ថ្នាក់​សិក្ខាសាលា
មេរៀនទី 5 ៖ ថ្ងៃទី 4 នីហ្វៃទី2 3


មេរៀនទី 5 ៖ ថ្ងៃទី 4

នីហ្វៃទី 2 3

សេចក្ដីផ្ដើម

នៅក្នុង នីហ្វៃទី 2 3 លីហៃ​បាន​ផ្តល់​ពាក្យ​ដំបូន្មាន និង ពរជ័យ​ទៅកាន់​យ៉ូសែប ជា​កូនប្រុស​ពៅ​របស់​លោក ។ ក្នុង​ការធ្វើ​ដូច្នោះ នោះ​លីហៃ​បាន​ប្រាប់​អំពី​ការព្យាកររបស់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដែល​ទាក់ទង​នឹង​តួនាទី​របស់​អ្នក​មើលឆុត​ដ៏​ជម្រើស​ម្នាក់ គឺ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ។នៅ​ក្នុង​ការ​នាំ​ចេញ​មក​នូវ​ព្រះគម្ពីរ​មរមន ។នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​បង្កើន​នូវ​ការ​ស្ងើច​សរសើ​កាន់តែ​ខ្លាំង​ថែមទៀតចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ និង បង្កើន​ទីបន្ទាល់​កាន់តែ​រឹងមាំ​ចំពោះ​តួនាទី​ដែល​បានតែងតាំង​ដ៏​ទេវភាព​របស់​លោក នៅក្នុង​ការ​ស្តារ​ដំណឹងល្អ​ឡើងវិញ ។

នីហ្វៃទី 2 3:1–25

លីហៃ​ប្រាប់​អំពី​ការព្យាករ​របស់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទអំពីព្យាការី យ៉ូសែប ស្ម៊ីធ

លីហៃ​បាន​បន្ត​ទូន្មាន​ជា​លើក​ចុងក្រោយ​ទៅកាន់​គ្រួសារ​របស់​លោក ដោយ​បង្រៀន​ដល់​យ៉ូសែប ជា​កូនប្រុស​របស់​លោកអំពី​បុរស​បីនាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ដាក់​ឈ្មោះថា យ៉ូសែប ផងដែរ ។សូម​គូស​បន្ទាត់​មួយ​ពី​ខគម្ពីរ​យោង​នៅក្នុងនីហ្វៃទី2 3 ទៅ​យ៉ូសែប ឬ យ៉ូសែប​ទាំងឡាយដែល​អ្នកបាន​រៀន​នៅក្នុង​ខគម្ពីរ​នោះ ។

រូបភាព
Joseph Stick Figures

មេរៀន​នេះ​នឹង​ផ្តោត​ទៅ​លើ​ការ​ព្យាករណ៍របស់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដែល​បាន​ព្យាករ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ—ដែល​បាន​ធ្វើ​ឡើង​ប្រហែលជា 3,000 ឆ្នាំ​មុន​ពេល យ៉ូសែប ស្ម៊ីធ បាន​ចាប់​កំណើតមក​ម្ល៉េះ !

  1. សូម​ចាប់​ផ្តើម​ធ្វើ​បញ្ជី​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នកស្តី​ពី​ព្រឹត្តិការណ៍ និង ការបង្រៀន​ទាំងឡាយ​ដែល​បំផុស​គំនិត​ដល់​អ្នក នៅ​ពេល​អ្នក​គិត​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង តួនាទី​របស់​លោក​ក្នុង​ការស្តារ​ដំណឹង​ល្អ​ឡើងវិញ ។ អ្នក​នឹង​បន្ថែម​ចំណុច​ផ្សេងៗ​ទៀត​ទៅក្នុង​បញ្ជី​នេះ នៅពេល​អ្នក​រកឃើញ​ពត៌មាន​បន្ថែម​ទៀត​ពេល​រៀន​មេរៀន​នេះ ដូច្នេះសូម​ទុក​កន្លែង​សរសេរ​បន្ថែម​ទៀត ។

