ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 5 ៖ ថ្ងៃ​ទី 1 នីហ្វៃ​ទី 1 20–20


មេរៀនទី 5 ៖ ថ្ងៃ​ទី 1

នីហ្វៃទី1 20–22

សេចក្តីផ្តើម

នៅក្នុង នីហ្វៃ​ទី1 20–21 នីហ្វៃ​បាន​ដក​ស្រង់​ការ​ព្យាករណ៍​ទាំងឡាយ​​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​របស់​ព្យាការី​អេសាយ ដែល​ការ​សរសេ​របស់​លោក​គឺ​មាន​នៅ​លើ​ផ្ទាំង​លង្ហិន​ដែល​នីហ្វៃ​ និង ពួក​បង​ៗ​របស់​លោក​ត្រូវ​បា​ន​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​កាន់​ក្រុង​យេរ៉ូសាឡិម​វិញ​ដើម្បី​ទៅ​យក​ផ្ទាំង​ពី​ឡា​បាន់ ។ លោកអេសាយ បាន​បង្រៀន​ថា សូម្បី​តែ​នៅ​ពេល​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​មិន​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​ឡាយ​ ព្រះអម្ចាស់​នៅ​តែ​ស្រលាញ់​ពួកគេ និង អញ្ជើញ​ពួកគេ​ឲ្យ​ប្រែ​ចិត្ត ហើយ​មក​រក​ទ្រង់​វិញ ។ នៅពេល​អ្នក​សិក្សា​ជំពូក​ទាំង​នេះ សូម​ផ្តោត​យក​ចិត្ត​លើ​អ្វី​ដែល​លោក​អេសាយ​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង បំណង​ប្រា​ថ្នា​របស់​ទ្រង់​ដើម្បី​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ ។

រូបភាព
លោក​អេសាយ សរសេរ​អំពី​ការ​ប្រសូត្រ​របស់​ព្រះ​គ្រីស្ទ

នីហ្វៃទី1 20

ព្រះ​អម្ចាស់​វាយ​ផ្ចាល​ពួក​សាសន៍​អ៊ី​ស្រាអែល និង អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ

តើ​អ្នក​អាច​គិត​ដល់​គ្រា​មួយ​នៅពេល​ដែល​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដែល​មិន​បាន​ដើរ​ស្រប​ទៅ​នឹង​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ ឬ ស្រប​ទៅ​នឹង​បទ​ដ្ឋាន​នៃ​សាសនាចក្រ​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្ម​ណ៍​បែប​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក ? សូម​អាន នីហ្វៃ​ទី1 20:1–2 ( « ពឹង​ផ្អែក​ទៅ​លើ » នៅក្នុង​ខ​ទី 2 មាន​ន័យ​ថា ពឹង​ពាក់លើ ) ។ តើ​លោក​អេសាយ​កំពុង​និយាយ​ទៅ​កាន់​នរណា ? តើ​នរណា​គឺ​ជា​« ពួក​វង្ស​យ៉ា​កុប » ?

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យ៉ា​កុប​គឺ​ជា​កូន​ប្រុស​របស់​អ៊ី​សាក និង ជា​ចៅប្រុស​របស់​លោក​អ័ប្រាហាំ ។ ព្រះ​អម្ចាស់​បានប្រទាន​ឈ្មោះ​ដល់​លោក​ថា ជា​អ៊ី​ស្រាអែល​វិញ ( សូម​មើលលោកុប្បត្តិ 32:28 ) ។ « វង្ស​អ៊ី​ស្រាអែល » ​គឺ​សំ​ដៅ​ដល់​ពូជ​ពង្ស​ទាំងឡាយ​របស់​លោក ហើយ​ជួន​កាល​ត្រូវ​បាន​ហៅថា « វង្ស​យ៉ា​កុប » ។ វា​ក៏​សំដៅ​ដល់​អ្នក​ជឿ​ពិតណាម្នាក់​ទៅ​លើព្រះ​យេ​ស៊ូវ​គ្រីស្ទ ។ ( សូម​មើល Bible Dictionary « អ៊ីស្រាអែល » សូម​មើល Bible Dictionary ផងដែរ « អ៊ីស្រាអែល នរគ​នៃ » ) ។ ដូច​ជា​សម័យ​ពី​បុរាណ អ្នក​ទាំង​ឡាយ​ណា​ដែល​ចុះ​សេចក្តី​សញ្ញា​ទាំងឡាយ ( ដូច​ជា​ ពិធី​បុណ្យ​ជ្រមុជ​ទឹក ) ជាមួយ​ព្រះ​នា​ពេល​បច្ចុ​ប្បន្ន​នេះ​​ ត្រូវ​បាន​រាប់​ថា​ជា​សមា​ជិក​នៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​វង្សអ៊ីស្រា​អែលដែរ ។

