ថ្នាក់​សិក្ខាសាលា
មេរៀនទី 11 ៖ ថ្ងៃទី 3 ម៉ូសាយ 4


មេរៀនទី 11 ៖ ថ្ងៃទី 3

ម៉ូសាយ 4

សេចក្តីផ្ដើម

ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​បាន​មាន​ឥទ្ធិពល​ជា​ខ្លាំង​លើ​ប្រជារាស្រ្ត​ដែល​ស្តាប់​ទ្រង់ ។ប្រជារាស្រ្ត​ទាំងនេះ​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ដង្វាយធួន បាន​ប្រែចិត្ត ហើយ​ទទួល​ការផ្តាច់​បាប​ទាំងឡាយ​របស់​គេ ។បន្ទាប់​មក ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​បន្ត​ការផ្តាច់​បាប​ទាំងឡាយ​របស់​ពួកគេ ។ទ្រង់​បាន​ប្រកាស​ថា យើង​គឺ​ដូចជា​អ្នក​សុំទាន​អញ្ចឹង ដោយសារ​យើង​ពឹងផ្អែក​ទាំងស្រុង​លើ​ព្រះ​សម្រាប់​ជា​សេចក្តី​សង្គ្រោះ​របស់​យើង ។ស្តេច​បេនយ៉ាមីន​បាន​ព្រមាន​ថា យើង​ត្រូវតែ​ប្រយ័ត្ន​ចំពោះ គំនិត កិច្ចការ និង ទង្វើ​របស់​យើង​ជានិច្ច ។

ម៉ូសាយ 4:1–8

បណ្ដាជន​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ហើយ​ទទួល​ការផ្តាច់​បាប​ទាំងឡាយ​របស់​គេ ។

សូម​ស្រម៉ៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​ថា តើ​ខ្ញុំ​អាច​ដឹង​ដោយ​របៀបណា​ថា បើ​ខ្ញុំ​ត្រូវបាន​អភ័យទោស​ពី​អំពើ​បាប​ដ៏​ជាក់លាក់​មួយ ?តើ​អ្នក​នឹង​ឆ្លើយ​តប​ដោយ​របៀប​ណា ?

សូម​សិក្សាម៉ូសាយ 4:1–3ហើយ​រកមើល​គំនិត​ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​មិត្ត​របស់​អ្នក ។សូម​សរសេរ​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយតប ៖

គោលការណ៍​មួយ​នៃ​គោលការណ៍​ទាំងឡាយ​ដែល​មាន​បង្រៀន​ក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​ថា ៖ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដោយ​ស្មោះ នោះ​យើង​ទទួល​ការផ្តាច់បាប​ទាំងឡាយ​របស់​យើង ។ការប្រែចិត្ត​បែបនេះ​គឺជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការទទួល​បាន​សេចក្តី​អំណរ និង សេចក្ដី​សុខសាន្ត​ក្នុង​មនសិកា ។

បែបនេះ នៅពេល​អ្នកណា​ម្នាក់​សួរ​យើង​នូវ​សំណួរ​មួយ នោះ​យើង​ចង់​ផ្តល់​ចម្លើយ​វិញ ។ម្តង​នេះ នៅពេល​អ្នក​កំពុង​គិត​អំពី​របៀប​ដើម្បី​ឆ្លើយ​សំណួរ​ដល់​មិត្ត​របស់​អ្នក សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​សំណួរ​នេះ​ជាមួយ​នឹង​សំណួរ​មួយ​ទៀត ។សូម​សញ្ជឹងគិត​ពីម៉ូសាយ 4:1–3និង សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​ដោយ​អែលឌើរ អែហ្វ ប៌ើរតុន ហៅវើត ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិបនាក់ ៖ នៅពេល​អ្នក​បាន​ប្រែចិត្ត​ពេញលេញ នោះអ្នក​មាន​អារម្មណ៍​សន្តិភាព​ខាង​ក្នុង​ចិត្ត ។អ្នក​ដឹង​ថា តាម​របៀប​ណា​មួយ​នោះ​អ្នក​នឹង​ត្រូវ​បាន​អភ័យទោស​ដោយសារ​តែ​បន្ទុក​ដែល​អ្នក​បានរែក​អស់​រយៈ​ពេល​ដ៏​យូរ​មក​ហើយ​នោះ រំពេចនោះ​លែង​មាន​តទៅ​ទៀត​ហើយ ។វាបាន​ទៅបាត់​អស់ហើយហើយអ្នក​ដឹងថាវា​បាន​ទៅបាត់​អស់ហើយ » ( « Repentance » Ensignខែ ឧសភា ឆ្នាំ 1983 ទំព័រ 59 ) ។