សូមអាន នីហ្វៃទី 2 3:6–8 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​យ៉ូសែបនៅស្រុក​អេស៊ីព្ទបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពីព្យាការី យ៉ូសែប ស្ម៊ីធ និង ការងារ​ដែល​លោក​នឹង​សម្រេចបាន ។ សូម​បន្ថែម​ពាក្យ និង ឃ្លាផ្សេងទៀត​អំពី​ព្យាការី​ ដែល​អ្នក​មាន​អារម្មណ៍​ថា សំខាន់​សម្រាប់​បញ្ជី​របស់​អ្នក នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ នៅក្នុង​ខ​គម្ពីរ​ទាំងនេះ យ៉ូសែបនៅស្រុក​អេស៊ីព្ទបាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​លើក​ព្យាការី យ៉ូសែប ស្ម៊ីធ ឡើង ដើម្បី​ជួយ​នាំមក​នូវ​ការ​ស្តារ​ដំណឹងល្អ​ឡើង​វិញ ។ នៅពេល​អ្នក​បន្ត​សិក្សា នីហ្វៃទី 2 3 សូម​រកមើល​សេចក្តី​ពិត​បន្ថែម​ទៀត​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​លោក ហើយ​សរសេរ​បន្ថែមទៀត​ពី​សេចក្តីពិត​ទាំងនោះ​ក្នុង​បញ្ជី​របស់​អ្នក ។

ដើម្បី​ជួយ​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​ការ​ព្យាករណ៍របស់​យ៉ូសែបនៅ​ស្រុក​អេស៊ីព្ទ សូម​កត់ចំណាំ​ថា​តើ​ពាក្យ អ្នកមើលឆុត មាន​សរសេរ​ប៉ុន្មាន​ដង​នៅក្នុង នីហ្វៃទី 2 3:6–7, 11, និង 14 ។អ្នក​អាច​នឹង​ចង់​ធ្វើ​ការ​កត់​ចំណាំ​ទុក​នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក ក្បែរ​នឹង​ខគម្ពីរ​មួយ​នៃ​ខគម្ពីរ​ទាំងនេះ​ថា អ្នក​មើល​ឆុត​គឺជា​មនុស្ស​ម្នាក់​ដែល​អាច​ដឹង​ការណ៍​ទាំងឡាយ​ពី​អតីតកាល បច្ចុប្បន្ន និង អនាគត ( សូមមើល ម៉ូសាយ 8:13–17 ) ។

រូបភាព
យ៉ូសែបនៅស្រុក​អេស៊ីព្ទសរសេរ​ការនិមិត្ត

នៅក្នុង នីហ្វៃទី 2 3:7 យ៉ូសែបនៅស្រុក​អេស៊ីព្ទបានថ្លែង​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​លោក​ថា យ៉ូសែប ស្ម៊ីធ នឹង« ធ្វើ​កិច្ចការ​មួយ…ដែល​នឹង​ទៅ​ជា​ប្រយោជន៍​ដ៏​ធំ » ចំពោះ​ពូជពង្ស​របស់​លោក ។សូមស្រាវជ្រាវ​នៅក្នុង នីហ្វៃទី 2 3:11–15, 19–21 ដោយរក​មើល​ថា​តើ​កិច្ចការនៃ « ប្រយោជន៍​ដ៏​ធំ » អ្វីខ្លះដែល​ព្រះអម្ចាស់​នឹង​សម្រេច​បាន​តាមរយៈ​ព្យាការី យ៉ូសែប ។ឯកសារ​ជំនួយសម្រាប់​ការសិក្សា​ដែល​មាន​សម្រាប់​អ្នក ( ការសង្ខេប​របស់​ជំពូក លេខយោង សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង អ្វីៗ​ដូច​គ្នា​នេះ ) អាច​ជួយ​អ្នក​យល់ពី​សេចក្តី​ពិស្តារ​ជា​ច្រើន​ដែល​យ៉ូសែបនៅ​ស្រុក​អេស៊ីព្ទបានលើកឡើង ។នៅពេល​អ្នក​រកឃើញ​ព័ត៌មាន​ថ្មី​អំពី​តួនាទី​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ សូម​បន្ថែម​ព័ត៌មាន​ថ្មី​នោះ​ទៅក្នុង​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ពេល​ដែល​បទគម្ពីរចែងថា « ផល​នៃ​ពោះ [ របស់​មនុស្ស​ម្នាក់ ] » គឺ​កំពុង​សំដៅ​ដល់​ពូជពង្ស​របស់​មនុស្ស​ម្នាក់​នោះ ។ យ៉ូសែបនៅស្រុក​អេស៊ីព្ទបាន​ការ​ព្យាករណ៍ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ពូជពង្ស​មួយ​របស់​លោកនឹង​នាំ​ព្រះគម្ពីរ​មរមន​ចេញមក​នៅ​ថ្ងៃ​ចុងក្រោយ ។

