ថ្នាក់​សិក្ខាសាលា
មេរៀនទី 5 ៖ ថ្ងៃ​ទី 3 នីហ្វៃទី2 2


មេរៀនទី 5 ៖ ថ្ងៃ​ទី 3

នីហ្វៃទី 2 2

សេចក្ដីផ្ដើម

នៅក្នុង នីហ្វៃទី 2 2 លីហៃ​បានបង្រៀន​យ៉ាកុប​ជា​កូនប្រុស​របស់​លោកអំពី​មូលហេតុ​ដែល​ព្រះវរបិតា​បាន​ដាក់​កូនចៅ​របស់​ទ្រង់​នៅលើ​ពិភពលោក​មួយ ដែល​មាន​សេចក្តី​ទុកលំបាក អំពើបាប និង សេចក្តីស្លាប់ ។ដើម្បី​ជួយ​ដល់​យ៉ាកុបឲ្យ​យល់​ពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ លោក​បានពន្យល់​អំពី​គោលលទ្ធិ​ដ៏សំខាន់​នៃ​ផែនការ​ប្រោសលោះ—​រួមមាន​សិទ្ធិ​ជ្រើសរើស ការធ្លាក់​របស់​អ័ដាម និង ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាអំពី​សេចក្តី​ពិត​ដែលបាន​បង្រៀន​នៅក្នុង នីហ្វៃទី 2 2 អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​អំណរគុណដ៏លើសលប់ចំពោះ​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឈ្នះ​លើឥទ្ធិពល​នៃ​ការ​ធ្លាក់ ហើយធ្វើ​ឲ្យ​យើង​ម្នាក់​ៗ​អាច​ធ្វើ​ការ​ជ្រើសរើស​ទាំងឡាយ​ដែល​នឹង​នាំ​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
លោកអ័ដាម និង នាង​អេវ៉ា ចាកចេញ​ពី​សួនច្បារ​អេដែន

នីហ្វៃទី 2 2:1–25

លីហៃ​បង្រៀន​អំពី​ការ​ធ្លាក់​របស់​លោក​អ័ដាម និង នាង​អេវ៉ា ហើយនិងដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​គិត​អំពី​ឧបសគ្គ​មួយចំនួន​ដែល​អ្នក​បាន​ប្រឈម​មុខក្នុង​ពេល​ថ្មីៗ​នេះ ។តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ ថា​ហេតុអ្វី​បាន​ជាជីវិត​មាន​ឧបសគ្គ​បែប​នេះ ?នៅពេល​អ្នក​អាន នីហ្វៃទី 2 2:1 អ្នក​អាច​នឹង​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​លីហៃ​បាន​ប្រើប្រាស់​ដើម្បី​ពិពណ៌នា​កាល​យ៉ាកុប​នៅ​វ័យក្មេង ។បន្ទាប់​មក​សូមអាន នីហ្វៃទី 2 2:2 ហើយ​គូស​ចំណាំថាតើ​អ្វីខ្លះ​ដែល​លីហៃ​បាន​សន្យា​ថា យ៉ាកុប​នឹង​ទទួល​បាន ដោយសារតែការ​រង​ទុក្ខ​វេទនា​របស់​គាត់​នោះ ។ អត្ថន័យ​មួយ​នៃ​ពាក្យ​ឧទ្ទិស គឺ​ជាការញែក​ចេញ ឬ ធ្វើ​ឲ្យ​បរិសុទ្ធ ។ លីហៃ​ហាក់ដូច​ជា​កំពុង​សន្យា​ជាមួយ​យ៉ាកុប​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​ការ​សាកល្បង​របស់​យ៉ាកុប​ក្លាយ​ទៅ​ជា​ប្រយោជន៍ដ៏​ធំ​បំផុត​ដល់​លោក ។

