ថ្នាក់​សិក្ខាសាលា
មរមន


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​មរមន

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ពេល​អ្នក​សិក្សា​គម្ពីរ​មរមន អ្នក​នឹង​រៀន​ពី​មេរៀន​ដ៍​មាន​តម្លៃ​នានា​ពី​មរមន ដែល​បាន​រស់នៅ​ដោយ​ស្មោះត្រង់ ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ សូម្បី​លោក​ត្រូវបាន​ហ៊ុំព័ទ្ធ​អស់​មួយ​ជីវិត​លោក​ដោយ « អំពើ​ទុច្ចរិត និង អំពើ​គួរ​ខ្ពើមឆ្អើម​ទាំងឡាយ … មិន​ឈប់ឈរ » ( មរមន 2:18 ) ។ អ្នក​នឹង​ទទួល​ផល​ផងដែរ​ពី​ការសិក្សា​នូវ​ពាក្យ​សម្ដី​របស់​មរ៉ូណៃ ជា​កូនប្រុស​របស់​មរមន ដែល​បាន​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​អាន​ថ្ងៃ​ចុងក្រោយ​ថា « ព្រះយេស៊ូវគ្រីស្ទ ទ្រង់​បង្ហាញ​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ធ្វើ » ( មរមន 8:35 ) ។ ដោយ​ការសិក្សា​នូវ​ការសរសេរ​ទាំងនេះ អ្នក​អាច​រៀន​ពី​សារៈសំខាន់​នៃ​ការជ្រើសរើស ដើម្បី​រស់នៅ​តាម​បទបញ្ញត្តិ និង សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​សរសេរ​ប្រាំពីរ​ជំពូក​ដំបូង​នៃ​គម្ពីរ​នេះ ជា​បញ្ជី​សង្ខេប​មួយ​នៃ​សេចក្ដី​ទុច្ចរិត និង សង្គ្រាម​ទាំងឡាយ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​នៅក្នុង​ជំនាន់​របស់​លោក ។ លោក​បាន​ធ្វើ​ផងដែរ​នូវ « ដំណើរ​រឿង​ដ៏​ពោរពេញ » នៃ​ព្រឹត្តិការណ៍​ទាំងឡាយ​ចេញពី​ពី​ឆាក​ជីវិត​របស់​លោក នៅលើ​ផ្ទាំង​ធំ​របស់​នីហ្វៃ ។ ( សូម​មើល មរមន 2:18; 5:9 ) ។ ពេល​មរមន « មាន​អាយុ​ដប់​ឆ្នាំ » អាំម៉ារុន​ជា​អ្នក​ថែ​រក្សា​បញ្ជី បាន​ប្រាប់​លោក​ថា នៅទី​បំផុត​លោក​នឹង​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការកត់ត្រា « នូវ​ការណ៍​ទាំងអស់ ដែល [ លោក ] បាន​សង្កេត​ឃើញ​អំពី​ប្រជាជន​នេះ » ( មរមន 1:2, 4 ) ។ នៅ​អាយុ​ប្រហែល 24 ឆ្នាំ លោក​បាន​ទទួល​សិទ្ធិ​ថែរក្សា​ផ្ទាំង​ទាំងឡាយ​នៃ​នីហ្វៃ និង បាន​ធ្វើ « បញ្ជី​មួយ​ស្រប​តាម​ពាក្យ​របស់​អាំម៉ូរុន » ( មរមន 2:17 ) ។ ក្រោយមក មរមន​បាន​ចាប់ផ្ដើម​សង្ខេប​ផ្ទាំង​ធំ​របស់​នីហ្វៃ ដែល​រួមមាន​ការសរសេរ​ទាំងឡាយ​ពី​ពួក​ព្យាការី និង ពួក​អ្នក​ថែរក្សា​បញ្ជី ចាប់ពី​លីហៃ រហូត​ដល់​អាំម៉ារុន ។ ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក មរមន « បាន​លាក់​បញ្ជី​ទាំងអស់​ដែល​បាន​ប្រគល់​មក​ដល់ [ លោក ] ដោយ​ព្រះហស្ដ​នៃ​ព្រះអម្ចាស់​នៅ​ក្នុង​ភ្នំ​គូម៉ូរ៉ា » លើកលែង​តែ​ផ្ទាំង​មួយ​ចំនួន​ដែល​លោក​បាន​ប្រគល់​ទៅ​មរ៉ូណៃ​ជា​កូនប្រុស​របស់​លោក ( មរមន 6:6 ) ។ បន្ទាប់​មក លោក​បាន​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​នៅក្នុង​ចម្បាំង​ដ៏​ធំ​ចុងក្រោយ​របស់​ពួកគេ ទាស់​នឹង​ពួក​សាសន៍​លេមិន ។ មុនពេល​មរមន​ស្លាប់ លោក​បាន​ណែនាំ​មរ៉ូណៃ​ឲ្យ​បញ្ចប់​បញ្ជី​របស់​លោក ។ មរ៉ូណៃ​បាន​បន្ថែម​នូវ​ការសរសេរ​ទាំងឡាយ​ដែល​មាន​ក្នុង​ជំពូក 8–9 នៃ​គម្ពីរ​នេះ ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ?

មរមន​ទំនង​ជា​បាន​សរសេរ មរមន 1–7 រវាង​ឆ្នាំ 345 គ.ស. និង 401 គ.ស. ( សូម​មើល មរមន 2:15–17; 8:5–6 ) ។ លោក​បាន​បញ្ចប់​ការសរសេរ​ទាំងឡាយ​របស់​លោក បន្ទាប់​ពី​ចម្បាំង​ដ៏​ធំ​ចុងក្រោយ​រវាង​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​នៅ​គូម៉ូរ៉ា ( សូម​មើល មរមន 6:10–11 ) ។ មរ៉ូណៃ​ប្រហែល​ជា​បាន​សរសេរ មរមន 8–9 នៅ​រវាង​ឆ្នាំ 401 គ.ស. និង 421 គ.ស. ពេលដែល​លោក​បាន​ដើរ​ត្រាច់ចរ​ដើម្បី​សុវត្ថិភាព​នៃ​ជីវិត​លោក ( សូម​មើល មរមន 8:4–6; មរ៉ូណៃ 1:1–3 ) ។