ទៀងត្រង់, ចិត្តទៀងត្រង់ សូមមើលផងស្មោះ, ស្មោះត្រង់, សេចក្ដីស្មោះត្រង់ គឺមានចិត្តស្មោះ ពិតត្រង់ ហើយគ្មានចិត្តឆរបោកឡើយ។ ពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះអម្ចាស់វិញសុភា. ១២:២២ ចូរសងតាមដែលអ្នកបានបន់ចុះសាស្ដា ៥:៤–៥ យើងខ្ញុំនេះចោលអស់ទាំងការលាក់កំបាំងនៃសេចក្ដីឥតទៀងត្រង់២ កូរិន. ៤:១–២ ចូរនិយាយដោយទៀងត្រង់១ ពេត្រុស ២:១២ វេទនាដល់ពួកដែលកុហក ព្រោះអ្នកនោះនឹងត្រូវបោះចោលទៅក្នុងស្ថាននរក២ នីហ្វៃ ៩:៣៤ ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលតែការពិត ហើយមិនកុហកឡើយយ៉ាកុប (ព.ម) ៤:១៣ អស់អ្នកណាដែលខ្ចីអ្វីពីអ្នកជិតខាង ត្រូវតែសងរបស់ដែលខ្លួនខ្ចីទៅវិញម៉ូសាយ ៤:២៨គ. និង ស. ១៣៦:២៥ ចូរមើលឲ្យឃើញថា អ្នកប្រព្រឹត្តដោយយុត្តិធម៌ វិនិច្ឆ័យដោយសុចរិត ហើយធ្វើល្អចុះអាលម៉ា ៤១:១៤ ចូរឲ្យមនុស្សគ្រប់រូបប្រព្រឹត្តដោយទៀងត្រង់គ. និង ស. ៥១:៩ មនុស្សទាំងអស់ណា ដែលដឹងថាខ្លួនមានចិត្តទៀងត្រង់ នោះពួកគេត្រូវបានទទួលដោយយើងហើយគ. និង ស. ៩៧:៨ មនុស្សណាទៀងត្រង់ មនុស្សណាមានគំនិត និងមនុស្សណាល្អ នោះគួរព្យាយាមស្វែងរក ដើម្បីកាន់តំណែងខាងនយោបាយគ. និង ស. ៩៨:៤–១០ ចូរព្យាយាមរកអ្វីដែលអ្នកជិតខាងបានធ្វើបាត់ដើម្បីប្រគល់ទៅវិញគ. និង ស. ១៣៦:២៦ យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ម. នៃ ស. ១:១៣