ថ្នាក់​សិក្ខាសាលា
មេរៀនទី 1 ៖ ថ្ងៃ​ទី 4 សេចក្តី​សង្ខេប​នៃ​ព្រះគម្ពីរ​មរមន


មេរៀនទី 1 ៖ ថ្ងៃ​ទី 4

សេចក្តីសង្ខេប​នៃ​ព្រះគម្ពីរមរមន

សេចក្តីផ្តើម

ព្យាការី យ៉ូសែបស៊្មីធ​បាន​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ទាំងឡាយ​ជុំវិញ​ការ​នាំ​មក​នៅព្រះគម្ពីរ​មរមន ។ តាម​ការ​សិក្សា​អំពី​ដំណើរ​រឿង​របស់​លោក នោះ​ទីបន្ទាល់​របស់​អ្នក​ចំពោះ​ការហៅ​ជា​ព្យាការី​របស់​លោក និង​ចំពោះ​តួនាទី​ដ៏​ទេវភាព​របស់​ព្រះ​គម្ពីរ​មរមន​ក្នុង​ការ​ស្តារឡើង​វិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​កាន់​តែ​រឹង​មាំ ។ មេរៀន​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​ស្គាល់​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​សរសេរ​តាំង​ពី​បុរាណ​មក ។ ព្យាការី មរមន និង មរ៉ូណៃ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​នៅ​គ្រា​ដែល​ពួកគេ​បាន​សរសេរ និង ចង​ក្រង​នូវ​ការ​សរសេរ​ទាំងឡាយ​នៃ​ពួក​ព្យាការី​ដទៃ​ជា​ច្រើន​ទៀត​នៅ​លើ​ផ្ទាំង​មាស ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ភស្តុតាង​នៃ​ការចូល​រួម​របស់​ព្រះ​អម្ចាស់​ក្នុង​ការពាំ​នាំមក​នូវ​ព្រះគម្ពីរ​មរមន និង រកមើល​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​អាច​ផ្តល់​ឲ្យ​ដើម្បី​ដឹកនាំ​ជីវិត​របស់​អ្នក ។

« ទីបន្ទាល់​របស់​ព្យាការី​យ៉ូសែបស៊្មីធ »

តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ​ដោយ​របៀប​ណា « តើ​សាសនាចក្រ​របស់​អ្នក​ទទួល​បាន​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ? »

« ទីបន្ទាល់​នៃ​ព្យាការី យ៉ូសែបស៊្មីធ » ដែល​មាន​នៅ​ក្នុង​ឯកសារ​បុព្វកថា​នៅ​ទំព័រ​ដំបូង​នៃ​ព្រះ​គម្ពីរ​មរមន ដែល​មាន​ការ​ដក​ស្រង់ចេញ​ពី​យ៉ូសែបស៊្មីធ—ប្រវត្តិនៅក្នុង​ព្រះ​គម្ពីរ​មុក្តា​ដ៏មាន​តម្លៃ​មហិមា ។ វា​រៀបរាប់​​អំពី​ការ​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ដែល​ជា​ពាក្យ​សំដី​របស់​ព្យាការី​ផ្ទាល់ ។ អ្នក​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​អាន​ដំណើរ​រឿង​ទាំងមូល​របស់​លោក​ពី​យ៉ូសែបស៊្មីធ—ប្រវត្តិ​នៅ​អំឡុង​ពេលនៃការ​សិក្សា​ព្រះ​គម្ពីរ​​ប្រចាំ​ថ្ងៃ​របស់អ្នក ។

ពីព្រោះ​តែ ​​​« ទីបន្ទាល់​នៃ​ព្យាការី យ៉ូសែបស៊្មីធ » ​មិន​បានដាក់​បញ្ចូល​ខគម្ពីរជា​លេខ​ នោះ​មេរៀន​គឺ​ ​សំដៅ​ទៅលើ​ព្រះ​គម្ពីរ​យ៉ូសែបស៊្មីធ—ប្រវត្តិ ដើម្បី​ផ្តល់​ការ​ងាយ​ស្រួល​សម្រាប់​អ្នក​ដើម្បី​ស្វែងរក​កិច្ចការ​ដាក់​ឲ្យ​អាន ។ នៅពេល​អ្នក​សិក្សា​ទីបន្ទាល់​របស់​ព្យាការីយ៉ូសែប សូម​រក​មើល​ភស្តុតាង​ដែលថា ព្រះគម្ពីរ​មរមនបាននាំមក​ដោយ​ព្រះ​ចេស្តានៃព្រះ ។

