ថ្នាក់​សិក្ខាសាលា
ពាក្យសម្ដី​នៃ​មរមន


សេចក្តី​ណែនាំ​មក​កាន់គម្ពីរពាក្យ​សម្តី​នៃ​មរមន

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​ពាក្យសម្តី​មរមន អ្នក​អាច​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​ថា « ព្រះអម្ចាស់​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំងអស់ » ( ពាក្យ​សម្តី​នៃ​មរមន1:7 ) ហើយ​ថា ទ្រង់​ដឹកនាំ​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យសម្រេច​គោលបំណង​ទាំងឡាយ​របស់​ទ្រង់ ។ដោយ​ជា​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​មួយ នោះ​គម្ពីរ​នេះ​គឺជា​តំណរ​ភ្ជាប់​រវាង​ផ្ទាំងតូច​នៃ​នីហ្វៃ ( នីហ្វៃទី 1–អោមណៃនិងសេចក្តី​សង្ខេប​របស់​មរមន​ពី​ផ្ទាំងធំ​នៃ​នីហ្វៃ ( ម៉ូសាយ–នីហ្វៃទី 4 ) ។ពាក្យសម្តី​នៃ​មរមន​អាច​ជួយ​អ្នក​យល់​កាន់​តែ​ប្រសើរថាតើ​បញ្ជី​មួយណា​ដែល​មរមន​បាន​សង្ខេប​នៅពេល​លោក​ចងក្រង​ព្រះគម្ពីរមរមន ។គម្ពីរ​នេះ​ក៏​ណែនាំ​អ្នក​ទៅកាន់​សេចក្តី​ជំនឿ និង ស្នាដៃ​ទាំងឡាយ​របស់​ស្តេច​បេនយ៉ាមីន​ផងដែរ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​សរសេរ​គម្ពីរ​នេះ ។លោក​គឺ​ជា​ព្យាការី​ម្នាក់ ជា​អ្នក​ថែរក្សា​បញ្ជី និង ជា​អ្នកសង្ខេប ហើយ​និង​ជា​អ្នកចងក្រង​ព្រះគម្ពីរ​មរមន​បាន​ច្រើនបំផុត ។ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​របស់​លោក ។លោក​ក៏​ជា​មេបញ្ជាការ​សាសន៏​នីហ្វៃ​ម្នាក់ និង ជា​ឪពុក​ដ៏​សុចរិត​ម្នាក់ ។ព្យាការី​មរ៉ូណៃ​គឺ​ជា​កូនប្រុស​របស់​លោក ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

លោក​មរមន​បាន​សរសេរ​គម្ពីរ​នេះ​ប្រហែល​ឆ្នាំ 385 គ.ស. បន្ទាប់ពី « បាន​ឃើញ​ដល់​ការបំផ្លិចបំផ្លាញ​ស្ទើរ​តែ​ទាំងអស់​នៃ​ប្រជាជន [ របស់​លោក ] គឺ​សាសន៍​នីហ្វៃ » ( ពាក្យ​នៃ​មរមន 1:1 ) ។មរមន​មិន​បាន​កត់ត្រា​កន្លែង​ដែល​លោក​នៅ​នោះ​ទេ នៅពេល​ដែល​លោក​បាន​សរសេរ​គម្ពីរ​នេះ ។