ថ្នាក់​សិក្ខាសាលា
មេរៀនទី 14 ៖ ថ្ងៃទី 4 អាលម៉ា 1–4


មេរៀនទី 14 ៖ ថ្ងៃទី 4

អាលម៉ា 1–4

សេចក្តីផ្ដើម

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​អាលម៉ា​បានក្លាយជា​មេចៅក្រម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​នីហូរ បានចាប់ផ្ដើម​បង្រៀន​គោលលិទ្ធិ​ក្លែងក្លាយ ហើយ​បាន​នាំឲ្យ​មាន​នូវ​ឧបាយកល​ផ្នែក​សង្ឃ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ បុរស​នោះ​បាន​សម្លាប់​បុរស​សុចរិត​ម្នាក់ ហើយ​ត្រូវបាន​ប្រហារ​ជីវិត​ដោយសារ​អំពើ​ឃាតកម្ម​របស់​គាត់ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អាំលីសៃ​បាន​ព្យាយាម​ធ្វើ​ជា​ស្ដេច​គ្រប់គ្រង​លើ​សាសន៍​នីហ្វៃ តែ​ពុំ​បាន​ជោគជ័យ​ឡើយ ។ ពេល​ប្រជាជន​បោះឆ្នោត​បដិសេធ​គាត់​ពី​ការធ្វើ​ជា​ស្ដេច គាត់​បាន​ប្រមូល​ផ្ដុំ​ពួក​អ្នក​គាំទ្រ​គាត់—ដែល​ហៅ​ថា ពួក​សាសន៍​អាំលីសៃ—ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ។ សាសន៍​នីហ្វៃ​បាន​ទទួល​ជ័យ​ជំនះ ប៉ុន្តែ​ប្រជាជន​រាប់​ពាន់​ម៉ឺន​នាក់​បានស្លាប់ ។ ដោយ​មាន​អារម្មណ៍​បន្ទាបខ្លួន​ដោយសារ​សង្គ្រាម នោះ​ពួក​សាសន៍​នីហ្វៃ​ជាច្រើន បានចងចាំ​នូវ​កាតព្វកិច្ច​របស់​ពួកគេ ហើយ​ប្រជាជន​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​ណា ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​បានប្រែ​ជា​មាន​អំណួត ហើយ​បាន​បៀតបៀនដល់​អ្នក​ដទៃ​ទៀត ។ អាលម៉ា​បាន​សម្រេច​ចិត្ត​លះបង់​តួនាទី​របស់​លោក​ជា​មេចៅក្រម ហើយ​ផ្ដោត​ទៅលើ​ការថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ការបង្រៀន​របស់​នីហូរ

អាលម៉ា 1

សមាជិក​សាសនាចក្រ​ចម្រើន​ឡើង ថ្វីបើ​មាន​ការរីករាលដាល​នូវ​ឧបាយកល​ផ្នែក​សង្ឃ និង ​ការបៀតបៀន​ក៏​ដោយ

ជួនកាល មនុស្ស​ព្យាយាម​រក​ប្រជាប្រិយភាព ។ សូម​យក​ពេល​មួយ​ស្របក់​គិត​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ក្នុងការ​មាន​បំណង​បែបនេះ ។ តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​មិត្ត​អ្នក​គិត​អំពី​អ្នក ជាង​អ្វី​ដែល​ព្រះ​គិត​អំពី​អ្នក​នោះ ?

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 1 មាន​បុរស​ម្នាក់​ឈ្មោះ​នីហូរ បានក្លាយ​ជា​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង ក្នុង​ចំណោម​ប្រជាជន​មួយ​ចំនួន ។ សូមអាន អាលម៉ា 1:2–6 ហើយ​រកមើល​ពី​អ្វី​ដែល​នីហូរ​បានបង្រៀន និង ថាតើ​ប្រជាជន​តបវិញ​យ៉ាងណា​ចំពោះ​ការបង្រៀន​នោះ ។

