ជំនួយ​ការសិក្សា
ទន្លេ​យ័រដាន់


ទន្លេ​យ័រដាន់

ទន្លេ​យ័រដាន់​ហូរ​ពី​សមុទ្រ​កាលីឡេ​ទៅ​សមុទ្រ​ស្លាប់។ ទន្លេ​នេះ​មាន​បណ្ដោយ ១៦០ គ.ម. ហើយ​បាន​កើត​ឡើង​ដោយ​មាន​ស្ទឹង​ជា​ច្រើន​ហូរ​ពី​ភ្នំ​ហើម៉ូន​មក​រួម​គ្នា។ ទន្លេ​យ័រដាន់​ជា​ទន្លេ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​អ៊ីស្រាអែល។

មាន​ព្រឹត្តិការណ៍​ពីរ​ដ៏​សំខាន់​ដែល​ទាក់​ទង​នឹង​ទន្លេ​នេះ គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​ញែក​ទឹកទន្លេ សម្រាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ឆ្លង (យ៉ូស្វេ ៣:១៤–១៧), និង​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ (ម៉ាថាយ ៣:១៣–១៧; ១ នីហ្វៃ ១០:៩)។