ជំនួយ​ការសិក្សា
ពួក​សាសន៍​យូដា


ពួក​សាសន៍​យូដា

ពួក សាសន៍​យូដា អាច​ជា (១) ពូជ​ពង្ស​នៃ​យូដា ជា​កូន​ប្រុស​របស់​យ៉ាកុប​ម្នាក់ ក្នុង​ពួក​១២ នាក់ (២) ជា​ប្រជារាស្ត្រ​នៅ​នគរ​យូដា​ខាង​ត្បូង កាលពី​បុរាណ ឬ (៣) ជា​ប្រជារាស្ត្រ​ដែល​ប្រព្រឹត្ត​តាម​សាសនា របៀប​រស់នៅ និង​សណ្ដាប់​នៃ​សាសនា​យូដា ទោះ​ជា​មាន ឬ​មិន​មាន​ឈាម​យូដា​ពី​កំណើត​ក្ដី។ មនុស្ស​ទម្លាប់​ហៅ​ពាក្យ​សាសន៍​យូដា ថា​ជា​ពូជ​ពង្ស​ទាំង​អស់​របស់​យ៉ាកុប ប៉ុន្តែ​នេះ​គឺ​មិន​ត្រូវ​ទេ។ គឺ​ត្រូវ​ដាក់​កំណត់​ដល់​អស់​អ្នក​ណា​ដែល​នៅ​ក្នុង​នគរ​យូដា ឬ​ជា​ពិសេស​ទៅ​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដល់​អស់​អ្នក​ណា​ដែល​មក​ពី​ពូជ​អំបូរ​នៃ​យូដា និង​ពួក​អ្នក​ដែល​លោក​រាប់​អាន។