ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 9 ៖ ថ្ងៃទី 2 នីហ្វៃទី2 33


មេរៀនទី 9 ៖ ថ្ងៃទី 2

នីហ្វៃទី 2 33

សេចក្តីផ្ដើម

នីហ្វៃ​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក​ដោយ​ប្រកាស​ថា ពាក្យ​សរសេរ​ទាំងឡាយ​របស់​លោក​ធ្វើ​ទីបន្ទាល់​ពី​ព្រះគ្រីស្ទ ហើយ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យធ្វើ​ល្អ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។លោក​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​បានសរសេរ « នៅក្នុង​ភាព​ទន់ខ្សោយ » ក៏​ដោយ ក៏​សារលិខិត​របស់​លោក​គឺជា « តម្លៃ​ដ៏ធំ » ហើយ​ពាក្យ​សម្ដី​របស់​លោក​នឹង « បានធ្វើ​ជាខ្លាំង » សម្រាប់​អ្នក​ទាំងឡាយ​ដែល​នឹង​អាន​ពាក្យ​ទាំងនោះ ( សូមមើល នីហ្វទី 2 33:3–4 ) ។លោក​បានធ្វើ​ទីបន្ទាល់​ថា ការសរសេរ​របស់​លោក​គឺជា « ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ហើយ​ថា មនុស្ស​ទាំងឡាយ​នឹង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ព្រះ​សម្រាប់​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​ព្រះបន្ទូល​ទាំង​នោះ ( សូមមើល នីហ្វៃទី 2 33:10–15 ) ។

រូបភាព
នីហ្វៃ និង ផ្ទាំងមាស
  1. នៅក្នុង​មេរៀន​មុន អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ព្យាយាម « អធិស្ឋាន​ជានិច្ច » រយៈ​ពេល 24 ម៉ោង ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក សូមសរសេរ​គំនិត និង អារម្មណ៍​ទាំងឡាយ​របស់អ្នក​អំពី​បទពិសោធន៍​របស់អ្នក ។

នីហ្វៃទី 2 33:1–15

នីហ្វៃ​ពន្យល់​ពី​គោលបំណង​នៃ​ការសរសេរ​របស់លោក

សូម​គិត​មួយភ្លែត​ពី​មូលហេតុ​ដែល​អ្នក​អាច​នឹង​ចង់ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​សារលិខិត​មួយ​ចូល​ខាង​ក្នុង​ចិត្ត​របស់អ្នក ។

តើ​មាន​ភាពខុសគ្នា​បែបណា​រវាង​សារលិខិត​មួយ ចូលទៅ​ក្នុង ចិត្ត​របស់​មនុស្ស​ម្នាក់ និង សារលិខិត​មួយ ចូល​ខាង​ក្នុង ចិត្ត​របស់​មនុស្ស​ម្នាក់ ?

រូបភាព
រូបបេះដូង

សូមអាន នីហ្វទី 2 33:1 ហើយ​រកមើល​ថា តើជា​ពាក្យ—ចូលទៅ​ក្នុងចូល​ខាង​ក្នុង— ដែល​នីហ្វៃ​បានប្រើ​ដើម្បី​ពិពណ៌នា​ពី​កន្លែង​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំយក​សារលិខិត​ទាំងឡាយ​មកកាន់​យើង ។អ្នក​អាច​នឹង​ចង់​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

តើ​អ្នក​គិត​ថា ហេតុ​អ្វី​វា​សំខាន់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នាំយក​សេចក្តីពិត ចូលទៅក្នុង ចិត្ត​របស់យើង ប៉ុន្តែ​មិនមែន ចូល​ខាងក្នុង ចិត្ត​របស់​យើង ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​អំពី នីហ្វៃទី 2 33:1 ៖ « សូម​កត់សម្គាល់​ពី​របៀប​ដែល​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាននាំ​សារលិខិត​នោះ ចូលទៅក្នុង ប៉ុន្តែ​មិនចាំបាច់ ចូល​ខាងក្នុង ចិត្ត ។គ្រូ​បង្រៀន​ម្នាក់​អាច​ពន្យល់ បង្ហាញ បញ្ចុះ​បញ្ចូល និង ថ្លែង​ទីបន្ទាល់ ហើយ​ធ្វើ​បែបនេះ​ជាមួយនឹង​អនុភាព​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង មាន​ប្រសិទ្ធិភាព ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅទីបំផុត បរិបទ​នៃ​សារលិខិត និង ទីបន្ទាល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជ្រាប​ចូល​ទៅក្នុង​ដួង​ចិត្ត​បាន នៅពេល​ដែល​អ្នក​ទទួល​ អនុញ្ញាត​ឲ្យ​សារលិខិត​នោះ​ចូល​តែ​ប៉ុណ្ណោះ ។ការរៀនសូត្រ​ដោយ​សេចក្តី​ជំនឿ​បើក​ផ្លូវ​ឲ្យ​ចូល​ខាងក្នុង​ចិត្ត » ( «Seek Learning by Faith» Ensign ខែ កញ្ញា ឆ្នាំ 2007 ទំព័រ 61 ) ។

