សិទ្ធិជ្រើសរើស សូមមើលផងទទួលការខុសត្រូវ, ចេះទទួលការខុសត្រូវ, ការទទួលខុសត្រូវសេរី, សេរីភាព ជាសមត្ថភាព និងឯកសិទ្ធិដែលព្រះទ្រង់ប្រទានដល់មនុស្ស ដើម្បីជ្រើសរើស ហើយដើម្បីប្រព្រឹត្តដោយខ្លួនឯង។ អ្នកនឹងបរិភោគផ្លែឈើទាំងអស់បានតាមចិត្តលោកុ. ២:១៦ មនុស្សពុំអាចប្រព្រឹត្តអ្វីៗដោយខ្លួនឯងបានទេ លើកលែងតែមានអ្វីមកល្បួងគេ២ នីហ្វៃ ២:១៥–១៦ មនុស្សលោកមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ឬក៏ការឃុំឃាំង និងការស្លាប់២ នីហ្វៃ ២:២៧ អ្នករាល់គ្នាមានសេរីភាព អ្នកត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីៗដើម្បីខ្លួនឯងហេលេ. ១៤:៣០ វាបានបំបែរមួយភាគបីនៃពួកពលបរិវារស្ថានសួគ៌ចេញ ពីព្រោះតែសិទ្ធិជ្រើសរើសរបស់ពួកគេគ. និង ស. ២៩:៣៦ ជាការចាំបាច់ណាស់ថា អារក្សគួរល្បួងកូនចៅមនុស្ស បើពុំនោះសោតទេ ពួកគេពុំអាចធ្វើជាភ្នាក់ងារចំពោះខ្លួនបានឡើយគ. និង ស. ២៩:៣៩ ចូរបណ្ដោយឲ្យមនុស្សរាល់គ្នារើសសម្រាប់ខ្លួនចុះគ. និង ស. ៣៧:៤ មនុស្សគ្រប់រូបអាចប្រព្រឹត្តតាមសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលយើងបានប្រទានដល់គេគ. និង ស. ១០១:៧៨ សាតាំងបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្សម៉ូសេ ៤:៣ ព្រះអម្ចាស់ទ្រង់បានប្រទានសិទ្ធិជ្រើសរើសដល់មនុស្សម៉ូសេ ៧:៣២