ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 8 ៖ ថ្ងៃទី 2 នីហ្វៃទី2 28


មេរៀនទី 8 ៖ ថ្ងៃទី 2

នីហ្វៃទី 2 28

សេចក្តី​ផ្ដើម

នីហ្វៃ​បាន​ព្យាករ​ពី​ស្ថានភាព​លំបាក​មួយ​ចំនួន​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​មាន​រួមទាំង​ការបង្រៀន​មិន​ពិត និង ការឆ្មើងឆ្មៃ​នៃ​សាសនាចក្រ​ក្លែងក្លាយ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង ។លោក​បង្រៀន​ពី​របៀប​ដើម្បី​ស្គាល់​គោលលទ្ធិ​ក្លែងក្លាយ និង អាកប្បកិរិយា​ខាង​លោកិយ និង បង្ហាញ​ពី​របៀប​ដែល​សាតាំង​នឹង​ខិតខំ​ធ្វើ​ឲ្យ​បែក​អារម្មណ៍​របស់​បុរស និង ស្រ្តី​ចេញពី​ជីវិត​សុចរិត ។

នីហ្វៃទី 2 28:1–19

នីហ្វៃ​ពិពណ៌នា​ពី​សាសនាចក្រ​ក្លែងក្លាយ និង គំនិត​ក្លែងក្លាយ​នៅ​សម័យ​របស់​យើង

នៅ​ក្នុង​វប្បធម៌​ភាគច្រើន​បំផុត មាន​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​ព្រមាន​អ្នក​ធ្វើ​ដំណើរ​នៅពេល​មាន​គ្រោះថ្នាក់​ណា​មួយ​នៅតាម​ផ្លូវ​ខាងមុខ ។នៅ​ក្នុង​ប្រទេស និង ទីក្រុង​ដែល​អ្នក​រស់​នៅ តើ​ស្លាក​សញ្ញា​ចរាចរណ៍​មាន​ទ្រង់ទ្រាយ និង ពណ៌​អ្វី​ខ្លះ ដែល​ព្រមាន​ដល់​អ្នក​បើកបរពី​គ្រោះថ្នាក់​ដែល​មាន​នៅខាងមុខ ?ស្រដៀងគ្នា​នោះ​ដែរ ជា​ទូទៅ សារធាតុ​ពុល និង សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​ទៀតត្រូវ​បាន​ដាក់​ចំណាំ​ជា​មួយ​និមិត្តរូប និង ការព្រមាន​ទាំងឡាយ​នៅលើ​ក្រដាស​វេចខ្ចប់ និង កំប៉ុង ។តើ​របស់​ទាំងនេះ​ត្រូវ​បាន​គូសចំណាំ​យ៉ាង​ដូចម្តេចនៅ​កន្លែង​ដែល​អ្នក​រស់នៅ ?

ដូចគ្នា​ទៅ​នឹង​សញ្ញា​ព្រមាន​ខាង​រូបកាយ​នេះ​ដែរ ព្រះគម្ពីរ​មរមន​មាន​នូវ​ការព្រមាន​ទាំង​ឡាយ​ដើម្បី​ជួយ​អ្នក​ចៀសវាង​ពី​ឥទ្ធិពល​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​វិញ្ញាណ​របស់​អ្នក ។ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្ហាញ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​អាច​ព្រមាន និង ពង្រឹង​អ្នក​ទាស់​នឹង​គម្រោងការ​អាក្រក់​របស់​សាតាំង ៖ « ព្រះគម្ពីរ​មរមន​បើកឲ្យ​ឃើញ​ពី​មារសត្រូវ​របស់​ព្រះគ្រីស្ទ ។ ព្រះគម្ពីរ​នេះ​ផ្ចាញ់ផ្ចាល​គោលលទ្ធិ​ក្លែងក្លាយ​ទាំងឡាយ ហើយ​បង្ក្រាប​ការទាស់ទែងគ្នា ។( សូមមើល2 នីហ្វៃ3:12 ) ។ព្រះគម្ពីរ​នេះ​ពង្រឹង​ពួកអ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​រាបសា​ប្រឆាំងនឹង​គម្រោងការ យុទ្ធសាស្រ្ត និង គោលលទ្ធិ​ដ៏​អាក្រក់​របស់​អារក្ស​នៅសម័យ​របស់​យើង ។បែបផែន​នៃ​ការក្បត់​សាសនា​នៅក្នុង​ព្រះគម្ពីរ​មរមនគឺ​ស្រដៀង​គ្នា​នឹង​បែបផែន​ដែល​យើង​មាន​នៅពេល​បច្ចុប្បន្ន​នេះដែរ ។ជាមួយនឹង​ព្រះតម្រិះ​ដ៏ឥត​ព្រំដែន​របស់​ទ្រង់ ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​ឱ្យ​យើង​អាច​ឃើញ​កំហុស ហើយ​ចេះដឹង​ពី​របៀប​តយុទ្ធ​នឹង​គំនិត​នៃ​ការអប់រំ​នយោបាយ​សាសនា​ និង ទស្សនៈវិជ្ជា ដែល​ខុសឆ្គង​នា​សម័យ​យើង​នេះ »( « The Book of Mormon Is the Word of God» Ensignខែ មករា ឆ្នាំ1988 ទំព័រ 3 ) ។