សូម​គិត​ដល់​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​ដល់​មិត្ត​របស់​អ្នក​ដើម្បី​ជួយ​គាត់​ឃើញ​ពី​របៀប​ដែល​យើង​អាច​ដឹង​ថា​បើ​យើង​ត្រូវ​បាន​អភ័យទោស​ឬ​ក៏​អត់ ។

វា​ជា​ប្រយោជន៍​ក្នុង​ការយល់​នូវ​អត្ថន័យ​ពីរ​ក្នុងម៉ូសាយ 4:1–3នៅពេល​អ្នក​គិត​អំពី​សំណួរ​មួយ​ដែល​ត្រូវ​សួរ ។ដោយ​បាន​ឃើញថា ខ្លួន​យើង​នៅក្នុង « ស្ថានភាព​ខាង​រូបកាយ »មាន​ន័យថា ការទទួល​ស្គាល់​ស្ថានភាព​ធ្លាក់ ឬ ស្ថានភាព​លោកិយ​របស់​យើង ។ងដោយ​បាន​ឃើញ​ថា ខ្លួន​យើង « អន់ជាង​ធូលី​ដី​ទៅទៀត » មានន័យ​ថា ធូលី​ដី​គឺ​មាន​ការគោរព​ប្រតិបត្តិ​ដល់​ការបញ្ជា​នៃ​ព្រះ ( សូម​មើលហេលេមិន 12:7–8 ) ប៉ុន្តែ​កូនចៅ​របស់​ព្រះ​មិន​តែងតែ​គោរព​ប្រតិបត្តិ​ដល់​បញ្ជា​របស់​ទ្រង់​ទេ ។

ឧទាហរណ៍​មួយ​នៃ​ការឆ្លើយ​សំណួរ​របស់​មិត្ត​អ្នក​ជាមួយ​នឹង​សំណួរ​មួយ ៖ តើ​មាន​អារម្មណ៍​សុខសាន្ដ​ក្នុង​មនសិកា​ទេ​នៅពេល​អ្នក​គិត​អំពី​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​អ្នក ?តើ​អ្នក​ពោពេញ​ដោយ​សេចក្តី​អំណរ​ទេ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ប្រជារាស្ត្រ​នៃ​ស្តេច​បេនយ៉ាមីន​ត្រូវ​បាន​អភ័យទោស​ដោយសារ​តែ « សេចក្តី​ជំនឿ​ដ៏លើស​លុប ដែល​ពួកគេ​មាន​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ( ម៉ូសាយ 4:3 ) ។តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 4:1–2ដែល​បាន​ចង្អុល​បង្ហាញ​ពី​សេចក្តី​ជំនឿ​របស់​ពួកគេ ?តើ​អ្នក​គួរ​មាន​អារម្មណ៍ និង អាកប្បកិរិយា​បែបណា​ដែល​ស្រដៀង​ទៅ​នឹង​ប្រជារាស្ត្រ​ម៉ូសាយ​ទាំងនោះ ?

    2. តើ​អ្នក​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណានៅពេល​អ្នក​ស្វែងរក​ការផ្តាច់​បាប​ទាំងឡាយ​របស់​អ្នក ?

