ថ្នាក់​សិក្ខាសាលា
មេរៀន​ទី1 ៖ ថ្ងៃ​ទី​ 3 ទំព័រ​ចំណង​ជើង បុព្វកថា និង​ទីបន្ទាល់​នៃ​ពួក​សាក្សី


មេរៀន​ទី 1៖ ថ្ងៃ​ទី 3

ទំព័រចំណង​ជើង បុព្វកថា និង ទីបន្ទាល់​នៃ​ពួក​សាក្សី

សេចក្តីផ្តើម

សូម​ស្រមៃ​គិត​ថា មាន​មិត្តភក្តិ​ម្នាក់​បាន​សួរ​អ្នក​ថា តើ​ហេតុ​អ្វី​បាន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​ការ​ព្រះ​គម្ពីរ​មរមន​ធ្វើ​អី​ទៀត បើ​យើង​មាន​ព្រះគម្ពីរប៊ីប​ហើយ​នោះ ។ ( ប្រហែល​ជា​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អំពី​រឿងនេះ​រួច​ហើយ ! ) តើ​អ្នក​នឹង​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ព្រះគម្ពីរ​មរមន​គឺ​ចាប់​ផ្តើម​ជា​មួយ​ទំព័រ​ចំណង​ជើង និង បុព្វកថា​មួយ​ដែល​ពន្យល់​អំពី​គោលបំណង​នៃ​ព្រះ​គម្ពីរ​ដ៏​ពិសិដ្ឋ​នេះ ដែល​រួម​មាន​ទាំង​ឥទ្ធិពល​ដែល​ព្រះ​គម្ពីរ​នេះ​មាន​ចំពោះ​ទីបន្ទាល់ និង ការ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ ។ នៅ​ទំព័រ​ដំបូង​មួយ​ចំនួន​នៃ​ព្រះ​គម្ពីរមរមន​ក៏​មាន​នូវ​ទីបន្ទាល់​នៃ​ពួក​សាក្សី​ទាំងឡាយ​ដែល​បាន​ឃើញ​ផ្ទាំងមាសដែល​បាន​បក​ប្រែជា​ព្រះគម្ពីរ និង បាន​ថ្លែង​ទីបន្ទាល់​អំពី​ប្រភព​ដ៏​ទេវភាព​របស់ព្រះ​គម្ពីរ​នេះ ។​

នៅ​ពេល​អ្នក​រៀន​ចប់​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទាញ​យក​អត្ថប្រយោជន៍​បាន​ច្រើន​បំផុត​ពី​ការ​សិក្សា​របស់​អ្នក​ក្នុង​ព្រះ​គម្ពីរមរមន​នៅ​ឆ្នាំ​នេះ និង​ អំពី​របៀប​ដែល​ព្រះ​គម្ពីរ​មរមន​អាច​ជួយ​អ្នក​អភិវឌ្ឍ​ទី​បន្ទាល់​ឲ្យ​កាន់​តែ​រឹង​មាំ​លើ​ព្រះអង្គ​សង្គ្រោះ​គឺ​ព្រះ​យេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ។

ទំព័រ​ចំណង​ជើង

រូបភាព
យ៉ូសែបស៊្មីធ ជា​មួយ​និង​ផ្ទាំង​ទាំងឡាយ

ព្យាការីយ៉ូសែបស៊្មីធ បាន​ពន្យល់ថា ព្យាការីមរ៉ូណៃពីជំនាន់ដើមបាន​ដាក់បញ្ចូលទាំង​ទំព័រ​ចំណងជើង​​នៃ​ព្រះគម្ពីរ​មរមន​នៅលើ​ផ្ទាំង​មាស ៖ « ទំព័រ​ចំណង​ជើង​នៃ​ព្រះ​គម្ពីរ​មរមន​គឺជាការ​បកប្រែ​យ៉ាង​ពិត​ប្រាកដ ដែលបាន​ដកស្រង់ចេញពីសន្លឹក​ចុង​ក្រោយ​គេ​បង្អស់​ដែល​នៅខាង​ឆ្វេង​នៃការ​ប្រមូល​ផ្តុំ ឬ​សៀវ​ភៅ​ផ្ទាំង​​ទាំង​ឡាយ​ដែលមាន​បញ្ជីប្រវត្តិ​នេះដែល​ត្រូវ​បាន​បកប្រែ…និង… បាន​និយាយ​​ថា ទំព័រ​ចំណង​ជើង​មិនមែន​ជា​ការ​តាក់តែងឡើង​តាម​របៀប​សម័យ​ទំនើប​នោះទេ ហើយ​ក៏​មិន​មែន​តាម​គំនិត​ខ្ញុំ​ ឬមនុស្ស​​ណា​ម្នាក់​ដែល​បាន​រស់​នៅ ឬកំពុង​រស់​នៅ​ក្នុង​ជំនាន់​នេះដែរ »(ការ​បង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [2007] ទំព័រ 60–61)។