ព្រះគម្ពីរ​មរមន​បើក​សម្តែង​ពី​គំនិត​ក្លែងក្លាយ​របស់​អារក្ស ហើយ​ពង្រឹង​យើង​ដើម្បី​ទប់ទល់​នឹង​គម្រោងការ​អាក្រក់​របស់​វា ។ដូច​ដែល​បាន​កត់​ត្រា​ក្នុងនីហ្វៃទី 2 28នីហ្វៃ​បាន​ចង្អុល​បង្ហាញ​ពី​ការ​បង្រៀន​ក្លែងក្លាយ​មួយ​ចំនួន​របស់​អារក្ស​ដែល​កើត​ឡើង​ជា​ទូទៅ​នៅ​គ្រប់​ជំនាន់​ទាំងអស់ ។សូម​ពិនិត្យ​មើល​ក្នុងនីហ្វៃទី 2 28:3–9ហើយ​គូស​ចំណាំ​នូវ​ការបង្រៀន​ក្លែងក្លាយ និង ការបោក​បញ្ឆោត​ទាំងឡាយ​របស់​សាតាំង​ដែល​អ្នក​រៀន​ពី​ខគម្ពីរ​នេះ ។( សូម​កត់​សំគាល់​ថានីហ្វៃទី 2 28:7–9 គឺ​ជា​វគ្គ​ចំណេះចំណាន​ខ​គម្ពីរ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាងមុខ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​កត់ត្រា​ចេញ​ពីនីហ្វៃទី 2 28:3–9នូវ​ការបង្រៀន​ក្លែងក្លាយ​មួយ​ក្នុង​ចំណោម​ការបង្រៀន​ក្លែងក្លាយ​ទាំងឡាយ​ដែល​អ្នក​គិត​ថា កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ពន្យល់​ពី​មូលហេតុ​របស់​អ្នក ។សូម​បញ្ចូល​ផងដែរ នូវ​ឧទាហរណ៍​មួយ​ស្តី​ពី​របៀប​ដែល​មនុស្ស​វ័យក្មេង​អាច​នឹង​ទទួល​រង​ការល្បួង​ដោយ​ការបង្រៀន​ក្លែងក្លាយ​នោះ ។

សូម​អាននីហ្វៃទី 2 28:12–14ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ព្រមាន ថា​នឹង​កើតឡើង​ចំពោះ​សាសនាចក្រ និង មនុស្ស​ជា​ច្រើន បើ​ទោះ​ជា​មាន « ពួកអ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​រាបសា » មួយ​ចំនួន​ក៏​ដោយ ( ខទី 14 ) ។រឿង​ទាំង​នេះ​បណ្តាល​មក​ពី​ភាពឆ្មើងឆ្មៃ និង គោលលទ្ធិ​ក្លែងក្លាយ​ដែល​អ្នក​បាន​អាន​ក្នុងនីហ្វៃទី 2 28:3–9 ។សូម​អាននីហ្វៃទី 2 28:15–16, 19ហើយ​រកមើល​លទ្ធផល​មួយ​ចំនួន​នៃ​ការបង្រៀន​ក្លែងក្លាយ​ទាំងនេះ ។អ្នក​អាច​ចង់​គូស​ចំណាំ​ឃ្លា​ក្នុងនីហ្វៃទី 2 28:19ដែល​ពន្យល់​ពី​អ្វី​ដែល​អារក្ស​នឹង​ធ្វើ​ជា​មួយ​អ្នក​ទាំងឡាយ​ដែល​មិន​ប្រែចិត្ត ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 28:7–9

