្ទាល់​ទៅវិញ ហើយ​បាន​ស្បថ​ថា​នឹង​សងសឹក​ឲ្យ​បងប្អូន​គេ ។ ដោយសារ​ព្រះអម្ចាស់​បាន​ហាម​ឃាត់​រាស្ត្រ​ទ្រង់​ពី​ការសងសឹក នោះ​មរមន​បាន​បដិសេធ​ក្នុង​ការដឹកនាំ​ពលទ័ព​ពួកគេ ហើយ​ពួកគេ​បាន​ចាញ់ ។ ខណៈ​ដែល​ពួក​សាសន៍​នីហ្វៃ​មានះ​នៅក្នុង​សេចក្ដី​ទុច្ចរិត នោះ​ព្រះ​បាន​ចាក់​នូវ​ការជំនុំ​ជម្រះ​របស់​ទ្រង់​មកលើ​ពួកគេ ហើយ​ពួក​លេមិន​បាន​ចាប់ផ្ដើម​បោសសម្អាត​​ពួកគេ​ចេញ​ពី​ផែនដី ។ នៅ​ទីបំផុត មរមន​បាន​ត្រឡប់​មក​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​ក្នុង​ចម្បាំង ប៉ុន្តែ​ដោយសារ​ពួកគេ​បដិសេធ​ក្នុង​ការប្រែចិត្ត នោះ​ពួកគេ​ត្រូវបាន​បំផ្លាញ​ដោយ​ពួក​សាសន៍​លេមិន ។ មរមន​បាន​ទួញ​សោក​ចំពោះ​ការធ្លាក់​ និង ការគ្មាន​បំណង​នឹង​ត្រឡប់​មករក​ព្រះយេស៊ូវគ្រីស្ទ​វិញរបស់​គេ ។ លោក​បាន​ព្យាករ​ថា បញ្ជី​អំពី​ប្រជាជន​នេះ​នឹង​លេច​ចេញ​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ ហើយ​លោក​បាន​លើក​ទឹកចិត្ត​ពួក​អ្នក​ដែល​នឹង​អាន​វា ឲ្យ​ប្រែចិត្ត ហើយ​រៀបចំ​សម្រាប់​ការជំនុំ​ជម្រះ​របស់​ពួកគេ​ផ្ទាល់​នៅ​ចំពោះ​ព្រះ ។

មរមន 3–4

ដោយសារ​តែ​ពួក​សាសន៍​នីហ្វៃ​កើនឡើង​ក្នុង​សេចក្ដី​ទុច្ចរិត នោះ​មរមន​បដិសេធ​នឹង​ដឹកនាំ​ពលទ័ព​របស់​គេ ហើយ​ពួក​លេមិន​បាន​ចាប់ផ្ដើម​បោសសម្អាត​​ពួក​សាសន៍​នីហ្វៃ​ចេញ​ពី​ផែនដី

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​អ្វី​មួយ​ក្នុង​ជីវិត​អ្នក​ទេ ? តើ​អ្នក​គិត​ថា ទ្រង់​បាន​លើក​ទឹកចិត្ត ឬ បាន​ជួយ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​មួយ​ក្នុង​ជីវិត​អ្នក ដោយ​អ្នក​មិន​បាន​ដឹង​ពី​វា​ដែរ​ឬ​ទេ ?

នៅ​ជំនាន់​របស់​មរមន ជា​ញឹកញាប់ ពួក​សាសន៍​នីហ្វៃ​មិនបាន​ដឹង ឬ ដឹងគុណ​ចំពោះ​របៀប​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​អានុភាព​ចំពោះ​ចម្បាំង​របស់​ពួកគេ​ជាមួយ​ពួក​សាសន៍​លេមិន​នោះ​ទេ ។ បន្ទាប់ពី​ពួក​សាសន៍​នីហ្វៃ​បាន​ធ្វើ​សន្ធិសញ្ញា​ជាមួយ​នឹង​ពួក​សាសន៍​លេមិន និង ពួក​ចោរ​កាឌីអានតុន​ហើយ ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ពួកគេ​រស់នៅ​អស់ 10 ឆ្នាំ ដោយ​ពុំ​មាន​ការទាស់ទែង ។ ក្នុង​អំឡុង​ឆ្នាំ​ទាំងនោះ ពួកគេ​បាន​រៀបចំ​ខាង​រូបកាយ​សម្រាប់​ការវាយ​ប្រហារ​ដែល​នឹង​មាន ( សូម​មើល មរមន 2:28; 3:1 ) ។