សូម​អាន យ៉ូសែបស៊្មីធ—ប្រវត្តិ 1:29–35,42–43ហើយ​សូមគូស​បន្ទាត់​ខាង​ក្រោម​ព័ត៌មាន​លំអិត​នៃ​ការយាង​មក ​របស់​មរ៉ូណៃ​ជួប​ជាមួយ​នឹង យ៉ូសែបស៊្មីធ​ដែលអ្នក​នឹងលើក​ឡើង​ ​បើសិន​អ្នក​នឹង​ពន្យល់​ព្រឹត្តិការណ៍​ទាំងនេះ​ទៅកាន់​មនុស្ស​ផ្សេង​ទៀត ។ នៅក្នុង ​យ៉ូសែបស៊្មីធ—ប្រវត្តិ 1:34 តើ​មរ៉ូណៃ​បាន​និយាយ​អំពី​អ្វី ដែលមាន​នៅលើ​ផ្ទាំង​មាស ?

  1. សូម​ឆ្លើយ​សំណួរ​ទាំង​នេះនៅក្នុងសៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​មាន​អ្វី​ពី ​យ៉ូសែបស៊្មីធ—ប្រវត្តិ1:29–35, 42–43 ដែល​អ្នក​ចង់​បង្ហាញ​ប្រាប់​ បើសិនជា​អ្នកនឹង​ចែកចាយ​ដំណើរ​រឿងនេះ​ជាមួយ​មនុស្ស​ផ្សេង​ទៀត ? ​តើហេតុអ្វី​វាសំខាន់​ចំពោះ​អ្នក ?

  2. សូម​អាន យ៉ូសែបស៊្មីធ—ប្រវត្តិ1:51–54 និង កត់ត្រា​​គំនិត​របស់​អ្នក​ចំពោះ​សំណួរ​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​យ៉ូសែបស៊្មីធ​បាន​រៀន​អ្វី​ខ្លះ​អំឡុង​ពេល​ការ​ទៅ​ជួប​ជារៀង​រាល់​ឆ្នាំ​របស់​លោក​ជាមួយ​ទេវតា​មរ៉ូណៃ ? តើ​អ្នក​គិត​ថា ហេតុ​អ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យ៉ូសែប​ដើម្បី​មាន​រយៈ​ពេល​បួន​ឆ្នាំ​នេះ​សម្រាប់​ការ​ណែនាំ​ពី​មុន​ទទួលបាន និង ​បកប្រែ​ផ្ទាំង​ទាំងឡាយ ?

ក្រោយ​ពី​ការ​រៀបចំ និង ការ​ណែនាំ​អស់​មួយ​រយៈ នោះ​យ៉ូសែបស៊្មីធ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ផ្ទាំង​ទាំង​ឡាយ​​នៅ​ឆ្នាំ 1827 និង ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បកប្រែ​ផ្ទាំង​ទាំង​នោះ​ដោយ​អំណោយ​ទាន និង ព្រះ​ចេស្តា​នៃ​ព្រះ ។ សូម​អាន យ៉ូសែបស៊្មីធ—ប្រវត្តិ 1:59–60 និង សូម​បង្ហាញ​នូវ​ការបញ្ជា​មួយ​ដែល​លោក​ត្រូវ​បាន​ប្រគល់​ឲ្យ​ពាក់ព័ន្ធ​ទៅនឹង​ផ្ទាំង​មាស​ទាំង​ឡាយ ។

« ការ​ពន្យល់​សង្ខេប​មួយ​អំពី​ព្រះ​គម្ពីរ​មរមន »