  1. សូម​អាន​ឮៗនីហ្វៃទី 2 28:7–9 ។ចំណាយ​ពេល​ខ្លះ​ដើម្បី​ទន្ទេញនីហ្វៃទី 2 28:8 ។អ្នក​អាច​នឹង​ចង់​សរសេរ​វា​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ចេញ​ពី​ការចងចាំ ឬ សូត្រ​វា​ទៅ​កាន់​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ម្នាក់ ។នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នឹង​មាន​មនុស្ស​ជា​ច្រើន​បង្រៀន​គោលលទ្ធិ​ក្លែងក្លាយ​ឥត​ខ្លឹមសារ ហើយ​ល្ងង់ខ្លៅ ។នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​នូវ​របៀប​មួយ​ចំនួនដែល​គោលលទ្ធិ​ល្ងង់ខ្លៅ​ទាំងនេះ​ត្រូវបាន​លើកស្ទួយ ហើយ​ពន្យល់​ដោយសង្ខេប​ពី​របៀប​ដែល​អ្នក​អាច​ស្គាល់​គោលលទ្ធិ​ល្ងង់ខ្លៅ​នៃ​លោកិយនេះ ហើយ​ចៀសវាង​ពី​គោលលទ្ធិ​ទាំងនេះ ។

នីហ្វៃទី 2 28:20–32

នីហ្វៃ​ព្រមាន​ពី​ការបោក​បញ្ឆោត​របស់​សាតាំង

ជា​ការរៀបចំ​សម្រាប់​ការសិក្សា​ពី​សេចក្តី​ដែល​នៅសល់​ក្នុងនីហ្វៃទី 2 28នោះ​សូម​អាន​បទពិសោធន៍​ដូច​តទៅ​នេះរបស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាន​នៃ​កូរ៉ុម​ពួកសាវក​ដប់ពីរនាក់ នៅពេល​លោក​ទៅ​ទស្សនា​កន្លែង​អភិរក្ស​សត្វ​ព្រៃ​មួយ​ខណៈបំពេញ​កិច្ចការ​នៅ​ប្រទេស​អាហ្វ្រិក ៖

« យើង​បាន​ឈប់​នៅ​អណ្តូង​ទឹក​មួយ​ដើម្បី​មើល​សត្វ​មក​ផឹក​ទឹក ។អណ្តូង​នោះ​ស្ងួតហួតហែង​ខ្លាំងណាស់​នៅ​រដូវ​នោះ ហើយ​គ្មាន​ទឹក​ច្រើន​នោះ​ទេ ការពិត​ទៅ​គឺ​មាន​តែ​ថ្លុកភក់​ប៉ុណ្ណោះ ។ …

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ជា​ពិសេស សត្វ​ល្មាំង​ប្រើស​មាន​អារម្មណ៍​ភ័យខ្លាច ។ពួកវា​បាន​ចូល​ទៅ​ជិត​ថ្លុកភក់ ដោយ​គ្រាន់​តែ​ក្រឡេក​មើល ហើយ​ក៏​រត់​ចេញ​យ៉ាង​ឆាប់​រហ័ស​ទាំង​ភ័យខ្លាច ។ខ្ញុំ​អាច​មើល​ឃើញ​ថា មិន​មាន​សត្វ​តោ​ណា​នៅ​ក្បែរ​នោះឡើយ ហើយ​ខ្ញុំ​ក៏​សួរ​អ្នកនាំផ្លូវ​ថា តើ​ហេតុអ្វី​ពួក​សត្វ​ទាំងនោះ​មិន​ផឹក​ទឹក ។ចម្លើយ​របស់​គាត់​គឺ ‹ សត្វ​ក្រពើ › ហើយ​នេះ​គឺ​ជា​មេរៀន ។

« ខ្ញុំ​បាន​ដឹង​ថា គាត់​ច្បាស់​ជា​និយាយ​លេង ហើយ​ខ្ញុំ​បាន​សួរ​គាត់​ដោយ​ប្រាដក​ប្រជា​ថា ‹ តើ​មាន​បញ្ហា​អ្វី ? ›ចម្លើយ​ម្តង​ទៀត​នោះ​គឺ​ថា ៖ ‹ សត្វ​ក្រពើ › ។