នៅក្នុង នីហ្វៃទី 2 3:12 ឃ្លាដែលចែងថា « ផល​នៃ​ពោះ​អ្នក [ ពូជពង្ស​របស់​យ៉ូសែប​នៅស្រុក​អេស៊ីព្ទ ] នឹង​សរសេរ​ទុក » សំដៅ​ទៅលើកំណត់ត្រាព្រះគម្ពីរ​ដែល​បាន​សរសេរទុក—ព្រះគម្ពីរ​មរមន—ដែល​ធ្វើ​ឡើង​ដោយ​ពូជពង្ស​របស់​យ៉ូសែប ( សូម​មើល នីហ្វៃទី 2 3:4 ) ។វា​ត្រូវ​បាន​ព្យាករ​ថា ព្រះគម្ពីរ​មរមន​នឹង « រួម​ទៅ​ជា​មួយ​គ្នា » នឹង​ព្រះគម្ពីរ​បរិសុទ្ធ ជាកំណត់ត្រា​ដ៏​ពិសិដ្ឋ​មួយ​ដែល​ត្រូវ​បាន​សរសេរ​ទុក​ដោយ « ផល​នៃ​ពោះ​យូដា » ។សូម​ស្រាវជ្រាវ​នៅក្នុង នីហ្វៃទី 2 3:12 រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​ឥទ្ធិពល​ដែល​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​បរិសុទ្ធ​នឹង​មាន​មកលើ​ពិភពលោក​នេះ នៅពេល​ព្រះគម្ពីរ​ទាំង​ពីរ​នេះ​រួម​គ្នា​តែមួយ ។

យ៉ូសែបនៅស្រុក​អេស៊ីព្ទក៏បាន​ព្យាករ​ផងដែរ​ថា ព្យាការី យ៉ូសែប ស្ម៊ីធ នឹង​មាន​តួនាទី​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ក្នុង​ការ « នាំ​ប្រជាជន​ខ្ញុំ​ទៅ​កាន់​សេចក្តី​សង្គ្រោះ » ( នីហ្វៃទី 2 3:15 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ជួយ​អ្នក​ពង្រីក​ការ​ដឹងគុណ​ចំពោះ​តួនាទី​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ៖

    1. តើ​ឧទាហរណ៍​មួយ​ចំនួន​អំពី​សេចក្តីសញ្ញា សិទ្ធិ​អំណាច ឬ ពិធីបរិសុទ្ធ​នានា ដែល​ត្រូវ​បាន​ស្តារឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​អាច​ជួយ​នាំមក​នូវ​សេចក្ដីសង្គ្រោះដល់មនុស្សទូទៅ​នោះ​មានអ្វីខ្លះ?

    2. តើ​ពរជ័យ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​យ៉ាង​ណា​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ណា​ដែល​ពិពណ៌នា​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង នីហ្វៃទី2 3:24 ហើយ​បន្ថែម​ពាក្យ ឬ ឃ្លា​ទាំងនោះ​ទៅក្នុង​បញ្ជី​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។នៅពេល​អ្នក​អាន​ការដកស្រង់​ខាង​ក្រោម​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី សូម​បន្ថែម​ទៅក្នុង​បញ្ជី​របស់​អ្នក​នូវ​ការបង្រៀនណាមួយ​បន្ថែម​ទៀត​ស្តីពី​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​បញ្ជាក់​ថា លោក​គឺជា « ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​នៃព្រះ » ៖

« សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រាប់ឈ្មោះ​មួយ​ចំនួន​ស្តីពី​គោលលទ្ធិ និង ការ​អនុវត្ត​ទាំងឡាយ ដែល​ញែក​យើង​ចេញពី​ព្រះវិហារ​ដទៃទៀត​ទាំងអស់ និង អ្វីៗ​ទាំង​អស់​ដែល​មក​តាមរយៈ​វិវរណៈ​ទៅកាន់​ព្យាការី​ដ៏​វ័យ​ក្មេង [ យ៉ូសែប ស្ម៊ីធ ] ។ …

« ជាការពិត​ណាស់ រឿង​ដំបូង​គឺជា​ការ​សម្តែង​ឲ្យ​ឃើញ​នៃ​រូបអង្គ​ព្រះ និង ព្រះរាជបុត្រា​ជាទី​ស្រលាញ់​របស់​ទ្រង់ ជា​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ …

« ចំណេះ​ដឹង​អំពី​ព្រះអាទិទេព​នេះដែល​បាន​លាក់ទុក​ពី​ពិភពលោក​នេះ​អស់ជា​ច្រើន​សតវត្សរ៍មក​ហើយ វាគឺជា​រឿង​ដ៏​អស្ចារ្យ​ក្រៃលែង​លើកដំបូង​ដែល​ព្រះ​បាន​បើកសម្តែង​ដល់​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ទ្រង់ ។ …