រូបភាព
អែលឌើរ ជើរ៉ល អិន ឡាន

អែលឌើរ ជើរ៉ល អិន ឡាន ដែល​ពេល​នោះ​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិតសិប​នាក់ បានពន្យល់​ពី​មូលហេតុ​ដែល​ព្រះវិញ្ញាណ​នឹង​នាំ​ព្រះបន្ទូល​ចូលទៅក្នុង ប៉ុន្តែ​មិនមែន ចូល​ខាង​ក្នុង ចិត្ត​របស់​យើង​ទេ ៖ « តើ​ហេតុ​អ្វី​គ្រាន់​តែ​ចូលទៅក្នុង​ចិត្ត ?ភ្នាក់ងារ​ផ្ទាល់ខ្លួន​គឺ​ពិសិដ្ឋខ្លាំង​ណាស់​ដែល​ព្រះវរបិតា​សួគ៌​នឹង​មិនដែល​បង្ខំ​ចិត្ត​មនុស្ស​នោះទេ បើទោះ​ដោយមាន​ព្រះចេស្តា​ដែល​ឥតប្រៀបផ្ទឹម​របស់​ទ្រង់​ទាំងអស់​ក៏ដោយ ។មនុស្ស​អាច​ព្យាយាម​ធ្វើ​ដូច្នេះ ប៉ុន្តែ​ព្រះ​មិនធ្វើ​ដូច្នេះ​ឡើយ ។និយាយ​ម្យ៉ាងទៀត ព្រះ​អនុញ្ញាត​ឲ្យ​យើង​ជា​អាណាព្យាបាល​លើ​ខ្លួនឯង​ផ្ទាល់ ឬ អ្នក​យាម​ខ្លោង​ទ្វារនៃ​ដួងចិត្ត​របស់​យើង​ផ្ទាល់ ។យើង​ត្រូវតែ​បើក​ចិត្ត​របស់​យើង​ដល់​ព្រះវិញ្ញាណ​ដោយ​ឆន្ទៈ​ផ្ទាល់​របស់​យើង ដ្បិតទ្រង់​នឹង​មិន​បង្ខំ​រូបអង្គ​ទ្រង់​ផ្ទាល់​មកលើ​យើង​នោះទេ » ( “Opening Our Hearts,EnsignLiahona ខែ ឧសភា ឆ្នាំ 2008 ទំព័រ 33 ) ។

តើ​អ្នក​គិត​ថា មនុស្ស​ត្រូវការ​ធ្វើ​អ្វី​ដើម្បី​បើក​ចិត្ត​របស់​ពួកគេ​សម្រាប់​ព្រះវិញ្ញាណ ?

សូមអាន នីហ្វៃទី 2 33:2 រកមើល​អ្វី​ដែល​កើតឡើង​នៅពេល​មនុស្ស​ជ្រើសរើស​ពង្រឹង​ចិត្ត​របស់​ពួកគេ ។វា​អាច​មានប្រយោជន៍​ដើម្បី​ដឹង​ថា ឃ្លា « របស់​ឥត​ប្រយោជន៍ » មានន័យថា « ឥត​តម្លៃ » ។

  1. សូមសរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ចរិក​លក្ខណៈ និង អាកប្បកិរិយា​បែបណា ដែល​អ្នក​គិត​ថា មនុស្ស​ម្នាក់​ដែល​បើក​ដួងចិត្ត នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​អំឡុង​ពេល​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន អំឡុង​ពេល​សិក្សា​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ និង អំឡុង​ពេល​ការប្រជុំ​សាក្រាម៉ង់ ។

