ថ្នាក់​សិក្ខាសាលា
មេរៀនទី 7 ៖ ថ្ងៃទី 1 នីហ្វៃទី2 11–16


មេរៀនទី 7 ៖ ថ្ងៃទី 1

នីហ្វៃទី 2 11–16

សេចក្ដីផ្ដើម

ព្យាការី​អេសាយ​បានរស់​នៅ ក្នុង​រយៈពេល​ប្រហែល​ជា 100 ឆ្នាំ ពីមុន​សម័យកាល​របស់​នីហ្វៃ ។( អេសាយ​បាន​ចាប់ផ្តើម​ការព្យាករណ៍​នៅអំឡុង​ពេល​ណា​មួយ ពីមុន​ឆ្នាំ 740 មុន.គ.ស. ហើយ​បន្ត​ព្យាករ​អស់រយៈ​ពេល​ជាង 40 ឆ្នាំ រហូត​ដល់ឆ្នាំ 701 មុន.គ.ស. សូមមើល Bible Dictionary, “Isaiah” ) ។ក្នុង​របៀប​ជា​ច្រើន នីហ្វៃ​បាន​បង្ហាញ​អារម្មណ៍​ស្ងើច​សរសើរ និង សេចក្តី​ស្រឡាញ់​ចំពោះ​អេសាយ ដូច​ដែល​យើង​មាន​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេល​បច្ចុប្បន្ន​នេះដែរ ។យើង​ដឹង​តាម​ការ​សរសេរ​របស់​នីហ្វៃ​ថា លោក « ត្រេកអរ » ចំពោះ​ពាក្យពេចន៍​របស់​អេសាយ ( សូម​មើល នីហ្វៃទី 2 11:2 ) ។ដូច​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី 2 12–16 នីហ្វៃ​បាន​ដកស្រង់​ការសរសេរ​របស់​អេសាយ ដែល​មាន​នៅក្នុង​ផ្ទាំង​លង្ហិន ។ការសរសេរ​ទាំងនេះ​បាន​ពិពណ៌នា​ពី​អំនួត និង អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ពីបុរាណ និង សេចក្តី​ជំនុំជម្រះ​ទាំងឡាយ​ដែល​នៅពីមុខ​ពួកគេ ។អេសាយ​ក៏​បាន​រៀបរាប់​ផងដែរ ពី​ការ​និមិត្ត​របស់​លោក​អំពី​ព្រះអម្ចាស់ ដែល​លោក​ត្រូវ​បាន​លាងជម្រះ​ពី​អំពើបាប​របស់​លោក ។

នីហ្វៃទី 2 11:1–8

នីហ្វៃ​ត្រេកអរ​នឹង​ទីបន្ទាល់​របស់​អេសាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​គិត​អំពី​គ្រាមួយ នៅពេល​ដែល​អ្នក​ស្ងើចសរសើរ​ចំពោះ​ទីបន្ទាល់​របស់​នរណា​ម្នាក់​អំពី​ព្រះអង្គ​សង្គ្រោះ ។សូមអាន នីហ្វៃទី 2 11:2–3 ហើយ​រកមើល​បទពិសោធន៍​អ្វីខ្លះ ដែល​នីហ្វៃ យ៉ាកុប និង អេសាយ​បានមាន​ជា​មួយ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​បាន​ហៅ​ពួកព្យាការី​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។តាមរយៈ​ការ​សិក្សា​ទីបន្ទាល់​ទាំងឡាយ​របស់​ពួកសាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អររីករាយ​ក្នុង​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គំនិត​របស់អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ចេញ​ពី​ពួក​ព្យាការី​ជាច្រើន ។

សូម​ស្វែង​រក​ពេល​បួនដង​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ » នៅក្នុង នីហ្វៃទី 2 11:4–6 ។អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ទាំង​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ដើម្បី « ត្រេកអរ » ក្នុង​រឿង​អ្វីមួយ បង្ហាញ​ថា មនុស្ស​ម្នាក់​ទទួលបាន​ភាព​សប្បាយ​រីករាយ​ជា​ច្រើន​ក្នុង​រឿង​នោះ ហើយ​ថា រឿង​នោះ​បាន​នាំមក​នូវ​ក្តីអំណរ​ដ៏​ក្រៃលែង ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​សេចក្ដី​ថ្លែង​ដែល​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ » ឲ្យបាន​បី ឬ ច្រើន​ជាង​នោះ ដែល​តំណាង​ឲ្យ​គោល​គ្រឹះ​នៃ​ដំណឹង​ល្អ​ដែល​អ្នក​ត្រេកអរ ។​សូម​ពន្យល់​ពី​មូលហេតុ ដែល​សេចក្ដី​ថ្លែង​នីមួយៗ​នាំ​មក​នូវ​សេចក្តី​អំណរ​ដល់​អ្នក ។

