ថ្នាក់​សិក្ខាសាលា
មេរៀនទី 7 ៖ ថ្ងៃទី 4 នីហ្វៃទី2 25


មេរៀនទី 7 ៖ថ្ងៃទី 4

នីហ្វៃទី 2 25

សេចក្តី​ផ្ដើម

បន្ទាប់​ពី​កត់ត្រា​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​អេសាយ( នីហ្វៃទី 2 12–24 ) ព្យាការី នីហ្វៃ​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ពាក្យ​ព្យាករទាំង​នេះ និង បាន​ពន្យល់​ថា អ្នក​ទាំងឡាយ​ដែល​មាន​វិញ្ញាណ​នៃ​ការព្យាករណ៍ អាច​នាំ​ទៅ​រក​ការយល់​ដឹង និង ស្ងើច​សរសើរ​ចំពោះ​ពាក្យសម្ដី​របស់​អេសាយ( នីហ្វៃទី 2 25 ) ។លោក​បានពន្យល់​ថា គោលបំណង​នៃ​ការសរសេរ​របស់​លោក​គឺ « ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ​យើង និង បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ »( នីហ្វៃទី 2 25:23 ) ។លោក​បាន​អញ្ជើញ​អ្នក​រាល់​គ្នា​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ « ថ្វាយបង្គំ​ទ្រង់​ឲ្យ​អស់ពី​សមត្ថភាព អស់​ពី​គំនិត អស់​ពី​កម្លាំង ហើយ​អស់​ពី​ព្រលឹង​ទាំង​មូល​របស់​អ្នករាល់​គ្នា »( នីហ្វៃទី 2 25:29 ) ។

នីហ្វៃទី 2 25:1–8

នីហ្វៃ​បង្រៀន​ថា យើង​អាច​យល់​ពី​ពាក្យសម្ដី​របស់​អេសាយនៅ​ពេល​យើង​មាន​វិញ្ញាណ​នៃ​ការព្យាករណ៍

រូបភាព
មេសោ និង កូនសោ

ជា​ញឹកញាប់ មនុស្ស​ប្រើប្រាស់​មេសោ​ដើម្បី​រក្សាទុក​ទ្រព្បសម្បត្តិ​មាន​តម្លៃ​ឲ្យ​មាន​សុវត្ថិភាព ។ពួក​គេ​អាច​ទុក​ត្រឹម​តែ​កូនសោ​មួយ​គត់​សម្រាប់​មេសោ​មួយ ឬ ពួកគេ​អាច​ឲ្យ​កូនសោ​ចម្លង​មួយ​ដល់​មិត្តភក្តិឬ សមាជិក​គ្រួសារ​ម្នាក់​ដែល​គេ​ទុកចិត្ត ។នីហ្វៃ​បាន​ដឹង​ថា ពាក្យព្យាករណ៍​ទាំង​ឡាយ​របស់​អេសាយ​មាន « ប្រយោជន៍​ដ៏​ធំ » ( នីហ្វៃទី 2 25:8 ) ហើយ​លោក​ចង់​ឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​ទាំង​នោះ ។លោក​បាន​ផ្តល់​កូនសោ​មួយ​សម្រាប់​អស់​អ្នកណាដែល​ចង់​ស្វែងរក​អត្ថន័យ​នៃ​ពាក្យសម្ដី​របស់​អេសាយ ។

សូម​អាន​ប្រយោគ​ដំបូង​គេ​ក្នុងនីហ្វៃទី 2 25:4ហើយ​រកមើល​គន្លឹះ​សម្រាប់​ការយល់ដឹង​ពី​ពាក្យ​សម្ដី​របស់​អេសាយ ។តើ​ពាក្យ​ថា ដើម្បី​មាន « វិញ្ញាណ​នៃ​ការព្យាករណ៍ » មាន​អត្ថន័យ​ដូចម្តេច ?តើ​អ្នក​គិត​ថា វិញ្ញាណ​នៃ​ការព្យាករណ៍​អាច​ជួយ​អ្នក​ឲ្យ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​ព្រះគម្ពីរ ជា​ពិសេស​ពាក្យសម្ដី​របស់​អេសាយ យ៉ាង​ដូច​ម្ដេច​ដែរ ?

