ប្រោសលោះ, បានប្រោសលោះ, សេចក្ដីប្រោសលោះ
ដើម្បីដោះលែង ទិញ ឬលោះ ដូចជាធ្វើឲ្យមនុស្សរួចពីសេវកកម្មដោយបង់ថ្លៃ។ សេចក្ដីប្រោសលោះ សំដៅទៅលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងពីការដោះលែងឲ្យរួចពីអំពើបាប។ ដង្វាយធួនរបស់ព្រះយេស៊ូវប្រោសលោះមនុស្សគ្រប់រូបឲ្យរួចពីសេចក្ដីស្លាប់ខាងសាច់ឈាម។ តាមរយៈដង្វាយធួនរបស់ទ្រង់ អស់អ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ ហើយដែលបានប្រែចិត្ត នោះនឹងបានប្រោសលោះឲ្យរួចពីសេចក្ដីស្លាប់ខាងវិញ្ញាណដែរ។