នៅ​ពេល​ដែល​អ្នក​អាន​កថាខណ្ឌ​ទីមួយ​ពី​ទំព័រ​ចំណង​ជើង សូម​រកមើល​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ដែល​មរ៉ូណៃ​បាន​ប្រើ​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ការចូលរួម​របស់​ព្រះ​អម្ចាស់​ក្នុង​ការ​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន ។

  1. នៅ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​មូលហេតុ​ដែលថា​វា​គឺ​សារៈសំខាន់​ចំពោះ​អ្នក​ដើម្បី​ដឹង​អំពី​របៀប​ដែល​ព្រះ​អម្ចាស់​ចូល​រួម​ក្នុង​ការ​សរសេរ និង​ការបកប្រែ​ព្រះគម្ពីរ​មរមន ។

នៅពេល​ដែល​អ្នក​អាន​កថាខណ្ឌ​ទី​ពីរ​នៅ​លើ​ទំព័រ​ចំណងជើង សូម​រកមើល​ពី​អ្វី​ដែល​ជា​គោល​បំណង​ចម្បង​បី​យ៉ាង​ដែល​មរ៉ូណៃ​បាន​ផ្តល់​ឲ្យ​សម្រាប់​ការ​ចាប់​ផ្តើម​សរសេរ​ព្រះគម្ពីរ​មរមន ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ចំពោះ​គោល​បំណង​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ « វង្ស​អ៊ីស្រាអែល »សំដៅ​ដល់​អ្នកទាំងឡាយ​ណា​ដែល​ជា​ពូជពង្ស​របស់​យ៉ាកុប​ព្រម​ទាំង​អ្នក​ទាំងឡាយ​ណា​ដែល​ជា​រាស្ត្រ​នៃ​សេចក្តីសញ្ញា​នៅ​ក្នុង​​សាសនា​ចក្រ​នៃ​ព្រះអម្ចាស់ ( សូម​មើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « វង្ស​អ៊ី​ស្រាអែល » )។ លើស​ពីនេះទៀត ឃ្លា​ថា « យូដា និង សាសន៍ដទៃ » សំដៅ​ទៅ​លើ​កូន​ចៅទាំង​អស់​របស់​ព្រះ​វរបិតាសួគ៌ ។ នៅក្នុង​កថាខណ្ឌ​ទីពីរ សូម​ធ្វើ​ឲ្យ​សារ​លិខិត​នៃ​ទំព័រ​ចំណងជើង​នេះ​ក្លាយ​​ជាខ្លួនអ្នកផ្ទាល់​ដោយ​ការ​ដាក់​ជំនួស​ឈ្មោះ​របស់​អ្នក​សម្រាប់​« សំណល់​នៃវង្ស​អ៊ីស្រា​អែល » និង ពួកសាសន៍​យូដា​ និង​ សាសន៍​ដទៃ » ។

  1. នៅក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​របៀប​នៃការ​ដឹង​ពី​គោល​បំណងនៃ​ព្រះ​គម្ពីរមរមន​ទាំង​នេះ​ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​របស់​ព្រះគម្ពីរ ។

ខាង​ក្រោម​គឺ​ជា​ប្រសាសន៍របស់ ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹនអំពី « បេសកកម្ម​ដ៏​សំខាន់ » ឬ​គោលបំណង​នៃ​ព្រះ​គម្ពីរ​មរមន​ ៖

« បេសកកម្ម​ដ៏​ចម្បង​របស់​ព្រះ​គម្ពីរ​មរមន ដូច​ដែល​បាន​កត់ត្រា​ទុក​នៅ​ទំព័រ​ចំណង​ជើង​ គឺ​‹ ដើម្បី​បញ្ចុះបញ្ចូល​​ ដល់​សាសន៍​យូដា និង​ សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏នៅអស់កល្ប​ជានិច្ច ដែល​បាន​សម្តែង​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ › ។