សូម​ស្រាវ​ជ្រាវ នីហ្វៃ​ទី1 20:3–4, 8, 18 ហើយ​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ថា វង្ស​អ៊ីស្រាអែល​មិន​បាន​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​ម្ចាស់ ។ ឃ្លា​ថា « ក​ដូច​ជា​ចំរឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន » ( នីហ្វៃ​ទី1 20:4 ) តំណាង​ជា​និមិត្ត​រូប​ឲ្យ​ស្ថាន​ភាព​មួយ​ដែល​ព្រះ​គម្ពីរ​ហៅ​ឡើង​វិញ​ថា « ភាព​រឹង​រូស » ។ ការ​ពន្យល់​មួយ​ដែល​អាច​ទៅ​រួច​នៃ​ឃ្លា​នេះ​គឺ​ថា សត្វ​ពាហនៈ​ដូច​ជា គោ​ឈ្មោល និង សត្វ​លា​ពង្រឹង​ករបស់​វា​ដើម្បី​ពួក​វា​មិន​អាចត្រូវ​បាន​នាំ ឬ ដឹក​នាំ​ដោយ​ចៅ​ហ្វាយ​របស់​វា​នោះ​ទេ ។ កា​រពន្យល់​មួយ​បែប​ទៀតគឺ​ថា មនុស្ស​ដែល​មិន​ស្ម័គ្រ​ចិត្ត​​ដើម្បី​ឱ​ន​ក្បាល​គោរពនោះ​គឺ​ត្រូវ​បាន​ហៅជា​អ្នក​ពង្រឹង​ក ។ ស្រដៀង​ទៅ​នឹង វង្ស​អ៊ី​ស្រា​អែល​បាន​ពង្រឹង​ករបស់​ពួកគេ​​តាម​រយៈ​អំនួត និង អំពើ​ទុច្ច​រិត ហើយបាន​បដិសេធមិន​ទទួល​យក​ការ​ដឹកនាំ​ពីព្រះ​អម្ចាស់ ។

ដើម្បី​យល់​ខ​ទាំង​នេះកាន់​តែច្បាស់​ ​ ហើយ​ប្រដូចខ​ទាំង​នេះ​ទៅ​នឹង​សម័យ​របស់​យើង សូ​មគិត​អំពី​របៀប​​ដែលការ​ពិពណ៌​នា​នៃ​វង្ស​អ៊ីស្រាអែល​ទាំង​នេះ​រៀបរាប់​អំពី​សកម្ម​ភាព​ទាំងឡាយ​នៃ​មនុស្ស​មួយ​ចំនួន​នៅ​សម័យ​បច្ចុប្បន្ន​នេះ ។

នៅពេល​អ្នក​អាន​នីហ្វៃ​ទី1 20:9–14, 16 សូម​ពិចារណា​ថា​តើ​ខ​ទាំង​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ហើយ​ថា​ទ្រង់​ដូច​ជា​អ្វី ។

  1. សូម​សរសេរ​ចម្លើយ​ខ្លី​ៗ​​ចំពោះ​​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​​សិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. បើទោះ​ជា​មនុស្ស​ទាំង​នោះ​បាន​ប៉ះ​បោរ​ទាស់​ពី​អតីត​កាល​ក៏​ដោយ តើ​ព្រះ​អម្ចាស់​បាន​ឆ្លើយ​តប​បែបណា​ចំពោះ​ពួកគេ ? ហេតុអ្វី? ( សូមមើលនីហ្វៃទី1 20:9–11, 14 ) ។

