ថ្នាក់​សិក្ខាសាលា
មេរៀនទី 12 ៖ ថ្ងៃទី 4 ម៉ូសាយ 15–17


មេរៀនទី 12 ៖ ថ្ងៃទី 4

ម៉ូសាយ 15–17

សេចក្តីផ្ដើម

បញ្ជី​របស់​ព្យាការី​អ័ប៊ីណាដៃ​ក្នុង​ការផ្សាយ​ទៅ​កាន់​ស្តេច ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​បន្ត​ក្នុងម៉ូសាយ 15–17 ។លោក​បាន​ថ្លែងទីបន្ទាល់​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​ព្រះអង្គ​ប្រោសលោះ ។ក្នុង​នោះ​មាន​សង្ឃ​ម្នាក់ គឺ​ឈ្មោះ​អាលម៉ា​បាន​ជឿ​ដល់​អ័ប៊ីណាដៃ ។ស្តេច​ណូអេ​បាន​បណ្តេញ​អាលម៉ា​ចេញ​ពី​សាលាក្តី​របស់​ទ្រង់ ហើយ​បាន​យក​អ័ប៊ីណាដៃ​ទៅ​ដុត​ក្នុង​ភ្លើង​រហូត​ដល់​ស្លាប់ ។អ័ប៊ីណាដៃ​នៅ​តែ​ស្មោះពិត​ចំពោះ​ព្រះ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

ម៉ូសាយ 15–16

អ័ប៊ីណាដៃ​បង្រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​ព្រះអង្គ​ប្រោសលោះ ។

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ស្វែងរក និង គូស​រង្វង់​ជុំវិញ​ពាក្យប្រោសលោះ, បាន​ប្រោសលោះនិងការប្រោសលោះក្នុងម៉ូសាយ 15–16 ។ពាក្យ​ដដែលៗ​ក្នុង​វគ្គ​បទគម្ពីរ​មួយ ជា​ញឹកញាប់ បង្ហាញ​ពី​ចំណុច​សំខាន់​មួយ​ក្នុង​សារលិខិត​របស់​អ្នក​និពន្ធ ។នៅ​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​រកមើល​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន​អំពី​ការត្រូវ​បាន​ប្រោសលោះ ។

ដើម្បី​ជួយ​អ្នក​យល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ សូម​ពិចារណា​គំនូរ​ខាង​ក្រោម ៖

រូបភាព
Stick Figure

សូម​ស្រម៉ៃ​ថា អ្នក​បាន​ធ្វើ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ទទួល​ទោស​ដ៏​ឃោរឃៅ​បំផុត​ដែល​ច្បាប់​តម្រូវ ។ប្រហែល ទណ្ឌកម្ម​នេះ​រួមទាំង ការបង់ថ្លៃ​ពិន័យ​ដ៏​ច្រើន ជាប់​គុក និង អាច​នឹង​ឈាន​ដល់​សេចក្តី​ស្លាប់​ក៏​ថា​បាន ។តើ​អ្នក​អាច​មាន​អារម្មណ៍​បែបណា​ដែរ​ចំពោះ​ការប្រឈម​មុខ​នឹង​ទោស​បែបនេះ ?តើ​អ្នក​អាច​គិត​អំពី​វិធី​ស្រប​ច្បាប់ និង ស្មោះត្រង់​ដើម្បី​ចៀសផុត​ពី​ទណ្ឌកម្ម​ទាំងនេះ​បាន​ទេ ?