សូម​អាន មរមន 3:2–3 ហើយ​រកមើល​របៀប​ដែល​កាន់តែ​សំខាន់​មួយ ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ការវាយ​ប្រហារ​របស់​ពួក​សាសន៍​លេមិន ។ តើ​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​ដោយ​របៀប​ណា ? យោង​តាម មរមន 3:3 ហេតុអ្វី​ព្រះអម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​ពួក​សាសន៍​នីហ្វៃ នៅក្នុង​ចម្បាំង​ថ្មីៗ​របស់​ពួកគេ បើទោះ​ពួកគេ​មាន​ភាពទុច្ចរិត​នោះ ?

ដូច​មាន​កត់ត្រា​ក្នុង មរមន 3:4–8 ព្រះអម្ចាស់​បាន​ការពារ​ពួក​សាសន៍​នីហ្វៃ​ពីរ​ដង​ទៀត នៅក្នុង​ចម្បាំង ។ សេចក្ដី​ពិត​ខាង​គោលលទ្ធិ​មួយ ដែល​យើង​អាច​រៀន​ចេញពី​ដំណោះស្រាយ​របស់​ព្រះអម្ចាស់ ជាមួយ​នឹង​ជាតិ​សាសន៍​នីហ្វៃ​ដ៏​ទុច្ចរិត គឺ​ថា នៅក្នុង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ឱកាស​គ្រប់គ្រាន់ ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ។ ឱកាស​ទាំងនេះ​ជា​ភស្ដុតាង​នៃ​ការអត់ធ្មត់ និង សេចក្ដី​មេត្តា​របស់​ព្រះ និង នៃ​ព្រះបំណង​របស់​ទ្រង់​ដែល​ចង់​ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​ រស់នៅ​នៅក្នុង​របៀប​មួយ ដែល​សក្ដិសម​ទៅ​នឹង​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដង្វាយធួន ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ( អ្នក​អាច​នឹង​ចង់​ឆ្លើយ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ប្រសិនបើ​ចម្លើយ​នោះ​ពិសិដ្ឋ ឬ សម្ងាត់ ) ៖

    1. តើ​ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រែចិត្ត និង ប្រទាន​ដល់​អ្នក​នូវ​ឱកាស​ដើម្បី​ធ្វើ​ដូច្នោះ យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​ការណ៍​នេះ​បង្រៀន​អ្វី​ដល់​អ្នក អំពី​លក្ខណៈ​របស់​ទ្រង់ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​កុំ​ឲ្យ​ព្រងើយ​កន្ដើយ ឬ ពង្រឹង​ចិត្ត​អ្នក​ទាស់​នឹង​ការលើក​ទឹកចិត្ត​ទាំងនេះ ដូចជា​ពួក​សាសន៍​នីហ្វៃ​បាន​ធ្វើ​នៅក្នុង មរមន 3:3 ?