    2. តើ​ព្រះអម្ចាស់​ចង់​ឲ្យ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ធ្វើ​អ្វី ? ( សូម​មើលនីហ្វៃទី1 20:12, 16 ) ។

យើង​រៀន​ពី​ខ​ទាំង​នេះ​ថា ព្រះអម្ចាស់​អញ្ជើញ​អ្នក​ទាំង​ឡាយ​ដែល​មិន​បាន​គោរព​ប្រតិបត្តិ​ឲ្យ​ប្រែ​ចិត្ត​ ហើយ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ នៅពេល​អ្នក​អាន​សុន្ទរកថា​ខាង​ក្រោម​របស់​ប្រធាន ឌៀថើរ អេស្វ.អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ​ សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​មួយ​ ឬ​ ឃ្លា​ជា​ច្រើន​ដែល​បញ្ជាក់​ពី​សេចក្តី​ពិត​នេះ ៖

« [ សាតាំង ] ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​អភ័យ​ទោស​ឲ្យ​ត​ទៅ​ទៀត​បាន​ ( សូម​មើល​វិវរណៈ 12:10 ) ។ សាតាំង​ចង់​ឲ្យ​យើង​គិត​ថា នៅ​ពេល​យើង​មាន​បាប យើង​ទៅ​ហួស​ពី‹ ចំនុចនៃ​ការ​ត្រឡប់​មក​វិញ ›—ដែល​វា​យឺត​ពេល​ទៅ​ហើយ​ដើម្បី​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​យើង ។ …

« ព្រះ​គ្រីស្ទ​បាន​យាង​មក​ដើម្បី​សង្គ្រោះ​យើង ។ បើ​សិន​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ខុស នោះ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បង្ហាញ​នូវ​ការ​អះ​អាង​ដល់​យើងថា អំពើ​បាប ​មិនមែន​ ជា​ចំនុចនៃ​ការ​មិន​អាច​ត្រឡប់​មក​វិញនោះទេ ។ ការត្រឡប់​​មក​វិញ​ដោយ​សុវត្ថិភាព​អាច​ប្រ​ព្រឹត្ត​ទៅ​បាន បើ​សិន​យើង​ធ្វើ​តាម​ផែនការ​​​របស់​ព្រះ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង » ( “Point of Safe Return,” Ensignលីអាហូណា ខែ ឧ​សភា ឆ្នាំ 2007,ទំព័រ 99 ) ។

នីហ្វៃទី1 21:1–17

លោក​អេ​សាយ​បាន​ព្យាករ​ថា ព្រះមែ​ស៊ី នឹង​មិន​បំភ្លេច​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់នោះ​ទេ

នៅក្នុង​នីហ្វៃ​ទី 1 21:1–13 នីហ្វៃ​បាន​កត់​ត្រា​ការ​ព្យា​ករណ៍​មួយ​ក្នុង​ចំណោម​ការ​ព្យាករណ៍​ទាំង​ឡាយ​របស់​លោក​អេសាយ អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹងក្លាយ​ជា​​ព្រះមែស៊ី ។ ព្រះ​គ្រីស្ទ ( ពាក្យជា​ភាសា​ក្រិក ) ហើយមែស៊ី ( ពាក្យ​ជា​ភាសា​ហេព្រើរ ) ពាក្យ​ទាំង​ពីរ​នេះ​​មាន​ន័យ​ថា « ត្រូវបាន​តែង​តាំង » ឬ « នរណា​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើស​តាំង » ។ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រះអង្គ​ប្រោស​លោះសម្រាប់​ទាំង​ពួក​សាស​ន៍​អ៊ី​ស្រាអែល និង ពួក​សាសន៍​ដទៃ ។

នៅពេល​អ្ន​ក​អាន​នីហ្វៃ​ទី1 21:6–13 សូម​គូស​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​នូវ​ឃ្លា​ទាំង​អស់​នេះដែល​ពិពណ៌​នា​អំពីព្រះ​យេស៊ូវ​គ្រីស្ទ និង អ្វី​ៗដែល​ទ្រង់​នឹង​ធ្វើ​ក្នុង​នាម​ជា​ព្រះ​ប្រោស​លោះ​នៃ​ពួក​សាសន៍​អ៊ី​ស្រា​អែល ។