សូម​សរសេរខ្ញុំខាង​ក្រោម​ពាក្យអ្នក​ទោសនិងសេចក្តី​យុត្តិធម៌ខាងក្រោម​ពាក្យទណ្ឌកម្មនៅ​ក្នុង​គំនូរ​នេះ ។យើង​ទាំងអស់គ្នា​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ព្រះ​នៅ​ពេល​ណា​មួយ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការទាមទារ​សេចក្តី​យុត្តិធម៌​មក​វិញ ។ការទាមទារ​សេចក្តី​យុត្តិធម៌​តម្រូវ​ឲ្យ​អ្នក​មាន​បាប​ម្នាក់ៗ​ទទួល​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​បាប​នោះ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​គូស​បន្ទាត់​ពី​ក្រោម​លទ្ធផល​ពីរ​ប្រភេទ​អំពី​ការប្រព្រឹត្ត​ខុស​ច្បាប់​ទាំងឡាយ​នៃ​ព្រះ ៖ « យុត្តិធម៌… តម្រូវថារាល់​ការបំពាន​ក្រឹត្យ​វិន័យ​ទាំងអស់​ត្រូវ​បាន​បំពេញ ។នៅ​ពេល​អ្នក​គោរព​តាម​ច្បាប់​របស់​ព្រះ នោះ​អ្នក​នឹង​ត្រូវ​បាន​ប្រទានពរ ប៉ុន្ដែ​គ្មាន​ការខិតខំ​បន្ថែម​ណា​ដែល​អាច​ត្រូវ​បាន​សន្សំ​ទុក ដើម្បី​ធ្វើ​ឲ្យ​ស្កប់​ដល់​ច្បាប់​ទាំង​ឡាយ​ដែល​អ្នក​បំពាន​នោះ​ទេ ។ប្រសិនបើ​មិន​បាន​ដោះស្រាយ​ទេ ច្បាប់​ដែល​បាន​បំពាន​នោះ​អាច​បណ្ដាល​ឲ្យ​ជីវិត​របស់​អ្នក​កើតទុក្ខ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅ​រក​ព្រះវិញ​មិន​បាន​ឡើយ (« ដង្វាយធួន​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដីសុខសាន្ដ និង សុភមង្គល » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 42 ) ។

លទ្ធផល​នៃ​ការប្រព្រឹត្ត​ខុស​ច្បាប់​ទាំងឡាយ​នៃ​ព្រះ​មាន​រួមទាំង​ការរងទុក្ខ និង ការ​មិន​អាច​រស់នៅ​ជា​មួយ​នឹង​ព្រះ ។សូម​អានម៉ូសាយ 15:1, 7–9ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះអង្គសង្រ្គោះ​បំពេញ​ការទាមទារ​នៃ​សេចក្តី​យុត្តិធម៌ ។

សូម​ប្រើប្រាស់​វចនានុក្រម​មួយ​ដើម្បី​ស្វែងរក​និយមន័យ​ទាំងឡាយ​សម្រាប់​ពាក្យ​ខាងក្រោម​នេះ ៖

ប្រោសលោះ ( ម៉ូសាយ 15:1 )

អង្វរ​ជំនួស ( ម៉ូសាយ 15:8 )

នៅ​ចន្លោះ ( ម៉ូសាយ 15:9 )

