ជំនួយ​ការសិក្សា
សេផានា


សេផានា

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​រស់នៅ​រជ្ជកាល​យ៉ូសៀស (៦៣៩–៦០៨ ម.គ.ស.)។

គម្ពីរ​សេផានា 

ជំពូក​ទី ១ និយាយ​អំពី​ថ្ងៃ​មួយ​ដែល​នឹង​មក​ដល់ ដែល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្ញាល់ និង​ទុក្ខ​កង្វល់។ ជំពូក​ទី ២ ទូន្មាន​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ស្វែងរក​សេចក្ដី​សុចរិត និង​ភាព​ស្លូតបូត។ ជំពូក​ទី ៣ ប្រាប់​អំពី​ការ​យាង​មក​លើក​ទី​ពីរ នៅ​ពេល​សាសន៍​ទាំង​អស់​នឹង​ប្រមូល​គ្នា​ទៅ​ច្បាំង។ ប៉ុន្តែ​ព្រះ​អម្ចាស់​នឹង​សោយរាជ្យ​នៅ​កណ្ដាល​ពួក​គេ។