រូបភាព
ការសង្ខេប​របស់​មរមនសម្រាប់​ផ្ទាំង​ទាំង​ឡាយ

ដើម្បី​យល់​អំពី​របៀប​​ដែល​ព្រះ​គម្ពីរ​មរមន​ត្រូវ​បាន​រៀប​ចំ សូម​អាន « ការ​ពន្យល់​សង្ខេប​មួយ​អំពី​ព្រះ​គម្ពីរ​មរមន » ដែលមាន​នៅ​​បន្ទាប់​ពី « ទីបន្ទាល់​នៃ​ព្យាការីយ៉ូសែបស៊្មីធ »។ សូម​ប្រៀប​ធៀប​ពីអ្វី​ដែល​អ្នក​បាន​អាន​ជាមួយ​និង​ការ​បង្ហាញ​ជា​រូប​ភាព​ដែលមាន នៅ​ចុង​មេរៀននេះ​ ដែល​បង្ហាញ​អំពី​របៀប​ដែលផ្នែក​ផ្ទាំង​ផ្សេងៗ ត្រូវ​បាន​ផ្គុំ​បញ្ចូល​គ្នា​​ដើម្បី​បង្កើតជា​បញ្ជី​ប្រវត្តិ​នៃព្រះ​គម្ពីរ​មរមន ។

បុគ្គល​ជា​ច្រើន​បាន​បម្រើ​ជា​អ្នកថែ​រក្សា​បញ្ជី​ប្រវត្តិ​នេះ​នៅ​អំឡុង​ពេល​នៃ​ប្រវត្តិសាស្ត្រ​របស់ពួក​សាសន៍​នីហ្វៃ និង ពួកសាសន៍លេមិន ដោយ​ចាប់ផ្តើម​ជាមួយ​ លោកលីហៃ ហើយ​ដែល​បញ្ចប់​​ 1000ឆ្នាំ​ក្រោយមក​ជាមួយ​មរមន និង កូន​របស់​លោក មរ៉ូណៃ ​ដែល​ជា​ព្យាការី និង​​អ្នក​ប្រវត្តិ​សាស្ត្រ ។ មរមន​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ដើម្បី​សង្ខេប​ការ​សរសេរ​ទាំងឡាយ​នៃ​ពួក​ព្យាការី​បុរាណ​ទាំងនេះ​ហើយ​នឹង ប្រវត្តិសាស្ត្រ 1000 ឆ្នាំ​នៃ​ប្រជាជន​របស់លោក ។ ការ​សង្ខេប​របស់​លោក​ត្រូវ​បាន​កត់​ត្រា​នៅ​លើ​ផ្ទាំង​មរមន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្ទាំង​មាស ។ ក្រោយ​ពី​ការ​ស្លាប់​របស់​មរមន កូន​ប្រុស​របស់​លោក​គឺ​មរ៉ូណៃ​បាន​បញ្ចប់​បញ្ជីប្រវត្តិ ហើយ​ផ្ទាំង​ទាំងឡាយ​ត្រូវ​បាន​លាក់​ទុក​រហូត​ដល់​ពេល​ដែល​វា​ត្រូវ​បាន​ប្រគល់​ឲ្យ​ព្យាការីយ៉ូសែបស៊្មីធ ។​

ហេលេមិន 3:13–15 គឺ​ជា​វគ្គ​គម្ពីរ​មួយ​នៃ​វគ្គ​គម្ពីរ​មួយ​ចំនួន​ដែល​មរមន​បាន​រៀបរាប់​ពេល​ដែល​បាន​សង្ខេប​ពី​បញ្ជី​សាសន៍​នីហ្វៃ ។ នៅ​ពេល​អ្នកអា​នគម្ពីរនេះ សូម​កត់ចំណាំថា មានការ​សរសេរ​ច្រើន​ជាង​មរមន និង មរ៉ូណៃ​ដែល​អាច​សរសេ​បញ្ចូល​នៅ​លើ​ផ្ទាំង​មាស​ទាំងឡាយ ។

សូម​អាន ពាក្យ​សំ​ដី​នៃ​មរមន 1:9 និង មរមន 8:34–35 ។ សូម​ផាត់​ពណ៌​លើ​ពាក្យ ឬឃ្លាសំខាន់​ៗ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះ​អម្ចាស់​បាន​ជួយ និង​ដឹកនាំ​មរមន និង មរ៉ូណៃ​នៅពេល​ពួកគេ​ចង​ក្រង​កំណត់ត្រាព្រះ​គម្ពីរ​មរមន ។