ជា​ផល​វិ​បាក​មួយ​នៃ​អំពើ​បាប​របស់​ពួកគេ កូនចៅ​នៃ​ពួកសាសន៍​អ៊ី​ស្រាអែល​បាន​ឃ្លាត​​ឆ្ងាយ​ពី​ព្រះ​អម្ចាស់​ និង មាន​អារម្មណ៍​ថា ទ្រង់​បាន​​បំភ្លេច​ ​និង បោះ​បង់​ពួកគេ ( សូម​មើល នីហ្វៃ​ទី1 21:14 ) ។ បើ​ទោះ​ជា​ពួកគេ​មានអារម្មណ៍​ថា​ ទ្រង់​បាន​បោះ​បង់​ពួកគេ សូម​ស្រាវ​ជ្រាវ នីហ្វៃទី1 21:14–16 សម្រាប់​ជាភស្តុតាង​ថា ព្រះ​អម្ចាស់​ស្រលាញ់​ពួក​យើង​ ហើយ​ទ្រង់​នឹង​មិន​ដែល​បំភ្លេច​យើង​នោះ​ទេ ។ អ្នក​អាច​គូស​ចំណាំ​ឃ្លា​ណាមួយ​នៅក្នុង​ខ​ទាំង​នេះ​ដែល​មាន​ន័យ​ចំពោះ​អ្នក ។

រូបភាព
ព្រះ​យេ​ស៊ូវ​​បង្ហាញ​ស្នាម​របួស​ទាំង​ឡាយ​របស់​ទ្រង់

អែល​ឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវ័ក​ដប់​ពីរ​នាក់​បាន​ពន្យល់​អំពី​របៀប​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​រក្សា​ទុក​ស្នាម​របួស​នៃ​ការ​ឆ្កាង​របស់​ទ្រង់​ជា​ភស្តុតាង​ថា ទ្រង់​នឹង​មិន​ដែល​បំភ្លេច​យើង​ឡើយ ៖ « ព្រះ​គ្រីស្ទ​នឹង​មិន​បំភ្លេច​កូន​ចៅដែល​ទ្រង់​បាន​ប្រោស​លោះ ឬ សេចក្តី​សញ្ញា​ដែល​ទ្រង់​ធ្វើ​ជាមួយ​ពួកគេ​សម្រាប់​សេចក្តី​សង្គ្រោះ​នៅក្នុងក្រុង​ស៊ី​យ៉ូនឡើយ ។ ការ​រំឭក​ចាំ​ដ៏​ឈឺ​ចាប់​នៃ​ការ​មើល​ថែ​រក្សា និង សេចក្តី​សញ្ញា [ របស់​ទ្រង់ ] គឺ​ជាស្នាម​ដែក​គោល​នៅ​នៃពួក​សាសន៍​រ៉ូមដែល​បាន​ចារិក​នៅ​ផ្ទៃ​បាត​ដៃ​របស់​ទ្រង់ » (Christ and the New Covenant [ ឆ្នាំ 1997 ],ទំព័រ 84 ) ។

  1. សូម​សរសេរ​ចម្លើយ​ខ្លី​ៗ​ចំពោះ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពី​របស់​អ្នក ៖

    1. តើ​ហេតុ​អ្វី​អ្នក​គិត​ថា មនុស្ស​ជា​ច្រើន​ជួន​កាល​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​បាន​ភ្លេច​ពួកគេ ?

    2. តើ​អ្នក​គិត​ថា វា​មាន​ន័យ​បែប​ណា​ចំពោះ​ពាក្យ​ថា បាន​ចារិក​ទុក​នៅ​ផ្ទៃ​បាត​ដៃ​នៃ​ព្រះ​អង្គ​សង្គ្រោះ ? តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​មាន​អំណរ​គុណ​ចំពោះ​ការ​ឈឺ​ចាប់​នៅ​លើ​ឈើ​ឆ្កាង​របស់​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ?