ពិនិត្យ​មើល​នៅ​បន្ទាត់​ដំបូងៗ​នៃ អាលម៉ា 1:12 រកមើល​ពាក្យ​ដែល​អាលម៉ា​បានប្រើ ដើម្បី​ពិពណ៌នា​ពី​អ្វី​ដែល​នីហូរ​បានណែនាំ​ដល់​សាសន៍​នីហ្វៃ ។ បន្ទាប់មក សូម​មើល​ទៅ​លេខយោង 12ក ។ សូមអាន នីហ្វៃទី2 26:29 ជា​ខយោង​ទីមួយ​ដែល​រាយ​នៅក្នុង​លេខយោង ហើយ​សូម​រកមើល​ពី​អ្វី​ដែល​ពួក​អ្នក​ប្រព្រឹត្ត​ឧបាយកល​ផ្នែកសង្ឃ​ទាំងនោះ​ធ្វើ និង អ្វី​ដែល​ពួកគេ​មិនធ្វើ ។

ឧបាយកល​ផ្នែកសង្ឃ​គឺ​នៅពេល​ដែល​ប្រជាជន​ផ្សព្វផ្សាយ « លទ្ធិ​ក្លែងក្លាយ … ដើម្បី​ចង់​បាន​ទ្រព្យ​សម្បត្តិ និង យសសក្ដិ » និង « តាំង​ខ្លួន​ឡើង​ជា​ពន្លឺ​ដល់​មនុស្សលោក » ( អាលម៉ា 1:16; នីហ្វៃទី2 26:29 ) ។ ពួកគេ​មិន​ចង់​ស្ថាបនា​នគរ​របស់​ព្រះ​ដោយ​ការផ្សព្វផ្សាយ​នោះទេ ។ តែ​ពួកគេ​ចង់​ទទួលបាន​ផល​ចំណេញ ( ដូចជា​ទ្រព្យសម្បត្តិ ផលប្រយោជន៍​ខាង​សង្គម ឬ អំណាច​លើ​អ្នក​ដទៃ​ទៀត ) និង ការសរសើរ​ពី​មនុស្ស​ផ្សេង​ទៀត ។ ពួកគេ​ចង់​ផ្ដោត​ការចាប់​អារម្មណ៍​លើ​ខ្លួន​ពួកគេ​ផ្ទាល់ មិនមែន​លើ​ព្រះ និង ដំណឹងល្អ​របស់​ទ្រង់​នោះទេ ។ ឧបាយកល​ផ្នែកសង្ឃ គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ព្រះនេត្រ​ព្រះ ដូច​ដែល​អាលម៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ពេល​ដែល​លោក​បានប្រាប់​នីហូរ​ថា « បើ​យក​ឧបាយកល​ផ្នែក​សង្ឃ​មកប្រើ​នៅក្នុង​ចំណោម​ពួក​ប្រជាជន​នេះ ការណ៍​នោះ​នឹង​បញ្ជាក់​នូវ​ការ​បំផ្លិច​បំផ្លាញ​របស់​គេ​ទាំងស្រុង​ហើយ » ( អាលម៉ា 1:12 ) ។

កាលដែល​នីហូរ​បានព្យាយាម​ដើម្បី « ដឹកនាំ​មនុស្ស​នៃ​សាសនាចក្រ​ឲ្យ​វង្វេង​ផ្លូវ » នោះ​មាន​បុរស​សុចរិត​ម្នាក់​ឈ្មោះ​គេឌាន « បាន​តទល់​នឹង​គាត់ ដោយ​ព្រមាន​ដាស់តឿន​គាត់​ដោយ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះ » ( អាលម៉ា 1:7 ) ។ ជា​ការតប​វិញ នីហូរ​បានដក​ដាវ​គាត់ ហើយ​បានសម្លាប់​គេឌាន ។ នីហូរ​បាន​ទទួល​ការកាត់ក្ដី​ចំពោះ​បទឧក្រិដ្ឋ​របស់​គាត់ ហើយ​ត្រូវបាន​គេ​ប្រហារ​ជីវិត ។ សូមអាន អាលម៉ា 1:16 ដើម្បី​រកមើល ថាតើ​ការស្លាប់​របស់​នីហូរ​បានបញ្ចប់​ឧបាយកល​ផ្នែក​សង្ឃ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ឬ យ៉ាងណា ។