លីហៃ​បានបង្រៀន​យ៉ាកុប​អំពីភាព​ចាំបាច់​នៃ​ការ​ធ្លាក់​របស់​លោកអ័ដាម និង សេចក្តី​ត្រូវ​ការ​របស់​យើង​ចំពោះ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទនៅក្នុង​ផែនការ​នៃ​ព្រះវរបិតា​សួគ៌ ។ លោក​ចង់ឲ្យ​យ៉ាកុប​ដឹងថា ការ​ធ្លាក់ និង ដង្វាយធួន​ធ្វើ​ឲ្យ​យើង​អាច​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​យើង​អាច​លូតលាស់ ហើយរីកចម្រើន​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។សូមអាន នីហ្វៃទី 2 2:15–18 ហើយ​សរសេរ​ចម្លើយ​ខ្លី​ៗសម្រាប់​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះ​អម្ចាស់​បាន​ប្រទាន​អ្វី​ខ្លះដល់​លោកអ័ដាម និង នាងអេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ដែល​អនុញ្ញាតឲ្យ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ? ( សូម​មើល នីហ្វៃទី 2 2:15–16 ) ។

  • តើ​សាតាំង​កំពុង​ស្វែងរក​អ្វី​នៅក្នុង​សួនច្បារ​អេដែន ? ( សូមមើល នីហ្វៃទី 2 2:17–18 ) ។ តើ​អ្នក​ឃើញ​ថា សាតាំង​កំពុង​ព្យាយាម​ធ្វើ​តាម​គោលបំណង​ ដូចគ្នា​នោះ​យ៉ាង​ដូចម្ដេច​ដែរ នាពេល​បច្ចុប្បន្ន​នេះ ?

  1. សូម​គូស​តារាង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ពិនិត្យ​មើល នីហ្វៃទី 2 2:19 25 ហើយ​រកមើល​លទ្ធផល​អ្វី​ខ្លះ​នឹង​កើតឡើង បើសិន​លោក អ័ដាម និង នាង អេវ៉ា​មិន​បាន​ទទួលទាន​ផ្លែ​ដែល​ហាមឃាត់ ហើយ​ធ្លាក់ចុះ ថែម​ទាំង​លទ្ធផល​ទាំងឡាយ​ដែល​កើត​ឡើង​ដោយសារ​ការធ្លាក់ ។

បើសិន​លោក អ័ដាម និង នាង អេវ៉ា​មិន​បានធ្លាក់​ ( នីហ្វៃទី 2 2:22–23 )

ដោយ​សារ​លោកអ័ដាម​ និង នាងអេវ៉ា​បាន​ធ្លាក់ ( នីហ្វៃទី 2 2:19–20, 25 )

បន្ទាប់​ពី​បញ្ចប់​តារាង​នេះ​ហើយ សូម​ពិចារណា​ថា ​ហេតុអ្វី​ការ​ធ្លាក់​របស់​លោក អ័ដាម និង នាង អេវ៉ា​គឺ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ។

  1. ឧបមា​ថា មាន​មិត្តភក្ដិ​ម្នាក់​ប្រាប់​អ្នក​ថា លោកអ័ដាម និង នាងអេវ៉ា​បានប្រព្រឹត្ត​ខុស​ដោយ​ការ​ទទួល​ទាន​ផ្លែ​ដែល​ហាមឃាត់ ។ ដោយ​ការប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​ បាន​រៀន​នៅក្នុង នីហ្វៃទី 2 2:19–25 សូម​សរសេរ​កថាខណ្ឌ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពី​របស់​អ្នក ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ការ​ធ្លាក់​ចាំបាច់​ចំពោះ​ផែនការរបស់​ព្រះវរបិតា​សួគ៌សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង ។

ខណៈ​ដែល​ការធ្លាក់​របស់​លោកអ័ដាម និង នាងអេវ៉ា​បានបើក​ផ្លូវ​សម្រាប់​ការ​រីកចម្រើន​របស់​យើង នោះ​វា​ក៏​នាំ​មក​នូវផលវិបាកផ្សេងៗទៀត​ផង​ដែរ ។ពីមុន​ការ​ធ្លាក់នេះ លោកអ័ដាម និង នាងអេវ៉ា​បាន​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​ក្នុង​សួនច្បារ​អេដែន តែ​បន្ទាប់​ពី​ទទួល​ទាន​ផ្លែ​ដែល​ហាមឃាត់​ហើយ នោះ​ពួកគេ​ត្រូវ​ចាកចេញ​ពី​វត្តមាន​របស់ទ្រង់ ។