ឱកាស និង ការអញ្ជើញ​ពី​ព្រះអម្ចាស់ ដើម្បី​ឲ្យ​ធ្វើ​ការផ្លាស់​ប្ដូរ​នៅក្នុង​ជីវិត​អ្នក អាច​នឹង​មាន​ញឹកញាប់​ជាង​ដែល​អ្នក​អាច​ដឹង ។ ឧទាហរណ៍ វា​អាច​នឹង​មាន ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ ឬ ពេល​អ្នក​ទទួល​អារម្មណ៍​នៃ​ការបំផុស​មួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​អភិវឌ្ឍ​ខ្លួន​អ្នក ឬ ដើម្បី​បម្រើ​អ្នក​ផ្សេងទៀត ។ ពេល​អ្នក​រកមើល​ឱកាស​ទាំងនោះ ហើយ​ឆ្លើយតប ដោយ​ធ្វើ​ការផ្លាស់​ប្ដូរ​ភ្លាមៗ នោះ​អ្នក​នឹង​អញ្ជើញ​ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះអម្ចាស់​ចូល​មក​ក្នុង​ជីវិត​អ្នក ។ ដើម្បី​ជួយ​អ្នក​យល់​ពី​ការរឹង​ទទឹង​របស់​ពួក​សាសន៍​នីហ្វៃ ចំពោះ​ការព្យាយាម​ឈោង​ជួយដល់​​ពួកគេរបស់​ព្រះអម្ចាស់​ នោះ​សូម​អាន មរមន 3:9–10 ហើយ​រកមើល​ពី​របៀប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត នៅក្នុង​ការឆ្លើយ​តប​ចំពោះ​ជ័យ​ជំនះ​ជា​ច្រើន​របស់​ពួកគេ​ទៅលើ​ពួក​សាសន៍​លេមិន ។ ( ពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ពាក្យ​សងសឹក នៅក្នុង​ខ 9 គឺ​មានន័យ​ថា បង្កើត​ជា​ការសងសឹក​ព្រោះតែ​ការឈឺចាប់ ) ។

តើ​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​ដោយ​របៀប​ណា ក្រោយ​ពី​បាន​ជ័យ​ជំនះ​លើ​ពួក​សាសន៍​លេមិន ? សូម​អាន មរមន 3:11–13 ហើយ​រកមើល​ការឆ្លើយ​តប​របស់​មរមន ចំពោះ​សម្បថ​របស់​ពួក​ពលទ័ព ក្នុង​ការស្វែងរក​ការសងសឹក ។

មរមន​បាន​ដឹកនាំ​ពួក​ពលទ័ព​សាសន៍​នីហ្វៃ​អស់ 30 ឆ្នាំ ទោះបី​ពួកគេ​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​ឥត​លាក់លៀម​ក្ដី ។ តើ​ការបដិសេធ​របស់​មរមន​ក្នុង​ការដឹកនាំ​ពលទ័ព​នៅ​ពេល​នោះ បង្រៀន​អ្វី​ដល់​យើង អំពី​ភាពធ្ងន់ធ្ងរ​នៃ​ការស្វែងរក​ការសងសឹក ?

សូម​អាន មរមន 3:14–16 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​មរមន​អំពី​ការសងសឹក ( ឬ ការស្វែងរក​ការសងសឹក ) ។ សេចក្ដី​ពិត​មួយ​ដែល​យើង​រៀន​ចេញពី​ខ​ទាំងនេះ​គឺ​ថា ព្រះអម្ចាស់​ហាមឃាត់​យើង​ពី​ការស្វែង​រក​ការសងសឹក ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​ចង់​សងសឹក​នរណា​ម្នាក់ ចំពោះ​អ្វី​ដែល​មនុស្ស​នោះ​បាន​ធ្វើ​ចំពោះ​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​គិត​ថា ហេតុអ្វី​នេះ​គឺ​ជា​ការឆ្លើយតប​ដ៏​គ្រោះថ្នាក់ ឬ មិនល្អ ? តើ​អ្នក​គិត​ថា នរណា​ដែល​ជួប​គ្រោះថ្នាក់​បំផុត ដោយ​ការសងសឹក​របស់​អ្នក ?

    2. ហេតុអ្វី​យើង​គប្បី​ទុក​ការជំនុំ​ជម្រះ និង ការសងសឹង​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ជាជាង​ធ្វើ​វា​ខ្លួនឯង ?