« ខ្ញុំ​បាន​ថា ‹ មិនសម​ហេតុផល​ទេ › ។‹ មិន​ឃើញ​មាន​សត្វ​ក្រពើ​នៅ​ទីនោះ​ទេ ។អ្នក​ណា​ក៏​អាច​មើល​ឃើញ​ថា អញ្ចឹង​ដែរ › ។ …

« ខ្ញុំ​ស្មាន​ថា គាត់​អាច​ប្រាប់​បាន​ថា ខ្ញុំ​មិន​បាន​ជឿ​លើ​គាត់​ទេ ហើយ​សម្រេចចិត្ត​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ ។យើង​បាន​បើកឡាន​ទៅ​កាន់​ទីតាំង​មួយ​ទៀត​ដែល​ឡាន​នេះ​ឋិត​នៅលើ​ខឿន​ការពារ​ពី​លើ​ថ្លុក​ភក់​ដែល​យើង​អាច​មើល​ចុះ​ទៅ​ក្រោម​បាន ។គាត់​បាន​និយាយ​ថា ‹ នោះន៎ › ។‹ សូម​មើល​ដោយ​ខ្លួន​លោក​ផ្ទាល់​ទៅ › ។

« ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​ក្រៅ​តែ​ពី​ភក់ ទឹក​តិចតួច និង សត្វ​ដែល​ភ័យ​ខ្លាច​ដែល​នៅ​ឆ្ងាយ​ពី​នោះ​ឡើយ ។ហើយ​ភ្លាម​នោះ​ខ្ញុំ​ក៏​បាន​ឃើញ​វា !—ជា​សត្វ​ក្រពើ​ដ៏​ធំ​មួយ ដែល​នៅ​ក្រោម​ភក់ កំពុង​រង់ចាំ​មើល​សត្វ​ដែល​ស្រេក​ទឹក​មួយ​ចំនួន​ដែល​ពុំ​បាន​គិតហើយ​មក​ផឹកទឹក​នៅ​ទីនេះ ។

« ភ្លាមនោះ ខ្ញុំ​ក៏​ជឿ​នូវ​អ្វី​ដែល​អ្នក​នាំផ្លូវ​នេះ​បាន​ប្រាប់​ខ្ញុំ !នៅ​ពេល​គាត់​អាច​ឃើញ​ថា ខ្ញុំ​មាន​បំណង​ចង់​ស្តាប់ នោះ​គាត់​ក៏​បន្ត​ចែកចាយ​មេរៀន​នេះ​ទៀត ។គាត់​បាន​និយាយ​ថា ‹ មាន​សត្វ​ក្រពើ​ជា​ច្រើន​ពាសពេញ​ឧទ្យាន​នេះ មិន​ត្រឹមតែ​មាន​នៅ​តាម​ទន្លេ​នោះ​ទេ ។យើង​គ្មាន​ទឹក​ណា​ដែល​គ្មាន​សត្វ​ក្រពើ​មួយក្បាល​នៅ​ក្បែរ​ទឹក​នោះ​ទេ ហើយ​អ្នក​គួរតែ​ប្រយត្ន័​ចំពោះ​វា › ។ …

« នៅ​ក្នុង​ការធ្វើ​ដំណើរ​ផ្សេង​មួយ​ទៀត​ទៅ​កាន់​ប្រទេស អាហ្វ្រិក ខ្ញុំ​បាន​ពិភាក្សា​បទពិសោធន៍​នេះ​ជា​មួយ​អ្នក​អភិរក្ស​សត្វ​ព្រៃ​ម្នាក់​នៅ​ឧទ្យាន​មួយ​ទៀត ។ …

