ជំពូកទី ២០
ព្រះអម្ចាស់ទ្រង់បើកសម្ដែងគោលបំណងទាំងឡាយរបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល — ពួកអ៊ីស្រាអែលត្រូវបានរើសនៅក្នុងឡនៃសេចក្ដីវេទនា ហើយដើម្បីចេញពីក្រុងបាប៊ីឡូនទៅមុខទៀត — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៤៨។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ចូរស្ដាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ឬចេញពីទឹកនៃកបុណ្យជ្រមុជទឹកមក ជាពួកអ្នកដែលស្បថដោយព្រះនាមនៃព្រះអម្ចាស់ ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ។
២ទោះយ៉ាងនេះក្ដី ពួកគេហៅខ្លួនគេជាកអ្នកក្រុងបរិសុទ្ធ ប៉ុន្តែពួកគេមិនខពឹងផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលជាព្រះអម្ចាស់នៃពួកពលបរិវារទេ មែនហើយ ព្រះអម្ចាស់នៃពួកពលបរិវារ គឺជាព្រះនាមទ្រង់។
៣មើលចុះ យើងបានថ្លែងប្រាប់នូវការណ៍ដែលកកន្លងទៅហើយតាំងពីបុរាណមក ហើយរឿងនោះបានចេញពីមាត់យើងទៅ ហើយយើងបានបង្ហាញយ៉ាងច្បាស់ ឯការណ៍ទាំងនោះ យើងបានបង្ហាញភ្លាមមួយរំពេច។
៤ហើយយើងបានធ្វើយ៉ាងនេះ ពីព្រោះយើងបានដឹងថា កអ្នកជាមនុស្សរឹងចចេស ហើយមានកដូចជា ចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន
៥ហើយយើងបានទាំងថ្លែងប្រាប់សេចក្ដីនោះដល់អ្នកតាំងពីបុរាណមក យើងបានបង្ហាញឲ្យអ្នកដឹងមុនដែលការណ៍នោះកើតមកផង ហើយយើងបានបង្ហាញសេចក្ដីនោះ ក្រែងអ្នកនិយាយថា — ករូបព្រះរបស់ខ្ញុំ បានធ្វើការនោះ ហើយរូបឆ្លាក់របស់ខ្ញុំ និងរូបសិតរបស់ខ្ញុំ ដែលបង្គាប់ការណ៍នោះឡើង។
៦អ្នកបានឃើញ ហើយឮការណ៍គ្រប់ទាំងនេះ តើអ្នកមិនព្រមថ្លែងប្រាប់ទេឬ? ហើយពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការណ៍ថ្មីទៀត គឺជាការណ៍លាក់កំបាំងដែលអ្នកមិនបានស្គាល់ផង។
៧ការណ៍ទាំងនោះទើបនឹងកើតឡើងឥឡូវនេះ មិនមែនកាលពីបុរាណទេ គឺកាលមុនថ្ងៃនេះ អ្នកមិនដែលបានឮពីការណ៍ទាំងនោះឡើយ តែការណ៍នេះបានថ្លែងប្រាប់អ្នកហើយ ក្រែងអ្នកនិយាយថា — មើលចុះ ខ្ញុំបានដឹងការណ៍នោះហើយ។
៨មែនហើយ អ្នកមិនបានឮសោះ មែនហើយ អ្នកមិនបានដឹងផង មែនហើយ តាំងពីបុរាណមក ត្រចៀកអ្នកមិនទាន់បានបើកឡើងនៅឡើយ ត្បិតយើងបានដឹងថា អ្នកនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយអ្នកមានឈ្មោះថា ជាកអ្នកបះបោរតាំងពីផ្ទៃម្ដាយមក។
៩ទោះជាយ៉ាងនេះក្ដី ដោយយល់ដល់កនាមយើង នោះយើងនឹងផ្អាកសេចក្ដីក្រេវក្រោធរបស់យើង ហើយដោយយល់ដល់សេចក្ដីសរសើរតម្កើងរបស់យើង នោះយើងនឹងឈប់លែងពីដំណើរអ្នក ដើម្បីកុំឲ្យយើងកាត់អ្នកចេញ។
១០ត្បិតមើលចុះ យើងបានសម្រង់អ្នក គឺយើងបានរើសអ្នកនៅក្នុងឡនៃកសេចក្ដីវេទនាវិញ។
១១ដោយយល់ដល់ខ្លួនយើង មែនហើយ គឺដោយខ្លួនយើងផ្ទាល់ យើងនឹងធ្វើការណ៍នោះ ត្បិតយើងមិនអនុញ្ញាតឲ្យកនាមយើង ត្រូវបង្អាប់បាន ឯសិរីល្អរបស់យើង យើងមិនខព្រមលើកឲ្យអ្នកដទៃឡើយ។
