ជំនួយ​ការសិក្សា
ពស់​ធ្វើ​ពី​លង្ហិន


ពស់​ធ្វើ​ពី​លង្ហិន

ជា​ពស់​ធ្វើ​ពី​លង្ហិន ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​ម៉ូសេ​ធ្វើ ដើម្បី​ព្យាបាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ពស់ភ្លើង​ចឹក (ពស់​ដ៏​មាន​ពិស) នៅ​ឯ​ទី​រហោស្ថាន (ជនគ. ២១:៨–៩)។ ពស់​ធ្វើ​ពី​លង្ហិន​នេះ បាន​ភ្ជាប់​នៅ​លើ​បង្គោល ហើយ « បញ្ឈរ​ឡើង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​នឹង​សម្លឹង​មើល នឹង​អាច​រស់នៅ » (អាលម៉ា ៣៣:១៩–២២)។ ព្រះ​អម្ចាស់​ទ្រង់​ស្ដី​ពី​ការ​លើក​ពស់​ឡើង​នៅ​ឯ​ទី​រហោស្ថាន ទុកជា​និមិត្តរូប​អំពី​ព្រះ​អង្គ ដែល​ត្រូវ​គេ​លើក​ឡើង​លើ​ឈើ​ឆ្កាង (យ៉ូហាន ៣:១៤–១៥)។ វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ពី​រឿង​ពស់ភ្លើង​ទាំង​ឡាយ និង​ពី​របៀប​មនុស្ស​បាន​ជា​ស្បើយ (១ នីហ្វៃ ១៧:៤១; ២ នីហ្វៃ ២៥:២០; ហេលេ. ៨:១៤–១៥)។