អ្នក​អាច​ចង់​សរសេរ​ផ្នែក​នៃ​និយមន័យ​ទាំងនេះ​ក្បែរ​នឹង​ខ​នោះ ។

ជួន​កាល មនុស្ស​យល់​ច្រឡំ​នឹង​ការពិពណ៌នា​របស់​អ័ប៊ីណាដៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ក្នុង ម៉ូសាយ 15:2–5ថា ( 1 ) ព្រះ​រាជបុត្រា​នៃ​ព្រះ ជា​ព្រះវរបិតា និង ( 2 ) ជា ព្រះវរបិតា ។សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​លក្ខណៈ​ដ៏ទេវភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​នេះ ៖ « ដូច​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀនថា ព្រះគ្រីស្ទ​ត្រូវ​បាន ‹ ចាប់​កំណើត​ដោយ​ព្រះចេស្តា​នៃ​ព្រះ › ( ម៉ូសាយ 15:3 )ហើយ​ដូច្នេះ មាន​អំណាច​នៃ​ព្រះវរបិតា​គង់នៅ​ក្នុង​ខ្លួន​ទ្រង់ ។លើសពី​ទំនាក់ទំនង​នៃ​ពូជពង្ស​ដ៏​ទេវភាព​នោះ ព្រះគ្រីស្ទ​ក៏​បាន​ដើរ​តួ​ជា​ព្រះវរបិតា​នៅ​ក្នុង​ការណ៍​នោះ​ដែល​ទ្រង់​គឺ​ជា​ព្រះ​ដ៏​បង្កបង្កើត​នៃ​ស្ថានសួគ៌ និង ផែនដី [ សូម​មើលម៉ូសាយ 15:4 ] គឺជា​បិតា​នៃ​ការប្រសូត្រ​ខាង​វិញ្ញាណ និង សេចក្តី​សង្គ្រោះ​របស់​យើង ហើយ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការលើក​តម្កើង​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា​របស់​ទ្រង់ លើស​អស់​ទាំង​ព្រះឆន្ទៈ​របស់​ទ្រង់​ផ្ទាល់—ហេតុដូច្នេះ​ហើយ ក៏បាន​ប្រកាស​ពី​ព្រះចេស្តា​ដែល​ទ្រង់​មាន​នោះ » ( Christ and the New Covenant [ ឆ្នាំ 1997 ] ទំព័រ 183–84 ) ។

សូម​សិក្សាម៉ូសាយ 15:5–7ដោយ​គិត​អំពី​តម្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់សង​ដើម្បី​ប្រោសលោះ​អ្នក ឬ ឈរ​នៅ​ចន្លោះ​អ្នក និង ការទាមទារ​នៃ​សេចក្តី​យុត្តិធម៌ ។នៅ​ក្នុង​គំនូរ​ខាង​លើ សូម​សរសេរព្រះយេស៊ូវគ្រីស្ទនៅ​ចន្លោះអ្នក​ទោស​និងទណ្ឌកម្ម ។

វា​ជា​ការសំខាន់​ដើម្បី​យល់​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​មិន​បាន​ដកចេញ​នូវ​ការទាមទារ​នៃ​សេចក្តី​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​បាន​ឈរ​នៅ​ចន្លោះ​សេចក្តី​យុត្តិធម៌ និង យើង ។បើសិន​យើង​ប្រែចិត្ត នោះ​ទ្រង់​បំពេញ​នូវ​ការទាមទារ​នានា​នៃ​សេចក្តី​យុត្តិធម៌​តាមរយៈ​ការទទួល​ទណ្ឌកម្ម​ជំនួស​យើង ។

  1. សូម​បំពេញ​សកម្មភាព​ទាំងឡាយ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរអ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​ឲ្យ​បាន​ទទួល​សេចក្តី​ប្រោសលោះ ( ម៉ូសាយ 15:11–12; 16:13 ) ។បន្ទាប់​មក សូម​ពិនិត្យ​មើលម៉ូសាយ 15:11–12; 16:13ដោយ​រក​មើល​ថា តើ​នរណា​នឹង​ត្រូវ​បាន​ប្រោសលោះ ។សូម​ពិពណ៌នា​នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

    2. សូម​សរសេរអ្នក​ទាំងឡាយ​ដែល​បដិសេធ​មិន​ទទួល​សេចក្តី​ប្រោសលោះ ( ម៉ូសាយ 15:26–27, 16:2–5, 12 ) ។បន្ទាប់​មក សូម​ពិនិត្យ​មើលម៉ូសាយ 15:26–27, 16:2–5, 12ដោយ​រកមើល​ពី​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​នឹង​មិន​ត្រូវ​បាន​ប្រោសលោះ ។សូម​ពិពណ៌នា​នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​កិច្ចការ​ពីមុន ៖

    1. តើ​អ្វី​នឹង​កំណត់​ថា អ្នក​ណា​នឹង​ត្រូវ​បាន​ប្រោសលោះ​ពី​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ ?