វិញ្ញាណ​នៃ​ការព្យាករណ៍​សំដៅ​លើ​វិញ្ញាណ​នៃ​វិវរណៈ ។នេះ​មានន័យ​ថា នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ដោយ​ឧស្សាហ៍​ព្យាយាម និង ដោយ​ការអធិស្ឋាន ​ហើយ​ព្យាយាម​យល់​អត្ថន័យ​របស់​វា នោះ​អ្នក​អាច​មាន​វិញ្ញាណ​នៃ​វិវរណៈ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​ដល់​គំនិត និង ការយល់ដឹង​របស់​អ្នក ។ហើយ​ព្រះគម្ពីរ​ក៏​បង្រៀន​ផងដែរថា « ការធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ »( វិវរណៈ 19:10 ) ។នៅ​ពេល​អ្នក​កើន​ចំណេះដឹង និង ទីបន្ទាល់​ពី​ព្រះអង្គសង្រ្គោះ នោះ​ការយល់ដឹង​របស់​អ្នក​ពី​ព្រះគម្ពីរ—រួម​ទាំង​ការបង្រៀន​របស់​អេសាយ—នឹង​កើនឡើង ហើយ​អ្នក​នឹង​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ដែល​ការបង្រៀន​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​អ្នក ។

នីហ្វៃ​បាន​ចែកចាយ​គំនិត​ផ្សេងៗ​ទៀតដែល​អាច​បង្កើន​ការយល់ដឹង​របស់​យើង​ពី​ពាក្យសម្ដី​របស់​អេសាយ ។សូម​ពិនិត្យ​មើល​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​រកមើល​គន្លឹះ​បី​បន្ថែម​ទៀតដើម្បី​យល់​ដឹង​ពី​ពាក្យសម្ដី​របស់​អេសាយ ៖

សូម​ចងចាំ​ថា ជា​ញឹកញាប់ និមិត្ត​រូប និង ភាសា​កំណាព្យ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ពាក្យព្យាកររបស់​សាសន៍​យូដា​ពី​សម័យ​បុរាណ ( សូមមើលនីហ្វៃទី 2 25:1 ) ។ហើយ​ការសិក្សា​វប្បធម៌ ប្រវត្តិសាស្រ្ត និង ភូមិសាស្រ្ត​នៃ​អ៊ីស្រាអែល​ពី​បុរាណ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​ពាក្យសម្ដី​របស់​អេសាយ​ផង​ដែរ( សូមមើលនីហ្វៃទី 2 25:5–6 ) ។ការ​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ ហើយ​ឃើញ​ការបំពេញ​នៃ​ពាក្យ​ព្យាករណ៍​ជា​ច្រើនក៏​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​គម្ពីរ​អេសាយ​ផង​ដែរ( សូមមើលនីហ្វៃទី 2 25:7–8 ) ។

