ថ្នាក់​សិក្ខាសាលា
មេរៀនទី 14 ៖ ថ្ងៃទី 3 ម៉ូសាយ 28–29


មេរៀនទី 14 ៖ ថ្ងៃទី 3

ម៉ូសាយ 28–29

សេចក្តីផ្ដើម

បន្ទាប់​ពី​ការប្រែ​ចិត្ត​ជឿ​របស់​ពួកគេ ពួកបុត្រា​ម៉ូសាយ ​បាន​មាន​បំណង​ប្រាថ្នា​ជា​ខ្លាំង​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទៅកាន់​ពួកសាសន៍​លេមិន ។ស្តេច​ម៉ូសាយ​ បាន​គាំទ្រ​ការសម្រេច​ចិត្ត​របស់​ពួកគេ ប៉ុន្តែ​ការណ៍​នោះ​បាន​ធ្វើ​ឲ្យ​ទ្រង់​គ្មាន​អ្នក​ស្នង​រាជ្យ និង អ្នក​មើលថែ​បញ្ជី​គម្ពីរ​ទាំងឡាយ ។ទ្រង់​បាន​ប្រគល់​ឲ្យ​អាលម៉ា ( កូន​ប្រុស​របស់​អាលម៉ា ) នូវ​ទំនួល​ខុសត្រូវ​លើ​បញ្ជី​ទាំងឡាយ ។ជំនួស​ឲ្យ​ការតែងតាំង​ស្តេច​មួយអង្គ​ទៀត នោះ​ទ្រង់​បាន​បង្កើត​ប្រព័ន្ធ​ចៅក្រម​ ជា​ទម្រង់​ថ្មី​មួយ​នៃ​ការគ្រប់គ្រង ។

រូបភាព
ម៉ូសាយ និង ពួកបុត្រា​ទាំងឡាយ

ម៉ូសាយ 28:1–9

ពួកបុត្រា​ទាំងឡាយ​របស់​ម៉ូសាយ ​មាន​បំណងប្រាថ្នា​ដើម្បី​ផ្សព្វផ្សាយ​ដល់​ពួកសាសន៍​លេមិន

នៅក្បែរ​សេចក្តី​ថ្លែង​នីមួយៗ​ខាងក្រោម សូម​បង់​លេខ​នៃ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ចំណុច​ខាងក្រោម ។សូមប្រើ​រង្វាស់​ខ្នាត​ពី​លេខ 1 ដល់​លេខ 10 ( លេខ 1 បង្ហាញថា « គ្មាន​បំណង​ប្រាថ្នា » និង លេខ 10 បង្ហាញពី « បំណងប្រាថ្នា​ដ៏​ខ្លាំង​បំផុត » ) ។

  • ខ្ញុំ​មាន​បំណងប្រាថ្នា​ស្មោះអស់​ពីចិត្ត ​ដើម្បី​ជួយ​មនុស្ស​ដទៃ ​ស្វែងរក​សុភមង្គល​ដ៏​អស់កល្បជានិច្ច ។

  • ខ្ញុំ​មាន​ឆន្ទៈ​លះបង់​ដើម្បី​ជួយ​មនុស្ស​ដទៃ ។

  • ខ្ញុំ​មាន​បំណងប្រាថ្នា​មួយ ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដទៃ ។

  • បើសិន​អ្នក​ជា​យុវជន​ម្នាក់ សូម​វាយ​តម្លៃ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការបម្រើ​បេសកកម្ម​ពេញម៉ោង ។( បើសិន​អ្នក​ជា​យុវនារី​ម្នាក់ អ្នក​ក៏​អាច​ជ្រើសរើស​ដើម្បី​វាយតម្លៃ​បំណងប្រាថ្នា​របស់​អ្នកផង​ដែរ ) ។

សូម​រំឭកម៉ូសាយ 27:8–10ហើយ​រកមើល​របៀប​ដែល​អាលម៉ា និង ពួកបុត្រា​ម៉ូសាយ ​នឹង​បង់​លេខ​ក្នុង​សេចក្តីថ្លែង​ខាង​លើ មុនពេល​ការប្រែ​ចិត្តជឿ​របស់​ពួកគេ ។

ឥឡូវ សូម​អានម៉ូសាយ 28:1–3ហើយ​រកមើល​ពី​របៀប​ដែល​ ពួកបុត្រា​ម៉ូសាយ ​បាន​ផ្លាស់ប្តូរ​ក្នុង​ចំណុច​ទាំងឡាយ​ដែល​បាន​បង្ហាញ​នៅ​ខាងលើ ។នៅ​ពេល​អ្នក​អាន សូម​ចងចាំ​ថា​ពាក្យវិនាសសំដៅ​លើ​ការបាត់បង់​ខាង​វិញ្ញាណ ។

សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

តើ​ពួកបុត្រា​ម៉ូសាយ ​បាន​ចង់​ចែកចាយ​ដំណឹង​ល្អ​ដល់​នរណា ?