    2. តើ​អ្នក​រៀន​អ្វី​ពី​ភាពផ្ទុយគ្នា​នៃ « ព្រះហឫទ័យ » នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ក្នុងម៉ូសាយ 15:7និង « ចំណង់ » នៃ​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្នុងម៉ូសាយ 16:12 ?

ព្រះយេស៊ូវគ្រីស្ទ​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្តី​យុត្តិធម៌​សម្រាប់​អស់​អ្នកទាំងឡាយ​ណា​ដែល​នឹង​ប្រែចិត្ត ។តម្លៃ​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង់ សង​សម្រាប់​យើង​គឺ ជា​អំណោយ​ទាន​នៃ​រូបអង្គ​ទ្រង់​ផ្ទាល់​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​ប្រែចិត្ត និង ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ។សូម​អានម៉ូសាយ 15:10ហើយ​គូស​បន្ទាត់​ពីក្រោម​ឃ្លា « ទ្រង់​នឹង​ទត​ឃើញ​ពូជ​ទ្រង់ » ។

រូបភាព
អែលឌើរ មើរិល ជេ ប៊ែតមែន

សូម​អានម៉ូសាយ 15:10–12និង សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដោយ​អែលឌើរ មើរិល ជេ ប៊ែតមែន ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិប​អ្នក ៖

« ព្យាការី អ័ប៊ីណាដៃ … បានថ្លែង​ថា ‹ កាល​ព្រលឹង​ទ្រង់​ត្រូវ​បាន​យក​ទៅ​ថ្វាយ​ជា​យញ្ញបូជា​ជំនួស​អំពើបាប នោះទ្រង់​នឹង​ទតឃើញ​ពូជ​ទ្រង់​ហើយ › ( ម៉ូសាយ 15:10 )។បន្ទាប់​មក អ័ប៊ីណា​ដៃ​បញ្ជាក់​ថា​ពូជ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​ពួកព្យាការី និង អ្នក​ទាំងឡាយ​ដែល​ធ្វើតាម​ពួកព្យាការី​ទាំង​នោះ ។អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​គិត​ដល់​បទពិសោធន៍​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​សួនច្បារ និង នៅ​លើ​ឈើឆ្កាង​ដែល​ជា​កន្លែង​ដែល​អំពើ​បាប​ដ៏​ច្រើន​មហិមា​ត្រូវ​បាន​ដាក់​លើ​ខ្លួន​ទ្រង់ ។ទោះ​ជា​យ៉ាងណា​ក៏​ដោយ ស្រប​តាម​ពាក្យ​សម្ដី​របស់​អាលម៉ា អ័ប៊ីណាដៃ អេសាយ និង ព្យាការី​ដទៃ​ទៀត នោះ​ទស្សនៈ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ជំនួស​ឲ្យ​អំពើ​បាប​ដ៏​ច្រើន​មហិមា​ដែល​មិន​ចំពោះ​មុខ ក៏​មាន​ពូជ​មនុស្ស​កាលពី​យូរ​លង់​មក​ហើយ​ដែរ នៅពេល​ព្រះយេស៊ូវ​បាន​អាណិតអាសូរ​ដល់ ‹ សេចក្តី​កំសោយ › ( ហេព្រើរ 4:15 ) ‹ [ បាន​ទ្រាំទ្រ​រង ] អស់ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង … បាន​ទទួល​ផ្ទុក​អស់ទាំង​សេចក្តី​ទុក្ខព្រួយ​របស់​យើង … [ ហើយ ] ក៏ត្រូវ​វាយ​ជាំ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ › ( អេសាយ 53:4–5 ) ។

« ដង្វាយ​ធួន​គឺ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខាង​ផ្លូវ​ចិត្ត​ដែល​ព្រះយេស៊ូវ​បាន​ញាណ​ដឹង​ពី​របៀប​ដើម្បី​ជួយ​យើង​ម្នាក់ៗ » ( « A Pattern for All » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 75–76 ) ។