    3. តើ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​មិន​បាន​បំភ្លេច​អ្នក ?

  2. សូម​ស្រ​មៃ​គិត​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​បាន​និយាយ​ថា គាត់ ឬ​ នាង​លែង​មាន​អារម្មណ៍​ថា ខ្លួន​សក្តិ​​សម​ដើម្បី​ចូល​រួម​ក្នុង​សាសនា​ចក្រ​ទៀត​ហើយ គឺ​ដោយសារ​តែអំពើ​បាប​ពី​អតី​តកាល ។ នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សាព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ខ្លី​មួយ​ទៅ​កាន់​មិត្ត​ម្នាក់​នោះ ដោយ​ប្រើ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី នីហ្វៃ​ទី1 20–21 និង សុន្ទរកថារបស់​ប្រធាន អុជដូហ្វ នៅក្នុង​វគ្គ​សិក្សា​សម្រាប់​នីហ្វៃ​ទី1 20 ។

នីហ្វៃ​ទី1 21:18 22:22

នីហ្វៃ​បាន​ពន្យល់​ពីការ​ព្យាករ​របស់​អេសាយ​អំពី​ការ​ខ្ចាត់​ខ្ចាយ និង ការប្រមូល​នៃ​ពួក​សាសន៍អ៊ី​ស្រាអែល

នីហ្វៃ​បាន​បញ្ចូល​ការ​ព្យាករ​មួយ​របស់​អេសាយ​អំពី​ការ​ប្រមូល​ផ្តុំ​នៃ​ពួកសាសន៍​អ៊ី​ស្រា​អែល​នៅ​ក្នុង​កំណត់​ត្រា​របស់​លោក ។ វា​មាន​នៅក្នុង​នីហ្វៃ​ទី1 21:18–26 ។ នៅក្នុង​នីហ្វៃទី1 22 នីហ្វៃ​បាន​ផ្តល់​នូវ​ការ​ពន្យល់ និង ការ​អធិប្បាយ​ផ្ទាល់​ខ្លួន​លោក​ទៅ​លើ​ការ​ព្យាករណ៍​របស់​លោក​អេសាយ ។ នៅពេល​អ្នក​អាន​នីហ្វៃ​ទី1 22:4–12 សូម​រក​មើល​ការ​ពន្យល់​របស់​នីហ្វៃ​អំពី​របៀប​ដែល​ពួក​សាសន៍​អ៊ី​ស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

វា​អាច​ជួយ​អ្នក​ដឹង​ថា​ នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ពាក្យថា « ពួក​សាស​ន៍​ដទៃ » ជា​ញឹក​ញាប់​​ពោល​សំដៅ​ដល់​មនុស្ស​ដែលមិន​មែន​​ជា​ពូជ​ពង្ស​របស់ពួក​​យូដា ។ ឃ្លា « កិច្ច​ការ​ដ៏​អស្ចារ្យ » ពោល​ដល់​ការ​ស្តារ​ឡើង​វិញ​​នៃ​ដំណឹង​​ល្អ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ជាញឹក​ញាប់ ក៏​សូម​កត់​សម្គាល់​ពី​របៀប​ដែល​ ​នីហ្វៃ​​រៀ​ប​រាប់​អំពី​សេចក្តី​សញ្ញា​ទាំងឡាយ​—ដែល​អ្នក​អាច​គូស​ចំណាំ​សេចក្តី​សញ្ញាទាំង​អស់នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ព្រះ​អម្ចាស់​បានសន្យា​ថា​នឹង​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ និង ប្រមូល​ពួក​សាសន៍​អ៊ី​ស្រា​អែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សូម​គូស​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្ន​ក​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​សាតាំង​​ដោយ​សារ​តែ​សេចក្តី​សុចរិត​នៃ​ប្រជាជន​ខណៈដែលអ្នក​សិក្សា​នីហ្វៃ​ទី1 22:17, 19–22, 25–28 ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​នីហ្វៃ​ទី1 20–22 ហើយ​បានបញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ​ការយល់ដឹងបន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