សូមអាន អាលម៉ា 1:26–27 ហើយ​រកមើល​ពី​របៀប​ទាំងឡាយ​ដែល​ពួក​សង្ឃ​សាសន៍​នីហ្វៃ​របស់​ព្រះ​បាន​ធ្វើ​ផ្សេង​ពី​នីហូរ និង អ្នក​ដទៃ​ទៀត​ដែល​អនុវត្ត​នូវ​ឧបាយកល​ផ្នែក​សង្ឃ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​ពួក​សង្ឃ​នីហ្វៃ​បានធ្វើ ។ តើ​ទង្វើ​របស់​ពួក​សង្ឃ​នីហ្វៃ ខុសគ្នា​ពី​ទង្វើ​របស់​ពួក​អ្នក​ដែល​អនុវត្ត​ឧបាយកល​ផ្នែក​សង្ឃ​យ៉ាងណា ?

ខណៈ​ដែល​ឧបាយកល​ផ្នែក​សង្ឃ​រីករាលដាល​ពាសពេញ​ដែនដី នោះ​មាន​ប្រជាជន​ជាច្រើន​បាន​ចាប់ផ្ដើមបៀតបៀន​ដល់​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ ។ ដើម្បី​រៀបចំ​ក្នុង​ការសិក្សា​អ្វី​ដែល​នៅសល់​ក្នុង អាលម៉ា 1 សូម​ពិចារណា​ថាតើ​អ្នក​បានឃើញ​មនុស្ស​ផ្សេងទៀត លលេង ចំអក ឬ បៀតបៀន​ដល់​ពួក​អ្នក​ដែល​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ដោយ​របៀបណា ។

សូមអាន អាលម៉ា 1:19–20 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ប្រជាជន​មួយ​ចំនួន​បានបៀតបៀន​​ដល់​សមាជិក​នៃ​សាសនាចក្រ ។ អាលម៉ា 1:21–31 កត់ត្រា​នូវ​របៀប​ដែល​សមាជិក​សាសនាចក្រ​តបត​វិញ​ចំពោះ​​ការបៀតបៀន ។ សូមអាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម​នេះ ហើយ​បំពេញ​តារាង ។

អាលម៉ា 1:21–24

អាលម៉ា 1:25, 27–31

តើ​សមាជិក​មួយ​ចំនួន​បាន​មាន​ប្រតិកម្ម​តប​យ៉ាងណា​ដែរ ចំពោះ​ការ​បៀតបៀន ?

តើ​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត បាន​រស់នៅ​ដោយ​របៀបណា ថ្វីបើ​មាន​ការបៀតបៀនក៏​ដោយ​នោះ ?

តើ​អ្វី​ជា​លទ្ធផល​នៃ​ទង្វើ​របស់​ពួកគេ ?

តើ​ពួកគេ​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ ?

សូម​សរសរ​គោលការណ៍​មួយ​ដែល​អ្នក​បានរៀន​ពី​ការសិក្សា​តារាង​នេះ ៖

គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​អាច​រកឃើញ​គឺ ៖ ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ នោះ​យើង​អាច​មាន​ភាពសុខសាន្ត​នៅក្នុង​ជីវិត​យើង សូម្បី​បើ​យើង​ត្រូវ​បាន​បៀតបៀន​ក្ដី ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ថាតើ​ការយល់​អំពី​គោលការណ៍​ដំណឹងល្អ​ខាងលើ អាច​ជួយ​អ្នក​យ៉ាងណា​ដែរ ពេល​ប្រឈម​នឹង​ការ​បៀតបៀន ឬ សម្ពាធ​ដែល​មិន​ឲ្យ​អ្នក​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​នោះ ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. តើ​ពេល​ណា​ដែល​អ្នក​បាន​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ទោះបើ​មាន​ការបៀតបៀន ឬ សម្ពាធ​មិន​ឲ្យ​គោរព ហើយ​តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល ?

    2. តើ​អ្នក​នឹង​មាន​ប្រតិកម្ម​តប​ចំពោះ​បច្ចាមិត្រ​របស់​អ្នក​យ៉ាងណា​ដែរ ?