រូបភាព
ព្រះគ្រីស្ទ​នៅ​ក្នុង​ច្បារ​គែតសេម៉ានី
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ដើម្បី​ប្រែក្លាយ​ជា​ពូជ​នៃ​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​ដូចម្តេច ? ( សូម​មើល ម៉ូសាយ 15:12 ) ។

    2. តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ដឹង​ប្រាកដ​ថា អ្នក​ត្រូវ​បាន​រាប់ចូល​ក្នុង​ចំណោម​ពូជ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

អ្នក​អាច​ចង់​ធ្វើ​ដូច​ជា​មនុស្ស​ក្នុងម៉ូសាយ 15:10ដោយ​សរសេរ​ឈ្មោះ​របស់​អ្នក​នៅកន្លែង « ពូជ​ទ្រង់ » នៅ​ចំណុច​ខ​ដែល​អ្នក​បាន​គូសបន្ទាត់​ពី​ក្រោម ។សូម​សញ្ចឹង​គិត​មួយ​ភ្លែត​ថា តើ​វា​មានន័យ​ដូចម្តេច​ដើម្បី​មាន​ព្រះប្រោសលោះ​មួយ​អង្គ​ដែល​បាន​ទត​ឃើញ និង ស្គាល់​អ្នក​ដោយ​ផ្ទាល់ ។

តើ​អ្វី​ខ្លះ ជា​លទ្ធផល​ទាំងឡាយ​នៃ​មនុស្ស​ម្នាក់​ដែល​បដិសេធ​មិន​ទទួល​យក​ការប្រោសលោះ ?សូម​មើល​ម្តងទៀត​នៅក្នុ្ងងម៉ូសាយ 16:5 ។តើ​អ្វី​កើតឡើង​ក្នុង​រូបភាព​ដែល​បាន​បង្ហាញ​មុន​នេះ​ក្នុង​មេរៀន​នេះ បើសិន​អ្នកទោស​ម្នាក់​នោះ​បន្ត​ប្រព្រឹត្ត​អំពើ​បាប ហើយ​បដិសេធ​មិន​ប្រែចិត្ត ?សូម​អានគោលលទ្ធិ និង សេចក្តី​សញ្ញា 19:16–17ដើម្បី​រកមើល​អ្វី​នឹង​កើតឡើង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បដិសេធ​មិន​ទទួល​យក​ការប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​មក​តាមរយៈ​ការប្រែចិត្ត ។

អ័ប៊ីណាដៃ​បាន​បង្រៀន​ថា ការប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹម​តែ​រួម​មាន​នូវ​ការ​សង្គ្រោះ​ចេញ​ពី​អំពើ​បាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សង្គ្រោះ​ចេញ​ពី​សេចក្តីស្លាប់​ផងដែរ ។មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​រស់ឡើង​វិញ តែ​ទោះយ៉ាងណា​ក៏​ដោយ មនុស្ស​មួយ​ចំនួន​នឹង​រស់ឡើង​វិញ​ពីមុន​អ្នក​ដទៃ​ទៀត ។អ័ប៊ីណដៃ​បាន​ប្រើ​ពាក្យ « រស់ឡើង​វិញ​ទីមួយ » ដើម្បី​ពន្យល់​ថា ពួកសុចរិត និង ជនស្លូតត្រង់​នឹង​រស់ឡើង​វិញ​ពីមុន​ពួក​បះបោរ ( សូមមើលម៉ូសាយ 15:21–22 ) ។ពួក​សុចរិត​នឹង​ត្រូវបាន​ប្រោសលោះ​ពី​សេចក្តីស្លាប់​ក្នុង​ដំណើរ​រស់ឡើង​វិញ​ទីមួយ ហើយ​ពួក​ទុច្ចរិត​ត្រូវ​រង់ចាំ​ការរស់ឡើង​វិញ​រហូត​ក្រោយពី​សម័យ​សហវត្សរ៍ ( សូម​មើលគ. និង ស. 76:85, 106 ) ។

