ជំនួយ​ការសិក្សា
ហារិស, ម៉ាទិន


ហារិស, ម៉ាទិន

ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​ពួក​សាក្សី​បី​នាក់ ចំពោះ​ដើមកំណើត និង​សេចក្ដី​ពិតប្រាកដ​អំពី​ព្រះ​គម្ពីរ​មរមន។ លោក​បាន​ជួយ​ប្រាក់​ដល់ យ៉ូសែប ស៊្មីធ និង​សាសនាចក្រ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ឲ្យ​ម៉ាទិន ហារិស​លក់​ដីធ្លី​របស់​លោក ហើយ​ឲ្យ​ប្រាក់​ដើម្បី​បង់ថ្លៃ​បោះ​ពុម្ព​ព្រះ​គម្ពីរ​មរមន (គ. និង ស. ១៩:២៦–២៧, ៣៤–៣៥); ឲ្យ​ធ្វើ​ជា​គំរូ​ដល់​សាសនាចក្រ (គ. និង ស. ៥៨:៣៥); ហើយ​ឲ្យ​ជួយ​បង់ថ្លៃ​ការ​បង្រៀន​សាសនា (គ. និង ស. ១០៤:២៦)។

ម៉ា​ទិស ហារិស​ត្រូវ​បាន​កាត់​ចេញ​ពីសា​សាសនាចក្រ ប៉ុន្តែ​ក្រោយ​មក​បាន​ត្រឡប់​ជា​សមាជិក​ពេញ​ទី​វិញ។ នៅ​ចុង​ជីវិត​របស់​លោក នោះ​លោក​បាន​ធ្វើ​បន្ទាល់​ថា លោក​បាន​ឃើញ​ទេវ​តា​មរ៉ូណៃ និង​ផ្ទាំង​មាស​ទាំង​ឡាយ ដែល​យ៉ូសែប ស៊្មីធ បាន​បកប្រែ​ទៅ​ជា​ព្រះ​គម្ពីរ​មរមន។