« អ្នក​ដែល​ស្វែងរក​សេចក្តីពិត​ដោយ​ស្មោះត្រង់ អាច​ទទួល​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​នៅ​ពេល​ដែល​គាត់​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​ពាក្យ​សំដី​ដែល​ប្រកបដោយ​ការ​បំផុស​គំនិត​របស់​ព្រះ​គម្ពីរមរមន ។

« ជាង​ពាក់​កណ្តាល​នៃ​ខគម្ពីរ​ទាំងអស់​នៅក្នុង​ព្រះគម្ពីរមរមន​គឺ​ពោល​សំដៅ​ទៅលើ​ព្រះ​អម្ចាស់​របស់​យើង ។ ទម្រង់​ឈ្មោះ​នៃ​ព្រះគ្រីស្ទ​មួយ​ចំនួន​ត្រូវ​បាន​រៀបរាប់​ជា​ញឹកញាប់​នៅ​ក្នុង​ខគម្ពីរ​និមួយៗ​ក្នុង​ព្រះ​គម្ពីរ​មរមន​ច្រើន​ជាង​ព្រះគម្ពីរ​សញ្ញា​ថ្មី »​ ( « Come unto Christ,” Ensign, ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័ 83 ) ។

ដូច​ដែល​ទំព័រ​ចំណង​ជើង​ប្រកាសថា ព្រះគម្ពីរមរមន​គឺ​ជា​សាក្សី​មួយ​ដែល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ នៅ​ពេល​អ្នក​សិក្សា​ព្រះ​គម្ពីរ​មរមន​នៅឆ្នាំ​នេះ សូម​ផ្តោត​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង សូម​ទូល​សុំ​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ការ​អធិស្ថាន​ដើម្បី​បញ្ជាក់​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​តែ​រៀន​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

តើ​អ្នក​ធ្លាប់​ឆ្ងល់​អំពី​របៀប​ដែល​កំណោងនៃ​ស្ពាន ឬសំណង់​មួយ​អាច​រក្សា​លំនឹង​មិន​ឲ្យ​រលំ​បាក់​ដោយ​គ្មាន​ឧបករណ៍​ទ្រ​នៅ​ពី​ក្រោម​ដោយ​របៀប​ណា​ដែរ​ឬ​ទេ ? នៅ​ពេល​ដែល​កំណោង​ទ្វារ​មួយ​ត្រូវ​បាន​សង់​ឡើង នោះ​គែម​ជ្រុង​ទាំងពីរ​ត្រូវ​បាន​សង់​ឡើង​ដោយ​មាន​ប្រដាប់​ទ្រ​ដើម្បី​ទ្រ​វា ។ នោះ​នៅ​ចំណុច​ចន្លោះ​ប្រហោង​ខាង​លើ​នៃ​កំណោង​ទ្វារ​ត្រូវ​បាន​វាស់​យ៉ាង​ប្រុង​ប្រយ័ត្ន​ ហើយ​ផ្ទាំង​សិលា​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា « សិលាគ្រឹះ » គឺ​ត្រូវ​បាន​កាត់​ដើម្បី​ដាក់​បិទ​ឲ្យ​ចំ​ទីតាំង​ត្រឹមត្រូវ ។ នៅពេល​ដែល​សិលា​គ្រឹះ​ត្រូវ​បាន​ដាក់​នៅ​ចំទីតាំង​ហើយ នោះ​កំណោង​ទ្វារនោះ​អាច​ឈរ​យ៉ាង​រឹងមាំ​ដោយ​ពុំ​ចាំ​បាច់​មាន​អ្វី​មក​ទ្រ​ឡើយ ។ សូម​នឹក​គិត​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​កំណោងទ្វារ​បើសិន​ជា​សិលា​គន្លឹះ​ត្រូវ​បាន​ដក​ចេញ ។

រូបភាព
កំណោង

សូម​បើក​មើល​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ហើយ​អាន​កថាខណ្ឌ​ទីប្រាំមួយ​ដែល​ចាប់ផ្តើម​ជាមួយ​ពាក្យ « អំពី​បញ្ជី​នេះ … » នៅ​ពេល​ដែល​អ្នក​អាន​កថាខណ្ឌ​នេះ សូម​រកមើល​គោលការណ៍​សំខាន់​បី​យ៉ាង​ដែល​ព្យាការី យ៉ូសែបស៊្មីធ​បាន​បង្រៀន​អំពី​ព្រះ​គម្ពីរមរមន ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​គម្ពីរ​មរមន​ដើរ​តួ​ជា​សិលា​គ្រឹះ​នៃ​សាសនាចក្រ​របស់​យើង ។​ នៅ​ពេល​អ្នក​អាន​ការ​ដកស្រង់​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា ឬសេចក្តី​ថ្លែង​ទាំងឡាយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ពិពណ៌នា​ប្រាប់​ដល់​អ្នក​ដទៃ​ទៀតអំពី​តួនាទី​ដ៏​សំខាន់​ដែល​ព្រះគម្ពីរ​មរមន​ដើរ​តួ​ក្នុង​សាសនា​របស់​យើង ។