« ព្រះគម្ពីរ​មរមន​បាននាំមក​ដោយ​អំណោយទាន និង ព្រះចេស្តា​នៃ​ព្រះ ។ …

រូបភាព
បងប្រុស យ៉ូសែប

« រឿងមួយ​ទៀត [ ការរួម​ចំណែក​របស់​ព្យាការី យ៉ួសែប ស្ម៊ីធ ] គឺជា​ការស្តារ​ឡើង​វិញ​នូវ​បព្វជិតភាព ។ …

« វិវរណៈ​ដ៏​មហិមា និង រុងរឿង​មួយ​ទៀត​ដែល​ត្រូវ​បាន​ប្រទាន​ដល់​ព្យាការី គឺជា​ផែនការ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​គ្រួសារ ។ …

« ភាពគ្មាន​ទោស​របស់​កូន​ក្មេង​តូចៗ​គឺជា​វិវរណៈ​មួយ​ទៀត ដែល​ព្រះ​បានប្រទាន​តាម​រយៈ​ព្យាការី យ៉ូសែប ដែល​ជា​ឧបករណ៍​របស់​ទ្រង់ ។ …

« … គោលលទ្ធិ​នៃ​សេចក្តី​សង្គ្រោះដ៏​មហិមា​សម្រាប់​មនុស្ស​ស្លាប់​គឺមាន​តែ​ក្នុង​សាសនាចក្រ​នេះ​តែ​មួយគត់ ។ …

« លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច​របស់​មនុស្ស ត្រូវ​បាន​បើក​សម្តែង ។ …

« … មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ត្រូវ​តែ​បញ្ជាក់ ។ នេះ​គឺជា​គោលការណ៍​នៃ​ វិវរណៈ​សម័យ​ទំនើប ។ …

« … ក្នុង​រយៈ​ពេល 38 ឆ្នាំ កន្លះ​នៃ​ជីវិត​ដ៏​ខ្លី​របស់​លោក វាបាន​នាំ​ឲ្យ [ ព្យាការី យ៉ូសែប ស្ម៊ីធ ] ទទួលបាន​នូវ​ចំណេះដឹង អំណោយទាន​នានា និង គោលលទ្ធិ​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន » ( «The Great Things Which God Has Revealed» Ensign ខែ ឧសភា ឆ្នាំ 2005 ទំព័រ 80–83 ) ។

បន្ទាប់​ពី​ទុក្ករកម្ម​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ ប្រធាន យ៉ូហាន ថេលើរ បាន​សរសេរ​ពី​អ្វីមួយ​ដែលក្រោយ​មក​បាន​ក្លាយ​ទៅជា គោលលទ្ធិ និង សេចក្តីសញ្ញា 135 ។សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា 135:3 ហើយ​សញ្ជឹង​គិត​ពី​អ្វីដែល​អ្នក​បាន​រៀន​ក្នុង​មេរៀន​នេះអំពី​តួនាទី​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ដើម្បី​ស្តារ​ដំណឹងល្អ​ឡើងវិញ ។

  1. សូម​សរសេរចម្លើយ​មួយ​ចំពោះ​សំណួរ​ខាងក្រោម​នេះនៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​រៀន​អ្វី ឬ មាន​អារម្មណ៍​យ៉ាងណា​នៅ​ថ្ងៃនេះ នៅពេល​អ្នក​សិក្សា នីហ្វៃទី 2 3 ដែល​ពង្រឹងទីបន្ទាល់​របស់​អ្នក​ពីព្យាការី យ៉ូសែប ស្ម៊ីធ ?

    2. តើ​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ បង្រៀន ឬ ស្តារ​ឡើងវិញនូវអ្វីខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា « ជា​ប្រយោជន៍ដ៏ធំ » ( នីហ្វៃទី 2 3:7 ) សម្រាប់អ្នក ?

សូម​ស្វែង​រកវិធី​ដើម្បី​ចែកចាយ​សក្ខីភាព​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយ​មិត្តភក្តិ និង គ្រួសារ​របស់​អ្នកប្រកប​ដោយ​ការ​អធិស្ឋាន ដើម្បី​ជួយ​ពួកគេ​ដឹង​រឿង​ដែល​មាន​ប្រយោជន៍​ជាច្រើន​ដែល​ត្រូវ​បាន​ស្តារ​ឡើងវិញ​តាមរយៈ​លោក ។

  1. សូម​សរសេរ​ចំណុច​ខាងក្រោម​នេះ នៅ​ក្រោម​ផ្នែក​កិច្ចការសម្រាប់​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 3 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