ជំនួយ​ការសិក្សា
សុភាសិត


សុភាសិត

ជា​ពាក្យ​ពេចន៍ ឬ​ពាក្យ​ទូន្មាន​ខាង​ច​ដ៏​ខ្លីៗ។

គម្ពីរ​សុភាសិត 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​មាន​នូវ​ពាក្យ​ប្រៀបប្រដូច ពាក្យ​ចាស់​ចែង និង​ពាក្យ​កំណាព្យ​ជា​ច្រើន ឯ​ពាក្យ​ខ្លះ​បាន​សរសេរ​ដោយ​ហ្លួង​សាឡូម៉ូន។ គម្ពីរ​សុភាសិត​ត្រូវ​បាន​ស្រង់​ជា​ញឹកញាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។

ជំពូក​ទី ១–៩ មាន​នូវ​ការ​ពន្យល់​អំពី​ប្រាជ្ញា​ពិត។ ជំពូក​ទី ១០–២៤ មាន​នូវ​ការ​ប្រមូល​នៃ​ពាក្យ​ចាស់​ចែង​អំពី​ការ​ខុសត្រូវ​នៃ​របៀប​រស់នៅ។ ជំពូក​ទី ២៥–២៩ មាន​នូវ​សុភាសិត​នៃ​ហ្លួង​សាឡូម៉ូន ដែល​ពួក​បុរស​នៃ​ហ្លួង​ហេសេគា ជា​ស្ដេច​យូដា​បាន​កត់​ទុក។ ជំពូក​ទី ៣០–៣១ សង្ខេប​ការ​រៀបរាប់​អំពី​ស្រី​បរិសុទ្ធ។