សូមអាន នីហ្វៃទី 2 11:8 ហើយ​សរសេរ​ពី​អ្វី​ដែល​នីហ្វៃ​បាមេរៀនទីថា នឹង​ផ្តល់​ជា​លទ្ធផល​ពី​ការ​សិក្សា​របស់អ្នក​ស្តីពី​ការ​សរសេរ​របស់​លោក​អេសាយ ។

នីហ្វៃទី 2 12:1–5

អេសាយ​ព្យាករ​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ 

សូម​ស្រម៉ៃ​ដល់​ភ្នំ​ដ៏​ធំ​ក្រៃលែង​មួយ ។តើ​អ្នក​អាច​គិតដល់​ការប្រៀបធៀប​ណាមួយ ដែល​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រៀបធៀប​រវាង​ភ្នំមួយ និង ព្រះវិហារ​បរិសុទ្ធ​មួយ ?

សូមអាន នីហ្វៃទី 2 12:2–3, 5 រកមើល​អ្វី​ដែល​ព្រះ​បាន​សន្យា​ចំពោះ​ការបង្កើតឡើង​នៅថ្ងៃ​ចុងក្រោយ ។ពាក្យ « ភ្នំជាទីសាង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់ » មាន​ន័យ​ថា ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។យោង​ទៅតាម​ខគម្ពីរ​ទាំងនេះ តើ​ពរជ័យ​អ្វីខ្លះ​នឹង​មានមក​ពី​ទីសាង​ព្រះវិហារ​នៃ​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ ?

រូបភាព
កំពូល​ព្រះវិហារ​បរិសុទ្ធ នៅ​ទីក្រុង សលត៍ លេក

អ្នក​អាច​នឹង​ចង់​សរសេរ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ដូច​នេះ​ ៖ ព្រះ​បានស្ថាបនា​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ដើម្បី​បង្រៀន​យើង​ពី​របៀប​របស់​ទ្រង់ និង ដើម្បី​ជួយ​យើង​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ទាំងឡាយ​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី 2 12:3 ) ។

  1. សូម​ឆ្លើយ​សំណួរខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

    1. តើ​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

    2. តើ​អ្នក​អាច​រៀបចំ​ខ្លួន​អ្នក​របៀបណា ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

នីហ្វៃទី 2 12–15

មេរៀន​នេះ​នឹង​មិន​ផ្តល់​ជំនួយ​ពិស្តារ​សម្រាប់​ការយល់ដឹង​ពី នីហ្វៃទី 2 12–15 នោះទេ ។ទោះជា​យ៉ាងណា នៅពេល​អ្នក​អាន ហើយ​សញ្ជឹងគិត​ពី​ជំពូក​ទាំងនេះ​នៅក្នុង​ការអាន​ព្រះគម្ពីរ​មរមន​ផ្ទាល់​ខ្លួន​របស់​អ្នក នោះ​សូម​រកមើល​ពី​លទ្ធផល​ទាំងឡាយ​នៃ​អំនួត និង អំពើបាប ។យោបល់ ឬ ការពន្យល់​ខាងក្រោមនេះ នឹង​ជួយ​ក្នុង​ការ​អាន​របស់​អ្នក​ផងដែរ ៖

នីហ្វៃទី 2 12:6–18 ។ សូម​ធ្វើ​ការកត់​សម្គាល់​ជា​ពិសេស នូវ​រាល់​សេចក្តី​យោង​ទាំងអស់​ចំពោះ​ការថ្វាយបង្គំ​រូបចម្លាក់ ព្រមទាំង​ពាក្យ និង អត្ថន័យ​ទាំងឡាយ ដែល​ចង្អុលប​ង្ហាញ​ពី​អំនួត—ជាឧទាហរណ៍ ឫកខ្ពស់ ចិត្ត​ឆ្មើងឆ្មៃ ឆ្មើងឆ្មៃ តម្កើង​ឡើង និង ខ្ពស់ ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ការ​ជំនុំជម្រះ​ដ៏​ធ្ងន់ធ្ងរ​ដូច​នេះ បានកើត​មានឡើង​ចំពោះ​ប្រជាជន​ទាំងនេះ ។

នីហ្វៃទី 2 12:9–11 ។ « មនុស្ស​ធម្មតា » ( ខ 9 ) ពោល​សំដៅ​ដល់​មនុស្ស​សាមញ្ញ ឬ ធម្មតា ។ទាំង « បុរស​ធម្មតា » និង « ពួកអ្នក​ធំ » បើសិន​ពួកគេ​មាន​ចិត្ត​ឆ្មើងឆ្មៃ នឹង​ត្រូវ​បាន​បន្ទាប​ខ្លួន​ចុះ​នៅថ្ងៃ​នៃ​ការ​យាងមក​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ( សូម​មើល ខ 11 ) ។