ចេញ​មក​ពី​អ្វី​ដែល​បាន​សិក្សា​ក្នុង​ព្រះគម្ពីរ​មរមនជា​យូរ​ហើយ​នោះ តើ​ពួក​បុត្រា​ម៉ូសាយ​ អាច​ប្រឈម​មុខ​នឹង​ផលវិបាក ឬ គ្រោះថ្នាក់​អ្វី​ខ្លះ នៅក្នុង​បេសកកម្ម​មួយ​ទៅកាន់​ពួកសាសន៍​លេមិននោះ ?

សូម​អានម៉ូសាយ 28:4ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ថ្លែង​វា​ឡើង​វិញ​ជា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក ។សូម​កត់សម្គាល់​ពី​របៀប​ដែល​ការប្រែចិត្ត​ជឿ​នៃ​ពួកបុត្រា​ម៉ូសាយ​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការ​ចែកចាយ​ដំណឹង​ល្អ ។ក្នុងម៉ូសាយ 28:1–4យើង​រៀន​ពី​គោលការណ៍​ថា ៖នៅពេល​ការផ្លាស់​ប្រែ​ចិត្ត​ជឿ​របស់​យើង​មាន​កាន់តែ​ខ្លាំង នោះ​បំណងប្រាថ្នា​របស់​យើង ដើម្បី​ចែកចាយ​ដំណឹង​ល្អ​មាន​កាន់តែ​កើន​ឡើង​ផងដែរ ។

រូបភាព
អែលឌើរដាល្លិន អេក. អូក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ ដោយ​អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ( អ្នក​អាច​ចង់​សរសេរ​វា​នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹងម៉ូសាយ 28:1–4 ) ៖« កម្លាំង​នៃ​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ គឺជា​កត្តា​ជំរុញ​មួយ​ដ៏​អស្ចារ្យ​ចំពោះ​កម្រិត​នៃ​ការផ្លាស់​ប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​យើង » (« Sharing the Gospel ,”Ensignខែ វិច្ឆិកា ឆ្នាំ 2001ទំព័រ 7 ) ។

ក្នុង​ប្រយោគ​ដំបូង​នៃ ម៉ូសាយ 28:4សូម​គូស​ចំណាំ​ថា ​តើ​ពួកបុត្រា​ម៉ូសាយ ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច ក្នុង​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។សូម​កត់សម្គាល់​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការបង្កើន​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​បំណង​ប្រាថ្នា​របស់​អ្នក ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ​បាន​កើនឡើង​តាម​របៀប​ណា​ នៅពេល​អ្នក​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ?

    2. តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក ដែល​បាន​ដឹកនាំ​អ្នក​ឲ្យ​ចង់​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ?

    3. បើសិន​អ្នក​មិន​មាន​អារម្មណ៍​ថា អ្នក​មាន​បំណង​ប្រាថ្នា​ខ្លាំង ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​នៅពេល​នេះ​ទេ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ពង្រឹង​បំណង​ប្រាថ្នា​នោះ ?( សូម​អានអាលម៉ា 17:2–3 ) ។

  1. សូម​ស្រម៉ៃអំ​ពី​យុវជន​ម្នាក់​ដែល​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​មាន​បំណង​ប្រាថ្នា​តិចតួច ឬ ក៏​គ្មានបំណង​បម្រើ​បេសកកម្ម​ពេញម៉ោងសោះ ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​គាត់ ​ដោយ​លើក​ឡើង​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ ដើម្បី​បង្កើន​បំណងប្រាថ្នា​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។អ្នក​អាច​ចង់​រៀបរាប់អំ​ពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ការផ្លាស់​ប្រែចិត្ត​ជឿ​របស់​អ្នក ​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទមានកាន់តែ​ស៊ី​ជម្រៅ​ ហើយឲ្យ​យោបល់​ពី​សកម្មភាព ឬ បទពិសោធន៍​ស្រដៀង​គ្នា​នានា​ សម្រាប់​យុវជន​ម្នាក់​នេះ ។សូម​ចងចាំ​ថា នៅពេល​អ្នក​សរសេរអំពី​ការផ្លាស់​ប្រែចិត្ត​ជឿ​កាន់តែ​អស្ចារ្យ​នោះ វា​នឹង​ដឹកនាំ​ឲ្យមាន​បំណង​ប្រាថ្នាកាន់​តែ​ខ្លាំង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។

នៅពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក​អំពីម៉ូសាយ 28សូម​ស្រម៉ៃ​ថា តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច បើសិន​នរ​ណា​ម្នាក់ ​ដែល​អ្នក​ស្រលាញ់ ចង់​ទៅ​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ឃោរឃៅ​ ដែល​ស្អប់​អ្នក​ទាំងឡាយ​ដែល​មិន​ដូចជា​ពួកគេនោះ ។សូម​អានម៉ូសាយ 28:5–9ហើយ​រកមើល​មូលហេតុ​ដែល​ម៉ូសាយ​ អនុញ្ញាត​ឲ្យ​ពួក​បុត្រា​របស់​ទ្រង់​បន្ត​នៅ​ក្នុង​បេសកកម្ម​ដ៏គ្រោះថ្នាក់​បែប​នេះ ។ក្នុង​គម្ពីរ​អាលម៉ា អ្នក​នឹង​រៀន​អំពី « មនុស្ស​ជាច្រើន [ ដែល ] នឹង​ជឿ​ដល់​ពាក្យ​សម្តី​របស់​ពួកគេ » ( ម៉ូសាយ 28:7 )—ជា​ពួកសាសន៍​លេមិន​រាប់ពាន់​នាក់​ ដែល​បាន​ផ្លាស់​ប្រែចិត្ត​ជឿ​ ដោយសារ​តែ​កិច្ចខិតខំ​ទាំងឡាយ​នៃ​ពួកបុត្រា​ម៉ូសាយ ។

ម៉ូសាយ 28:10–20

ម៉ូសាយ ​បាន​បកប្រែ​ផ្ទាំង​នៃ​សាសន៍​យ៉ារេឌ ហើយ​ឲ្យ​បញ្ជី​ទាំងអស់​ដែល​លោក​បាន​រក្សា​ដល់​អាលម៉ា

សេចក្តី​ដែល​នៅសល់អំ​ពីម៉ូសាយ 28កត់ត្រា​ថា ស្តេច​ម៉ូសាយ​ មាន​ព្រះជន្ម​កាន់តែ​ចាស់​ទៅ ហើយ​មាន​ព្រះទ័យ​ថា ត្រូវ​ជ្រើសរើស​អ្នក​ថែរក្សា​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​បន្ទាប់​ទៀត ​ពីមុន​ទ្រង់​សុគត ។សម្រាប់កាល​ពី​ពីរ​ជំនាន់​មុន ស្តេច​បាន​ប្រគល់​ផ្ទាំង​ទាំងឡាយ​ដល់​ស្តេច​បន្ទាប់​ទៀត ។ប៉ុន្តែ​ដោយសារ​ពួកបុត្រា​នៃ​ស្តេច​ម៉ូសាយ​បាន​ចេញ​បម្រើ​បេសកកម្ម នោះ​ទ្រង់​គ្មាន​បុត្រា​ណា​ដែល​ត្រូវ​គ្រង​រាជ្យ​បន្ត ហើយ​ដូច្នេះ​ក៏​គ្មាន​អ្នក​ថែរក្សា​បញ្ជី​ទាំងឡាយ​ផងដែរ ។បញ្ជី​ទាំងនេះ​រួម​មាន​ទាំង​ផ្ទាំង​នៃ​សាសន៍​យ៉ារេឌ ដែល​ម៉ូសាយ​បាន​បកប្រែ​ដោយ​អំណាច​នៃ​ព្រះ ( សូម​មើលម៉ូសាយ 28:11–19 ) ។

រូបភាព
មកុដ
រូបភាព
ផ្ទាំង​មាស

បើសិន​អ្នក​ត្រូវ​ជ្រើសរើស​នរ​ណា​ម្នាក់​ឲ្យ​ថែរក្សា​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ តើ​អ្នក​នឹង​ចង់​បាន​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​បែប​ណា ?

សូម​ពិពណ៌នា​ថា តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា បើសិន​អ្នក​ណា​ម្នាក់ ​ជ្រើសរើស​អ្នក​ឲ្យ​ថែរក្សា​ផ្ទាំង​ទាំងឡាយ ។

សូម​អានម៉ូសាយ 28:20ហើយ​រកមើល​ឈ្មោះ​នៃ​មនុស្ស​ដែល ម៉ូសាយ ​បាន​ជ្រើសរើស​ឲ្យ​ថែរក្សា​ផ្ទាំង​ទាំងឡាយ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ នូវ​អ្វី​ដែល​ការសម្រេច​របស់​ស្តេច​ម៉ូសាយ ​បង្រៀន​អ្នក​អំពី​ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​អាលម៉ា ។( ដើម្បី​ឆ្លើយ​សំណួរ​នេះ អ្នក​អាច​ត្រូវការ​រំឭក​សកម្មភាព​ពីមុន​របស់​អាលម៉ា ដែល​បាន​កត់ត្រា​ក្នុង ម៉ូសាយ 27 ) ។ហើយ​ក៏​ពន្យល់​ពី​របៀប​ដែល​សេចក្តី​ទុកចិត្ត​របស់​ម៉ូសាយ​លើ​អាលម៉ា អាច​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត ។

