ជំនួយ​ការសិក្សា
វិវរណៈ


វិវរណៈ

ជា​ទំ​នាក់​ទំនង​ពី​ព្រះ​មក​ដល់​កូន​ចៅ​របស់​ទ្រង់​នៅ​លើ​ផែនដី។ វិវរណៈ​អាច​បាន​មក​តាម​រយៈ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​មាគ៌ា​ខាង​ការ​បំផុស​គំនិត ការ​និមិត្ត សុបិន ឬ​ការ​មក​ជួប​របស់​ពួក​ទេវតា។ វិវរណៈ​ផ្ដល់​នូវ​ការ​ដឹកនាំ ដែល​អាច​នាំ​ពួក​ស្មោះត្រង់ ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​នគរ​សេឡេស្ទាល។

ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​កិច្ចការ​របស់​ទ្រង់​ដល់​ពួក​ព្យាការី​របស់​ទ្រង់ ហើយ​បញ្ជាក់​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជឿ​ថា វិវរណៈ​ទាំង​ឡាយ ដែល​បាន​ប្រទាន​ដល់​ពួក​ព្យាការី​នោះ​សុទ្ធ​តែ​ពិត (អេម៉ុស ៣:៧)។ តាម​រយៈ​វិវរណៈ នោះ​ព្រះ​អម្ចាស់​ផ្ដល់​នូវ​ការ​ដឹកនាំ​ផ្សេង​គ្នា​សម្រាប់​ជន​នីមួយៗ ដែល​ស្វែងរក​វិវរណៈ ហើយ​ដែល​មាន​សេចក្ដី​ជំនឿ​ជឿ ប្រែ​ចិត្ត ហើយ​គោរព​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។ យ៉ូសែប​ស៊្មីធ​មាន​ប្រសាសន៍​ថា « ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ព្រះ​ដ៏​បើក​សម្ដែង » ហើយ​ថា « គ្មាន​មនុស្ស​ណា​អាច​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ពុំ​បាន​ទទួល​វិវរណៈ​ទាំង​ឡាយ​នេះ​ឡើយ »។

នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះ​អម្ចាស់ គណៈប្រធាន​ទី​មួយ និង​ក្រុម​សាវក​១២​នាក់ គឺជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ និង​សម្រាប់​ពិភពលោក។ ប្រធាន​នៃ​សាសនាចក្រ​គឺជា​បុរស​ម្នាក់​គត់ ដែល​ព្រះ​អម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ (គ. និង ស. ២៨:២–៧)។ ជន​នីមួយៗ​អាច​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​ប្រយោជន៍​ដល់​ខ្លួន​ឯង​បាន។