ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 13 ៖ ថ្ងៃទី 3 ម៉ូសាយ 21–24


មេរៀនទី 13 ៖ ថ្ងៃទី 3

ម៉ូសាយ 21–24

សេចក្តីផ្ដើម

ប្រជាជន​របស់ ​លិមហៃ​ បាន​ធ្លាក់​ចូល​ក្នុង​សេវកភាព​នៃ​ពួកសាសន៍​លេមិន ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ( សូម​មើលម៉ូសាយ 20:21 ) ពួកគេ​បន្ទាប​ខ្លួន ហើយ​បែរ​ទៅ​រក​ព្រះ​ ដោយសារតែ​សេវកភាព​របស់​ពួកគេ ។ប្រជាជន​របស់ ​អាលម៉ា ​ត្រូវ​បាន​នាំ​ទៅរក​សេវកភាព ​ជា​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ ( សូម​មើលម៉ូសាយ 23:21 ) ។ក្រុម​ទាំងពីរ​បាន​អធិស្ឋាន​អស់​ពី​កម្លាំង​ដើម្បី​ឲ្យ​បាន​រួច​ពី​សេវកភាព ។ខណៈ​ពេល​ក្រុម​ទាំងពីរ​ត្រូវ​បាន​រំដោះ និង នៅ​ទី​បំផុត បាន​មក​ដល់​សារ៉ាហិមឡា នោះ​ព្រះអម្ចាស់​បាន​ជួយ​ក្រុម​នីមួយៗ ​តាម​មធ្យោបាយ​ផ្សេងៗ​គ្នា ។តាមរយៈ​ការសិក្សាអំ​ពី​ការសាកល្បង និង ការរំដោះ​នៃ​ក្រុម​របស់​លិមហៃ នោះ​អ្នក​អាច​ឃើញ​ថា ព្រះអម្ចាស់​នឹង​ឆ្លើយតប​ការអធិស្ឋាន​ទាំងឡាយ​របស់​យើង តាម​របៀប និង តាម​ពេលវេលា​របស់​ទ្រង់ នៅ​ពេល​យើង​បន្ទាប​ខ្លួន ។តាមរយៈ​ការសិក្សា​ពី​ការសាកល្បង និង ការរំដោះ​នៃ​ក្រុម​របស់​អាលម៉ា នោះ​អ្នក​អាច​រៀនអំ​ពី​របៀប​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង នៅ​កណ្ដាល​ការពុះពារ និង ឧបសគ្គ​ផ្ទាល់​ខ្លួន ។

រូបភាព
សាសន៍​នីហ្វៃ​ លី​ឈើ​ហុប

ម៉ូសាយ 21–24

ពួកសាសន៍​នីហ្វៃ​ក្នុង​ដែនដី​លីហៃ-នីហ្វៃ បាន​ជួប​បទពិសោធន៍​ពី​ការបំពេញ​នៃ​ការព្យាករណ៍​ទាំងឡាយ​របស់​អ័ប៊ីណាដៃ ។

សូម​ស្រម៉ៃ​ថា អ្នក​បាន​រស់នៅ​ក្នុង​ដែនដី​លីហៃ-នីហ្វៃក្នុង​រជ្ជកាល​របស់​ស្តេច​ណូអេ ហើយ​បាន​បដិសេធ​ការបង្រៀន​ទាំងឡាយ​របស់​អ័ប៊ីណាដៃ ។ឥឡូវនេះ អ្នក និង ប្រជាជន​របស់​អ្នក ​រស់នៅ​ក្រោម​សេវកភាព​នៃ​ពួកសាសន៍​លេមិន ដូច​ដែល​អ័ប៊ីណាដៃ​បាន​ព្យាករ ។ តើ​អ្នក​គិត​ថា អ្នក​នឹង​ធ្វើ​អ្វី ?

ឥឡូវ​នេះ សូម​គិត​ដល់​ការសាកល្បង ឬ ទុក្ខវេទនា​ដែល​អ្នក​កំពុង​ជួបប្រទះ​ពេល​ថ្មីៗ​នេះ ។សូម​អាន​ខ​ខាងក្រោម​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ហើយ​គូស​ចំណាំ​អំពី​អ្វី​ដែល​ខ​ទាំងនោះ​បង្រៀន​អំពី​ការស្វែងរក និង ការទទួល​បាន​ការរំដោះ ៖ ម៉ូសាយ 21:5, 14; 22:1–2; 23:23; និង 24:21 ។ដើម្បី​បាន​រំដោះ ជា​ទូទៅ មាន​ន័យ​ថា ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ត្រូវ​បាន​គេ​ជួយ ឬ ត្រូវ​បាន​នាំ​ចេញពី​អ្វី​មួយ ។