  1. ចូរ​ឆ្លើយ​សំណួរ​នេះនៅក្នុងសៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ បើសិន​អ្នក​ជា​មរមន ឬ​មរ៉ូណៃ ហើយ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជ្រើសរើស​​ការ​សរសេរ​មួយ​នៃការ​សរសេរ​ទាំងឡាយ​របស់​ពួក​ព្យាការី​ជាច្រើនដើម្បី​​ដាក់​បញ្ចូល​​ជា​បញ្ជី​តែមួយ តើ​អ្នក​នឹង​សម្រេច​ចិត្ត​ដោយ​របៀប​ណាដើម្បី​ដឹង​ថា​ត្រូវ​បញ្ចូល​ការ​សរសេរ​មួយ​ណា​ក្នុង​ការ​សង្ខេប​របស់​អ្នក ?

តាម​រយៈ​ខគម្ពីរ​ទាំង​នេះ យើង​អាច​យល់​ឃើញថា អ្នក​សរសេរ​ទាំងឡាយ​ក្នុងព្រះ​គម្ពីរ​មរមន​បាន​មើល​ឃើញ​សម័យ​របស់​យើង ហើយ​សរសេរ​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង ។ អ្នក​គួរតែ​សរសេរ​ទុក​ការ​ណ៍​នេះ​នៅក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​ឲ្យ​នៅ​ក្បែរ​នឹង​មរមន 8:35 ។

ប្រធាន ​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​បាន​ថ្លែង​ទីបន្ទាល់​ថា​ ព្រះ​គម្ពីរ​មរមន « ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​មនុស្ស​នៅ​សម័យ​របស់​យើង » និង ​បាន​ពន្យល់​អំពី​របៀប​នៃ​ការ​ដឹង​រឿង​នេះ​អាច​ជួយ​យើង​នៅ​ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​មរមន ៖

« ពួក​សាសន៍​នីហ្វៃ​ពុំធ្លាប់​មាន​ព្រះគម្ពីរ​នេះឡើយ ពួក​សាសន៍លេមិន​ពី​ជំនាន់​បុរាណ​ក៏​គ្មាន​ដែរ ។ វា​សំខាន់​សម្រាប់​យើង ។ មរមន​បាន​សរសេរ​ជិត​ចុង​បញ្ចប់​នៃ​សម័យ​ចំរុង​ចម្រើន​នៃ​សាសន៍​នីហ្វៃ ។ ក្រោម​ការ​បំផុត​គំនិត​នៃ​ព្រះ ជា​អ្នក​ដែល​ឃើញ​គ្រប់​ការណ៍​ទាំង​អស់​តាំង​ពី​ការដំបូង​មក លោក​បាន​សង្ខេបនូវ​បញ្ជី ការ​ជ្រើស​រើស​រឿង ពាក្យពេចន៍ និង​ហេតុការណ៍​ជា​ច្រើនដែល​បាន​កត់​ជា​ច្រើន​សតវត្ស ដែល​អាច​ជា​ជំនួយ​ដ៏​ខ្លាំង​បំផុត​ចំពោះ​យើង ។ …

« បើសិន​ជា​ពួក​លោក​បាន​ឃើញ​សម័យ​របស់​យើង និង​ បាន​ជ្រើស​រើស​ការណ៍​ទាំង​នោះ​ដែល​អាច​មាន​តម្លៃ​អស្ចារ្យ​បំផុត​ដល់​យើង តើ​នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរ​តែ​សិក្សា​ព្រះ​គម្ពីរ​មរមន​ដែរ​ឬ​ទេ​អី ? យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​ញឹក​ញាប់​ថា ‘ហេតុអ្វី​បាន​ជា​ព្រះ​អម្ចាស់​បំផុស​គំនិត​មរមន ( ឬ​មរ៉ូណៃ ឬ ​អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍​នោះ​ក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី​ដែល​ខ្ញុំ​អាច​រៀន​ពី​ការណ៍​នោះ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង ជំនាន់​នេះ បាន ? ’ » (« ព្រះ​គម្ពីរ​មរមន—គឺ​ជា​សិលា​គ្រឹះ​នៃ​សាសនា​របស់​យើង » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 6 ) ។