១២ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរប្រុងស្ដាប់តាមយើងចុះ ត្បិតយើងនេះហើយជាកដើម ហើយជាចុងដែរ។
១៣ដៃយើងក៏បានកដាក់ឫសនៃផែនដី ហើយដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ។ យើងហៅភាគទាំងពីរ ភាគនោះក៏ឈរឡើងជាមួយគ្នា។
១៤ចូរឲ្យអ្នករាល់គ្នាប្រជុំគ្នាទាំងអស់ ហើយស្ដាប់ចុះ ក្នុងចំណោមពួកគេ តើមានអ្នកណាដែលថ្លែងប្រាប់អំពីការណ៍ទាំងនេះដល់ពួកគេឬ? អ្នកមួយនោះ ដែលព្រះអម្ចាស់ទ្រង់ស្រឡាញ់ មែនហើយ គេនឹងធ្វើឲ្យព្រះបន្ទូលបានកសម្រេច ដែលគេបានថ្លែងប្រាប់ពួកគេ ហើយគេនឹងសម្រេចដល់ខក្រុងបាប៊ីឡូនតាមបំណងព្រះហឫទ័យទ្រង់ ហើយដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ។
១៥ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដែរថា យើងជាព្រះអម្ចាស់ មែនហើយ យើងបានពោល មែនហើយ យើងបានហៅគេឲ្យថ្លែងប្រាប់ យើងបាននាំគេមក ហើយគេនឹងធ្វើការគេឲ្យចម្រើនឡើង។
១៦ចូរឲ្យអ្នករាល់គ្នាចូលមកជិតយើង យើងមិនបាននិយាយដោយកសម្ងាត់ទេ តាំងពីដើមដំបូងមក គឺតាំងពីការណ៍នោះចាប់ផ្ដើមកើតឡើង យើងបានពោល ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ឲ្យមក។
១៧ព្រះអម្ចាស់ ជាកព្រះដ៏ប្រោសលោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថាដូច្នោះ យើងគឺជាព្រះអម្ចាស់ ជាព្រះនៃអ្នកបានចាត់លោកមក ជាព្រះដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយខក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ គឺយើងនេះហើយបានធ្វើការណ៍ទាំងនោះ។
១៨ឱ បើអ្នកបានប្រុងស្ដាប់តាមកបញ្ញត្តិទាំងប៉ុន្មានរបស់យើង — នោះសេចក្ដីសុខសាន្តរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នក នឹងបានដូចជារលកនៃសមុទ្រហើយ។
១៩ឯកពូជអ្នកក៏នឹងបានច្រើនដូចខ្សាច់ ហើយផលដែលកើតពីអ្នកមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខយើងឡើយ។
២០ចូរកចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ភៀសខ្លួនពីពួកខាល់ដេ ចូរប្រកាសប្រាប់ដោយសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ៖ ព្រះអម្ចាស់ទ្រង់បានប្រោសលោះពួកយ៉ាកុប ជាខអ្នកបម្រើទ្រង់ហើយ។
២១ហើយពួកគេមិនកបានស្រេកឡើយ ទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ ទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីខថ្មដាសម្រាប់គេ ទ្រង់ក៏បំប្រេះថ្មដា ហើយទឹកក៏ផុសចេញមក។
២២ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ទោះបីទ្រង់បានធ្វើការណ៍ទាំងនេះក្ដី និងការណ៍ធំជាងនេះទៀតក៏ដោយ គង់តែគ្មានកសេចក្ដីសុខសាន្តដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ៕