អាលម៉ា 2

ពួក​សាសន៍​អាំលីសៃ និង ពួក​សាសន៍​លេមិន​ចូលរួម​គ្នា​ធ្វើ​ចម្បាំង​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ

អាលម៉ា 2 ប្រាប់​អំពី​ការសាកល្បង​ថែមទៀត​ចំពោះ​ពួក​សាសន៍​នីហ្វៃ ។ សូម​អាន​ក្បាល​ជំពូក ដើម្បី​រកមើល​ពី​របៀប​ដែល​បុរស​ម្នាក់​ឈ្មោះ​អាំលីសៃ និង អ្នក​តាម​គាត់​ប្រឆាំង​នឹង​ពួក​សាសន៍​នីហ្វៃ ។ អាំលីសៃ​ចង់​ក្លាយ​ជា​ស្ដេច​គ្រប់គ្រង​លើ​ពួក​សាសន៍​នីហ្វៃ ប៉ុន្តែ​ត្រូវ​ពួក​សាសន៍​នីហ្វៃ​បោះ​ឆ្នោត ហើយ​ជ្រើសរើស​បដិសេធ​គាត់ និង បន្ត​ជាមួយ​នឹង​ប្រព័ន្ធ​ចៅក្រម​របស់​ពួកគេ ។ ពួក​អ្នក​តាម​អាំលីសៃ​បាន​ប្រមូលផ្ដុំ​គ្នា ហើយ​បាន​តាំង​គាត់​ឡើង​ជា​ស្ដេច​របស់​ពួកគេ ។ អាំលីសៃ​បាន​បញ្ជា​ឲ្យ​អ្នក​តាម​គាត់​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​សាសន៍​នីហ្វៃ ហើយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ ពួក​សាសន៍​លេមិន​បាន​ចូលរួម​នឹង​ពួក​សាសន៍​អាំលីសៃ​ក្នុង​ការធ្វើ​ចម្បាំង​នឹង​ពួក​សាសន៍​នីហ្វៃ​ដែរ ។

ដោយសារ​តែ​ពួក​សាសន៍​នីហ្វៃ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​បានជួយ​ពួកគេ​ក្នុង​ចម្បាំង​របស់​ពួកគេ​ជាមួយ​នឹង​ពួក​សាសន៍​អាំលីលៃ និង ពួក​សាសន៍​លេមិន ។ សូម​អាន អាលម៉ា 2:18, 28–31, 36 ហើយ​គូស​ចំណាំ​ពាក្យ ចម្រើន​កម្លាំង និង ទទួល​កម្លាំង រាល់ពេល​អ្នក​ឃើញ​វា ។ រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​ដល់​ពួក​សាសន៍​នីហ្វៃ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​គ្រា​មួយ ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​អ្នក កាលដែល​អ្នក​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

អាលម៉ា 3

ពួក​សាសន៍​អាំលីសៃ​បាន​បំបែក​ខ្លួន​ពួកគេ​ចេញ​ពី​ព្រះ

សូម​គិត​អំពី​សារលិខិត​ទាំងឡាយ ដែល​មនុស្ស​មួយ​ចំនួន​អាច​ព្យាយាម​ប្រាប់​អំពី​ខ្លួន​គេ តាម​រយៈ​ជម្រើស​របស់​ពួកគេ ក្នុងការ​ស្លៀកពាក់ ម៉ូតសក់ ក្រវិល និង គ្រឿង​អលង្ការ​ផ្សេងៗ​ទៀត ស្នាម​សាក់ និង ការចាក់​ទំលុះ​រាងកាយ​ជាដើម ។

រូបភាព
ពួក​សាសន៍​អាំលីសៃ​បាន​គូស​ថ្ងាស

សូម​អាន អាលម៉ា 3:4 ហើយ​រកមើល​ពី​របៀប​ដែល​ពួក​សាសន៍​អាំលីសៃ​បាន​ផ្លាស់ប្ដូរ​រូបរាង​ខាងក្រៅ​របស់​ពួកគេ ។

តើ​ពួក​សាសន៍​អាំលីសៃ « ញែក​ចេញ​ពី » សាសន៍​ណា ?

តើ​ពួកគេ​ចង់​ដូច​សាសន៍​ណា​ជាង ?