« ហើយ​គាត់​បាន​បង្ហាញ​ខ្ញុំ​នៅ​កន្លែង​មួយ​ដែល​សោកនាដកម្ម​មួយ​បាន​កើតឡើង ។មាន​បុរស​វ័យក្មេង​ម្នាក់​មក​ពី​ប្រទេស​អង់គ្លេស​កំពុង​ធ្វើ​ការ​ក្នុង​សណ្ឋាគារ​ក្នុង​រយៈពេល​មួយ​រដូវកាល ។បើ​ទោះជា​មាន​ការព្រមាន​ជា​ទៀងទាត់​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ក៏​គាត់​នៅ​តែ​ឆ្លងកាត់​ចូល​របង​បរិវេណ​នេះ​ដើម្បី​រកមើល​អ្វី​មួយ ដោយ​ឆ្លងកាត់​គ្រលុក​ទឹក​រាក់​មួយ​កន្លែង​ដែល​មិន​ទាំង​លិច​ស្បែក​ជើង​របស់​គាត់​ផង ។

« អ្នក​អភិរក្ស​នេះ​បាន​និយាយ​ថា ‹ គាត់​មិនទាន់​ឈាន​បាន​ពីរ​ជំហាន​ចូល​ទៅ​ក្នុង​ទឹក​ផង ពី​មុន​ពេល​ដែល​សត្វ​ក្រពើ​មួយ​បាន​ត្របាក់​ស៊ី​គាត់ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ដើម្បី​សង្រ្គោះ​គាត់ › »( « Spiritual Crocodiles »Ensignខែ ឧសភា ឆ្នាំ 1976 ទំព័រ 30–31 ) ។

តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះចំពោះ​ការសង្ស័យ​ពី​វត្តមាន​របស់​សត្វ​ក្រពើ​នៅពេល​ដែល​អ្នក​មិន​អាច​មើល​ឃើញ​សត្វ​ក្រពើ​ទាំងនោះ ?តើ​បទពិសោធន៍​របស់​ប្រធាន ផាកកឺ និង យុវជន​វ័យ​ក្មេង​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​អ្វី​ដែល​នីហ្វៃ​បាន​ពិពណ៌នា​ក្នុង នីហ្វៃទី 2 28:22 យ៉ាង​ដូចម្ដេច​ដែរ ?

ប្រធាន ផាកកឺ បាន​ពន្យល់​ ៖

« អស់​អ្នក​ទាំងឡាយ​ដែល​ចាស់​ជាង​អ្នក​ហើយ​ដែល​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ទាំង​នេះ បាន​ព្រមាន​អ្នក​ពី​គ្រោះថ្នាក់​ដែល​មាន​នៅ​ខាង​មុខ​អ្នក ។មិន​គ្រាន់​តែ​ជា​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ដែល​ត្របាក់​ស៊ី​អ្នក​ជា​ចំរៀកៗ​នោះទេ ប៉ុន្តែសត្វ​ក្រពើ​ខាង​វិញ្ញាណគឺ​ពិត​ជា​កាន់​តែ​គ្រោះថ្នាក់ ហើយ​កាន់​តែ​បោក​បញ្ឆោត និង ពិបាក​មើលឃើញ​ជាង​ពពួក​សត្វ​លូន​ដែល​ពូកែ​លាក់ខ្លួន​នៅ​ប្រទេស​អាហ្វ្រិក​ទៅ​ទៀត ។

« សត្វ​ក្រពើ​ខាង​វិញ្ញាណ​ទាំងនេះ​អាច​សម្លាប់ ឬ ធ្វើ​ឲ្យ​ខូច​ព្រលឹង​របស់​អ្នក​បាន ។ពួកវា​អាច​បំផ្លាញ​សន្តិភាព​ផ្លូវ​ចិត្ត​របស់​អ្នក និង សន្តិភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ទាំងឡាយ​ដែល​ស្រលាញ់​អ្នក ។អ្វីៗ​ទាំងអស់​នោះ​ហើយ​ដែល​ត្រូវ​បាន​ព្រមាន​នោះ ហើយ​វា​ស្ទើ​តែ​មិន​មាន​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះដែល​មិន​ត្រូវ​បាន​បៀតបៀន​ជា​មួយ​នឹង​គ្រោះថ្នាក់​ទាំង​អស់​នោះ( «Spiritual Crocodiles» ទំព័រ 31 ) ។

នៅ​បន្ទាត់​ខាងក្រោម សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​សត្វ​ក្រពើ​នៅ​អាហ្វ្រិក​អាច​មាន​លក្ខណៈ​ស្រដៀង​គ្នា​បែប​ណា​ទៅ​នឹង​ការល្បួង និង ល្បិចកល​របស់​សាតាំង ?

