ជាពាក្យពេចន៍ ព្រមទាំងពាក្យសរសេរ និងពាក្យនិយាយ ដោយពួកបុរសបរិសុទ្ធនៃព្រះ កាលបានសណ្ឋិតដោយព្រះវិញ្ញាណបរិសុទ្ធ។ សព្វថ្ងៃ បទព្រះគម្ពីរកាណុងមាន ព្រះគម្ពីរប៊ីប, ព្រះគម្ពីរមរមន, គោលលទ្ធិ និងសេចក្ដីសញ្ញា, និងមុក្ដាដ៏មានតម្លៃមហិមា។ ព្រះយេស៊ូវ និងពួកអ្នកសរសេរទាំងប៉ុន្មាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី បានរាប់គម្ពីរទាំងប៉ុន្មាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា ជាបទគម្ពីរ (ម៉ាថាយ ២២:២៩; យ៉ូហាន ៥:៣៩; ២ ធីម៉ូ. ៣:១៥; ២ ពេត្រុស ១:២០–២១)។
មានការសរសេរដ៏ពិសិដ្ឋជាច្រើន ដែលបានពោលដល់នៅក្នុងព្រះគម្ពីរ ដែលពួកយើងពុំមាននៅសព្វថ្ងៃនេះ ក្នុងចំណោមការសរសេរពិសិដ្ឋទាំងនោះ គឺគម្ពីរ និងពួកអ្នកនិពន្ធទាំងឡាយ ៖ សេចក្ដីសញ្ញា (និក្ខ. ២៤:៧), សង្គ្រាមទាំងឡាយនៃព្រះអម្ចាស់ (ជនគ. ២១:១៤), យ៉ាស៊ើរ (យ៉ូស្វេ ១០:១៣; ២ សាំយូ. ១:១៨), កិច្ចការរបស់សាឡូម៉ូន (១ ពង្សាវ. ១១:៤១), សាំយូអែល ជាអ្នកមើលឆុត (១ របា. ២៩:២៩), ណាថាន់ ជាព្យាការី (២ របា. ៩:២៩), សេម៉ាយ៉ា ជាព្យាការី (២ របា. ១២:១៥), អ៊ីដោ ជាព្យាការី (២ របា. ១៣:២២), យេហ៊ូវ (២ របា. ២០:៣៤), ពាក្យសំដីនៃពួកអ្នកមើលឆុត (២ របា. ៣៣:១៩), ហេណុក (យូដាស ១:១៤), និងពាក្យសំដីនៃស៊ីណុក, ពាក្យសំដីនៃនីអ៊ុម និងពាក្យសំដីនៃស៊ីណូស (១ នីហ្វៃ ១៩:១០), ស៊ីណូស (យ៉ាកុប [ព.ម] ៥:១), ស៊ីណុក និងអេសីយ៉ាស (ហេលេ. ៨:២០), និងសៀវភៅរំឭក (ម៉ូសេ ៦:៥), និងសំបុត្រទាំងឡាយទៅដល់ពួកកូរិនថូស (១ កូរិន. ៥:៩), ទៅដល់ពួកអេភេសូរ (អេភេ. ៣:៣) និងសំបុត្រមកពីពួកឡៅឌីសេ (កូល៉ុស ៤:១៦)។
ព្រះគម្ពីរដែលត្រូវរក្សាទុក
គម្ពីរដែលបានព្យាករថានឹងចេញមក