ការផ្លាស់ប្ដូរ​រូបរាង​ខាងក្រៅ​របស់​ពួក​សាសន៍​អាំលីសៃ គឺជា​ការបង្ហាញ​មួយ​ពី​ការបះបោរ​របស់​ពួកគេ ។ ដូច​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 3 មរមន​បាន​រំឭក​យើង​អំពី​បណ្ដាសា និង គំនូស​ដែល​បាន​មាន​ចំពោះ​ពួក​សាសន៍​លេមិន ជាច្រើន​រយ​ឆ្នាំ​មុន​មក ដោយសារ​តែ​ការបះបោរ​របស់​ពួកគេ​ទាស់​នឹង​ព្រះ ( សូមមើល អាលម៉ា 3:6–10; សូមមើល​ផងដែរ នីហ្វៃទី2 5:20–24 ) ។ ពួក​សាសន៍​អាំលីសៃ​បាន​គូស​ពណ៌​នៅលើ​ថ្ងាស​ពួកគេ​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​គំនូស​ទាំងនេះ​គឺ​មាន​គោលបំណង​ដូចគ្នា​ទៅនឹង​គំនូស​ដែល​ព្រះអម្ចាស់​បាន​ដាក់​លើ​ពួក​សាសន៍​លេមិន​ដែរ ។

សូម​គូស​ចំណាំ​ឃ្លា​នៅក្នុង អាលម៉ា 3:18 ដែល​ពិពណ៌នា​អំពី​អាកប្បកិរិយា​របស់​ពួក​សាសន៍​អាំលីសៃ​ចំពោះ​ព្រះ ។ គូស​ចំណាំ​នៅក្នុង អាលម៉ា 3:19 ផងដែរ​នូវ​អ្វី​ដែល​ពួក​សាសន៍​អាំលីសៃ​បាន​នាំ​ឲ្យ​កើតឡើង​មកលើ​ពួកគេ ដោយសារ​តែ​ការបះបោរ​របស់​ពួកគេ ។

តើ​អ្នក​បាន​រៀន​អ្វី​ពី អាលម៉ា 3:18–19 អំពី​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​របស់​ព្រះអម្ចាស់ ? ( ពួកអ្នក​ដែល​បាន​បះបោរ​ចេញ​មុខ​មក​ទាស់​នឹង​ព្រះ នាំ​មក​នូវ​បណ្ដាសា​ដល់​ខ្លួន​ពួកគេ​ផ្ទាល់ ) ។ វា​សំខាន់​ក្នុង​ការយល់​ថា បណ្ដាសា​គឺជា​ស្ថានភាព​នៃ​ការ​ដែល​ត្រូវបាន « កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ » ( នីហ្វៃទី2 5:20 ) ។ តាមរយៈ​ទង្វើ​របស់​ពួកគេ នោះ​ពួក​សាសន៍​អាំលីសៃ​បាន​បំបែក​ខ្លួន​ពួកគេ​ចេញ​ពី​ព្រះ ។

ចេញពី​គំរូ​របស់​ពួក​សាសន៍​អាំលីសៃ យើង​រៀន​ថា វា​ជា​ជម្រើស​របស់​យើង​ក្នុង​ការបំបែក​ខ្លួន​យើង​ចេញ​ពី​ព្រះ ។ ពួក​អ្នក​ដែល « បះបោរ​ចេញ​មុខ​ទាស់​នឹង​ព្រះ » ( អាលម៉ា 3:18 ) គឺ​បាន​កាត់​ខ្លួន​គេ​ផ្ទាល់​ចេញ​ពី​ព្រះ ឬ និយាយ​ម្យ៉ាង​ទៀត​ថា នាំ​មក​នូវ​បណ្ដាសា​មកលើ​ខ្លួនគេ​ផ្ទាល់ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ផ្ទុយ​ពី​ពួក​សាសន៍​អាំលីសៃ តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅក្នុង​ជីវិត​អ្នក​ឥឡូវ​នេះ ដើម្បី​ប្រាកដ​ថា អ្នក​ពិត​ជា​មិន​បាន​កាត់​ខ្លួនឯង​ចេញ​ពី​ព្រះ ?