សូម​អាននីហ្វៃទី 2 28:20–21, 24–26ហើយ​រកមើល​របៀប​ទាំងឡាយ​ដែល​សាតាំង​ព្យាយាម​បំផ្លាញ​យើង ។( វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ពាក្យបង្ក្រាប​ឲ្យសុខក្នុងនីហ្វៃទី 2 28:21មាន​ន័យ​ថា ធ្វើ​ឲ្យ​ស្ងប់​ចិត្ត បំពេ ឬ ធ្វើ​ឲ្យ​ដេក​ខាង​វិញ្ញាណ ) ។យោង​ទៅ​តាម​ខ​ទាំងនេះ តើ​សាតាំង​បាន​ប្រើប្រាស់​វិធី​សាស្ត្រ​អ្វី​ខ្លះ​ដើម្បី​ព្យាយាម​បង្រ្កាប​ឲ្យ​សុខ និង នាំ​ពួក​យើង​ឲ្យ​ចូល​ទៅ​ក្នុង​អំណាច​របស់​វា ?  ។

គោលការណ៍​ចម្បង​មួយ​ដែល​បាន​បង្រៀន​ក្នុង​ខ​ទាំង​នេះ​គឺ ៖ សាតាំង​ប្រើប្រាស់​ល្បិចកល​ជា​ច្រើន​ដើម្បី​ព្យាយាម​មាន​អំណាច​មក​លើ​យើង ដូច​ជា​ការចាក់រុក​ឲ្យ​យើង​មាន​កំហឹង ការបង្ក្រាប​យើង​ឲ្យ​សុខ និង ការបំពេ​យើង ហើយ​និង​ការបញ្ជោរ​យើង ។

  1. សូមឆ្លើយ​ពី​សំណួរ​មួយ ឬ ច្រើន​ជាងនោះ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សាតាំង​ប្រើប្រាស់​កំហឹង​ដើម្បី​បោកប្រាស និង បំផ្លាញ​បុគ្គល​ម្នាក់ៗ គ្រួសារ និង សហគមន៍​ទាំងឡាយ​យ៉ាង​ដូច​ម្ដេច​ដែរ ?

    2. តើ​សាតាំង​បាន​បញ្ឆោត​បុគ្គល​ម្នាក់ៗ​ឲ្យ​ខឹង​ទាស់​នឹង​រឿង​ល្អៗ​អ្វី​ខ្លះ ?

    3. សូម​ពិពណ៌នា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ឧទាហរណ៍​ពីរ អំពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បង្រ្កាប​ឲ្យសុខ ហើយ​ត្រូវបាន​ធ្វើ​ឲ្យ​ខ្វាក់​មើល​មិនឃើញ​ពី​គ្រោះថ្នាក់​ទាំងឡាយ​របស់​សាតាំង ។

