ថ្នាក់​សិក្ខាសាលា
អោមណៃ


សេចក្តី​ណែនាំ​មក​កាន់គម្ពីរអោមណៃ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​របស់​អ្នក​ពី​គម្ពីរ​អោមណៃ នោះ​អ្នក​នឹង​រៀន​ថា ព្រះអម្ចាស់​បាន​ការពារ​ពួកសាសន៍​នីហ្វៃ​ដែល​សុចរិត ហើយ​ដឹកនាំ​ពួកគេ​ឲ្យ​ទៅកាន់​ដែនដី​សារ៉ាហិមឡា ( សូម​មើលអោមណៃ 1:7, 12–13 ) ។គម្ពីរ​អោមណៃ​ក៏​រៀបរាប់​ពី​ក្រុម​ដទៃ​ទៀត—ពួកសាសន៍​មូលេក ( ឬ ប្រជាជន​សារ៉ាហិមឡា ) និង ពួកសាសន៍​យ៉ារេឌ ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ទៅកាន់​ដែនដី​សន្យា ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

គម្ពីរ​អោមណៃ​ត្រូវ​បាន​សរសេរ​ដោយ​បុរស​ប្រាំ​នាក់​ផ្សេង​គ្នា ៖ អោមណៃ អ័ម៉ារ៉ុន កេមីស អ័ប៊ីណាដុម និង អាម៉ាលេក ។អោមណៃ​គឺ​ជា​កូនប្រុស​របស់​យ៉ារ៉ុម និង ជា​ចៅទួត​ប្រុស​របស់​លីហៃ និង សារ៉ាយ ។អោមណៃ​បាន​ពិពណ៌នា​ពី​ខ្លួន​លោក​ផ្ទាល់​ថា​ជា « មនុស្ស​ទុច្ចរិត » « ដែលពុំ​បាន​កាន់​តាម … ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះអម្ចាស់ »អោមណៃ 1:2 ) ។អ័ម៉ារ៉ុន ( កូនប្រុស​របស់​អោមណៃ ) កេមីស ( ប្អូនប្រុស​របស់​អ័ម៉ារ៉ុន ) និង អ័ប៊ីណាដុម ( កូនប្រុស​របស់​កេមីស ) ពួក​លោក​ម្នាក់ៗ​បាន​សរសេរ​បញ្ចូល​បន្ថែម​ខ្លីៗ​ក្នុង​គម្ពីរ​នេះ ។អាម៉ាលេកៃ​ជា​កូនប្រុស​របស់​អ័ប៊ីណាដុម​បាន​សរសេរ​ក្នុង​គម្ពីរ​អោមណៃ​បានច្រើន​បំផុត ហើយ​ជា​មនុស្ស​ចុងក្រោយ​ដែល​បាន​សរសេរ​ក្នុង​ផ្ទាំង​តូច​របស់​នីហ្វៃ ។លោក​បាន​ប្រគល់​ផ្ទាំង​នេះ​ទៅ​ឲ្យ​ស្តេច​បេនយ៉ាមីន ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

អ្នក​និពន្ធ​ផ្សេងៗ​នៃ​គម្ពីរ​អោមណៃ​បាន​សរសេរ​នៅពេល​ណា​មួយ​រវាង​ឆ្នាំ 361 មុន.គ.ស. និង ឆ្នាំ 130 មុន.គ.ស. អ្នក​និពន្ធ​បួន​នាក់​ដំបូង​បាន​សរសេរ​ពេល​នៅ​ដែនដី​នីហ្វៃ ។អាម៉ាលេកៃ​បាន​ធ្វើ​កំណត់ត្រា​របស់​លោក​នៅ​ដែនដី​សារ៉ាហិមឡា ។