បន្ទាប់ពី​ធ្វើ​ទីបន្ទាល់​ពី​អាកប្បកិរិយា​ប្រែចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​រួច​ហើយ ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកគេ​នូវ​រឿង​មួយ​ចំនួន​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ ។នៅពេល​អ្នក​អានម៉ូសាយ 4:4–8សូម​រកមើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​សេចក្តី​សង្គ្រោះ ។

សូម​ពន្យល់ ឬ ផ្តល់​គំរូ​ពី​របៀប​ដែល​អ្នក​កំពុង​ព្យាយាម​ធ្វើ​រឿង​ទាំងឡាយ​ដែល​ស្តេច​បេនយ៉ាមីន​បាន​ពិពណ៌នា ៖

« ដាក់​ទីទុកចិត្ត [ របស់​អ្នក ] ទៅលើ​ព្រះអម្ចាស់ » ។

« មាន​ចិត្តព្យាយាម​ក្នុង​ការកាន់តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ទ្រង់ ៖

« បន្ត​សេចក្តី​ជំនឿ​ទៅ​រហូត​ដល់​អស់ជីវិត [ របស់​អ្នក ] » ៖

ម៉ូសាយ 4:9–30

ស្តេច​បេនយ៉ាមីន​បង្រៀន​ពី​របៀប​ដើម្បី​រក្សា​ការផ្តាច់​បាប​ទាំងឡាយ

បន្ទាប់​ពី​ពួកសាសន៍​នីហ្វៃ​បាន​ទទួល​ការផ្តាច់បាប​របស់​ពួកគេ ហើយ​នោះ​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពី​របៀប​ដើម្បី​រក្សា ( ឬ បន្ត ) ស្ថានភាព​ស្អាតស្អំ និង បរិសុទ្ធ​នេះ ។សូម​សិក្សា​ក្នុងម៉ូសាយ 4:9–11, 26, 28, 30រកមើល​អ្វី​ដែល​យើង​ត្រូវជឿនិងធ្វើដើម្បី​រក្សា​ការផ្តាច់បាប​ទាំងឡាយ​របស់​យើង ។សូម​កត់ត្រា​អ្វី​ដែល​អ្នក​រកឃើញ​ក្នុង​តារាង​ខាង​ក្រោម ៖

ឲ្យមាន​ការផ្តាច់បាប​ទាំងឡាយ

ជឿ

ប្រព្រឹត្ត

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់​នូវ​រឿង​ជាច្រើន ដូច​ដែល​បាន​កត់ត្រា​ក្នុងម៉ូសាយ 4:9–30ប៉ុន្តែ​គោលការណ៍​ដ៏សំខាន់​បំផុត​មួយ​ដែល​ទ្រង់​បាន​បង្រៀន​គឺ ៖ បើសិន​យើង​បន្ទាប​ខ្លួន​ចំពោះ​ព្រះ ហើយ​ព្យាយាម​អភិវឌ្ឍន៍​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នោះ​យើង​អាច​បន្ត​ទទួល​បាន​ការផ្តាច់បាប​ទាំងឡាយ​របស់​យើង ។

  1. ស្តេច​បេនយ៉ាមីន​បានបង្រៀន​ថា យើង​ត្រូវតែ « ជឿ​ដល់​ព្រះ » ( ម៉ូសាយ 4:9 )ហើយ​ចងចាំ​ជានិច្ច​នូវ « ភាពមហិមា​នៃ​ព្រះ » ( ម៉ូសាយ 4:11 ) ។ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក ឬ អ្នកណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​មាន ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះ​គឺ​ពិត​ថា ទ្រង់​ពោរពេញ​ដោយ​ព្រះចេស្តា ហើយ​ថា​ទ្រង់​ស្រឡាញ់​អ្នក ។តើ​ហេតុ​អ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​យល់ដឹង និង ចងចាំ​ពី​ព្រះចេស្តា ភាពមហិមា និង សេចក្តី​ស្រឡាញ់​នៃ​ព្រះ ?តើ​អ្នក​ចងចាំ​ការណ៍​ទាំងនេះ​នៅពេល​ណា ? តើ​ការណ៍​ទាំងនេះ​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្តេច ?