នីហ្វៃទី 2 12:12–13 ។  « ថ្ងៃ​នៃ​ព្រះអម្ចាស់ » គឺជា​ឃ្លា​មួយ​ដែល​ពោល​សំដៅ​ដល់​ពេល​នៃ​ការ​ជំនុំ​ជម្រះ ។ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ​គឺ​ជា « ថ្ងៃ​នៃ​ព្រះអម្ចាស់ » នៅពេល​ដែល​ពួកទុច្ចរិត​នឹង​ត្រូវបាន​បំផ្លាញ​ចោល ។

នីហ្វៃទី 2 13–14 ។នៅក្នុង នីហ្វៃទី 2 13 ជា​ការបន្ត​នៃ​ការពិភាក្សា​របស់​អេសាយ ស្តីពី​អ្វី​ដែល​នឹង​កើតឡើង បើសិន​ពួកសាសន៍​អ៊ីស្រាអែល​នៅ​មាន​សេចក្តីមានះ​ក្នុង​អំពើ​ទុច្ចរិត​របស់​ពួកគេ ។អេសាយ​បាន​ហៅ​ពួកស្ត្រី​សាសន៍​អ៊ីស្រាអែល​ថា « ពួកកូន​ស្រី​ក្រុង​ស៊ីយ៉ូន » ( ខ 16 ) ដែល​ផ្ដល់​ជា​គំនិត​ថា ពួកគេ​គឺ​ជា​កូនចៅ​ក្នុង​សេចក្តី​សញ្ញា ។អេសាយ​បាន​ប្រដូច​ពួកគេ​ទៅ​នឹង​ស្ត្រី​ឆ្មើងឆ្មៃ​មា្នក់​ដែល​ត្រូវ​បណ្តាសា​ពី​ព្រះអម្ចាស់ ហើយ​គ្រឿង​អលង្ការ និង គ្រឿង​លំអ​ខាង​រាងកាយ​ផ្សេង​ទៀត​ត្រូវ​បាន​ដក​ចេញ ( សូមមើល នីហ្វៃទី 2 13:16–26 ) ។ផ្ទុយ​ទៅ​វិញ នីហ្វៃទី 2 14មាន​រួម​ទាំង​ការ​រៀបរាប់​របស់​អេសាយ​ពី​អ្វី​ដែល​នឹង​កើតឡើង បើ​សិន​ពួកកូន​ស្រី​ក្រុង​ស៊ីយ៉ូន​បន្ទាប​ខ្លួន​ពួកគេ ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់​វិញ ។បើសិន​អ្នក​មើល​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ដែល​ជាការ​បោះ​ពុម្ព​របស់ អិល. ឌី. អែស. សូម​ប្រើប្រាស់​លេខ​ខគម្ពីរ​យោង​ក្នុងអេសាយ 3ដើម្បី​ជួយអ្នក​យល់នីហ្វៃទី 2 13:16–26 ។

រូបភាព
អេសាយ

នីហ្វៃទី 2 15:8–22 ។ពាក្យ វេទនាសំដៅ​លើ​ស្ថានភាព​សោកសៅ​ដ៏​ខ្លាំង ។អេសាយ​បាន​ប្រើ​ពាក្យ​នេះ​ចំនួន​ប្រាំមួយ​ដង​ក្នុង​ខ​ទាំងនេះនៅ​ពេល​លោក​បង្ហាញ​ពី​អំពើ​បាប​របស់​ពួក​សាសន៍​អ៊ីស្រាអែល ។អេសាយ​បាន​ដឹង​ថា បើសិន​ពួកសាសន៍​អ៊ីស្រាអែល​មិន​ប្រែចិត្ត​ទេ នោះ​លទ្ធផល​នៃ​អំពើ​បាប​របស់​ពួកគេ​នឹង​នាំ​មក​នូវ​ភាពសោកសៅ​ដ៏ខ្លាំង—ជា​ពិសេស​នៅ​ពេល​ជំនុំជំរះ។បើសិន​អេសាយ​គឺ​ជា​ព្យាការី​ម្នាក់​នៅ​លើ​ផែនដី​ពេល​បច្ចុប្បន្ន​នេះ តើ​លោក​នឹង​ឃើញ​អំពើ​បាប​ដូចគ្នា​នឹង​អំពើ​បាប​ដែល​លោក​បាន​ឃើញ​ក្នុង​ចំណោម​ពួកសាសន៍​អ៊ីស្រាអែល​ដែរ​ឬ​ទេ ?