ទោះបី​យើង​អាច​នឹង​ដឹង​ថា យើង​គួរ​ទុក​អារម្មណ៍​នៃ​ការសងសឹក និង បំណង​ប្រាថ្នា​ក្នុង​ការធ្វើ​ដូច្នោះ​ដោយ​ឡែកក្ដី ក៏​ជា​ញឹកញាប់ វា​ជា​ការលំបាក​ក្នុង​ការយក​ឈ្នះ​អារម្មណ៍​ទាំងនេះ ពេល​វា​កើត​ឡើង ។ ពេល​អ្នក​អាន​ដំបូន្មាន​តទៅ​នេះ​ពី ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ សូម​គូស​បន្ទាត់​ពីក្រោម​ឃ្លា​ទាំងឡាយ ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​យក​ឈ្នះ​អារម្មណ៍​នៃ​ការសងសឹក ពេល​អ្នក​មាន​អារម្មណ៍​បែបនោះ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត

« យើង​ត្រូវ​ដឹង ហើយ​ទទួល​ស្គាល់​នូវ​អារម្មណ៍​ខឹង​ទាំងឡាយ ។ វា​ត្រូវការ​ការបន្ទាប​ខ្លួន​ដើម្បី​ធ្វើ​វា ប៉ុន្តែ បើ​សិន​យើង​នឹង​លុត​ជង្គង់​ចុះ ហើយ​សុំ​ព្រះវរបិតាសួគ៌​ប្រទាន​អារម្មណ៍​នៃ​ការអភ័យទោស នោះ​ទ្រង់​នឹង​ជួយ​អ្នក ។ ព្រះអម្ចាស់​តម្រូវ​យើង​ទាំងអស់​គ្នា​ឲ្យ ‹ អត់ទោស​ដល់​មនុស្ស​ទាំងអស់ › [ គ. និង ស. 64:10 ] សម្រាប់​សេចក្ដី​ល្អ​របស់​យើង​ផ្ទាល់ ដោយសារ ‹ ការស្អប់​ពន្យឺត​ដល់​ការលូតលាស់​ខាង​វិញ្ញាណ › [ Orson F. Whitney, Gospel Themes (1914) ទំព័រ 144 ] ។ លើកលែង​តែ​យើង​កំចាត់​ចោល​នូវ​ការស្អប់ និង ភាពល្វីង​ជូរ​ចត់​ចេញ​ពី​ខ្លួន​យើង ទើប​ព្រះអម្ចាស់​អាច​ដាក់​ការលួងលោម​ចូល​ក្នុង​ដួងចិត្ត​របស់​យើង​បាន ។ …

« … ពេល​សោកនាដកម្ម​សង្គ្រប់​មកលើ​យើង យើង​មិន​គួរ​ឆ្លើយតប ដោយ​ការស្វែងរក​ការសងសឹក​ផ្ទាល់​ខ្លួន​នោះទេ ប៉ុន្តែ​គួរ​ទុក​ឲ្យ​យុត្តិធម៌​ធ្វើ​ការ​វា ហើយ​ឲ្យ​វា​ចប់​ទៅ ។ វា​មិន​ងាយស្រួល​នឹង​ទុក​ឲ្យ​វា​ចប់​ទៅ ហើយ​កំចាត់​ចេញ​នូវ​ការអន់​ចិត្ត​ដែល​កកើត​ឡើង ចេញពី​ដួងចិត្ត​របស់​យើង​នោះទេ ។ ព្រះអង្គ​សង្រ្គោះ​ បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​នូវ​សេចក្ដី​សុខសាន្ត​ដ៏​មាន​តម្លៃ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ប៉ុន្តែ​វា​អាច​មាន​ដល់​យើង ពេលដែល​យើង​សុខចិត្ត​លះបង់​នូវ​អារម្មណ៍​អវិជ្ជមាន​នៃ​កំហឹង គំនុំ ឬ ការសងសឹក​ប៉ុណ្ណោះ ។ សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​អត់ទោស​ដល់ ‹ ពួក​អ្នក​ដែល​បំពាន​ដល់​យើង › [ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ 6:13 ] សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ក្ដី ដង្វាយធួន​នាំ​មក​នូវ​រង្វាស់​នៃ​សេចក្ដី​សុខសាន្ត និង ការលួងលោម » ( “The Healing Power of Forgiveness” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 69 ) ។

