ប៉ាលី ប៉ាកើរ ប្រាត្ត
ជាបងប្រុសរបស់អួរសុន ប្រាត្ត ហើយជាបុរសម្នាក់ក្នុងពួកសាវក ១២ នាក់មុនដំបូង ដែលបានហៅ បន្ទាប់ពីការសាងសាសនាចក្រឡើងវិញ នៅសម័យទំនើបនេះ (គ. និង ស. ១២៤:១២៨–១២៩)។ ប៉ាលី ប្រាត្តត្រូវបានហៅលើកដំបូងក្នុងចំណោមការខិតខំខាងការផ្សាយសាសនាជាច្រើនដង កាលព្រះអម្ចាស់ទ្រង់បានប្រទានវិវរណៈមួយដល់លោក តាមរយៈយ៉ូសែប ស៊្មីធ នៅខែតុលា ឆ្នាំ ១៨៣០ (គ. និង ស. ៣២; ៥០:៣៧)។