ថ្នាក់​សិក្ខាសាលា
មេរៀនទី 5 ៖ ថ្ងៃទី 2 នីហ្វៃទី2 1


មេរៀនទី 5 ៖ ថ្ងៃទី 2

នីហ្វៃទី 2 1

សេចក្ដីផ្ដើម

នៅពេល​អ្នក​សិក្សា នីហ្វៃទី 2 1 សូម​កត់សម្គាល់​ថា វា​មាន​នូវ​ពាក្យ​សម្ដី​របស់​ឪពុក និង អ្នកដឹកនាំ​បព្វជិតភាព​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ម្នាក់ ដែល​ជិតនឹង​ទទួល​មរណភាព ។លោក​លីហៃជា​ឪពុក​បានអង្វរដល់​គ្រួសារ​របស់​លោក​ឲ្យ​គោរព​ព្រះបញ្ញត្តិទាំងឡាយ​របស់​ព្រះ ( សូមមើល នីហ្វៃទី 2 1:16 ) ។ លោក​បាន​សន្យា​ថា បើសិន​ពួកគេ​នឹង​គោរព​បទបញ្ញត្តិទាំងឡាយ​របស់​ព្រះ នោះ​ពួកគេ​នឹង​ចម្រើន​ឡើង​នៅលើ​ដែនដី​សន្យា ។​ លោក​ក៏​ទូន្មាន​កូនៗ​របស់​លោក និង អ្នក​ទាំងឡាយ​ដែល​បានមក​ពី​ទីក្រុង​យេរូសាឡិម​ជាមួយ​ពួកគេ ឲ្យ​ធ្វើ​តាម​ភាពជា​អ្នក​ដឹកនាំ​ដែល​ប្រកប​ដោយ​ការព្យាកររបស់​នីហ្វៃ ។នៅពេល​អ្នក​សិក្សា​ជំពូក​នេះ សូម​វាយតម្លៃ​លើ​ការ​គោរព​ប្រតិបត្តិ​របស់​អ្នក​ផ្ទាល់ចំពោះ​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ តើ​អ្នក​ធ្វើតាម​ពាក្យទូន្មាន​នៃ​ពួកអ្នក​ដឹកនាំ​សាសនាចក្រ​បាន​ល្អ​ដល់កម្រិតណា ?

នីហ្វៃទី 2 1:1–23

លីហ្វៃ​បានទូន្មាន​ប្រជាជន​របស់​លោក​ឲ្យ​រស់នៅ​ដោយ​សុចរិត

សូម​ស្រម៉ៃ​ថា អ្នក​ត្រូវ​ចាកចេញ​ពី​គ្រួសារ​របស់​អ្នក​ភ្លាមៗ ហើយនឹង​មិន​ជួប​ពួកគេ​ម្តងទៀត​ឡើយ ។ អ្នក​មាន​ឱកាស​ចុងក្រោយ​មួយ​ដើម្បី​និយាយ​ទៅ​កាន់​ពួកគេ ។ តើ​អ្នក​នឹង​និយាយ​អ្វី​ទៅកាន់​ពួកគេ​នៅក្នុង​ស្ថានភាព​បែបនេះ ?

នៅក្នុង នីហ្វៃទី 2 1–4 នីហ្វៃ​បាន​កត់ត្រា​ទុក​នូវ​ពាក្យ​ទូន្មាន​ចុងក្រោយ​របស់​ឪពុក​លោក ដែល​និយាយ​ទៅកាន់​គ្រួសារ​លោក ។ នៅពេល​អ្នក​សិក្សា​ជំពូក​ទាំង​នេះ សូម​គិត​ថាតើ​ការបង្រៀន​ចុងក្រោយ​របស់​លោក​លីហៃដែល​បាន​កត់ត្រាទុកនេះ​អនុវត្ត​ចំពោះ​អ្នកយ៉ាងដូចម្ដេចដែរ ។

សូម​អាន នីហ្វៃទី 2 1:1–4 ហើយ​រកមើល​អ្វី​ដែល​ជា « ការណ៍​ដ៏​ធំ​ក្រៃលែង​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​មេត្តា​ប្រោស » ដល់​គ្រួសារ​របស់​លីហៃ ។

  1. សូម​សរសេរ​ចម្លើយ​ខ្លី​ៗ​ចំពោះ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​គ្រួសារ​របស់​លីហៃ​តាម​របៀប​ណា​ខ្លះ ?

    2. តើ​ « ការណ៍​ដ៏​ធំ​ក្រៃលែង » ដែលព្រះអម្ចាស់​ទ្រង់​បានមេត្តាប្រោស​ដល់​អ្នក និង គ្រួសារ​របស់​អ្នកមានអ្វីខ្លះ ? តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ព្រះអម្ចាស់ នៅ​ពេល​អ្នក​គិត​អំពី​សេចក្តី​មេត្តាករុណា​ដ៏​មហិមា​ដែល​ទ្រង់​បាន​មាន​ចំពោះ​អ្នក និង គ្រួសារ​របស់​អ្នក ?