ម៉ូសាយ 29

ប្រជារាស្រ្ត​របស់​ម៉ូសាយ ​បាន​ជ្រើសរើស​ប្រព័ន្ធ​ចៅក្រម​មួយ​ជា​ទម្រង់​ថ្មី​នៃ​ការគ្រប់គ្រង

រូបភាព
អាលម៉ា​ជា​ចៅក្រម

ដូច​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 29ស្តេច​ម៉ូសាយ ​បាន​ដាក់​ស្នើ​ថា ការគ្រប់គ្រងលើ​សាសន៍​នីហ្វៃ​នឹង​លែងមាន​គ្រប់គ្រង​ដោយ​ស្តេចទៀត​ហើយ ប៉ុន្តែ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ចៅក្រម​វិញ ។សូម​អាន ហើយ​ប្រៀបធៀបម៉ូសាយ 23:7–8 និងម៉ូសាយ 29:13, 16–18 ។យោង​ទៅ​តាម​បទគម្ពីរ​ទាំង​នេះ តើ​រាជាធិតេយ្យ ( ដែល​គ្រប់គ្រង​ដោយ​ស្តេច ឬ ម្ចាស់ក្សត្រី ) នៅ​ក្រោម​កាលៈទេសៈ ឬ ស្ថានភាព​បែប​ណា​ ដែល​ជា​ទម្រង់​គ្រប់គ្រង​ល្អ ?តើ​ហេតុអ្វី​ម៉ូសាយ ​ទូន្មាន​ដល់​ពួកសាសន៍​នីហ្វៃ​ទាស់​នឹង​ការបន្ត​ឲ្យ​មាន​រាជាធិបតេយ្យ ?

សូម​អានម៉ូសាយ 29:11, 25ហើយ​គូស​រង្វង់​ជុំវិញ​ចម្លើយ​តទៅ​នេះ ដែល​បង្ហាញ​ពី​អ្វី ​ដែល​ម៉ូសាយ​បាន​មាន​បន្ទូល​អំពី​របៀប​ដែល​ពួកចៅ​ក្រម​ត្រូវ​ជំនុំជម្រះ​ប្រជាជន ៖ ( ក ) ដោយ​សេចក្តី​មេត្តា​ករុណា​ក្រៃលែង ( ខ ) ស្រប​ទៅតាម​ច្បាប់​ទាំងឡាយ ( គ ) ស្របតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ( ឃ ) ដោយ​ភាព​តឹងរ៉ឹង ។

សូម​អាន ម៉ូសាយ 29:26, 30, 33–34, 37–38ហើយ​រកមើល​តួនាទី​របស់​ប្រជាជន​ក្នុង​ទម្រង់​ថ្មី​នៃ​ការគ្រប់គ្រង ​ដែល​ស្តេច​ម៉ូសាយ​បាន​ដាក់ស្នើ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​មូលហេតុ​ដែល​អ្នក​ជឿ​ថា វា​សំខាន់​សម្រាប់​ប្រជាជន​គ្រប់គ្នា​នៃ​ប្រទេស​មួយ​ដើម្បី « ផ្ទុក​ចំណែក​របស់​ខ្លួន » ក្នុង​ការបម្រើ​ប្រទេស​របស់​ខ្លួន ( ម៉ូសាយ 29:34 ) ។

អាលម៉ា​ ត្រូវ​បាន​តែងតាំង​ជា​មេចៅ​ក្រម​ទីមួយ ហើយ​លោក​បាន​បំពេញ​តួនាទី​របស់​លោក​ក្នុង​សេចក្តី​សុចរិត ( សូម​មើល ម៉ូសាយ 29:41–43 ) ។

សូម​សរសេរ​ជា​ពាក្យ​សម្តី​អ្នក​ផ្ទាល់​នូវ​គោលការណ៍​មួយ​ដែល​អ្នក​បាន​រៀន​ពី ម៉ូសាយ 29:

គោលការណ៍​មួយ​ដែល​ជំពូក​នេះ​បង្រៀន​គឺ​ថា ៖ មនុស្ស​ម្នាក់ៗ​ មាន​កាតព្វកិច្ច​មួយ​ដើម្បី​រក្សា​ច្បាប់ និង ពួក​អ្នក​ដឹកនាំ​សុចរិត ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​វិធី​មួយ​ដែល​អ្នក​អាច​គាំទ្រ​ច្បាប់ និង ពួក​អ្នក​ដឹកនាំ​សុចរិត​ទាំងឡាយ​ក្នុង​ប្រទេស​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 28–29 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