នៅក្នុង នីហ្វៃទី 2 33:1–2 យើង​ត្រូវ​បាន​បង្រៀន​ពី​គោលការណ៍​នេះ នៅពេល​យើង​បើក​ចិត្ត​របស់​យើង នោះ​សារលិខិត​ទាំងឡាយ​ដែល​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ចូល​ទៅ​ក្នុង​ចិត្ត​របស់​យើង ។ អ្នក​អាច​ចង់​សរសេរ​គោលការណ៍​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​ការ​សិក្សា​ព្រះគម្ពីររបស់​អ្នក​នូវ​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​បាន​មានអារម្មណ៍​ថា សារលិខិត​នៃ​ដំណឹងល្អ​បាន​ចូល​ក្នុង​ចិត្ត​របស់​អ្នក​នៅពេល​ណា ?តើ​នៅក្នុង​កាលៈទេសៈ​អ្វី​ខ្លះ ហើយ​តើ​មាន​លទ្ធផល​អ្វី​ខ្លះ ?

    2. តើ​ការណ៍​នេះ​ប្រាប់​អ្វី​ខ្លះ​អំពី​ចិត្ត​របស់​អ្នក​នៅពេល​នោះ ?

សូមអាន នីហ្វៃទី 2 33:3–7 រកមើល​សេចក្តី​សង្ឃឹម​របស់​នីហ្វៃ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​នឹង​អាន​ពាក្យសម្ដី​របស់​លោក ។បន្ទាប់មក សូម​បំពេញ​ប្រយោគ​តទៅ​នេះ ដោយ​ប្រើ​ពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ ពាក្យ​សម្ដី​ទាំងឡាយ​របស់​នីហ្វៃ ។សូមដឹង​ថា ឃ្លា​មួយ​ចំនួន​អាច​មាន​ចម្លើយ​ច្រើន​ជាង​មួយ ៖

នីហ្វៃទី 2 33:3—ខ្ញុំ​អធិស្ឋាន​ពុំ​ឈប់ឈរ​ឲ្យ  ។

នីហ្វៃ 2 33:4—ខ្ញុំ​ដឹង  ។

នីហ្វៃទី 2 33:6—ខ្ញុំ​សរសើរ​តម្កើង  ។

នីហ្វៃទី 2 33:7—ខ្ញុំ​មាន  ។

នៅពេល​អ្នក​បញ្ចប់​ការសិក្សា នីហ្វៃទី 2 33 សូម​ចងចាំ​ថា ខ​គម្ពីរ​ទាំងនេះ​គឺ​ជា​ទីបន្ទាល់​ចុងក្រោយ​របស់​នីហ្វៃ​ដែល​បានកត់ត្រា​ក្នុង​ព្រះគម្ពីរ ។សូម​អាន នីហ្វៃទី 2 33:10–14 ហើយ​ស្រម៉ៃ​ថា អ្នក​កំពុង​ស្តាប់​ពាក្យ​សម្ដី​ទាំងនេះ​ពី​នីហ្វៃ​ផ្ទាល់ ។អ្នក​អាច​គូសបន្ទាត់​ពី​ក្រោម​ឃ្លា​ទាំងឡាយ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ឃ្លា​មួយ​ចំនួន​ចេញពី នីហ្វៃទី 2 33:10–14 ដែល​មាន​ន័យ​ចំពោះ​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ ។សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ផងដែរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បើសិន​មនុស្ស​ជឿ​លើ​ព្រះគ្រីស្ទ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា​ចំពោះ​ព្រះគម្ពីរ​មរមន ?( សូមមើល នីហ្វៃទី 2 33:10 ) ។

សូមអាន នីហ្វៃទី 2 33:15 ហើយ​សញ្ជឹងគិត​ពី​ពាក្យសម្ដី​ចុងក្រោយ​របស់​នីហ្វៃ ៖ « ខ្ញុំ​ត្រូវតែ​គោរព​ធ្វើតាម » ។អ្នក​អាច​ចង់​សរសេរ « នីហ្វៃទី1 3:7 » ជា​សេចក្តី​យោង​បទគម្ពីរ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរនឹង នីហ្វទី 2 33:15 ។សូម​ពិនិត្យ​មើល​ឡើងវិញ នីហ្វៃទី 1 3:7 ហើយ​រកមើល​របៀប​ដែល​ខគម្ពីរ​ទាំងពីរ​នេះ​ទាក់ទង​គ្នា ។

