ជំនួយ​ការសិក្សា
ចោទិយកថា


ចោទិយកថា

មាន​ន័យ​ថា « ការ​តម្រួត​ច្បាប់ » ហើយ​ជា​គម្ពីរ​ទី ៥ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

ចោទិយកថា​មាន​សេចក្ដី​ថ្លែង​ទី​បី​ចុង​ក្រោយ​បង្អស់​នៃ​ម៉ូសេ ដែល​លោក​បាន​និយាយ​ក្នុង​វាល​ម៉ូអាប់ មុន​លោក​ត្រូវ​បាន​ប្រែ​រូប។ សេចក្ដី​ថ្លែង​ទី ១ (ជំពូក​ទី ១–៤) ជា​ពាក្យ​ណែនាំ។ សេចក្ដី​ថ្លែង​ទី ២ (ជំពូក​ទី៥–២៦) មាន​ពីរ​ភាគ គឺ ៖ (១) ជំពូក​ទី ៥–១១ — ជា​ព្រះ​បញ្ញត្តិ ១០ ប្រការ ហើយ​ជា​ការ​អធិប្បាយ​ដ៏​មាន​ប្រយោជន៍ ប្រាប់​អំពី​ព្រះ​បញ្ញត្តិ​ទាំង​នោះ ហើយ (២) ជំពូក​ទី ១២–២៦ — ជា​វិន័យ​នៃ​ច្បាប់ ដែល​រួម​ធ្វើ​ជា​មូលដ្ឋាន​នៃ​គម្ពីរ​ទាំង​មូល។ សេចក្ដី​ថ្លែង​ទី ៣ (ជំពូក​ទី ២៧–៣០) មាន​ការ​សាង​ឡើង​វិញ​ដ៏​ហ្ម​ត់​ចត់​នូវ​សេចក្ដី​សញ្ញា​រវាង​ពួក​អ៊ីស្រាអែល និង​ព្រះ ហើយ​ជា​សេចក្ដី​ប្រទាន​ព្រះ​ពរ ដែល​បាន​មក​ពី​ការ​គោរព និង​បណ្ដាសា ដែល​បាន​មក​ពី​ការ​ឥត​គោរព។ ជំពូក​ទី ៣១–៣៤ រៀបរាប់​អំពី​ការ​រំដោះ​ច្បាប់​ចំពោះ​ពួក​លេវី អំពី​ចម្រៀង​ម៉ូសេ និង​ព្រះ​ពរ​ចុង​ក្រោយ​បង្អស់ ហើយ​និង​អំពី​ការ​ឃ្លាត​ចេញ​របស់​ម៉ូសេ។