សូម​សញ្ជឹង​គិត ថាតើ​អ្នក​អាច​អនុវត្ត​ដំបូន្មាន​នេះ​ដោយ​របៀប​ណា ដើម្បី​បញ្ចប់​នូវ​ការគុំកួន កំហឹង ឬ អារម្មណ៍​ដែល​មិន​ល្អ ដែល​អ្នក​អាច​នឹង​មាន​ចំពោះ​អ្នក​ផ្សេងទៀត​នោះ ។

បន្ទាប់ពី​បដិសេធ​ក្នុង​ការដឹកនាំ​ពួក​ពលទ័ព​សាសន៍​នីហ្វៃ មរមន​បាន​បង្វែរ​ការយក​ចិត្ត​ទុកដាក់​របស់​លោក​ទៅកាន់​ការសរសេរ សម្រាប់​ពួក​អ្នក​ដែល​នឹង​អាន​ពាក្យ​សម្ដី​របស់​លោក​នៅ​ថ្ងៃ​ចុងក្រោយ ។ លោក​ចង់​ឲ្យ​យើង​ម្នាក់ៗ​ប្រែចិត្ត ហើយ​រៀបចំ​ដើម្បី « ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ » ( សូម​មើល មរមន 3:18–22 ) ។

សូម​អាន មរមន 4:1–2 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពលទ័ព​សាសន៍​នីហ្វៃ ពេល​ពួកគេ​បាន​ស្វែងរក​ការសងសឹក​ទៅលើ​ពួក​សាសន៍​លេមិន ។ អាន មរមន 4:4 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ពលទ័ព​សាសន៍​នីហ្វៃ​ពុំ​បាន​ឈ្នះ ។ សូម​អាន មរមន 4:5 ហើយ​រកមើល​សេចក្ដី​ពិត​ណា​ក៏​ដោយ អំពី​លទ្ធផល​នៃ​ការមានះ​នៅក្នុង​ភាពទុច្ចរិត ។ តើ​អ្នក​រកឃើញ​អ្វី​ខ្លះ ?

សេចក្ដី​ពិត​មួយ​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំងឡាយ ដែល​អ្នក​អាច​ឃើញ​គឺ ការជំនុំ​ជម្រះ​របស់​ព្រះ​នឹង​ដេញ​ទាន់​ពួក​ទុច្ចរិត ។ ជា​ញឹកញាប់ « ពួក​ទុច្ចរិត​នឹង​ត្រូវ​ធ្វើ​ទោស​ដោយ​ពួក​ទុច្ចរិត » ( មរមន 4:5 ) ។ ពួក​ទុច្ចរិត​ច្រានចោល​ជំនួយ​របស់​ព្រះ ហើយ​បដិសេធ​នឹងការ​​ស្វែងរក​ការការពារ​ដ៏​ទេវភាព​របស់​ទ្រង់ ។ សូម​អាន មរមន 4:11–14, 18 ហើយ​រកមើល​ពី​របៀប​ដែល​ការជំនុំ​ជម្រះ​របស់​ព្រះ ត្រូវចាក់​មកលើ​ពួក​សាសន៍​នីហ្វៃ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. នៅក្នុង​គំនិត​អ្នក តើ​អ្វី​ជា​ផ្នែក​ដែល​សោកសៅ​បំផុត​ពី​ស្ថានភាព​របស់​ពួក​សាសន៍​នីហ្វៃ នៅក្នុង មរមន 3–4 ?

    2. តើ​គោលលទ្ធិ ឬ សេចក្ដី​ពិត​ទាំងឡាយ ដែល​អ្នក​បាន​សិក្សា​មក​ដល់​ត្រឹម​នេះ ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ដូច​ម្ដេច​ដែរ ? ( សូម​ពិចារណា​ពី​ទំនាក់ទំនង​រវាង​ការប្រែចិត្ត ការសងសឹក និង ការជំនុំ​ជម្រះ​របស់​ព្រះ ) ។

សញ្ជឹង​គិត​ពី​អ្វី​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ពិត​ទាំងនេះ ។

