យោបល់, ការយល់ សូមមើលផងតម្រិះ, ការចេះដឹងប្រាជ្ញាពិត, សេចក្ដីពិត ដើម្បីឲ្យបានតម្រិះ ឬស្គាល់ន័យនៃសេចក្ដីពិតខ្លះៗ ព្រមទាំងអំពីការអនុវត្តន៍នៃជីវិត។ កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយសុភា. ៣:៥ កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផងសុភា. ៤:៧ ព្រះយេស៊ូវទ្រង់បានមានព្រះបន្ទូលដោយពាក្យប្រៀបប្រដូចទាំងឡាយ ហើយមនុស្សខ្លះយល់មិនដល់ឡើយម៉ាថាយ ១៣:១២–១៧ ព្រះអម្ចាស់ទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេឲ្យយល់លូកា ២៤:៤៥ បើអ្នករាល់គ្នាមិនអាចយល់ពាក្យទាំងនេះទេ គឺមកពីអ្នករាល់គ្នាមិនសូម២ នីហ្វៃ ៣២:៤៣ នីហ្វៃ ១៧:៣ បញ្ជីប្រវត្តិទាំងឡាយត្រូវបានរក្សាទុក ដើម្បីឲ្យអាចអាន ហើយយល់ម៉ូសាយ ១:២–៥ ពីព្រោះតែការឥតជំនឿរបស់គេ នោះពួកគេពុំអាចយល់ព្រះបន្ទូលនៃព្រះបានឡើយម៉ូសាយ ២៦:៣ ពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅអាលម៉ា ១៧:២–៣ ព្រះបន្ទូលចាប់ផ្ដើមបំភ្លឺយោបល់របស់ខ្ញុំអាលម៉ា ៣២:២៨ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបានយល់គ. និង ស. ៥០:១០–១២, ១៩–២៣ ឪពុកម្ដាយត្រូវបង្រៀនកូនចៅឲ្យយល់គ. និង ស. ៦៨:២៥ កិច្ចការទាំងឡាយ និងការអាថ៌កំបាំងទាំងឡាយនៃព្រះ អាចបានយល់ដោយព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះគ. និង ស. ៧៦:១១៤–១១៦ អារក្សសាតាំងស្វែងរកដើម្បីបំបែរចិត្តរបស់មនុស្សលោកចេញកុំឲ្យយល់គ. និង ស. ៧៨:១០ ពន្លឺនៃព្រះគ្រីស្ទប្រោសយោបល់ដល់យើងគ. និង ស. ៨៨:១១