ជំនួយ​ការសិក្សា
សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ


សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ

ជា​ការ​បែក​ចេញ​ពី​ព្រះ និង​ពី​ឥទ្ធិពល​ទ្រង់។ ស្លាប់​ចំពោះ​អ្វីៗ​ខាង​សេចក្ដី​សុចរិត។ លូស៊ីហ្វើរ និង​ពួក​ពល​បរិវារ​ស្ថាន​សួគ៌​១​ភាគ​៣ បាន​រង​ទុក្ខ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ កាល​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ (គ. និង ស. ២៩:៣៦–៣៧)។

សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ត្រូវ​បាន​នាំ​មក​ក្នុង​លោកិយ ដោយ​សារ​ការ​ធ្លាក់​នៃ​លោក​អ័ដាម (ម៉ូសេ ៦:៤៨)។ ពួក​មនុស្ស​ដែល​មាន​គំនិត ពាក្យ​សំដី និង​កិច្ចការ​អាក្រក់​នោះ​ទៅ​ជា​ស្លាប់​ខាង​វិញ្ញាណ កាល​នៅ​រស់​នៅ​លើ​ផែនដី​នៅ​ឡើយ (១ ធីម៉ូ. ៥:៦)។ តាម​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ការ​គោរព​តាម​គោលការណ៍ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ នោះ​មនុស្ស​ប្រុស​ស្រី​អាច​ត្រឡប់​ទៅ​ជា​ជ្រះ​ស្អាត​ពី​អំពើ​បាប ហើយ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ។

សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ក៏​មាន​ឡើង​ផង​ដែរ បន្ទាប់​ពី​សេចក្ដី​ស្លាប់​នៃ​រូប​កាយ​ខាង​សាច់ឈាម។ មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ព្រម​ទាំង​អារក្ស និង​ពួក​ទេវតា​វា​នឹង​ត្រូវ​បាន​ទទួល​ការ​ជំនុំ​ជំរះ។ ទាំង​ពួក​អ្នក​ដែល​បាន​រស់​ឡើង​វិញ និង​អារក្ស ហើយ​និង​ពួក​ទេវតា វា​នឹង​ត្រូវ​បាន​ទទួល​ការ​ជំនុំ​ជំរះ។ អស់​អ្នក​ណា​ដែល​បះបោរ​ទាស់​នឹង​ពន្លឺ និង​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ដោយ​អស់​ពី​ចិត្ត អ្នក​នោះ​នឹង​រង​ទុក្ខ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ។ សេចក្ដី​ស្លាប់​នេះ​តែងតែ​បាន​ហៅថា ជា​សេចក្ដី​ស្លាប់​ទី​ពីរ (អាលម៉ា ១២:១៦; ហេលេ. ១៤:១៦–១៩; គ. និង ស. ៧៦:៣៦–៣៨)។