ជំនួយ​ការសិក្សា
គែតសេម៉ានី


គែតសេម៉ានី

ជា​សួនច្បារ​មួយ​ដែល​បាន​និយាយ​ដល់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ថា​នៅ​ក្បែរ​ភ្នំ​អូលីវ។ ក្នុង​ភាសា​អើរ៉ាម​ពាក្យ គែតសេម៉ានី មាន​ន័យ ថា « ត្បាល់​គាប​ផ្លែ​អូលីវ »។ ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​ទៅ​ឯ​សួនច្បារ​នៅ​ពេល​យប់​ដែល​យូដាស​បាន​ក្បត់​ទ្រង់។ នៅ​ទី​នោះ​ទ្រង់​បាន អធិស្ឋាន ហើយ​បាន​រង​ទុក្ខ​នៅ​ក្នុង​ច្បារ​គែតសេម៉ានី ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក (ម៉ាថាយ ២៦:៣៦, ៣៩; ម៉ាកុស ១៤:៣២; យ៉ូហាន ១៨:១; អាលម៉ា ២១:៩; គ. និង ស. ១៩:១៥–១៩)។