រូបភាព
ប៊ីស្សព រីឆាឌស៊ី អែជ្ជលី

សូម​អាន​ការពន្យល់​ខាង​ក្រោម​នេះ​ពី​ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​គណៈ​ប៊ីស្សព​ជា​អធិបតី​ទាក់ទង​នឹង​ដំណើរការ​ឆ្ពោះទៅ​មុខ​បន្តិច​ម្តងៗ​ដែល​សាតាំង​ប្រើប្រាស់​ទាក់ចាប់​យើង ៖ « យើង​មិន​អាច​និយាយ​ថា យើង​នឹង​ប្រព្រឹត្ត​អំពើ​បាប​ខ្លះៗ​ក្នុង​យុវវ័យ​របស់​យើង ឬ ថា យើង​គ្រាន់​តែ​សាកល្បង​ប្រព្រឹត្ត​អំពើ​បាប​បន្តិចបន្តួច​នោះ​ឡើយ ។គ្មាន​អំពើ​បាបបន្តិចបន្តួចនោះ​ទេ ។រាល់​អំពើ​ល្អ ឬ អាក្រក់ មាន​នូវ​លទ្ធផល​របស់​វា ។រាល់​អំពើល្អពង្រីក​សមត្ថភាព​របស់​យើង​ឲ្យ​ធ្វើ​ល្អ ហើយ​ឈរ​កាន់តែ​រឹងមាំ​ទាស់​នឹង​អំពើ​បាប ឬ ភាព​បរាជ័យ ។រាល់​អំពើ​រំលង មិន​ថា តិចតួច​ប៉ុណ្ណា​នោះ​ទេ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយនឹង​ទទួលរង​ឥទ្ធិពល​របស់​សាតាំង​ដែល​វា​នឹង​ល្បួង​យើង​នៅ​ពេល​ក្រោយ​ទៀត ។សាតាំង​គ្រប់គ្រង​យើង​បន្តិច​ម្តងៗ​បោកបញ្ឆោត​យើង​តាម​រយៈ​លទ្ធផល​ទាំងឡាយ​ដែល​ហៅ​ថា​ជា​អំពើ​បាប​តិចតួចរហូត​ដល់​វា​ចាប់ឃុំ​យើង​ក្នុង​អំពើ​រំលង​ធំៗ​បាន ។នីហ្វៃ​បាន​ពិពណ៌នា​ការប៉ិនប្រសប់​នេះថា​ជា​របៀប​មួយ​នៃ​ការបង្រ្កាប​ឲ្យ​សុខ ការបំពេ និង ការបញ្ជោរ​យើងរហូត​ដល់​សាតាំង‹ ចាប់ [ យើង ] ជាប់ដោយ​ច្រវាក់​ដ៏​អប្រីយ៍​របស់វា ចាប់​ពីពេល​នោះ​ទៅ គឺ​គ្មាន​ការរំដោះ​ឲ្យរួច​បានឡើយ › ( 2 នីហ្វៃ 28:22; សូម​មើល​ផងដែរ​ខ​ទី 21 ) » ( « That Thy Confidence Wax Strong »Ensignខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 40 ) ។

សាតាំង​ប្រើប្រាស់​ល្បិចកល​ដ៏​ប៉ិន​ប្រសប់​ទាំង​នេះ​ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​គិត និយាយ និង ធ្វើ​រឿង​ខុស​ឆ្គង​ទាំងឡាយ ។សូម​អាននីហ្វៃទី 2 28:27–29ហើយ​រកមើល​ការព្រមាន​ទាំងឡាយ​បន្ថែម​ទៀត ។

ព្រះអម្ចាស់​ផ្តល់​ការព្រមាន និង ពរជ័យ​មួយ​ទៀត​ដែល​មាន​នៅ​ជិត​ចុង​បញ្ចប់​នៃ​ជំពូក​នេះ ។សូម​អាននីហ្វៃទី 2 28:30–32ហើយ​សញ្ជឹងគិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​ហេតុ​អ្វី​ព្រះ​ហៅ​មនុស្ស​មួយ​ចំនួន​ថា មាន​ពរ​ហើយ ?តើ​ការ​ប្រុងស្តាប់​ពាក្យ​ទូន្មាន​របស់​ព្រះ​នឹង​ជួយ​យើង​ឈ្នះ​លើ​ល្បិចកល​របស់​សាតាំង​យ៉ាង​ដូចម្ដេច​ដែរ ?

  1. នៅ​ក្នុង​សៀភៅ​កំណត់ហតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​មេរៀន​នេះដែល​នឹង​ជួយ​អ្នក​ឈ្នះ​លើ​ល្បិចកល​របស់​សាតាំង ។តើ​មាន​កន្លែង សកម្មភាព ឬអាកប្បកិរិយា​ណា​ខ្លះដែល​អ្នក​ចង់​ចៀសវាង​ដើម្បី​អ្នក​មិន​ត្រូវ​ទទួល​រង​នូវ​ឥទ្ធិពល​របស់​សាតាំង ?

  2. សូម​គិត​អំពី​ការពិភាក្សា​ស្តី​ពី​ស្លាកសញ្ញា​ព្រមាន​ទាំងឡាយ​នៅ​ពេល​ចាប់ផ្តើម​មេរៀន​នេះ ។នៅ​ក្នុង​សៀភៅ​កំណត់ហតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​ស្លាក​សញ្ញា​ព្រមាន​មួយដែល​បង្ហាញ​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​អ្នក​គិត​ថា ចាំ​បាច់​ត្រូវ​តែ​ព្រមាន​ដល់​យុវវ័យ​នៅ​ពេល​បច្ចុប្បន្ន​នេះ ។សូម​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​ស្លាក​សញ្ញា​នេះ​ជាមួយ​គ្រូ និង សិស្ស​រួម​ថ្នាក់​របស់​អ្នក ។

  3. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 28ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