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

នៅពេល​អ្នក​អាន​សេចក្តី​ថ្លែង​ការណ៍​តទៅ​នេះ​ដោយ​អែលឌើរ រីឆាដ ជីស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​គូស​បន្ទាត់នៅ​ពីខាង​ក្រោម​ប្រភព​ពីរ​ ដែល​លោក​បាន​ថ្លែង​អំពី​ការសាកល្បង និង ទុក្ខវេទនា​ ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​រស់នៅ​របស់​យើង ៖ « គ្មាន​នរណាម្នាក់​ចង់បាន​ទុក្ខវេទនា​នោះ​ឡើយ ។ការសាកល្បង ការខកចិត្ត ការមិនសប្បាយ​ចិត្ត និង ការឈឺចិត្ត ​កើតមាន​មកលើ​យើង​ តាមរយៈ​ប្រភព​មូលដ្ឋាន​ពីរ​ផ្សេងពី​គ្នា ។អ្នក​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ព្រះ នឹង​មាន​ឧបសគ្គ​ទាំងនោះ​ជានិច្ច ។មូល​ហេតុ​មួយ​ទៀត​អំពី​ទុក្ខវេទនា គឺ​ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង​ ដើម្បី​យើង​អាច​ទទួល​ការបន្សុទ្ធ​មកពី​ការសាកល្បង​នោះ ។វា​ជា​ការសំខាន់​ខ្លាំងណាស់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ស្គាល់​ថា តើ​ប្រភព​មួយណា ​នៃ​ប្រភព​ទាំងពីរ​នេះ​ដែល​នាំ​មក​នូវ​ការសាកល្បង និង ឧបសគ្គ​ទាំងឡាយ ដ្បិត​សកម្មភាព​កែតម្រូវ ​គឺ​ខុស​ពីគ្នា​ខ្លាំងណាស់ » ( “Trust in the Lord,Ensignខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 16 ) ។

ប្រជាជន​របស់​លិមហៃ​ ត្រូវ​បាន​ធ្លាក់​ក្នុង​សេវកភាព ​ដោយសារ​តែ​ការមិន​គោរព​ប្រតិបត្តិ ខណៈ​ដែល​ប្រជាជន​សុចរិត​របស់ ​អាលម៉ា ​ជួប​ទុក្ខវេទនា​ដែល​នឹង​បន្សុទ្ធ​ពួកគេ ។ប្រជាជន​របស់​ លិមហៃ​ បាន​បន្ទាប​ខ្លួន ហើយ​បាន​នាំ​ទៅ​រក​ព្រះ ​ដោយសារ​តែ​សេវកភាព​របស់​ពួកគេ ។ការសិក្សា​ដំណើរ​រឿង​នៃ​ការរំដោះ​ដ៏​ទេវភាព​ទាំងពីរ​នេះ អាច​ជួយ​អ្នក​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​ដើម្បី​អំពាវនាវ​រក​ព្រះអម្ចាស់​សុំ​ការរំដោះ​ចេញ​ពី​ទុក្ខវេទនា​អ្វី​ក៏ដោយ​ដែល​អ្នក​កំពុង​ជួប ។

  1. ក្នុង​តារាង​ខាងក្រោម​នេះ សំណួរ​ដំបូងថា —តើ​ពួកគេ​បាន​ធ្លាក់​ក្នុង​សេវកភាព​យ៉ាង​ដូចម្តេច ?—គឺត្រូវបាន​ឆ្លើយ​សម្រាប់​អ្នក ។ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទីពីរ ៖ តើ​ពួកគេ​ត្រូវ​បាន​រំដោះ​ដោយ​របៀប​ណា ?

ប្រជាជន​របស់​លិមហៃ

ប្រជាជន​របស់​អាលម៉ា

តើ​ពួកគេ​បាន​ធ្លាក់​ក្នុង​សេវកភាព​យ៉ាងដូចម្តេច ?

ម៉ូសាយ 20:21–22; 21:1–4 )

ដោយសារ​ប្រជាជន​មិន​ប្រែចិត្ត នោះ​ព្រះអម្ចាស់​បាន​ប្រទាន​អំណាច​ដល់​ពួកសាសន៍​លេមិន ​ដើម្បី​នាំ​ប្រជាជន​ឲ្យ​ធ្លាក់​ក្នុង​សេវកភាព ។

ម៉ូសាយ 23:1–4, 19–20, 25–38; 24:8–9 )

ប្រជាជន​បាន​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​ក្បត់ ចាប់ខ្លួន ហើយ​ត្រូវ​បាន​បៀតបៀន​ដោយ​ប្រជាជន​ទុច្ចរិត ។

តើ​ពួកគេ​ត្រូវ​បាន​រំដោះ​យ៉ាង​ដូចម្តេច ?