  1. សូម​សញ្ជឹង​គិត​ពី​ខ​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា​ក្នុងម៉ូសាយ 15 ។សូម​ស្រម៉ៃ​ថា អ្នក​បាន​មាន​ឱកាស​មួយ​ដែល​មាន​អ្នក​នាំ​សារ​ម្នាក់​បាន​នាំ​សារ​ពី​អ្នក​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។សូម​កត់ត្រា​អ្វី​ដែល​អ្នក​នឹង​សរសេរ​ក្នុង​សារ​នោះ ដោយ​ផ្អែក​លើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

ព្រះអម្ចាស់​ចង់​នាំ​យើង​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ ។ទ្រង់​បាន​ជួយ​សុំភាវនា និង ទូល​អង្វរ​ជំនួស​យើង ។ព្រះអង្គ​សង្គ្រោះ​បាន​បង់​សង​សេចក្តី​ទាមទារ​ទាំងឡាយ​នៃ​សេចក្តី​យុត្តិធម៌​សម្រាប់​យើង បើសិន​យើង​នឹង​ប្រែចិត្ត ។

ម៉ូសាយ 17

អាលម៉ា​ជឿ​លើ​អ័ប៊ីណាដៃ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ អ័ប៊ីណាដៃ​ត្រូវ​បាន​សម្លាប់

តើ​អ្នក​ធ្លាប់​បាន​ឃើញ អ្នកណា​ម្នាក់​ដែល​ឈរ​ក្នុង​ភាព​ត្រឹមត្រូវ​នៅ​ពេល​ដែល​វា​ពិបាក​សម្រាប់​គាត់​ដើម្បី​ធ្វើ​រឿង​នោះ​ដែរ​ឬ​ទេ ?តើ​លទ្ធផល​គឺ​ជា​អ្វី ?

នៅ​ពេល​អ័ប៊ីណាដៃ​បាន​បញ្ចប់​សារលិខិត​របស់​លោក សង្ឃ​ម្នាក់​ឈ្មោះ​អាលម៉ា​បាន​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ដល់​ស្ដេច​ថា អ័ប៊ីណាដៃ​បាន​និយាយ​ពី​ការពិត ហើយ​គួរ​ត្រូវ​បាន​ដោះលែង ។ស្តេច​បាន​បណ្តេញ​អាលម៉ា​ចេញ ហើយ​បញ្ជូន​អ្នក​បម្រើ​ឲ្យ​តាម​សម្លាប់​លោក​ចោល ។អាលម៉ា​បាន​លាក់​ខ្លួន ហើយ​បាន​សរសេរ​ពាក្យ​សម្តី​របស់​អ័ប៊ីណាដៃ​ទុក ។

ការប្រែចិត្ត​របស់​អាលម៉ា​គឺ​មាន​សារៈសំខាន់​ណាស់ ។ព្រោះ​តែ​លោក​បាន​កត់ត្រា​ពាក្យសម្តី​ទាំងឡាយ​របស់​អ័ប៊ីណាដៃ នោះមាន​ជំនាន់​ជា​ច្រើន និង មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប្រទានពរ ។លទ្ធផល​នៃ​ការផ្លាស់ប្រែ​ចិត្ត​ជឿ​របស់​អាលម៉ា​នឹង​លាត​ត្រដាង​កាន់​តែ​ច្បាស់ នៅពេល​អ្នក​សិក្សា​នៅ​ជំពូក​ជា​ច្រើន​ទៀត​ក្នុង​ពេល​ខាងមុខ​នេះ ។ស្តេច និង សង្ឃ​របស់​ទ្រង់​បាន​ប្រឹក្សា​រួមគ្នា​រយៈពេល​បី​ថ្ងៃ​ពីមុន​ពេល​កាត់ទោស​ប្រហារ​ជីវិត​អ័ប៊ីណាដៃ ( សូម​មើលម៉ូសាយ 17:1–6, 13 ) ។