មរមន 5–6

មរមន​សម្រេច​ចិត្ត​ដឹកនាំ​ពលទ័ព​សាសន៍​នីហ្វៃ​ម្ដងទៀត ប៉ុន្តែ​ពួក​សាសន៍​លេមិន​ឈ្នះ មរមន​ទួញសោក​ចំពោះ​ការបំផ្លិច​បំផ្លាញ​នៃ​ប្រជាជន​របស់​លោក

តើ​មាន​ភាពខុស​គ្នា​អ្វី រវាង​សេចក្ដី​ទុក្ខព្រួយ​ដែល​កើតឡើង​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ដោយ​សុចរិត និង សេចក្ដី​ស្លាប់​របស់​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ដោយ​ទុច្ចរិត ? តើ​អ្នក​គិត​ថា អ្វី​ជា​ភាពខុស​គ្នា ?

បន្ទាប់​ពីបាន​បដិសេធ​ដឹកនាំ​ពលទ័ព​សាសន៍​នីហ្វៃ​អស់​រយៈ​ពេល 13 ឆ្នាំ នោះ​មរមន​បាន​ដឹកនាំ​ពួកគេ​ម្ដងទៀត ។ ទោះជា​យ៉ាងណា លោក​បាន​ដឹកនាំ​ពួកគេ​ទាំង​អស់​សង្ឃឹម ដោយសារ​ប្រជាជន​បាន​បដិសេធ​ក្នុង​ការប្រែចិត្ត និង បដិសេធ​ក្នុង​ការ​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដើម្បី​សុំជំនួយ ។ បន្ទាប់ពី​ការវាយ​ច្រាន​របស់​ពួក​សាសន៍​លេមិន​ពីរ​បី​ដង​រួច​មក ពួក​សាសន៍​នីហ្វៃ​បាន​រត់​ភៀសខ្លួន ។ ពួក​អ្នក​ដែល​រត់គេច​មិនទាន់ ក៏​ត្រូវ​បំផ្លាញ​ចោល ។ មរមន​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ស្ដេច​ពួក​សាសន៍​លេមិន ដោយ​ស្នើ​ឲ្យ​ទ្រង់​ទុក​ពេល​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ធ្វើ​ចម្បាំង​លើក​ចុងក្រោយ​មួយ ( សូម​មើល មរមន 5:1–7; 6:1–6 ) ។

សូម​អាន មរមន 6:7–11 ហើយ​ព្យាយាម​យល់​ពី​សេចក្ដី​ទុក្ខព្រួយ​របស់​មរមន ពេល​ដែល​លោក​បានឃើញ​ពី​ការបំផ្លិច​បំផ្លាញ​មក​លើ​ប្រជាជន​របស់​លោក ។ តើ​អ្នក​គិត​ថា ហេតុអ្វី​សេចក្ដី​ស្លាប់​អាច​ជា​ការភ័យ​ខ្លាច ចំពោះ​ពួក​អ្នក​ដែល​រស់នៅ​ដោយ​ទុច្ចរិត ?

  1. សូម​អាន មរមន 6:16–22 ហើយ​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ពួក​ព្យាការី អ្នក​ដឹកនាំ និង ឪពុក​ម្ដាយ ព្យាយាម​លើក​ទឹកចិត្ត​យើង​ ​ឲ្យ​ប្រែចិត្តយ៉ាង​ខ្លាំង​ដូច្នេះ ?

    2. តើ​សេចក្ដី​សង្ឃឹម​ថា​បាន​ការឱប​ក្រសោប​ពី​ព្រះអម្ចាស់ អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​យ៉ាង​ដូច​ម្ដេច​ដែរ ? ( សូម​មើល មរមន 6:17 ) ។

សូម​សញ្ជឹង​គិត ថាតើ​មាន​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ប្រែចិត្ត ឬ អត់ នៅពេល​ឥឡូវ​នេះ​ក្នុង​ជីវិត​អ្នក ។ អ្នក​អាច​នឹង​ចង់​សរសេរ​ពី​រឿង​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​ដាក់​គោលដៅ​ដើម្បី​សម្រេច​វា​ឲ្យ​បាន ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរមន 3–6 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