ម៉ូសាយ 22:1–9, 13–14 )

ម៉ូសាយ 24:17–25 )

សូម​សញ្ជឹងគិតអំ​ពី​ចម្លើយ​ទាំងឡាយ ​ចំពោះ​សំណួរ​ខាង​ក្រោមនេះ ​អំពី​ប្រជាជន​របស់​លិមហៃ ៖

  • យោង​ទៅ​តាមម៉ូសាយ 21:6តើ​មាន​ភស្តុតាង​អ្វី​ខ្លះ ដែល​បង្ហាញ​ថា ក្រុម​របស់​លិមហៃ​មិន​ទាន់​បាន​បន្ទាប​ខ្លួន​ពួកគេ ហើយ​បែរ​ទៅរក​ព្រះអម្ចាស់ ?តើ​ការណ៍​នេះ​ផ្ទុយគ្នា​យ៉ាង​ដូចម្តេច ​ទៅ​នឹង​របៀប​ដែល​ប្រជាជន​របស់​អាលម៉ា​បាន​ឆ្លើយតប​ទៅ​នឹង​សេវកភាព​របស់​ពួកគេ ?សូម​គិត​អំពី​បទពិសោធន៍​នៃ​ក្រុម​របស់​លិមហៃ តើ​អ្នក​បាន​រៀន​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅ​នឹង​ការសាកល្បង​ផ្ទាល់ខ្លួន​អ្នក ?

  • បើទោះជា​ប្រជាជន​របស់ ​លិមហៃ​ ពុំ​បាន​រំដោះ​ភ្លាមៗ​ចេញ​ពី​ទុក្ខវេទនា​ក៏​ដោយ តើ​ព្រះ​អម្ចាស់​បាន​ប្រទានពរ​ពួកគេ​យ៉ាង​ដូចម្តេច ?( អ្នក​អាច​ចង់​គូស​ចំណាំ​ឃ្លា « ចម្រើន​ឡើង​បន្តិចៗម្តង » នៅ​ក្នុងម៉ូសាយ 21:16 ) ។តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឆ្លងកាត់​ការសាកល្បង​បន្តិច​ម្តងៗ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​គិត​ថា អាកប្បកិរិយា​នៃ​មនុស្ស​ដែល​ពិពណ៌នា​ក្នុងម៉ូសាយ 21:30–33បាន​រួម​ចំណែក​ក្នុង​ការរំដោះ​ចុងក្រោយ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

  1. សូម​ជ្រើសរើស​សេចក្តី​ពិត​មួយ​នៃ​សេចក្តី​ពិត​តទៅ​នេះ ដែល​បាន​ដកចេញ​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​អំពី​ការសាកល្បង និង ការរំដោះ​នៃ​ប្រជាជន​របស់​លិមហៃ ។នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​កថាខណ្ឌ​មួយ​ដែល​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្តី​ពិត​នោះ​ក្នុង​ជីវិត​របស់​អ្នក ។

    1. នៅ​ពេល​យើង​បន្ទាប​ខ្លួន អំពាវនាវ​រក​ព្រះ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​យើង នោះ​ទ្រង់​នឹង​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​សម្រាល​បន្ទុក​ទាំងឡាយ​នៃ​អំពើ​បាប​របស់​យើង ​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

    2. នៅពេល​យើង​ចុះ​សេចក្តី​សញ្ញា​ដើម្បី​បម្រើ​ព្រះ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ព្រះអម្ចាស់​នឹង​ប្រទាន​ផ្លូវ​មួយ​សម្រាប់​ការរំដោះ​របស់​យើង ។

សូម​គិត​អំពី​ទុក្ខវេទនា និង ការរំដោះ​នៃ​ក្រុម​របស់​អាលម៉ា ពេល​អ្នក​អាន​សេចក្តីថ្លែង​ការណ៍​ដែល​ថ្លែង​ដោយ​អែលឌើរ រីឆាដ ជី. ស្កត ៖ « នៅពេល​យើង​មើល​ទៅ​អ្វីៗ​ហាក់បីដូច​ជា​ដំណើរការល្អ​ហើយ ​ជាញឹកញាប់​មាន​ឧបសគ្គ​ស្មុគស្មាញនានា​ ​កើតឡើង​ក្នុង​ពេលដំណាល​គ្នានោះ​ដែរ ។ខណៈ​ដែល​ការសាកល្បង​ទាំងនោះ ​ពុំ​មែន​ជា​លទ្ធផល​នៃ​ការមិន​គោរព​ប្រតិបត្តិ​របស់អ្នក នោះ​វា​គឺ​ជា​ភស្តុតាង​ដែល ព្រះអម្ចាស់​ទ្រង់​មាន​ព្រះទ័យថា អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​រីកចម្រើន​បន្ថែម​ទៀត ។ ( សូម​មើលសុភាសិត 3:11–12 ) ។ដូច្នេះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ដែល​ជួយ​ឲ្យ​មាន​ការរីកចម្រើនចំពោះ​ការយល់​ដឹង និង សេចក្ដី​មេត្តា​ដែល​ដុះខាត់​អ្នក​សម្រាប់​ជា​ប្រយោជន៍​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក ។ដើម្បី​យក​អ្នក​ពី​កន្លែង​ដែល​អ្នក​ស្ថិតនៅ​ទៅ​កាន់​កន្លែង​ដែល​ទ្រង់​ចង់ឲ្យ​អ្នក​ប្រែក្លាយ តម្រូវ​ឲ្យ​មាន​ការកែ​តម្រង់​ជា​ច្រើន ហើយ​ដែល​ជាទូទៅ តម្រូវ​ឲ្យ​មាន​ការ​លំបាក និង ការឈឺចាប់ »( “Trust in the Lord,” ទំព័រ16–17 ) ។

