ជំនួយ​ការសិក្សា
យ៉ូស្វេ


យ៉ូស្វេ

ជា​ព្យាការី ហើយ​ជា​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ជា​អ្នក​ជំនួស​ម៉ូសេ។ លោក​បាន​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​រត់​ចេញ (ជនគ. ១៤:២៦–៣១)។ លោក និង​កាលែប បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក ១២ នាក់ ដែល​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន។ ពួក​គេ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​រាយការណ៍​ល្អ​អំពី​ស្រុក​នោះ (ជនគ. ១៣:៨, ១៧–៣៣; ១៤:១–១០)។ លោក​ស្លាប់​កាល​មាន​អាយុ ១១០ ឆ្នាំ (យ៉ូស្វេ ២៤:២៩)។ យ៉ូស្វេ​ជា​តម្រាប់​ដ៏​ល្អ​មួយ អំពី​ព្យាការី​-​អ្នក​ចម្បាំង​ដ៏​បរិសុទ្ធ​ម្នាក់។

គម្ពីរ​យ៉ូស្វេ 

គម្ពីរ​នេះ​ដាក់​ឈ្មោះ​តាម​យ៉ូស្វេ ពី​ព្រោះ​លោក​ជា​អ្នក​សំខាន់​នៅ​ក្នុង​គម្ពីរ ហើយ​គឺ​មិនមែន​ដោយ​ព្រោះ​លោក​ជា​អ្នក​និពន្ធ​នោះ​ទេ។ ជំពូក​ទី ១–១២ អធិប្បាយ​ប្រាប់​អំពី​ការ​ច្បាំង​យក​ស្រុក​កាណាន។ ជំពូក​ទី ១៣–២៤ ប្រាប់​អំពី​ការ​ចែក​ដី​ដល់​ពួក​ពូជ​អំបូរ​នៃ​អ៊ីស្រាអែល និង​ពាក្យ​ទូន្មាន​ចុង​ក្រោយ​បង្អស់​របស់​យ៉ូស្វេ។

មាន​ពីរ​ខ​ដែល​ពិសេស​នៅ​ក្នុង​គម្ពីរ​យ៉ូស្វេ គឺ​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់​ដល់​លោក​ឲ្យ​នឹក​ជញ្ជឹង​ដល់​បទគម្ពីរ (យ៉ូស្វេ ១:៨) និង​ការ​ដែល​យ៉ូស្វេ​ហៅ​ឲ្យ​បណ្ដាជន​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​អម្ចាស់ (យ៉ូស្វេ ២៤:១៥)។