នីហ្វៃទី 2 25:9–19

នីហ្វៃ​ព្យាករ​អំពី​ពួកសាសន៍​យូដា

ដូច​ដែល​បានកត់ត្រា​ក្នុងនីហ្វៃទី 2 25:9–19 នីហ្វៃ​បានព្យាករ​អំពី​ពួកសាសន៍​យូដា និង ស្រុក​កំណើត​ពួកគេ​ក្នុង​ក្រុង​យេរូសាឡិម និង តំបន់​ជុំវិញ​នោះ ។លោក​បានមាន​ប្រសាសន៍​ថា ពួកសាសន៍​យូដា​ដែល​ត្រូវបាន​ចាប់ជា​ឈ្លើយ​យកទៅក្នុង​ក្រុង​បាប៊ីឡូន​បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម នឹងត្រឡប់​ទៅ « ដែនដី​នៃ​កេរ្តិ៍អាករ​របស់​ពួកគេ » វិញ ( សូមមើលនីហ្វៃទី 2 25:9–11 ) ។ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះមែស៊ីនឹង​រស់នៅ​ក្នុងចំណោម​ពួកគេ ប៉ុន្តែ​មនុស្ស​ជាច្រើន​នឹង​បដិសេធ​ទ្រង់ ហើយនឹង​ឆ្កាងទ្រង់ ( សូមមើលនីហ្វៃទី 2 25:12–13 ) ។បន្ទាប់ពី​ការសុគត និង ដំណើរ​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ក្រុង​យេរូសាឡិម​នឹង​ត្រូវបាន​បំផ្លាញ​ចោល​ម្តងទៀត ហើយ​ពួកសាសន៍​យូដា​នឹង​ត្រូវ​ខ្ចាត់ព្រាត់ ហើយ​នឹង​ត្រូវ​ធ្វើ​ទុក្ខ​ដោយ​ពួកសាសន៍​ផ្សេងៗ( សូមមើលនីហ្វៃទី 2 25:14–15 ) ។នៅទីបំផុត ពួកគេ​នឹង​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់ទ្រង់ ហើយ​ព្រះអម្ចាស់​នឹង​តាំងរាស្ត្រ​ទ្រង់​ឡើងវិញ « ពី​ស្ថានភាព​វង្វេង និង ភាពធ្លាក់ » ( សូមមើលនីហ្វៃទី 2 25:16–19 ) ។

រូបភាព
ការ​យាង​មក​ជា​លើក​ទីពីរ

នីហ្វៃទី 2 25:20–30

នីហ្វៃ​ធ្វើទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូមគិត​អំពី​របៀបដែល​អ្នក​អាច​ឆ្លើយតប​ចំពោះ​នរណាម្នាក់​ដែល​អះអាង​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មិន​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ​ទេ ។នៅពេល​អ្នក​សិក្សា​អ្វី​ដែល​សល់​ក្នុងនីហ្វៃទី 2 25សូម​រកមើល​កថាខណ្ឌ​ទាំងឡាយ ដែល​អ្នក​អាច​ចែកចាយ​ក្នុង​ស្ថានភាព​បែបនេះ ។

សូម​ពិនិត្យមើល​មួយភ្លែត​ក្នុងនីហ្វៃទី 2 25:20–30ហើយ​ពិចារណា​ក្នុង​ការគូស​សំគាល់​ឈ្មោះ « ព្រះគ្រីស្ទ » នៅ​រាល់ពេល​មានពាក្យ​នោះ ។

  1. សូម​អាន នីហ្វៃទី 2 25:28–29ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា​ជា « ផ្លូវ​ត្រឹមត្រូវ » នោះ ។សូម​ពិនិត្យមើល​ក្នុងនីហ្វៃទី 2 25: 23–26រកមើល​មូលហេតុ​ដែល​ការជឿលើ​ព្រះគ្រីស្ទ​គឺជា « ផ្លូវ​ត្រឹមត្រូវ » ។( សូម​កត់សំគាល់​ថានីហ្វៃទី 2 25:23, 26គឺជា​ចំណេះចំណាន​ខគម្ពីរ ។អ្នក​អាច​នឹង​ចង់​គូសចំណាំ​វា​ក្នុង​របៀប​ងាយ​សំគាល់ដូច្នេះ​អ្នក​អាច​រក​វា​ឃើញ​នៅពេល​ខាងមុខ ) ។សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ពាក្យស្រុះស្រួលក្នុងនីហ្វៃទី 2 25:23មាន​ន័យ​ថា​ធ្វើ​ឲ្យ​ស្របទៅ​ « ព្រះគុណ » របស់​ព្រះអម្ចាស់គឺ​ជា​របៀប​ដែល​ការស្រុះស្រួល​ជា​មួយ​ឡើង​នៅទីបញ្ចប់ ។សូមអាន​ការពន្យល់​ស្តីពី​ព្រះគុណ​របស់​ព្រះអម្ចាស់​ដូច​តទៅ​នេះ ៖