ស្តេច​បេនយ៉ាមីន បាន​ពិពណ៌នា​ពី​ទង្វើ​ទាំងឡាយ​នៃ​ប្រជារាស្រ្ត​ដែល​កំពុង​ព្យាយាម​បន្ត​ការផ្តាច់បាប​ទាំងឡាយ​របស់​ពួកគេ ។ សូម​សិក្សាម៉ូសាយ 4:12–16 ដើម្បី​រៀន​ពី​សកម្មភាព​មួយ​ចំនួន​ដែល​ស្តេច​បេនយ៉ាមីន​លើកឡើង ។( ពាក្យជួយក្នុងម៉ូសាយ 4:16 មានន័យ​ថា ផ្តល់​ការសង្គ្រោះ ឬ ជំនួយ​ក្នុង​ពេល​ត្រូវការ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​សកម្មភាព​ទាំងឡាយ​ដែល​ពិពណ៌នា​ដោយ​ស្តេច​បេនយ៉ាមីន បាន​បង្ហាញ​ថា មនុស្ស​ម្នាក់​កំពុង​ព្យាយាម​បន្ត​ការផ្តាច់​បាប​ទាំងឡាយ​របស់​គាត់ ។តើ​អ្នក​អាច​ធ្វើ​បញ្ជី​នូវ​សកម្មភាព​ដទៃ​មួយ​ចំនួន​ដែល​នឹង​បង្ហាញ​ថា មនុស្ស​ម្នាក់​កំពុង​ព្យាយាម​បន្ត​ការផ្តាច់​បាប​ទាំងឡាយ​បាន​ដែរ​ឬ​ទេ ?សូម​ធ្វើ​បញ្ជី​នូវ​មធ្យោបាយ​មួយ ឬ ច្រើន​ជាង​នោះ​ដែល​អ្នក​បាន​ផ្តល់​ជំនួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​ការជំនួយ ។

ស្តេច​បេនយ៉ាមីន បាន​ប្រៀបធៀប​យើង​ម្នាក់ៗ​ទៅនឹង​អ្នក​សុំទាន ដោយសារ​ពួក​យើង​ម្នាក់ៗ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រះ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​មាន ។ការប្រៀប​ប្រដូច​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ដល់​ពរជ័យ​ទាំងឡាយ​ដែល​យើង​បាន​ទទួល​ពី​ព្រះអម្ចាស់ ។សូម​អានម៉ូសាយ 4:19–21ដោយ​រកមើល​របៀប​ដែល​យើង​មា្នក់ៗ​ប្រៀបដូច​ជា​អ្នកសុំទាន​ក្នុង​ព្រះនេត្យ​នៃ​ព្រះ ។

សូម​គិត​ដល់​ការពឹងផ្អែក​របស់​អ្នក​ទៅលើ​ព្រះ ។តើ​ពរជ័យ​អ្វី​មួយ​ដែល​អ្នក​អាច​អគុណរ​ដល់​ព្រះវរបិតា​សួគ៌​នៅពេល​នេះ ?

