ជំនួយ​ការសិក្សា
ពង្សាវតារ


ពង្សាវតារ

ជា​បញ្ជី​កត់​ខ្សែ​ពូជ​ពង្ស​នៃ​គ្រួសារ។ នៅ​ទីណា​ដែល​មាន​តំណែង​ខាង​បព្វជិតភាព ឬ​ព្រះ​ពរ​កំណត់ទុក​ចំពោះ​តែ​គ្រួសារ​ណាមួយ នោះ​ពង្សាវតារ​ដែល​មាន​នៅ​ក្នុង​គម្ពីរ គឺជា​ការ​សំខាន់​ណាស់ (លោកុ. ៥; ១០; ២៥; ៤៦; ១ របា. ១–៩; អែសរ៉ា ២:៦១–៦២; នេហេ. ៧:៦៣–៦៤; ម៉ាថាយ ១:១–១៧; លូកា ៣:២៣–៣៨; ១ នីហ្វៃ ៣:១–៤; ៥:១៤–១៩; យ៉ារ៉ុម ១:១–២)។ នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​សាង​ឡើង​វិញ​សព្វ​ថ្ងៃ​នេះ សមាជិក​ក្នុង​សាសនាចក្រ​នៅ​តែ​បន្ត​ការ​ស្វែងរក​ខ្សែ​ពូជ​ពង្ស​នៃ​គ្រួសារ​ភាគ​ខ្លះ គឺ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​ពួក​ដូនតា​ដែល​បាន​ស្លាប់​ទៅ​ហើយ ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​ពិធី​បរិសុទ្ធ​ដ៏​សង្គ្រោះ​ជំនួស​ពួក​ដូនតា​របស់​គេ។ ពិធី​បរិសុទ្ធ​ទាំង​នេះ​រាប់​ទុកជា​មាន​សុពល​ភាព ចំពោះ​ពួក​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ដែល​បាន​ទទួល​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ស្ថាន​វិញ្ញាណ (គ. និង ស. ១២៧, ១២៨)។