កូនមនុស្ស
ជាព្រះនាមដែលព្រះយេស៊ូវគ្រីស្ទប្រើ នៅពេលមានព្រះបន្ទូលអំពីព្រះអង្គទ្រង់ (លូកា ៩:២២; លូកា ២១:៣៦)។ កូនមនុស្សមានន័យថា កូនមនុស្សនៃបរិសុទ្ធភាព។ មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមមួយនៃព្រះដ៏ជាព្រះវរបិតា។ នៅពេលព្រះយេស៊ូវទ្រង់ហៅ ព្រះអង្គទ្រង់ថា កូនមនុស្ស នោះគឺជាការថ្លែងបើកមុខអំពីការទាក់ទងដ៏ឧត្ដមរបស់ទ្រង់ជាមួយនឹងព្រះវរបិតា។ ព្រះនាមនេះប្រទះឃើញជាញឹកញាប់ នៅក្នុងដំណឹងល្អទាំងឡាយ។ វិវរណៈនៅថ្ងៃចុងក្រោយ បញ្ជាក់ប្រាប់អំពីន័យដ៏ពិសេស និងពិសិដ្ឋភាពអំពីព្រះនាម នៃព្រះអង្គសង្គ្រោះនេះ (គ. និង ស. ៤៥:៣៩; ៤៩:៦, ២២; ៥៨:៦៥; ម៉ូសេ ៦:៥៧)។