សូមអាន នីហ្វៃទី 2 2:5 ហើយ​រកមើល​ឃ្លា​ដែល​ចង្អុល​បង្ហាញ​ពី​ការ​បែកចេញ​ពី​ព្រះ​របស់​លោកអ័ដាម និង នាងអេវ៉ា​ក្រោយ​ពី​ការ​ធ្លាក់ ។« ក្រិត្យវិន័យ​ខាងសាច់​ឈាម » សំដៅ​លើ​ក្រិត្យវិន័យ​ខាង​រូបកាយ​ដែល​កើត​មានឡើង​ជា​លទ្ធផលនៃ​ការ​ធ្លាក់ ។ដូច្នេះ ការ « កាត់ចេញ » យោង​ទៅតាម « ក្រិត្យវិន័យ​ខាង​សាច់ឈាម » សំដៅ​លើ​ស្ថានភាព​ខាង​សីលធម៌​នៅ​លើ​ផែនដី​ដែល​យើងមាន​ក្នុង​នាម​ជា​កូនចៅ​នៃ​លោកអ័ដាម និង នាងអេវ៉ា ។ ដោយសារ​តែ​ក្រិត្យវិន័យ​ទាំង​នេះ យើងត្រូវ​បានបែក​ចេញខាង​រូបកាយពី​វត្តមាន​នៃ​ព្រះ ហើយ​ទទួល​ការសោកសៅ ការឈឺចាប់ ទុក្ខវេទនា និង សេចក្តី​ស្លាប់​ខាង​រូបកាយ ។ ការ « កាត់ចេញ » យោង​ទៅតាម « ក្រិត្យ វិន័យ​ខាង​វិញ្ញាណ » សំដៅលើ​ការ​បែក​ចេញ​ពី​វត្តមាន​នៃ​ព្រះ ដោយសារតែ​ អំពើ​បាប​របស់យើង ។

សូម​សញ្ជឹង​គិត​ពី​របៀប​ដែលអ្នកធ្លាប់ជួប​នឹង​ផលវិបាក​នៃ​ការធ្លាក់​ទាំងនេះ ដោយ​សញ្ជឹង​គិតនូវ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​ទុក្ខវេទនា ការ​ឈឺចាប់ និង ការសោកសៅ​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់មាននៅក្នុង​ជីវិត​នេះ ?

  • តើជនដែល​បានស្លាប់​បាត់​ទៅ ដែល​អ្នក​បានស្គាល់នោះ​គឺជានរណា ?តើ​ការស្លាប់​របស់​មនុស្ស​ម្នាក់​នេះ​បាន​ជះ​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូច​ម្តេច ?

  • តើ​អ្នកធ្លាប់​មាន​អារម្មណ៍​ថា អ្នក​បាន​បែក​ចេញ​ខាងវិញ្ញាណ​ពី​ព្រះនៅពេលណាដែរ ?

នៅ​ពេល​អ្នក​អាន នីហ្វៃទី 2 2:6–10 អ្នក​គួរ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​សំខាន់ៗ​ដែល​បង្ហាញ​ថា តាមរយៈ​ដង្វាយ​ធួន នោះ​ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ​យើង​ពីផល​នៃ​ការ​ធ្លាក់ ហើយ​ប្រទាន​ការ​ប្រោសលោះ​ពី​អំពើ​បាប​របស់​យើង ។ នៅក្នុង នីហ្វៃទី 2 2:9–10 ពាក្យថា​ការអង្វរ​ជំនួស មានន័យ​ថា ធ្វើ​អ្វី​មួយ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ —នីហ្វៃទី 2 2:25

ខណៈ​ដែល​លីហៃ​កំពុង​បង្រៀន​យ៉ាកុប​អំពី​ការ​ធ្លាក់​នៃ​លោកអ័ដាម និង ភាពផ្ទុយ ដែល​យើង​មាន​នៅក្នុង​ជីវិត​រមែង​ស្លាប់ នោះ​លោក​បាន​សង្កត់​ធ្ងន់​ពី​លទ្ធផល​វិជ្ជមាន​ទាំងឡាយ​នៃ​ការធ្លាក់សម្រាប់​មនុស្ស​លោក​ទាំងអស់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ក្នុង​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការ​ធ្លាក់ តើ​ការធ្លាក់​នេះ​បាននាំ​សេចក្តី​អំណរ​ដល់​មនុស្ស​លោក​តាម​របៀប​ណា ?

