គម្ពីរយ៉ារ៉ុម
ជំពូកទី ១
ពួកសាសន៍នីហ្វៃកាន់តាមក្រឹត្យវិន័យលោកម៉ូសេ, ទន្ទឹងចាំការយាងមកនៃព្រះគ្រីស្ទ, ហើយបានចម្រើនឡើងនៅលើដែនដី — ព្យាការីជាច្រើនខិតខំធ្វើការ ដើម្បីរក្សាប្រជាជនឲ្យនៅក្នុងផ្លូវដ៏ពិត។ ប្រមាណជាឆ្នាំ ៣៩៩–៣៦១ ម.គ.ស.។
១ឥឡូវនេះ មើលចុះ ខ្ញុំ យ៉ារ៉ុម នឹងសរសេរពាក្យខ្លះ ស្របតាមបញ្ជាពីឪពុកខ្ញុំ គឺអេណុស ដើម្បីឲ្យកពង្សាវតាររបស់យើងអាចបានកត់ទុក។
២ហើយដោយផ្ទាំងកទាំងនេះខតូចពេក ហើយដោយរឿងទាំងនេះត្រូវបានគសរសេរ ដើម្បីទុកជាប្រយោជន៍ដល់បងប្អូនយើង គឺពួកឃសាសន៍លេមិន នោះខ្ញុំត្រូវការសរសេរបន្តិចបន្តួច ប៉ុន្តែខ្ញុំមិនសរសេរអំពីរឿងនៃការព្យាករណ៍ដែលខ្ញុំព្យាករ ឬអំពីរឿងនៃវិវរណៈទាំងឡាយរបស់ខ្ញុំទេ។ ត្បិតតើខ្ញុំអាចសរសេរលើសជាងអ្វីដែលពួកអយ្យកោខ្ញុំបានសរសេរនោះ? ត្បិតតើពួកអយ្យកោរបស់ខ្ញុំមិនទាន់បានបើកសម្ដែងប្រាប់នូវផែនការនៃសេចក្ដីសង្គ្រោះរួចហើយទេឬអី? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ៖ មែនហើយ ហើយការណ៍នេះ ល្មមគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។
៣មើលចុះ ជាការចាំបាច់ថា ត្រូវមានការណ៍ច្រើនដែលត្រូវធ្វើឡើងនៅក្នុងចំណោមប្រជាជននេះ ពីព្រោះមកពីភាពរឹងរូសនៃចិត្តរបស់គេ ភាពថ្លង់នៃត្រចៀករបស់គេ ភាពងងឹតងងល់នៃគំនិតរបស់គេ និងកករឹងរបស់គេ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះទ្រង់មានសេចក្ដីមេត្តាករុណាជាអតិបរមាដល់គេដែរ ហើយពុំទាន់ខបោសជំរះគេចេញពីផ្ទៃដីនេះនៅឡើយ។
៤ហើយមានមនុស្សជាច្រើននៅក្នុងចំណោមពួកយើង ដែលមានកវិវរណៈជាច្រើន ព្រោះពួកគេពុំមែនជាមនុស្សរឹងរូសឡើយ ហើយអស់អ្នកណាដែលមិនធ្វើចិត្តរឹងរូស តែមានសេចក្ដីជំនឿវិញ នោះមានខសេចក្ដីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ គឺដែលសម្ដែងឲ្យកូនចៅមនុស្សឃើញ ស្របតាមសេចក្ដីជំនឿរបស់គេ។
៥ហើយឥឡូវនេះ មើលចុះ ពីររយឆ្នាំបានកន្លងផុតទៅ ឯប្រជាជននីហ្វៃបានទៅជាខ្លាំងពូកែ នៅក្នុងដែនដី។ ពួកគេបានកគោរពតាមក្រឹត្យវិន័យលោកម៉ូសេ ហើយញែកខថ្ងៃឈប់សម្រាក ទុកជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់។ ហើយពួកគេមិនគជេរ ឬក៏ពោលឃពាក្យ ប្រមាថព្រះឡើយ។ ឯច្បាប់ដែនដីក៏តឹងរឹងណាស់។
៦ហើយពួកគេរស់នៅពាសពេញលើផ្ទៃដីជាច្រើន ឯពួកសាសន៍លេមិនក៏ដូច្នោះដែរ។ ឯពួកគេមានចំនួនលើសច្រើនជាងពួកសាសន៍នីហ្វៃ ហើយពួកគេចូលចិត្តប្រព្រឹត្តកការកាប់សម្លាប់ ហើយហុតឈាមសត្វ។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានមកធ្វើចម្បាំងនឹងយើង ជាសាសន៍នីហ្វៃ ជាច្រើនលើកច្រើនគ្រា។ ប៉ុន្តែកពួកស្ដេច និងពួកមេដឹកនាំរបស់យើង សុទ្ធតែជាមនុស្សខ្លាំងពូកែ ដែលមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ ហើយពួកគេបានបង្រៀនប្រជាជនអំពីផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហេតុដូច្នោះហើយ ទើបយើងទប់ទល់នឹងពួកសាសន៍លេមិនបាន ហើយបានបោសជំរះពួកគេចេញពីខដែនដីយើងផង ហើយបានចាប់ផ្ដើមបង្កើនកម្លាំងដល់ទីក្រុងរបស់យើង ឬទីណាដែលជាដីកេរ្តិ៍អាកររបស់យើង។