« វា​មាន​របៀប​បី​យ៉ាង​ដែល​ព្រះ​គម្ពីរ​មរមន គឺ​ជា​សិលា​គ្រឹះ​នៃ​សាសនាចក្រ​របស់​យើង ។ វា​គឺ​ជា​សិលាគ្រឹះ​ក្នុង​ភាព​ជា​សាក្សី​របស់​យើង​អំពី​ព្រះ​គ្រីស្ទ ។ វា​គឺ​ជា​សិលាគ្រឹះ​នៃ​គោលលទ្ធិ​របស់​យើង ។ វា​គឺ​ជា​សិលាគ្រឹះ​នៃ​ទីបន្ទាល់ ។

« ព្រះគម្ពីរ​មរមន​គឺ​ជា​សិលាគន្លឹះ​ក្នុង​ភាព​ជា​សាក្សី​របស់​យើង​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ចំពោះ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ ។ ព្រះ​គម្ពីរ​មរមន​ធ្វើជា​សាក្សីចំពោះ​សេចក្តី​ពិតរ​បស់​ទ្រង់​ដោយ​ព្រះ​ចេស្តា និង​សេចក្តី​ច្បាស់​លាស់ ។ …

« ព្រះ​អម្ចាស់​ទ្រង់​ផ្ទាល់​បាន​ថ្លែង​ថា ព្រះ​គម្ពីរ​មរមន​មាន​នូវ ‘ ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ’ ( ​គ. និង ស. 20:9 ) ។ នោះ​មិន​មែន​មាន​ន័យ​ថាព្រះ​គម្ពីរ​មរមន​មាន​គ្រប់​ទាំង​ការ​បង្រៀន គ្រប់​ទាំង​គោលលទ្ធិ​ដែល​ធ្លាប់​បាន​បើក​សម្តែង​នោះ​ឡើយ ។ តែ​ផ្ទុយ​ទៅ​វិញ វា​មាន​ន័យ​ថា ក្នុង​ព្រះ​គម្ពីរ​មរមន​យើង​នឹង​រក​ឃើញ​ភាព​ពេញ​លេញ​នៃ​គោលលទ្ធិ​ទាំង​នោះ​ដែល​បាន​តម្រូវ​សម្រាប់​សេចក្តីសង្រ្គោះ​របស់​យើង ។ ហើយ​វា​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់ និង យ៉ាង​សាមញ្ញ េម្ល៉ះ​ហើយ​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រៀន​ពី​របៀប​ទាំង​ឡាយ​នៃ​សេចក្តី​សង្គ្រោះ និង ភាព​លើក​តម្កើង​បាន​ដែរ ។ …

