ជំនួយ​ការសិក្សា
ពួក​សាសន៍​លេមិន


ពួក​សាសន៍​លេមិន

ជា​ប្រជាជន​មួយ​ក្រុម​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ពួក​គេ​ជា​ច្រើន​ត្រូវ​ជា​ពូជ​ពង្ស​លេមិន ដែល​ជា​កូន​ប្រុស​ច្បង​បង្អស់​របស់​លីហៃ។ គេ​គិត​ថា នីហ្វៃ និង​ពូជ​ពង្ស​លោក​បាន​ធ្វើ​ខុស​នឹង​ពួក​គេ (ម៉ូសាយ ១០:១១–១៧)។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បះបោរ​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ហើយ​តែងតែ​មិន​ទទួល​ស្គាល់​នូវ​ការ​បង្រៀន​ទាំង​ឡាយ​អំពី​ដំណឹង​ល្អ។ ប៉ុន្តែ​ក្រោយ​ពី​កំណើត​ព្រះ​យេស៊ូវ​គ្រីស្ទ​បន្តិច​មក នោះ​ពួក​សាសន៍​លេមិន​បាន​ទទួល​ដំណឹង​ល្អ ហើយ​បាន​ទៅ​ជា​សុចរិត​ជាង​ពួក​សាសន៍​នីហ្វៃ​ទៅ​ទៀត (ហេលេ. ៦:៣៤–៣៦)។ ២០០ ឆ្នាំ ក្រោយ​ពី​ព្រះ​គ្រីស្ទ​បាន​យាង​មក​ឯ​ទ្វីប​អាមេរិក នោះ​ទាំង​ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​នីហ្វៃ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទុច្ចរិត ហើយ​បាន​ធ្វើ​សង្គ្រាម​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រមាណ​ជា​ឆ្នាំ ៤០០ គ.ស. នោះ​ពួក​សាសន៍​លេមិន​បាន​បំផ្លាញ​សាសន៍​នីហ្វៃ​ចោល​អស់​រលីង។