« ពាក្យព្រះគុណដូច​ដែល​បានប្រើ​នៅក្នុង​ព្រះគម្ពីរ គឺ​សំដៅ​ជាចម្បង​លើ​ជំនួយ និង កម្លាំង​ដ៏​ទេវភាព​ដែល​យើង​ទទួល​តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ …

« … តាមរយៈ​ព្រះគុណដែល​អាចរក​បាន​តាមរយៈ​ការលះបង់​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​មនុស្ស​ទាំងអស់​នឹង​បានរស់​ឡើងវិញ ហើយ​ទទួលបាន​អមតភាព ។[ ប៉ុន្តែបើសិន​យើង​ត្រូវតែ​មាន​ភាពសក្តិសម​ដើម្បី​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​វត្តមាន​របស់​ព្រះ នោះយើង​ត្រូវតែ​ជ្រះស្អាត​ពី​អំពើបាប​ទាំងឡាយ​របស់យើង​តាមរយៈ​ព្រះគុណ​របស់ទ្រង់ ] ។

« ឃ្លា ‹ បន្ទាប់​ពីអ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើបាន ›[ នីហ្វៃទី 2 25:23 ] បង្រៀន​ថា គឺ​តម្រូវ​ឲ្យមាន​ការខិតខំ​ប្រឹងប្រែង​ពី​ចំណែក​របស់​យើង​ដើម្បី​ទទួលបាន​ភាពពេញលេញ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់ និង ដើម្បី​ប្រែក្លាយ​ជា​សក្តិសម​ក្នុង​ការរស់នៅ​ជាមួយ​ទ្រង់ ។ព្រះអម្ចាស់​បានបញ្ជា​យើង​ឲ្យ​គោរពតាម​ដំណឹងល្អ​របស់ទ្រង់ ដែល​មានរួមទាំង​ការមាន​សេចក្តីជំនឿ​លើ​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់យើង ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការកាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ។ …

« បន្ថែម​លើ​ការត្រូវការ​ព្រះគុណ ដើម្បី​បាន​សេចក្តី​សង្គ្រោះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់យើង នោះ​អ្នក​ត្រូវការ​អំណាច​ដែល​ធ្វើ​ឲ្យ​កើត​ឡើង​នេះជា​រៀងរាល់​ថ្ងៃ​នៅក្នុង​ជីវិត​អ្នក ។នៅពេល​អ្នក​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​អ្នក​ដោយ​ការឧស្សាហ៍ ការន្ទាបខ្លួន និង ស្លូតបូត នោះ​ទ្រង់​នឹង​លើកតម្កើង និង ពង្រឹង​អ្នក​ដោយ​ព្រះគុណ​របស់​ទ្រង់ » ( ពិតចំពោះ​សេចក្តី​ជំនឿ ៖ សេចក្តីយោង​នៃ​ដំណឹងល្អ ឆ្នាំ[ ឆ្នាំ 2004 ]ទំព័រ 77–78 ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោមនេះ ៖

    1. តើ​មាន​ការ​ទាក់ទងគ្នា​បែបណារវាង​ព្រះគុណ​របស់​ព្រះអម្ចាស់ និង កិច្ចប្រឹងប្រែង​របស់​យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ?

    2. តើ​ដើម្បី​ត្រូវ​បាន​សង្គ្រោះ​ដោយ​ព្រះគុណមានន័យ​បែបណា​ចំពោះ​អ្នក ?