  1. សូម​ចំណាយ​ពេល​ពីរ ឬ បី​នាទី​ពិនិត្យ​មើល​ក្នុង នីហ្វៃទី 1 និង នីហ្វៃទី 2 ដើម្បី​រកមើល​គំរូ​នៃ​ការគោរពប្រតិបត្តិ​របស់​នីហ្វៃ ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមសរសេរ​គំរូ​មួយ​ចំនួន​ដែល​អ្នក​រកឃើញ ។សូម​រកមើល​វគ្គ​ដែល​ពេញចិត្ត ឬ មានអត្ថន័យ​មួយ​ដែល​បានបញ្ចុះបញ្ចូល​អ្នក​ឲ្យ​ធ្វើ​ល្អ នឹងកាន់តែ​ល្អឡើង ឬ ដើម្បី​ជឿ​លើ​ព្រះអង្គសង្គ្រោះ ដូច​ដែល​នីហ្វៃ​បានមាន​ប្រសាសន៍ ( សូមមើល នីហ្វៃទី 2 33:1 ) ។សូម​សរសេរ​វគ្គ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ទីបន្ទាល់​ចុងក្រោយ​របស់​នីហ្វៃ និង ការព្រមាន​របស់​លោក​ចំពោះ​អ្នក​ទាំងឡាយ​ដែល​អាច​នឹង​បដិសេធ​ពាក្យសម្តី​របស់​លោក បន្ថែម​ការទទួល​ខុសត្រូវ​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ព្រះគម្ពីរ​មរមន ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានបង្រៀន​ថា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ការទទួល​ខុសត្រូវ​ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន ៖

« ចំពោះ​ខ្ញុំ ខ្ញុំគិតថា សមាជិក​សាសនាចក្រ​នេះ​គ្រប់​រូប​នឹង​មិន​បាន​ពេញលេញ​ឡើយ​រហូត​ដល់​គាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ម្ដងហើយម្ដងទៀត ហើយ​ពិចារណា​វា​យ៉ាង​ល្អិតល្អន់ ដើម្បី​ឲ្យ​គាត់​អាច​ថ្លែង​ជា​សាក្សី​ថា វា​គឺ​ពិត​ជា​កំណត់ត្រា​មួយ​ដែល​មាន​ការបំផុស​គំនិត​ពី​ព្រះ​ដ៏មាន​មហិទ្ធិឫទ្ធិ ហើយ​ថា ប្រវត្តិសាស្ត្រ​របស់​វា​គឺ​ជា​រឿង​ពិត » ។ …

« … គ្មាន​សមាជិក​ពី​សាសនាចក្រ​នេះដែល​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរ​ក្នុង​វត្តមាន​នៃ​ព្រះ ដោយ​មិន​បានអាន​ព្រះគម្ពីរ​មរមន​ដោយ​យក​ចិត្ត​ទុកដាក់ និង ហ្មត់ចត់​នោះ​ឡើយ » ( in Conference Report ខែ តុលា ឆ្នាំ 1961 ទំព័រ 18 ) ។

អ្នក​មាន​ឱកាស​នេះ​ដើម្បី​សម្រេច​ចិត្ត​ពី​របៀប​ដែល​អ្នក​នឹង​ប្រព្រឹត្ត​ចំពោះ​ពាក្យសម្តី​របស់​នីហ្វៃ និង ព្រះគម្ពីរ​មរមន ។

  1. សូម​វាយតម្លៃ​ការប្រឹងប្រែង​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន ហើយ​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើឲ្យ​ការសិក្សា​របស់​អ្នក​បាន​ប្រសើរ​ឡើង ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ដើម្បី​បញ្ចប់​មេរៀន​នេះ សូមអាន​សេចក្តី​សន្យា​របស់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ទៅកាន់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ឧស្សាហ៍​ព្យាយាម ៖ « មិនថា អ្នក​បាន​អាន​ព្រះគម្ពីរ​មរមន​ប៉ុណ្ណា​ដង​នោះទេ នឹង​មាន​មកកាន់​ជីវិត​របស់​អ្នក និង ក្នុង​គេហដ្ឋាន​របស់​អ្នក​នូវ​រង្វាស់​បន្ថែម​មួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ មាន​នូវ​ការតាំង​ចិត្ត​មួយ​កាន់តែ​រឹងមាំ ដើម្បី​ដើរ​ដោយ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិរបស់​ទ្រង់ និង ទីបន្ទាល់​មួយ​ដ៏រឹងមាំ​អំពី​ការរស់នៅ​ដ៏ពិតប្រាកដ​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ » ( «A Testimony Vibrant and True» Ensign ខែ សីហា ឆ្នាំ 2005 ទំព័រ 6 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 33 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

រូបភាព
យុវជន​ម្នាក់​កំពុង​គូសចំណាំ​លើ​ខគម្ពីរ