« ទី​បំផុត ព្រះ​គម្ពីរ​មរមន​គឺ​ជា​សិលាគន្លឹះ​នៃ​ទីបន្ទាល់ ។ ក៏​ដូច​ជា​កំណោង​ទ្វារ​បាក់​ស្រុត​នៅ​ពេល​សិលាគន្លឹះ​ត្រូវ​បាន​ដក​ចេញ ក៏​ដូច​គ្នា​នឹង​ការ​ឈរ​ឡើង​ឬ​ការ​ធ្លាក់​ចុះ​របស់​សាសនា​ចក្រដែរ គឺវា​អាស្រ័យ​លើ​ភាព​ពេញ​លេញ​នៃ​ព្រះ​គម្ពីរ​មរមន​យ៉ាង​នោះ​ដែរ ។ ខ្មាំង​សត្រូវ​នៃ​សាសនាចក្រ​យល់ដឹង​ពី​រឿង​នេះ​យ៉ាង​ច្បាស់ ។ នេះ​ជា​ហេតុ​ដែល​ពួក​វា​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ថា​ព្រះ​គម្ពីរ​មរមន​ខុសឆ្គង ដ្បិតបើ​សិន​ជា​ព្រះ​គម្ពីរ​នេះ​ត្រូវ​បាន​គេ​មិន​ឲ្យ​តម្លៃ នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ក៏​ត្រូវ​គេ​មិន​ឲ្យ​តម្លៃ​យ៉ាង​ដូច្នោះ​ដែរ ។ ក៏​ដូច​គ្នា​ជាមួយ​នឹង​ការ​ប្រកាស​ពី​កូន​សោ​បព្វជិតភាព និង​វិវរណៈ និង សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​យើង​ក៏​ដូច្នោះ​ដែរ ។ ប៉ុន្តែ​នៅ​ក្នុង​របៀប​ដូច​គ្នា បើ​សិន​ជា​ព្រះ​គម្ពីរ​មរមន​ពិត—ហើយ​ឥឡូវ​មនុស្ស​រាប់លាន​នាក់​បាន​ធ្វើ​ទី​បន្ទាល់​ថា ពួក​គេ​មានទី​បន្ទាល់​នៃ​ព្រះ​វិញ្ញាណ​ថា ព្រះ​គម្ពីរ​មរមន​​គឺ​ជា​ការ​ពិត​មែន—នោះ​បុគ្គល​នោះ​ត្រូវ​តែ​ទទួល​យក​ការ​ប្រកាស​នៃ​ការ​ស្តារ​ឡើងវិញ​ និង អ្វី​ៗ​ទាំង​អស់​ដែល​មាន​មក​ជា​មួយ​នឹង​គម្ពីរ​នេះ »(« The Book of MormonKeystone of Our Religion »Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 5–6)។

  1. សូម​អាន​កថាខណ្ឌ​ទីប្រាំ​បី​នៃ​បុព្វ​កថា​របស់​ព្រះគម្ពីរ​មរមន ដែល​ចាប់ផ្តើម​ជា​មួយ​ពាក្យ​ថា « យើង​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​នៅ​គ្រប់​ទិសទី … » ហើយ​សូម​ស្គាល់​អំពី​របៀប​ដែល​អ្នក​អាច​ដឹង​ថា ព្រះ​គម្ពីរ​​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត ។ បន្ទាប់​ពី​អ្នក​បាន​អាន​កថាខណ្ឌ​នេះ សូម​បំពេញ​ប្រយោគ​នេះ​នៅ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ នៅពេល​យើង​អាន ពិចារណា និង​អធិស្ថានសួរ នោះព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង …

ទីបន្ទាល់​នៃ​ព្រះ​គម្ពីរ​មរមន​ពង្រឹង​ទីបន្ទាល់់​របស់​ពួកយើង​ចំពោះគោលការណ៍​សំខាន់ៗ​នៃ​ដំណឹងល្អ​ក៏​ដូច​ជា​សិលា​គន្លះពង្រឹង​ដល់​សិលាដទៃៗ​ទៀត​នៃ​កំណោង​ទ្វារ​នោះដែរ ។ សូម​អាន​កថាខណ្ឌទីប្រាំបួន​នៃ​បុព្វកថា​ដែល​ចាប់​ផ្តើម​ជាមួយ​នឹង​ពាក្យ « អស់អ្នក​ណា​ដែល​ទទួល​ទីបន្ទាល់​ដ៏​ប្រសើរ … » ហើយ​សូម​គូស​បន្ទាត់​ខាង​ក្រោម​សេចក្តី​ពិត​បី​បន្ថែម​ទៀត​ដែល​អ្នក​នឹង​ទទួល​ទីបន្ទាល់​នៅ​ពេល​អ្នក​ធ្វើតាម​ដំបូន្មាន​ពី​កថាខណ្ឌទី​ប្រាំបី ។ នៅ​ពេល​អ្នក​អាន ពិចារណា និង អធិស្ឋាន​សួរ​អំពី​ព្រះគម្ពីរ​មរមន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​សាក្សីថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះ​គម្ពីរ​ពិត ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ថា​យ៉ូសែបស៊្មីធ​គឺ​ជា​ព្យាការី​របស់​ព្រះ ហើយ​ថា​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ជា​នគរ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ។

  1. នៅក្នុង​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះ​គម្ពីរ​មរមន​ត្រូវ​បាន​ហៅ​ថា​ជាសិលាគ្រឹ្លះ​នៃ​សាសនា​របស់​យើង ។

