ជំនួយ​ការសិក្សា
អេណុស, កូន​ប្រុស​របស់​យ៉ាកុប


អេណុស, កូន​ប្រុស​របស់​យ៉ាកុប

ជា​ព្យាការី​សាសន៍​នីហ្វៃ ហើយ​ជា​អ្នក​កត់​បញ្ជី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ដែល​បាន​អធិស្ឋាន​សូម ហើយ​បាន​ទទួល​ការ​ផ្ដាច់​បាប​របស់​លោក ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ (អេណុស ១:១–៨)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​នឹង​អេណុស​ថា នឹង​នាំ​ព្រះ​គម្ពីរ​មរមន​ចេញ​មក​ឲ្យ​ពួក​សាសន៍​លេមិន (អេណុស ១:១៥–១៧)។

គម្ពីរ​អេណុស 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ដែល​ប្រាប់​អំពី​ពាក្យ​អធិស្ឋាន​របស់​អេណុស​ដល់​ព្រះ​អម្ចាស់ សូម​ការ​អត់​ទោស​ផ្ទាល់​ខ្លួន ហើយ​ជំនួស​ប្រជារាស្ត្រ​លោក និង​ជំនួស​អ្នក​ផ្សេងៗ​ទៀត។ ព្រះ​អម្ចាស់​ទ្រង់​បាន​សន្យា​នឹង​លោក​ថា ព្រះ​គម្ពីរ​មរមន​នឹង​ត្រូវ​បាន​រក្សាទុក ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ដល់​ពួក​សាសន៍​លេមិន​នៅ​ថ្ងៃ​ក្រោយ។ ទោះ​ជា​គម្ពីរ​មាន​តែ​មួយ​ជំពូក​ក៏​ដោយ គង់តែ​បាន​កត់​នូវ​រឿង​ដ៏​អស្ចារ្យ​អំពី​បុរស​ម្នាក់ ដែល​បាន​ស្វែងរក​ព្រះ​របស់​លោក ដោយ​ការ​អធិស្ឋាន បាន​រស់នៅ​ដោយ​គោរព​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ ហើយ​មុន​លោក​ស្លាប់​ទៅ នោះ​លោក​មាន​សេចក្ដី​អំណរ​ចំពោះ​ការ​ចេះ​ដឹង​របស់​លោក​អំពី​ព្រះ​ដ៏​ប្រោស​លោះ។