ជំនួយ​ការសិក្សា
ចាក់​ប្រេង, លាប​ប្រេង


ចាក់​ប្រេង, លាប​ប្រេង

នៅ​សម័យ​បុរាណ ពួក​ព្យាការី​របស់​ព្រះ​អម្ចាស់ បាន​ចាក់​ប្រេង​តាំង​អ្នក​ណា​ដែល​នឹង​ធ្វើ​ការ​វិសេសៗ ដូច​ជា​លោក​អើរ៉ុន ឬ​ពួក​សង្ឃ ឬ ស្ដេច​ទាំង​ឡាយ​ណា​ដែល​នឹង​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រាអែល។ នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ចាក់​ប្រេង​លាប គឺ​បន្តក់​ប្រេង​ដែល​បាន​ឧទ្ទិស​ទុក​មួយ ឬ​ពីរ​តំណក់​ទៅ​លើ​ក្បាល​ជន​ណាមួយ ទុកជា​ផ្នែក​នៃ​ពរ​ដ៏​វិសេស​មួយ។ ការ​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​ក្រោម​សិទ្ធិ អំណាច និង​អំណាច​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​តែ​ប៉ុណ្ណោះ។ កាល​បាន​ចាក់​ប្រេង​រួច​ហើយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដដែល​នោះ អាច​ភ្ជាប់​ការ​ចាក់​ប្រេង ហើយ​ឲ្យ​ពរ​ពិសេស​ដល់​អ្នក​ដែល​គេ​លាប​ប្រេង​ឲ្យ។