ជំនួយ​ការសិក្សា
ប្រធាន


ប្រធាន

ជា​នាម​នៃ​អ្នក​ត្រួតត្រា​លើ​អង្គការ​ណាមួយ។ ប្រធាន​នៃ​សាសនាចក្រ គឺជា​ព្យាការី, អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ (គ. និង ស. ២១:១; ១០៧:៩១–៩២)។ ហើយ​ពួក​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​ហៅ​ព្យាការី​នៃ​សាសនាចក្រ តាម​នាម​ថា « ប្រធាន » (គ. និង ស. ១០៧:៦៥)។ លោក​គឺជា​ជន​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​អនុវត្ត​កូន​សោ​ទាំង​អស់​នៃ​បព្វជិតភាព។

អ្នក​ដឹកនាំ​ទាំង​ឡាយ​នៃ​ក្រុម​បព្វជិតភាព និង​អង្គការ​ផ្សេងៗ​នៃ​សាសនាចក្រ ក៏​អាច​មាន​នាម​ថា​ជា​ប្រធាន​ដែរ។