សូម​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ក្នុងម៉ូសាយ 23:21–22ដែល​បង្ហាញ​ថាព្រះអម្ចាស់​នឹង​សាកល្បង​ចំពោះ​សេចក្តី​អត់ធ្មត់ និង សេចក្តី​ជំនឿ​របស់​យើង ដើម្បី​ជួយ​យើង​បង្កើន​សេចក្តី​ទុកចិត្ត​លើ​ទ្រង់ ( សូម​មើលគ.និង ស. 122:5–7ផងដែរ ) ។

សូម​សរសេរ​ចម្លើយ​ខ្លី​ទាំងឡាយអំ​ពី​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​សិក្សា​នេះ ៖

  • តើ​អ្នក​គិត​ថា អ្វី​គឺ​ជា​ការសាកល្បង​ដ៏​ពិបាក​បំផុត​ដើម្បី​ស៊ូទ្រាំ បើសិន​អ្នក​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​របស់​អាលម៉ា​ អំឡុង​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​បាន​កត់ត្រា​ក្នុងម៉ូសាយ 23–24 ?ហេតុអ្វី ?

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះ អំ​ពី​របៀប​ដែល​អាលម៉ា និង ប្រជាជន​របស់​លោក ​បាន​ឆ្លើយតប​ចំពោះ​ការសាកល្បង​ទាំងឡាយ​របស់​ពួកគេ ?( សូម​មើលម៉ូសាយ 24:1–12, 15–16 ) ។

  • បើទោះ​ជា​ព្រះអម្ចាស់​ មិន​បាន​រំដោះ​ប្រជាជន​របស់​អាលម៉ា​ភ្លាមៗ​ក៏​ដោយ តើ​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ ​សម្រាប់​ពួកគេ​ជាដំបូង ?( សូម​មើល ម៉ូសាយ 24:15 ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​នៃ​ប្រជាជន​របស់​អាលម៉ា គឺ​ថា នៅពេល​យើង​ចុះ​ចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ នោះ​ទ្រង់​នឹង​ពង្រឹង​យើង ហើយ​រំដោះ​យើង​ចេញពី​ការសាកល្បង​ទាំងឡាយ​របស់​យើង តាម​ពេលវេលា​របស់​ទ្រង់ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​អំពី​អ្វី​ដែល​អ្នក​គិត​ថា ជា​អត្ថន័យ​នៃ​ពាក្យ​ចុះចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់​នៅ​គ្រា​នៃ​ការសាកល្បង និង អំពីរបៀប​ដែល​ការធ្វើ​ដូច្នេះ​ អាច​រៀបចំ​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង និង ពរជ័យ​ទាំងឡាយ​ ដែល​ទ្រង់​នឹង​ប្រទាន​ឲ្យ ​ដើម្បី​ជួយ​អ្នក​ឆ្លងកាត់​ពេល​លំបាក​នោះ ។

នៅ​ពេល​ចាប់ផ្តើម​មេរៀន​នេះ អ្នក​ត្រូវបាន​ស្នើសុំ​ឲ្យ​គិត​ដល់​ការសាកល្បង ឬ ទុក្ខវេទនា​ទាំងឡាយ ​ដែល​អ្នក​ជួប​នា​ពេលថ្មីៗ​នេះ ។នៅពេល​អ្នក​នឹក​ដល់​រឿង​ទាំងនោះ សូម​ពិចារណា​សរសេរ​ចម្លើយ​ទាំងឡាយ ចំពោះ​សំណួរ​ខាងក្រោមនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ នៅលើ​ក្រដាស​មួយ​សន្លឹក​ដាច់ដោយ​ឡែក ៖

  • តើ​ខ្ញុំ​កំពុង​ជួប​ការសាកល្បង​អ្វី​ខ្លះ​ថ្មីៗ​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​រៀបចំ​ខ្លួន​ទទួល​ព្រះចេស្តា​នៃ​ការរំដោះ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ខ្ញុំ ?

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 21–24 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