អាលម៉ា 3:20–25 ប្រាប់​ពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ បាន​យក​ឈ្នះ​លើ​ពួក​សាសន៍​លេមិន​នៅក្នុង​សង្គ្រាម​មួយ​ផ្សេង​ទៀត ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ពី​សាសន៍​ទាំង​ពីរ​ត្រូវ​បាន​សម្លាប់ ។ សូម​អាន អាលម៉ា 3:26–27 រកមើល​មេរៀន​ចម្បង​ដែល​មរមន​ចង់​ឲ្យ​យើង​រៀន​ចេញ​ពី​ដំណើរ​រឿង​របស់​ពួក​សាសន៍​អាំលីសៃ និង សង្គ្រាម​ទាំងឡាយ​រវាង​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន ។

សូម​បំពេញ​គោលការណ៍​តទៅ​នេះ ទៅតាម​អ្វី​ដែល​អ្នក​អាន​នៅក្នុង អាលម៉ា 3:26–27 ៖ យើង​ទទួល​បាន​សុភមង្គល ឬ ទុក្ខ​វេទនា អាស្រ័យ​ទៅលើ

សូម​គិត​មួយ​ស្របក់ អំពី​នរណា​ម្នាក់​ដែល​អ្នក​ជ្រើសរើស​ធ្វើ​តាម​នៅក្នុង​ជីវិត​អ្នក ។ សូម​សញ្ជឹង​គិត​ពី​សំណួរ​ទាំងឡាយ​តទៅ​នេះ ៖ តើ​រង្វាន់ ឬ ថ្លៃឈ្នួល​របៀប​ណា ដែល​សាតាំង​ផ្ដល់​ដល់​ពួក​អ្នក​ដែល​ដើរ​តាម​វា ? ( ជា​ទូទៅ រង្វាន់​ទាំងនោះ​ទាក់ទាញ​ចិត្ត​ណាស់​ពី​ដំបូង ប៉ុន្តែ​នៅ​ទី​បំផុត វា​នឹង​នាំ​ទៅកាន់​អពមង្គល និង ការញៀន ) ។ ផ្ទុយ​ទៅវិញ តើ​ថ្លៃឈ្នួល​អ្វី ដែល​អ្នក​បាន​ទទួល​ពី​ព្រះអម្ចាស់ ក្នុង​ការជ្រើសរើស​ដើរ​តាម​ទ្រង់ ?

  1. សូម​សរសរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ពេល​មួយ ដែល​ការធ្វើ​តាម​ព្រះអម្ចាស់​បាននាំ​សុភមង្គល​ដល់​អ្នក ។

អាលម៉ា 4

បន្ទាប់ពី​ការរីក​លូតលាស់​របស់​សាសនាចក្រ​មួយ​រយៈ​មក សមាជិក​សាសនាចក្រ​បានក្លាយ​ជា​មាន​អំណួត ហើយ​អាលម៉ា​បាន​លាចាក​ពី​តំណែង​មេចៅក្រម​របស់​លោក ដើម្បី​ហៅ​ឲ្យ​ពួកគេ​ប្រែចិត្ត

ក្រោយពី​ការធ្វើ​សង្គ្រាម​ជាមួយ​ពួក​សាសន៍​លេមិន និង ពួក​សាសន៍​អាំលីសៃ​មក ពួក​សាសន៍​នីហ្វៃ​បាន « ភ្ញាក់ឡើង ដោយ​នឹក​ឃើញ​ដល់​ភារកិច្ច​របស់​ខ្លួន » ហើយ​ពួកគេ « បាន​ចាប់ផ្ដើម​តាំង​សាសនាចក្រ​ឡើង​យ៉ាង​ពេញលេញ​ជាងមុន » ( អាលម៉ា 4:3–4 ) ។ ជា​លទ្ធផល ប្រជាជន​ប្រហែល 3,500 នាក់ បានចូលរួម​ក្នុង​សាសនាចក្រ ( សូមមើល អាលម៉ា 4:5 ) ។ ជា​អកុសល នៅក្នុង​រយៈ​មួយ​ឆ្នាំ​យ៉ាងខ្លី​ប៉ុណ្ណោះ ប្រជាជន​ជាច្រើន​ក្នុង​សាសនាចក្រ​បាន​ចាប់ផ្ដើម​មាន​អំណួត ។ សូមអាន អាលម៉ា 4:8–12 ហើយ​រកមើល​សកម្មភាព​ទុច្ចរិត​ទាំងឡាយ ដែល​បាន​កើតឡើង​ដោយសារ​តែ​ការឆ្មើងឆ្មៃ​ក្នុង​ចំណោម​សមាជិក​ក្នុង​សាសនាចក្រ ។ គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​វគ្គ​បទគម្ពីរ​នេះ​គឺ ៖ ប្រសិនបើ​យើង​ធ្វើ​ជា​គំរូ​មិន​សុចរិត នោះ​ទង្វើ​របស់​យើង​អាច​រារាំង​អ្នក​ដទៃ​ទៀត​ពី​ការ​ទទួល​យក​ដំណឹងល្អ ។ ( សូមមើល អាលម៉ា 4:10 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គំរូ​មួយ​អំពី​សកម្មភាព ឬ អាកប្បកិរិយា​ទុច្ចរិត ដែល​ធ្វើ​ឡើង​ដោយ​ពួក​សាសន៍​នីហ្វៃ នៅក្នុង អាលម៉ា 4:8–12 ។ សូម​ពន្យល់​ពី​មូលហេតុ​ដែល​វា​សំខាន់ ក្នុង​ការ​ចៀសវាង​ពី​សកម្មភាព ឬ អាកប្បកិរិយា​បែបនោះ ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ ។

