អ៊ីសម៉ាអែល, កូនរបស់អ័ប្រាហាំ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាកូនប្រុសរបស់អ័ប្រាហាំ និងនាងហាការ ដែលជាបាវបម្រើស្រីសាសន៍អេស៊ីព្ទរបស់នាងសារ៉ា (លោកុ. ១៦:១១–១៦)។ ព្រះអម្ចាស់ទ្រង់បានសន្យាដល់អ័ប្រាហាំព្រមទាំងនាងហាការថា អ៊ីសម៉ាអែលនឹងក្លាយទៅជាឪពុកនៃសាសន៍ដ៏ធំមួយ (លោកុ. ២១:៨–២១)។