  1. ម៉ូសាយ 17:7–10និងម៉ូសាយ 17:11–12ប្រៀបធៀប​ជម្រើស​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​អ័ប៊ីណាដៃ និង ស្តេច ណូអេ ។បន្ទាប់​ពី​សិក្សា​ខ​ទាំងនេះ សូម​ផ្តល់​ចម្លើយ​ខ្លីៗ​សម្រាប់​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពាក្យ​សម្តី​ចុងក្រោយ​មួយ​ណា​របស់​អ័ប៊ីណាដៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​ខ្លាំង​ជាង​គេ ?

    2. ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ពាក្យសម្តី​របស់​អ័ប៊ីណាដៃ​មាន​ឥទ្ធិពល​លើ​ស្តេច​ណូអេ តាម​បែប​នោះ ?

    3. តើ​ពួក​សង្ឃ​មាន​ឥទ្ធិពល​អ្វី​លើ​ស្តេច ណូអេ ?

    4. តើ​គំរូ​របស់​អ័ប៊ីណាដៃ​ជួយ​បំផុស​គំនិត​ដល់​អ្នក​ដើម្បីមាន​ភាពស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់​យ៉ាង​ដូចម្តេច ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា ៖ « សូម​រឹងមាំ—នៅ​ក្នុង​ការការពារ​ចំពោះ​អ្វី​ដែល​ត្រឹមត្រូវ ។យើង​រស់នៅ​ក្នុង​សម័យ​នៃ​ការសម្រុះសម្រួល និង ការ​ចុះចូលនឹង​អំពើ​អាក្រក់ ។នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ​រាល់ថ្ងៃ យើង​ស្គាល់​អ្វី​ដែល​ត្រឹមត្រូវ ប៉ុន្តែ​ដោយ​ឋិត​ក្រោម​សម្ពាធ​ពី​មិត្តភក្តិ​ទាំងឡាយ​របស់​យើង និង សំឡេង​បោក​បញ្ឆោត​ទាំងឡាយ​ពី​អ្នក​ទាំងឡាយ​ដែល​នឹង​បញ្ចុះបញ្ចូល​យើង នោះ​យើង​បន្ទន់​ទៅ​តាម​នោះ ។យើង​សម្រុះសម្រួល ។យើង​ចុះចូល ។យើង​យល់ស្រប ហើយ​យើង​ខ្មាស់​ចំពោះ​ខ្លួន​ឯង ។… យើង​ត្រូវតែ​ពង្រឹង​កម្លាំង​ដើម្បី​ធ្វើ​តាម​ការជឿជាក់​របស់​យើង » (« Building Your Tabernacle » Ensignខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 52 ) ។

សូម​សរសេរ ខ្ញុំ​នឹង​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ូសាយ 17:9–12 ។

  1. ដើម្បី​ធ្វើ​ដូច​នឹង​ភាពក្លាហាន​ខាង​សីលធម៌ និង ការជឿជាក់​ផ្ទាល់ខ្លួន​របស់​អ័ប៊ីណាដៃ សូម​អានម៉ូសាយ 17:20 ហើយ​បំពេញ​ប្រយោគ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ខ្ញុំ​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​ព្រះ នៅពេល …

នៅពេល​អ្នក​បញ្ចប់​មេរៀន​នៅ​ថ្ងៃ​នេះ សូម​គិត​អំពី​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ម្នាក់​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការស្តាប់​នូវ​អ្វី​អ្នក​បាន​រៀន និង ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ ។បើ​អាច សូម​ចែកចាយ​ជាមួយ​គាត់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន និង បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ក្នុង​គ្រា​លំបាកៗ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 15–17 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ )។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