ជំនួយ​ការសិក្សា
ព្រលឹង


ព្រលឹង

ព្រះ​គម្ពីរ​ស្ដី​អំពី​ព្រលឹង​បាន​បី​យ៉ាង គឺ (១) ជា​រូប​ខាង​វិញ្ញាណ ព្រម​ទាំង​ជីវិត​មុន និង​ក្រោយ​ផែនដី (អាលម៉ា ៤០:១១–១៤; អ័ប្រា. ៣:២៣); (២) ជា​វិញ្ញាណ និង​រូប​កាយ​ចូល​រួម​គ្នា​ជា​មនុស្ស (អ័ប្រា. ៥:៧); និង (៣) ជា​អ្នក​ដែល​បាន​រស់​ឡើង​វិញ​ដែល​មិន​ចេះ​ស្លាប់ គឺ​វិញ្ញាណ និង​រូប​កាយ​របស់​គេ​បាន​នៅ​ជុំ​គ្នា ដោយ​មិន​អាច​បែក​ពី​គ្នា​បាន​ឡើយ (អាលម៉ា ៤០:២៣; គ. និង ស. ៨៨:១៥–១៦)។

តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ 

មនុស្ស​គ្រប់​រូប គឺជា​កូន​ចៅ​វិញ្ញាណ​នៃ​ព្រះ។ ទ្រង់​យក​ចិត្ត​ទុកដាក់​ដល់​កូន​ចៅ​ទ្រង់​គ្រប់​គ្នា ហើយ​ចាត់​ថា កូន​ចៅ​ទាំង​អស់​សុទ្ធ​តែ​សំខាន់ៗ។ ពី​ព្រោះ​មក​ពី​ពួក​គេ​ជា​កូន​ចៅ​ទ្រង់ ទើប​ពួក​គេ​អាច​មាន​សិទ្ធិ​កើ​ត​ទៅ​ដូច​ទ្រង់​បាន។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​តម្លៃ​ណាស់។