    2. តើ​អ្នក​ធ្លាប់មាន​សេចក្ដីអំណោយដោយសារតែ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ធ្លាក់នៅពេលណាដែរ ?

នីហ្វៃទី 2 2:11–18, 26–30

លីហៃ​បង្រៀន​អំពី​សិទ្ធិ​ជ្រើសរើស និង លទ្ធផល​ទាំងឡាយ​នៃ​ជម្រើស​របស់​យើង

សូម​គិត​អំពី​ជម្រើស​សំខាន់​មួយដែល​អ្នក​ត្រូវ​ធ្វើ​នា​ពេល​ថ្មីៗ​នេះ និង ​លទ្ធផល​រយៈ​ពេល​វែង​ដែលអាចកើត​មាន​តាមរយៈ​ជម្រើស​នោះ ។លីហៃ​បាន​បង្រៀន​ប្រជាជន​របស់​លោក​អំពីសារៈសំខាន់​ដ៏ចម្បង​នៃ​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។ដើម្បី​ជួយ​អ្នកឲ្យ​យល់​ថា ពួក​យើង​មាន​សិទ្ធិ​រើស​យក​ឥស្សរភាព និង ជិវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ការ​ជាប់​ឃុំឃាំង និង ការស្លាប់ ( សូមមើល នីហ្វៃទី 2 2:27 ) សូម​បំពេញ​សកម្មភាព​ខាង​ក្រោម ។

  1. សូម​សរសេរ​សេចក្ដី​ថ្លែង​ខាងក្រោម ដែល​បាន​ដកស្រង់​ចេញពី​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( [ កូន​សៀវភៅ ឆ្នាំ 2011 ] ទំព័រ 2–3 ) នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ។បន្ទាប់​មក នៅ​ពេល​អ្នក​អាន​ខ​នីមួយៗ​នៅក្នុង នីហ្វៃទី 2 2:11–18, 26–29 សូម​ឈប់​មួយ​ភ្លែត ហើយ​សរសេរ​លេខ​ខគម្ពីរ​នោះ​នៅ​បន្ទាប់​ពី​សេចក្តី​ថ្លែង​នោះ ឬ សេចក្តី​ថ្លែង​ទាំងឡាយ​ដែល​អ្នក​គិត​ថាត្រូវ​គ្នា​នឹង​ខគម្ពីរ​នោះ ។លេខ​ខ​គម្ពីរ​នីមួយៗ​គួរ​តែ​ត្រូវ​បាន​សរសេរ​បន្ទាប់ពី​សេចក្តី​ថ្លែង​មួយ​។សេចក្តី​ថ្លែង​មួយ​អាច​អនុវត្ត​ចំពោះ​ខគម្ពីរលើសពី​មួយ ហើយ​ខ​គម្ពីរមួយ​ក៏អាច​ទាក់ទង​ទៅ​នឹង​សេចក្តី​ថ្លែងលើស​ពី​មួយ​ដែរ ។ជា​ឧទាហរណ៍​មួយ ខគម្ពីរ​មួយ​ត្រូវ​បាន​សរសេរ​សម្រាប់​សេចក្តី​ថ្លែង​ទីមួយ—សេចក្តី​ពិត​មួយ​ដែល​លីហៃ​បាន​ង្រៀន​នៅក្នុង នីហ្វៃទី 2 2:16 គឺ​ថា យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។​

    1. « ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​នូវ​សិទ្ធជ្រើសរើស ជា​សមត្ថភាព​ដើម្បី​ជ្រើសរើស​ត្រូវ​ពី​ខុស និង ដើម្បី​អនុវត្ត​ដោយ​ខ្លួន​អ្នក​ផ្ទាល់ » ។ នីហ្វៃទី 2 2:16