ការ​សួរ​សំណួរ​បែប​នេះ​នៅ​ពេល​អ្នក​សិក្សា វា​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ដឹងហើយ​ថា​ នឹង​ក្លាយ​ជា​ជំនួយ​ដ៏​មហិមា​បំផុត​សម្រាប់​ជីវិត​របស់​អ្នក ។

សូម​គិត​អំពី​ជីវិត​របស់​អ្នក​នៅ​ពេល​នេះ ។ សូម​សញ្ជឹងគិត​ដល់​បញ្ហា​ទាំង​ឡាយ​ដែល​អ្នក​មាន ឬ​ស្ថានភាព​ទាំងឡាយ​ដែល​អ្នក​កំពុង​ប្រឈរ​មុខ ហើយ​ថា​អ្នក​ចង់​ទទួល​កា​រដឹកនាំ​ពី​ព្រះ ។ សូម​សរសេរ​បញ្ហា​ ឬ​ស្ថាន​ភាពទាំង​នោះ​បាន​មួយ ឬពីរ នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​ផ្ទាល់របស់​អ្នក​ (មិន​មែន នៅក្នុង​សៀវភៅ​កត់ត្រាការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នកដែល​អ្ន​ក​បង្ហាញ​ដល់​គ្រូ​របស់​អ្នក​នោះទេ ) ។ អំឡុង​ពេល​ការ​សិក្សា​នៃ​ព្រះ​គម្ពីរ​មរមនរបស់​អ្នក​នៅ​ថ្ងៃ​និមួយៗ សូម​រក​មើល​គោលលទ្ធិ​ដែល​ផ្តល់​នូវ​ការ​ណែនាំ និង ការទូន្មាន​ដែល​ទាក់ទង​នឹង​ស្ថានភាព​ទាំងនេះ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ទាក់ទង​នឹង​ការ​សិក្សា​ព្រះ​គម្ពី​រប្រចាំថ្ងៃ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​បាន​មាន​ប្រសាសន៍ ៖ « អ្នក​ប្រហែល​ជា​គិត​ថា អ្នក​មាន​ការ​រវល់​ណាស់ ។ ការ​ចំណាយ​ពេល​ដប់ ឬដប់ប្រាំ​នាទីក្នុង​មួយថ្ងៃ​ក្នុងការ​សិក្សារ​ព្រះ​គម្ពីរ ហើយ​ជា​ពិសេស សិក្សា​ព្រះគម្ពីរ​មរមន អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​យល់ដឹង​ដ៏ល្អ​បំផុត​អំពី​សេចក្តី​ពិត​ដ៏​នៅ​អស់កល្ប​ដែល​ត្រូវ​បាន​រក្សា​ទុក​ដោយ​ព្រះ​ចេស្តា​នៃព្រះ​សម្រាប់ជា​ពរជ័យ​នៃកូនចៅ​របស់​ទ្រង់ ។ នៅពេល​អ្នក​អាន … នោះ​អ្នក​កាន់តែ​ខិត​ទៅ​ជិត​ទ្រង់ដែល​ជា​អង្គ​និពន្ធ​នៃ​សេចក្តី​សង្គ្រោះ​របស់​យើង »​( Rise to the Stature of the Divine within You » Ensign ខែ វិច្ឆិកា ឆ្នាំ 1989 ទំព័រ 97 ) ។

  1. សូម​សញ្ជឹងគិត​ថា​តើ​អ្នក​នឹង​បង្កើត​គោល​ដៅ​អ្វី​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ផល​ច្រើន​ជាង​ពី​ការ​អាន​ព្រះ​គម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ។ សូម​កត់​ទុក​គោលដៅ​របស់​អ្នក​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ។​អ្នក​អាច​នឹង​បង្កើត​ពេល​ជា​ទៀង​ទាត់​មួយ​ដើម្បី​វាយ​តម្លៃ​ការ​រីក​ចម្រើន​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « សេចក្តីសង្ខេប​នៃព្រះគម្ពីរ​មរមន » ហើយ​បានបញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ​ គំនិត និង​ការ​យល់ដឹង​​បន្ថែមទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