ជំនួយ​ការសិក្សា
ព្រះ​យេហូវ៉ា


ព្រះ​យេហូវ៉ា

ជា​សេចក្ដី​សញ្ញា ឬ​ព្រះ​នាម​ត្រឹម​ត្រូវ​របស់​ព្រះ​នៃ​អ៊ីស្រាអែល។ គឺជា​សញ្ញា « យើង​ជា​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » (និក្ខ. ៣:១៤; យ៉ូហាន ៨:៥៨)។ ព្រះ​យេហូវ៉ា ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​មុន​ផែនដី ហើយ​បាន​យាង​មក​ផែនដី ជា​បុត្រ​របស់​នាង​ម៉ារា (ម៉ូសាយ ៣:៨; ១៥:១; ៣ នីហ្វៃ ១៥:១–៥)។

ព្រះ​យេហូវ៉ា ជា​ព្រះ​គ្រីស្ទ 

ព្រះ​យេហូវ៉ា​គឺជា​ព្រះ​នាម​ដែល​បាន​ស្គាល់​ដោយ​ពួក​ព្យាការី​ពី​បុរាណ (និក្ខ. ៦:៣; អ័ប្រា. ១:១៦)។ សាវក​ប៉ុល​បាន​បង្រៀន​ថា ព្រះ​គ្រីស្ទ គឺជា​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (និក្ខ. ១៧:៦; ១ កូរិន. ១០:១–៤)។ បង​ប្រុស​របស់​យ៉ារេឌ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន​បាន​ឃើញ​ព្រះ​គ្រីស្ទ​មុន​ផែនដី ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់ (អេធើរ ៣:១៣–១៥)។ មរ៉ូណៃ​ក៏​បាន​ហៅ​ព្រះ​គ្រីស្ទ​ថា ព្រះ​យេហូវ៉ា (មរ៉ូណៃ ១០:៣៤)។ នៅ​ព្រះ​វិហារ​ខឺតឡង់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ឃើញ​ព្រះ​យេហូវ៉ា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (គ. និង ស. ១១០:៣–៤)។