ទីបន្ទាល់​នៃ​ពួកសាក្សី

សូម​ស្រមៃ​គិត​ថា អ្នក​គឺ​ជា​អ្នក​វិនិច្ឆ័យ​ម្នាក់​ដែល​កំពុង​ព្យាយាម​ដើម្បីយល់ដឹង​ពី​សេចក្តី​ពិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជម្លោះ​ដោយ​ពាក្យសំដី​មួយ​រវាង​ភាគី​ទាំងពីរ ។ តើ​វា​មាន​តម្លៃ​ប៉ុណ្ណា​ក្នុង​ការ​មាន​សាក្សី​ម្នាក់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ? តើ​វា​មាន​តម្លៃ​មហិមា​ប៉ុណ្ណា​ក្នុង​ការ​មាន​សាក្សី​ជា​ច្រើន​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ?

រូបភាព
អូលីវើរ ខៅឌើរី

អូលីវើរ ខៅឌើរី

រូបភាព
ដាវិឌ វិតមើរ

ដាវិឌ វិតមើរ

រូបភាព
ម៉ាទិន ហារីស

ម៉ាទិន ហារីស

ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​សាក្សី​មួយ​ចំនួន​នូវ​ផ្ទាំង​មាស​ទាំងឡាយ​ដែល យ៉ូសែបស៊្មីធ​បាន​បកប្រែ​ជា​ព្រះគម្ពីរ​មរមន ។​ សូម​អាន « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » សូម​គូស​ចំណាំ​ឃ្លា​បី ឬ​បួន​ដែល​ពួកគេ​បាន​ប្រើ​ក្នុង​ការថ្លែង​ទី​បន្ទាល់​ចំពោះ​ផ្ទាំង​ទាំឡាយ និង ការ​នាំមក​នូវ​ព្រះ​គម្ពីរ​មរមន ។ បន្ទាប់​មក​អាន « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ » ។ ចូរ​កត់​សំគាល់​ពី​ភាព​ខុស​គ្នា​ចំពោះ​បទ​ពិសោធន៍​ទាំងឡាយ​របស់មនុស្ស​ពីរ​ក្រុម​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​ខាងក្រោម ។

សាក្សី​បីនាក់

សាក្សី​ប្រាំ​បីនាក់

  1. ទេវតា​ម្នាក់​បាន​បង្ហាញ​ដល់​ពួកគេ​នូវ​ផ្ទាំង​ទាំងឡាយ យូរីម និង ធូមីម ប្រដាប់​បាំង​ទ្រូង លីអាហូណា និង ដាវ​របស់​ឡាបាន់ ។

  1. យ៉ូសែបស៊្មីធ​បាន​បង្ហាញ​ពួកគេ​នូវ​ផ្ទាំង​ទាំងឡាយ ។

  1. សម្លេង​នៃ​ព្រះ​អម្ចាស់​បាន​ថ្លែង​ប្រាប់​អំពី​ទេវភាព​នៃ​បញ្ជី​ប្រវត្តិ​នេះ ។

  1. ពួកគេ​បាន​កាន់ ( « លើក » ) ផ្ទាំង​មាស ។

  1. សូម​ឆ្លើយ​នឹង​សំនួរ​ខាង​ក្រោម​នៅ​ក្នុងសៀវភៅ​កត់ត្រាការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​ហេតុ​អ្វី​វា​សំខាន់​ដែល​ត្រូវ​មាន​សាក្សី​ដទៃ​ទៀត​ចំពោះ​ផ្ទាំង​មាស​ទាំង​នេះ​ដើម្បី​បញ្ជាក់​បន្ថែម​ចំពោះ យ៉ូសែបស៊្មីធ ?

  2. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ទាក់ទង​នឹង​ព្រះគម្ពីរ​មរមន យ៉ូសែបស៊្មីធ ហើយ​និង​ដំណឹង​ល្អ​នៃ​ព្រះ​យស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ បើសិន​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​ទាន់​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​នៅ​ឡើយ សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​អភិវឌ្ឍ​ទីបន្ទាល់​លើ​ព្រះ​គម្ពីរមរមន​នៅ​ឆ្នាំ​នេះ ។ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​សរសេរ​ជា​មួយ​ឪពុក ឬ​ម្តាយ ឬ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​ចេញពី​ឯកសារ​បុព្វកថា​នៅក្នុង​ព្រះគម្ពីរ​មរមន » ហើយ​បាន​បញ្ចប់​វា​នៅ​ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជា​មួយគ្រូ​របស់​ខ្ញុំ ៖