  1. សូម​អាននីហ្វៃទី 2 15:20 ។សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​វិធី​មួយ​ចំនួន​ដែល​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ហៅ​រឿង​ល្អ​ថា​ជា​រឿង​អាក្រក់ ឬ រឿង​អាក្រក់​ថា​ជារឿង​ល្អ​វិញ ។

នីហ្វៃទី 2 16:1–8

អេសាយ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ព្យាការី​ម្នាក់

ការ​សរសេរ​របស់​អេសាយ​គឺ​សម្បូរណ៍​ទៅ​ដោយ​ការប្រើ​ជា​និមិត្ត​រូប ។ការប្រើ​ជា​និមិត្ត​រូប​គឺ​ជា​វិធី​មួយ​ដែល​ព្រះអម្ចាស់​បង្រៀន​យើង​អំពី​គោលការណ៍​នៃ​ដំណឹង​ល្អ ។ដូច​ដែល​បាន​កត់ត្រា​ក្នុង នីហ្វៃទី 2 16អេសាយ​បាន​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​លោក​នៅពេល​ឃើញ​ព្រះអម្ចាស់ ។នៅ​ពេល​អ្នក​អាននីហ្វៃទី 2 16សូម​ចងចាំ​ពី​និមិត្តរូប​ដូច​តទៅ​នេះ និង អត្ថន័យ​របស់​វា​ដែល​អាច​នឹង​ត្រឹមត្រូវ ៖

ពួកសេរភីម ៖ ពួកទេវតា​ដែល​គង់​នៅ​ក្នុង​វត្តមាន​នៃព្រះ ។ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « ទេវតា​មួយ​របស់​ព្រះ​មិន​ដែល​មាន​ស្លាប​នោះ​ទេ »( History of the Church,3:392 ) ។ស្លាប​របស់​ពួកទេវតា​តំណាង​ឲ្យ​អំណាច​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ និង ធ្វើ​ចលនា ។

ផ្សែង ៖ អាច​ចង្អុល​បង្ហាញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ( សូមមើល វិវរណៈ 15:8 ) ។

បបូរមាត់​មិន​ស្អាត ៖ មិន​មាន​ភាពសក្តិសម ។

រងើក​ភ្លើង ( ភ្លើង ) ៖ ភ្នាក់ងារ​បន្សុទ្ធ ដូច​ជា​អំណាច​លាង​ជម្រះ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អាសនា ៖ តាម​អត្ថន័យ​ពិតប្រាកដ អាសនា​គឺ​ជា​កន្លែង​មួយ​សម្រាប់​ការ​ធ្វើ​យញ្ញបូជា ។នៅ​ចំណុច​នេះ​វា​អាច​សំដៅ​លើ​យញ្ញបូជា​ដែល​ធ្វើ​ឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ជំនួស​យើង​គឺ​—ដង្វាយធួន ។

  1. សូម​អាន នីហ្វៃទី 2 16:1–7ហើយ​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ចម្លើយ​ពី​សំណួរ​ដូច​តទៅ​នេះ ៖

    1. តើ​ពួក​សេរភីមម្នាក់បាន​និយាយ​អ្វី​ខ្លះអំពី​ព្រះអម្ចាស់​នៃ​ពួក​ពលបរិវារ ?

    2. តើ​អ្នក​គិតថា អេសាយ​ចង់​មាន​ន័យ​ដូចម្តេច​នៅ​ពេល​លោក​មាន​ប្រសាសន៍​ថា « វរ​ហើយ​ខ្ញុំ !ត្បិត​ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ពី​ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​មិន​ស្អាត » ?តើ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ភ្លាមៗ​យ៉ាង​ដូច្នេះ ?( នីហ្វៃទី 3 27:19អាច​ផ្តល់​ជា​យោបល់​មួយ ) ។

    3. តើ​អ្វី​បាន​កើត​ឡើង ដែលធ្វើ​ឲ្យ​ផ្លាស់ប្តូរ​អារម្មណ៍​មិន​សក្តិសម​របស់​អេសាយ ?

    4. តើ​បទពិសោធន៍​នេះ​នឹង​រៀបចំ​អេសាយ​ដោយ​របៀប​ណា​ដើម្បី​ចេញ​ទៅ​ក្នុង​ចំណោម​មនុស្ស ហើយ​បង្រៀន​អំពី​ការប្រែចិត្ត ?

សេចក្តីពិត​មួយ​នៃ​សេចក្តីពិត​ដ៏​មហិមា​ទាំងឡាយ​ដែល​បាន​បង្រៀន​ក្នុង​ការហៅ​បម្រើ​របស់​អេសាយ​គឺ​ថា យើង​អាច​ត្រូវ​បាន​លាងជម្រះ​ពី​ភាព​មិន​សក្តិសម​របស់​យើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ចឹង​គិត​ពី​គ្រាមួយនៅ​ពេល​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​អំណាច​លាង​ជម្រះ​នៃ​ដង្វាយ​ធួន​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 11–16ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