    2. « ខណៈដែល​នៅលើ​ផែនដី​នេះ អ្នក​គឺ​កំពុង​តែ​បង្ហាញ​ភស្តុតាង​ឲ្យ​ឃើញ​ថា ប្រសិន​បើ​អ្នក​នឹង​ប្រើ​សិទ្ធជ្រើសរើស​របស់​អ្នក​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់អ្នក​ដល់​ព្រះ ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិទាំងឡាយ​របស់ទ្រង់ » ។

    3. « ខណៈ​ពេល​ដែល​អ្នក​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​ទង្វើ​របស់​អ្នក នោះ​អ្នក​ពុំ​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​លទ្ធផល​ទេ » ។

    4. « ជម្រើស… ប្រកប​ដោយ​អំពើ​បាប​ពន្យា​ការ​រីកចម្រើន​របស់​អ្នក និង ដឹកនាំ​ទៅ​រក​ការ​ឈឺ​ចិត្ត និង ទុក្ខវេទនា » ។

    5. « ការជ្រើសរើស​ដ៏​សុចរិត​នាំ​ទៅរក​សុភមង្គល​ដែល​គ្មាន​ទីបញ្ចប់ និង ជីវិត​អស់កល្ប​ជានិច្ច » ។ 

សូមអាន នីហ្វៃទី 2 2:26–27 ។ តើអ្វីខ្លះទៅដែល​អ្នក​មាន​សេរីភាព​ដើម្បី​ជ្រើសរើស ?សូមអាន នីហ្វៃទី 2 2:28 ហើយ​គូស​ចំណាំ​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ « ជ្រើសរើស​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ សូម​សញ្ជឹង​គិត​ពី​ជម្រើស​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ជីវិត​អ្នក ដែល​បង្ហាញ​ថា អ្នក​បាន​ជ្រើសរើស​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ —នីហ្វៃទី 2 2:27

សូម​ទន្ទេញ​ នីហ្វៃទី 2 2:27 ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​អាន​ខគម្ពីរ​នេះ​ជាច្រើន​សារ ហើយ​បន្ទាប់មក​បិទ​ព្រះគម្ពីរ​របស់​អ្នក ហើយ​ប្រើ​ប្រាស់​អក្សរ​ដើម​គេ​នៃ​ពាក្យ​នីមួយៗ​ក្នុង​ខ​គម្ពីរ​នេះ ដែល​មាន​រាយ​នៅ​ខាងក្រោម​នេះ ដើម្បី​ព្យាយាម​សូត្រ​វាឲ្យ​ខ្លួនឯង​ស្ដាប់ ឬ ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ស្ដាប់ ។​ សូម​សូត្រ​លំហាត់​ នេះ​ឡើង​វិញ រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​វា​បានល្អ ។

ហ. ដ. ហ. ម. ល. ម. ស. ស. ត. ស. ឈ. ហ អ. ស. ស. ត. ប. ផ. ដ. ព. ដ. ជ. ក. ច. ដ. ម. ។ ហ. ព. ម. ស. ន. រ. យ. ឥ. ន. ជ. ដ. ន. អ. ក. ជ. ត. រ. ព. ជ. អ. ស. ស. ដ. ធ. រ. ម. ល. ទ. ឬ. ក. រ. យ. ក. ជ. ឃ. ឃ. ន. ក. ស. ស. ត. ក. ជ. ឃ. ឃ. ន. អ. រ. អ. ត. វ. ព. ធ. ឲ្យ. ម. ល. ទ. ម. ទ. វ. ដ. វ. ដ. ។

  1. ដោយ​ប្រើ​តែ​អក្សរ​ដើមគេ​នៃ​ពាក្យ​នីមួយៗ​នៅក្នុង នីហ្វៃទី 2 2:27 ខាងលើ​ប៉ុណ្ណោះ សូម​សរសេរ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ហាមបើក​មើល !

  2. សូម​សរសេរចំណុច​ខាងក្រោម​នេះ នៅក្រោមផ្នែក​កិច្ចការសសម្រាប់​ថ្ងៃ​នេះក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 2 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។ 

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