៨ហើយយើងបានកើនចំនួនជាច្រើន ហើយបានរាលពាសពេញលើផ្ទៃដែនដី ហើយបានក្លាយទៅជាអ្នកមានដ៏លើសលប់ គឺមានមាស ហើយមានប្រាក់ និងវត្ថុមានតម្លៃ និងឈើក្បាច់ និងអគារ និងគ្រឿងម៉ាស៊ីន និងដែក និងស្ពាន់ផងដែរ និងលង្ហិន និងដែកថែបជាច្រើន ដែលយើងយកមកធ្វើជាគ្រឿងឧបករណ៍គ្រប់យ៉ាងសម្រាប់ភ្ជួរដី ព្រមទាំងធ្វើកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទាំងឡាយ — មែនហើយ ដូចជាព្រួញស្រួច និងបំពង់ដាក់ព្រួញ និងស្ន និងលំពែង និងអស់ទាំងការរៀបចំគ្រប់មុខសម្រាប់ធ្វើសង្គ្រាម។
៩ហើយយើងបានរៀបចំចាំទប់ទល់នឹងពួកសាសន៍លេមិនយ៉ាងដូច្នោះហើយ ទើបពួកគេមិនបានចម្រើនឡើងលើសយើងឡើយ។ ប៉ុន្តែព្រះបន្ទូលនៃព្រះអម្ចាស់ត្រូវបានបញ្ជាក់ ដែលទ្រង់មានព្រះបន្ទូលទៅកាន់ពួកអយ្យកោយើងពីមុនថា ៖ ដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី។
១០ហើយហេតុការណ៍បានកើតឡើងថា ពួកព្យាការីនៃព្រះអម្ចាស់បានព្រមានប្រជាជននីហ្វៃស្របតាមព្រះបន្ទូលនៃព្រះថា បើសិនជាពួកគេពុំកាន់តាមព្រះបញ្ញត្តិទាំងឡាយទេ តែធ្លាក់ទៅក្នុងការរំលងវិញ នោះពួកគេនឹងត្រូវកបំផ្លាញឲ្យផុតពីផ្ទៃដី។
១១ហេតុដូច្នោះហើយ ពួកព្យាការី និងពួកសង្ឃ និងពួកគ្រូប្រដៅ បានខិតខំធ្វើការ ដោយដាស់តឿនអស់ពីការអត់ធ្មត់ឲ្យប្រជាជនមានការព្យាយាម ដោយបង្រៀនកក្រឹត្យវិន័យលោកម៉ូសេ និងបំណងដែលក្រឹត្យវិន័យនេះបានចែងមក ដោយបញ្ចុះបញ្ចូលពួកគេឲ្យខទន្ទឹងចាំព្រះមែស៊ី ហើយឲ្យជឿដល់ទ្រង់ដែលនឹងយាងមក ហាក់គដូចជាទ្រង់បានយាងមករួចហើយដូច្នោះ។ ហើយតាមបែបនេះ ហើយដែលពួកគេបានបង្រៀនប្រជាជន។
១២ហើយហេតុការណ៍បានកើតឡើងថា ដោយធ្វើយ៉ាងនេះ នោះពួកគេបានការពារប្រជាជន មិនឲ្យត្រូវកបំផ្លាញបង់ពីលើផ្ទៃដីនេះទៅ ព្រោះពួកគេបានខចាក់ចិត្តប្រជាជនដោយពាក្យសម្ដី គឺដាស់រំជួលឲ្យប្រជាជនប្រែចិត្តជានិច្ច។
១៣ហើយហេតុការណ៍បានកើតឡើងថា ពីររយសាមសិបប្រាំបីឆ្នាំបានកន្លងផុត — ដោយមានសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយ និងការបែកបាក់គ្នាទាំងឡាយអស់រយៈពេលជាច្រើនឆ្នាំ។
១៤ហើយខ្ញុំ យ៉ារ៉ុម ឈប់សរសេរទៀតហើយ ព្រោះផ្ទាំងទាំងនេះតូចពេក។ ប៉ុន្តែមើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ អ្នករាល់គ្នាអាចទៅរកផ្ទាំងនីហ្វៃកផ្សេងទៀត ត្បិតមើលចុះ នៅលើផ្ទាំងទាំងនោះហើយ ដែលមានបញ្ជីអំពីសង្គ្រាមទាំងឡាយនៃយើង ស្របតាមការកត់ត្រានៃពួកស្ដេច ឬពួកអ្នកដែលត្រូវគេចាត់ឲ្យសរសេរ។
១៥ហើយខ្ញុំសូមប្រគល់ផ្ទាំងទាំងនេះដល់ដៃអោមណៃ ជាកូនប្រុសរបស់ខ្ញុំ ដើម្បីឲ្យផ្ទាំងទាំងនេះត្រូវបានកត់ទុក ស្របតាមកបញ្ជាទាំងឡាយពីពួកអយ្យកោខ្ញុំ៕ :៚