បន្ទាប់ពី​ការបង្រៀន​ថា យើង​នៅតែ​ត្រូរការ​ជំនួយ​ពីព្រះ​ជារៀង​រហូត នោះ​ស្តេច​បេនយ៉ាមីន​បាន​ស្នើ​យើង​ឲ្យ​គិត​អំពី​របៀប​ដែល​យើង​គួរតែ​ប្រព្រឹត្ត​ដល់​អ្នក​ទាំងឡាយ​ដែល​សុំ​ជំនួយ​ពី​យើង ។សូម​សិក្សាម៉ូសាយ 4:26–27ដោយ​រកមើល​របៀប​ដែល​យើង​គួរតែ​ប្រព្រឹត្ត​ដល់​អ្នក​ត្រូវ​ការ​ជំនួយ ។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​ការចងចាំ​ពី​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ក្នុងម៉ូសាយ 4អាច​ជួយ​អ្នក​ឲ្យកាន់តែ​មាន​សេចក្តី​មេត្តា​ករុណា​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវការ​ជំនួយ​ខាង​វិញ្ញាណ ឬ ខាង​សាច់ឈាម​យ៉ាង​ដូចម្តេច ?

  2. សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ពិចារណា​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ ។តើ​អ្នក​បានទទួល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​អ្នក​គួរធ្វើ ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការបង្រៀន​ទាំងឡាយ​របស់​សេ្តច​បេនយ៉ាមីន​ដែរឬ​ទេ ?សូម​សរសេរ​គំនិត​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ចងចាំ​ថា ព្រះអម្ចាស់​មាន​សេចក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​សម្រាប់​អ្នក ។នៅពេល​អ្នក​ប្រែចិត្ត​ពី​ការធ្វើ​ខុស​ណាមួយ ហើយ​ធ្វើឲ្យ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​អាច​បន្ត​បាន​ការផ្តាច់បាប​ទាំងឡាយ​របស់​អ្នក ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ូសាយ 4:30

អាន​ឮៗម៉ូសាយ 4:30 ។តើ​មាន​អ្វី​ទាក់ទង​គ្នា​រវាង​គំនិត​របស់​អ្នក ពាក្យសម្តី​របស់​អ្នក និង ទង្វើ​របស់​អ្នក ?

រូបភាព
រូប​ភាព​មនុស្ស​ស្តីពី​គំនិត

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពិពណ៌នា​ពី​ទំនាក់ទំនង​នេះ ៖ « ចូរ​មាន​គំនិត​ស្អាតស្អំ ។អ្នកទាំងឡាយ​ដែល​មាន​គំនិត​ស្អាតស្អំ មិន​ធ្វើ​ទង្វើ​អាក្រក់​ទេ ។អ្នក​មិន​ត្រឹមតែ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះសម្រាប់​ទង្វើ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការគ្រប់គ្រង​គំនិត​របស់​អ្នក​ផងដែរ ។… សុភាសិត​ពីបុរាណ​គឺ​នៅតែ​ជា​ការពិត​ដែលថា អ្នក​សាបព្រួស​គំនិត ហើយ​អ្នក​ច្រូតកាត់​ទង្វើ អ្នក​សាបព្រួស​ទង្វើ ហើយ​អ្នក​ច្រូតកាត់​ទម្លាប់ អ្នក​សាបព្រួស​ទម្លាប់ អ្នក​ច្រូតកាត់​ចរិតលក្ខណៈ ហើយ​ចរិកលក្ខណៈ​កំណត់​ជោគវាសនា​ដ៏អស់កល្ប​របស់​អ្នក ។‹ ត្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាងណា គេ​ក៏យ៉ាង​នោះ​ដែ › ។( សូម​មើលសុភាសិត 23:7 ) ។( នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1964 ទំព័រ 60 ) ។

  1. នៅពេល​អ្នក​រៀន​គ្រប់គ្រង​គំនិត​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​បាន​ពរជ័យ​នៃ​ការប្រែក្លាយ​ចរិតលក្ខណៈ​កាន់តែ​ដូច​ព្រះគ្រីស្ទ​ទាំង​ពាក្យសម្តី និង សកម្មភាព​ទាំងឡាយ ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​មធ្យោបាយ​មួយ ឬ ច្រើន​ជាង​នោះ ដែល​អ្នក​អាច​គ្រប់គ្រង​គំនិត​របស់​អ្នក ហើយ​បន្ត​រក្សា​គំនិត​នោះ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 4 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