ជា​លទ្ធផល​នៃ​អំពើ​ទុច្ចរិត​នៅក្នុង​សាសនាចក្រ អាលម៉ា​បាន​ចាត់តាំង​បុរស​ម្នាក់​ផ្សេងទៀត​ឲ្យ​ធ្វើ​ជា​មេចៅក្រម​ជំនួស​លោក ដើម្បី​លោក​អាច​ឧទ្ទិស​ពេល​វេលា​ទាំងអស់​របស់​លោក​ចំពោះ​ការបម្រើ​របស់​លោក ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី​គ្រប់គ្រង​លើ​សាសនាចក្រ ហើយ​ជួយ​សមាជិក​យកឈ្នះ​លើ​ការឆ្មើងឆ្មៃ និង អំពើបាប​របស់​ពួកគេ ដោយ « ការធ្វើ​ទីបន្ទាល់​ដ៏​បរិសុទ្ធ » ( អាលម៉ា 4:19 ) ។ សូមអាន អាលម៉ា 4:19 ហើយ​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​អាលម៉ា​មាន​បំណង​ប្រាថ្នា​នឹង​ធ្វើ ដើម្បី​ជួយ​ប្រជាជន​របស់​លោក ។

អាលម៉ា 4:19 បង្ហាញ​ពី​គោលការណ៍​ទាំងនេះ ៖ ការបំពេញ​នូវ​ភារកិច្ច​ខាង​វិញ្ញាណ​របស់​យើង អាច​តម្រូវ​ឲ្យ​មាន​ការលះបង់ ។ អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ថ្លែង​ទីបន្ទាល់ និង ហៅ​ពួក​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត ។ ការថ្លែង​ទីបន្ទាល់​ដ៏​បរិសុទ្ធ ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​កាន់តែ​ខិត​ជិត​ព្រះ ។

តើ​អ្នក​អាច​នឹក​ស្រមៃ​ពី​នរណា​ម្នាក់ ដែល​លះបង់​តំណែង​ខាង​នយោបាយ​ជា​អចិន្ត្រៃ​របស់​ខ្លួន ដូចជា​ការធ្វើ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មួយ ដើម្បី​បម្រើ​បេសកកម្ម​មួយ​ដែរ​ឬ​ទេ ? អាលម៉ា​បាន​ធ្វើ​ដូច្នោះ !

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​គិត​ថា​ឃ្លា « ការធ្វើ​ទីបន្ទាល់​ដ៏​បរិសុទ្ធ » ( អាលម៉ា 4:19 ) ប្រាប់​អំពី​អ្វី ពី​របៀប​ដែល​អាលម៉ា​នឹង​បង្រៀន ។ សូម​កត់ត្រា​ផងដែរ ថាតើ​អ្នក​បាន​ទទួល​ឥទ្ធិពល​ឲ្យ​ផ្លាស់ប្ដូរ ឬ អភិវឌ្ឍ​ខ្លួន​យ៉ាងណា ដោយ​ការឮ​នរណា​ម្នាក់​ផ្សេងទៀត​ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​នោះ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 1–4 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