លីហៃ​បាន​បង្រៀន​គ្រួសារ​លោក​ថា ការជ្រើស​រើស​កាន់តាម​បទបញ្ញត្តិ​របស់​ព្រះ​នឹង​កំណត់​ថាតើ​ពួកគេ​នឹង​បន្ត ឬ មិន​បន្ត​ទទួល « ការណ៍​ដ៏ធំ​ក្រៃលែង » និង « សេចក្តីមេត្តា​ករុណា​នៃ​ព្រះ » នៅក្នុង​ជីវិត​របស់​ពួកគេ ។ 

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ឃើញ​ថា ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​ទ្រង់​ដក​យក​ពរជ័យ​វិញ នៅពេល​យើង​មិន​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​សូម​គូសតារាង​ដូច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូមអាន នីហ្វៃទី 2 1:7–11 ហើយ​រកមើល​សកម្មភាព ( « បើសិន » ) ដែល​លីហៃ​បាន​មាន​ប្រសាសន៍​ថា នឹងនាំ​មក​នូវ​លទ្ធផល​ជាក់លាក់​ទាំងឡាយ ( « នោះ » ) ។ សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ជួរឈរ​ត្រឹមត្រូវ​របស់​តារាង នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

បើសិន ( សកម្មភាព​ទាំងឡាយ )

នោះ ( លទ្ធផល​ទាំងឡាយ )

រូបភាព
លីហៃ​កំពុង​បង្រៀន

លីហៃ​បាន​ខ្វល់​ខ្វាយ​ជាពិសេស​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​លេមិន និង លេមយួល ហើយ​យល់​ឃើញ​ថា ពួកគេ​ត្រូវ​តែ​ប្រែចិត្ត ។ នៅពេល​លោក​ទូន្មាន​ពួកគេ លោក​បាន​ប្រើ​និមិត្តរូប​មួយ​ចំនួន ដើម្បី​ជួយ​ពួកគេ​យល់​អំពី​អំពើបាបនិង ការ​ប្រែចិត្ត ។ សូម​ពិនិត្យមើល​នៅក្នុង នីហ្វៃទី 2 1:13–14 រកមើល​និមិត្តរូប​ដែល​លីហៃ​បាន​ប្រើ ដើម្បី​លើក​ទឹកចិត្ត​កូន​ប្រុស​លោក​ឲ្យ​ប្រែចិត្ត ហើយ​សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​ចន្លោះ​ខាងក្រោមនេះ ៖

« ពី​ដំណេក​ដ៏​លង់​លក់ »

« ចោល​នូវ »

« ពី »

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការប្រែចិត្ត​ដូចគ្នា​ទៅនឹង​ឃ្លា​នីមួយៗ​នៅក្នុង​លំហាត់​ខាង​លើ​នេះយ៉ាងណាដែរ ?

សូម​អាន នីហ្វៃទី 2 1:15 ហើយ​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​ឃ្លាបី ដែល​លីហៃ​បាន​ប្រើ​ដើម្បី​ពិពិពណ៌នាអំពី​ពរជ័យ​ដែល​លោក​បាន​ទទួល ដោយសារ​ការ​គោរព​ប្រតិបត្តិ​របស់​លោក​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ ។ សូម​ប្រៀបធៀប​ពរជ័យ​ទាំងនេះ​ជាមួយ​នឹង​លទ្ធផល​អវិជ្ជមាន​ទាំងឡាយ​នៅក្នុង នីហ្វៃទី 2 1:17–18, 22 ដែល​លីហៃ​បាន​មាន​ប្រសាសន៍​ថា នឹងកើត​មាន​មក​លើ​អ្នក​ទាំងឡាយ​ណា​ដែល​មិន​កាន់​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

សូម​គូស​ចំណាំ​ពាក្យ​ទូន្មាន​របស់​លីហៃ​នៅក្នុង នីហ្វៃទី 2 1:23 ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក​ដើម្បី « ភ្ញាក់​ពី » ឬ « រលាស់​ចោលនូវ » ឬ « ងើប » ដើម្បី​អ្នក​អាច​ទទួល​ពរជ័យ​ដែល​លោក​លីហៃ បាន​ពោល​ដល់​នៅក្នុង​ជំពូក​នេះ ។

នីហ្វៃទី 2 1:24–32

លីហៃ​ទូន្មាន​កូនប្រុស​ទាំងឡាយ​របស់​លោក​ឲ្យ​ធ្វើ​តាម​ភាពជាអ្នក​ដឹកនាំ​ដែល​ប្រកប​ដោយ​ការព្យាករ​របស់​នីហ្វៃ

បន្ទាប់​មក លីហៃ​បានក្រើន​រំឭក​គ្រួសារ​លោក និង អ្នក​ដទៃ​ទៀតអំពី​ប្រភព​នៃ​ការ​ណែនាំ និង ការ​បំផុស​គំនិតដែល​ពួកគេ​បានទទួល​ដើម្បី​ជួយ​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​ដ៏​សុចរិត​នៅក្នុង​ជីវិត​របស់​ពួកគេ ។សូមអាន នីហ្វៃទី 2 1:24 ហើយ​រកមើល​ប្រភព​នេះ ។

