ជំនួយ​ការសិក្សា
សេចក្ដី​សញ្ញា​អ័ប្រាហាំ


សេចក្ដី​សញ្ញា​អ័ប្រាហាំ

អ័ប្រាហាំ​បាន​ទទួល​ដំណឹង​ល្អ ហើយ​បាន​ទទួល​ការ​តែងតាំង​ចំពោះ​បព្វជិតភាព​ជាន់​ខ្ពស់ (គ. និង ស. ៨៤:១៤; អ័ប្រា. ២:១១) ហើយ​លោក​បាន​ចូល​ក្នុង​អាពាហ៍ពិពាហ៍​ខាង​សេឡេស្ទាល ដែល​ជា​សេចក្ដី​សញ្ញា​ខាង​ភាព​ថ្កើងថ្កាន (គ. និង ស. ១៣១:១–៤; ១៣២:១៩, ២៩)។ អ័ប្រាហាំ​បាន​ទទួល​សេចក្ដី​សន្យា​ថា គ្រប់​អស់​ទាំង​ពរ​នៃ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពូជ​ពង្ស​របស់​លោក​ខាង​សាច់ឈាម (គ. និង ស. ១៣២:២៩–៣១; អ័ប្រា. ២:៦–១១)។ សេចក្ដី​សញ្ញា និង​សេចក្ដី​សន្យា​ទាំង​នេះ​រួម​គ្នា​ទៅ ហៅថា​សេចក្ដី​សញ្ញា​អ័ប្រាហាំ។ ការ​សាង​ឡើង​វិញ​នៃ​សេចក្ដី​សញ្ញា​នេះ គឺជា​ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នៅ​គ្រា​ក្រោយ​បង្អស់ ព្រោះ​តាម​រយៈ​សេចក្ដី​សញ្ញា​នេះ នោះ​គ្រប់​ទាំង​សាសន៍​នៅ​លើ​ផែនដី​នឹង​បាន​ពរ (កាឡាទី ៣:៨–៩, ២៩; គ. និង ស. ១១០:១២; ១២៤:៥៨; អ័ប្រា. ២:១០–១១)។