ជំនួយ​ការសិក្សា
អេភេសូរ, សំបុត្រ​ដល់​ពួក


អេភេសូរ, សំបុត្រ​ដល់​ពួក

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺជា​សំបុត្រ​មួយ​ដែល​បាន​សរសេរ​ដោយ​សាវក​ប៉ុល​ទៅ​ដល់​ពួក​បរិសុទ្ធ នៅ​ឯ​អេភេសូរ។ សំបុត្រ​គឺ​មាន​សារៈសំខាន់​ដ៏​ធំ ព្រោះ​មាន​ការ​បង្រៀន​របស់​ប៉ុល​អំពី​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ។

ជំពូក​ទី ១ មាន​ការ​សួរសុខទុក្ខ​ធម្មតា។ ជំពូក​ទី ២–៣ ពន្យល់​ប្រាប់​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​ដល់​ប្រជាជន កាល​គេ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​សាសនាចក្រ — ពួក​គេ​ក្លាយ​ទៅ​ជា​ជាតិ​តែមួយ​នឹង​ពួក​បរិសុទ្ធ ដោយ​មាន​ពួក​សាសន៍​ដទៃ និង​សាសន៍​យូដា​រួបរួម​គ្នា​ក្នុង​សាសនាចក្រ​តែមួយ។ ជំពូក​ទី ៤–៦ ពន្យល់​ប្រាប់​ពី​តំណែង​របស់​ពួក​សាវក និង​ពួក​ព្យាការី សេចក្ដី​ត្រូវ​ការ​ឲ្យ​បាន​សាមគ្គី​គ្នា និង​សេចក្ដី​ត្រូវ​កា​រពាក់​គ្រឿង​ការ​ពារ​នៃ​ព្រះ​ទាំង​មូល។