នៅពេល​អ្នកអាន នីហ្វៃទី 2 1:24 27 សូម​រកមើល​របៀប​ដែល​លីហៃ​លើក​ទឹក​ចិត្ត​ប្រជាជន​របស់​លោក​ឲ្យ​ធ្វើ​តាម​នីហ្វៃ ។ សូមគិត​អំពី​ចម្លើយ​របស់អ្នក​ចំពោះ​ សំណួរ​ខាង​ក្រោម​នេះ ៖

  • តើគុណសម្បត្តិ​អ្វី​ខ្លះ ដែល​លីហៃ​បាន​គូស​បញ្ជាក់​នឹង​ជួយ​អ្នកឲ្យ​ដាក់​ទីទុកចិត្ត​លើ​នីហ្វៃ​ថា​ជា​អ្នក​ដឹកនាំ​ម្នាក់ ?

  • តើ​ហេតុអ្វី​អ្នក​ដាក់​ទីទុកចិត្ត​លើ​អ្នកដឹកនាំ​ម្នាក់​ដែល​មាន​គុណសម្បត្តិ​ទាំងនេះ ?

  • តើ​អ្នក​បាន​ឃើញថា ពួកអ្នក​ដឹកនាំ​សាសនាចក្រ​នាពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​គុណសម្បត្តិ​ដូចគ្នា​នេះ​យ៉ាង​ដូច​ម្តេច ?

សូម​អាន នីហ្វៃទី 2 1:28–32 ហើយ​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នកនូវ​ការ​សន្យា​ទាំងឡាយ​ដែល​លីហ្វៃ​បាន​ផ្ដល់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ធ្វើ​តាម​របៀប​ដឹកនាំ​របស់​នីហ្វៃ ។ការ​សន្យា​ទាំង​នេះ​បង្ហាញ​ថា នៅពេល​យើង​ធ្វើ​តាម​អ្នក​ទាំងឡាយណា​ដែល​ព្រះ​បាន​ហៅ​ឲ្យ​ដឹកនាំ​យើង នោះ​យើង​នឹង​ត្រូវ​បានប្រទានពរ​នូវ​ភាព​រុងរឿង និង សុវត្ថិភាព​ខាង​វិញ្ញាណ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​ពួកអ្នកដឹកនាំ​សាសនាចក្រ​បានបង្រៀន​អ្នក​ថ្មីៗ​នេះ ថាតើ​ការគោរព​ប្រតិបត្តិ​ដល់​ដំបូន្មាន​ដ៏​បំផុស​គំនិតអាច​ដឹកនាំ​អ្នក​ទៅរក​ភាព​រុងរឿង និង សុវត្ថិភាព​ខាង​វិញ្ញាណ​យ៉ាងណា ។

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

សូម​អាន​ការ​ដកស្រង់​ដូចតទៅនេះដែល​ថ្លែងឡើង​ដោយ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ហើយ​គូស​បន្ទាត់​ពីក្រោម​ការសន្យា​ទាំងឡាយ​ដែល​លោក​បាន​សន្យា បើសិន​យើង​នឹង​ធ្វើតាម​ពាក្យទូន្មាន​របស់​ពួកអ្នក​បម្រើ​របស់​ព្រះអម្ចាស់ ៖ « ខ្ញុំ​សង្ឃឹម​ថា យើង​ទាំងអស់​គ្នា​អាច​ព្យាយាម​ដើរ​នៅតាម​ផ្លូវ​ដែល​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​បាន​រៀបចំ​សម្រាប់​យើង ដ្បិតបើសិន​យើង​ធ្វើ​ដូចនេះ ខ្ញុំដឹងថា យើង​នឹង​មាន​សុវត្ថិភាព​នៅ​ពិភពលោក​នេះ ហើយទទួល​បាន​សុភមង្គល និង ការលើក​តម្កើង​នៅ​បរមលោក ។ …បើសិន​យើង​ស្មោះត្រង់ ពួកលោក​នឹង​ដឹកនាំ​យើង​នៅតាម​ផ្លូវ​នៃ​ជីវិត ហើយ​បើសិន​យើង​មាន​សេចក្តី​ជំនឿ​ជឿ​លើ​សេចក្តី​ណែនាំ​របស់​ពួកលោក លើ​ការបង្រៀន​ទាំងឡាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពួកលោក នោះ​យើង​នឹង​ស្ថិត​នៅ​ក្នុង​ផ្លូវ​សុវត្ថិភាព​ជានិច្ច ហើយ​នឹង​ពិត​ជា​បាន​ទទួល​រង្វាន់​របស់​យើង » ( Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ 2004 ] ទំព័រ 199 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​អ្នក​គិតថា ការ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង ដំបូន្មាន​របស់​ពួកអ្នក​បម្រើ​របស់​ទ្រង់​សំខាន់​ដើម្បី​ធ្វើ​តាម​ពេញ​មួយ​ជីវិត​របស់​អ្នក ។

  2. សូម​សរសេរចំណុចដូចមាន​ខាងក្រោម​នេះនៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 1 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