    3. តើ​ឃ្លា« អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើបាន »មាន​ន័យ​បែបណា​ចំពោះ​អ្នក ?

សូម​សញ្ជឹង​គិត​ពី​សេចក្តីពិត​តទៅ​នេះ ៖ ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយ​ព្រះគុណបន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។សូម​គិត​ដល់​គ្រា​មួយ​នៅ​ពេល​អ្នក​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ ហើយ​ត្រូវ​បាន​ប្រទានពរ​ជាមួយនឹង​ជំនួយ និង កម្លាំង​ដ៏ទេវភាព ។

សេចក្តីពិត​មួយ​ទៀត​ដែល​នីហ្វៃ​បាន​បង្រៀន ( សូមមើលនីហ្វៃទី 2 25:26 ) គឺ ៖ តាម​រយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ទទួលបាន​ការផ្តាច់បាប​របស់​យើង ។

សូមពិចារណា​ពី​ការសរសេរ​លិខិត​មួយ​ទៅកាន់​មិត្តភក្តិ ឬ សមាជិក​គ្រួសារ​ម្នាក់ អំពី​ជំនឿ​របស់អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ ថ្លែង​ទីបន្ទាល់​ពី​ជំនឿ​របស់អ្នក​នៅក្នុង​ការប្រជុំ​ទីបន្ទាល់​មួយ ឬ នៅកន្លែង​សមរម្យ​ផ្សេងៗ​ទៀត ។

  1. សូម​អាននីហ្វៃទី 2 25:26ម្តងទៀត ហើយ​បន្ទាប់​មក​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. តើ​អ្នក​ថ្វាយបង្គំ ឬ មាន​គាវរភាព​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀបណា​ខ្លះ ?តើ​សកម្មភាព​អ្វី​ខ្លះ ដែល​បង្ហាញ​ដល់​អ្នក​ដទៃ​ថា អ្នក​ជឿ ហើយ​ថ្វាយបង្គំ​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះដើម្បី​ថ្វាយបង្គំ​ព្រះអង្គសង្គ្រោះឲ្យ​កាន់​តែ​អស់​ពីសមត្ថភាព អស់ពី​គំនិត និង អស់ពី​កម្លាំង​របស់អ្នក ?

រូបភាព
រូប​សញ្ញា​ចំណេះចំណានខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 25:23, 26

សូម​សរសេរ​ទម្រង់​ខាងក្រោមដើម្បី​ជួយ​អ្នក​ចងចាំនីហ្វៃទី 2 25:26 ៖

« ហើយ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ

យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ

យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ

យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ

ហើយ​យើង​សរសេរ​ស្រប​តាម​ពាក្យព្យាករ​ទាំងឡាយ​របស់​យើង

ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង

ថា​តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ

ដើម្បី​ឲ្យ​បាន​ផ្តាច់​បាប​របស់​ពួកគេ » ។

បន្ទាប់​ពី​សូត្រ​វគ្គ​គម្ពីរ​ពីរ ឬ បី​ដង​ហើយ សូម​ដាក់​ដៃ​បិទ​បន្ទាត់​ខាង​លើ​គេ យើង​ព្យាយាម​សូត្រ​ម្តង​ទៀត ។បន្ទាប់​មក​បិទ​បន្ទាត់​បន្ទាប់​ទៀត ហើយ​បន្ត​សូត្រ​រហូត​ដល់​អ្នក​មានអារម្មណ៍​ថា អ្នក​ចងចាំ​វគ្គគម្ពីរ​នេះ ។

រូបភាព
ស្រ្តី​វ័យក្មេង​ម្នាក់​ថ្លែង​ទីបន្ទាល់
  1. សូមសូត្រនីហ្វៃទី 2 25:26ទៅ​កាន់​សមាជិក​គ្រួសារ​ម្នាក់ ហើយ​សរសេរ​ក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​ថា អ្នក​បាន​ចងចាំ​វា ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 25 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