ជំនួយ​ការសិក្សា
បណ្ដាសា, បណ្ដាសា​ទាំង​ឡាយ


បណ្ដាសា, បណ្ដាសា​ទាំង​ឡាយ

នៅ​ក្នុង​គម្ពីរ​បណ្ដាសា គឺជា​ការ​ប្រើ​ក្រឹត្យ​វិន័យ​ពី​ព្រះ​ដែល​បណ្ដោយ ឬ​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជំរះ និង​វិបាក​ពី​ការ​ជំនុំ​ជំរះ​ទាំង​ឡាយ​មក​លើ​ជន ឬ​រាស្ត្រ​ណាមួយ ដោយ​ព្រោះ​តែ​អំពើ​ឥត​សុចរិត ជាហេតុ​ទី​មួយ។ បណ្ដាសា​ទាំង​ឡាយ គឺជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​យុត្តិធម៌​ដ៏​ឧត្ដម​ពី​ព្រះ។ បណ្ដាសា​ទាំង​នោះ​អាច​បាន​ដាក់​ដោយ​ព្រះ​ពិត ឬ​ដាក់​ដោយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដែល​មាន​សិទ្ធិ​អំណាច។ ជួនកាល ហេតុផល​ពេញ​ទី​នៃ​បណ្ដាសា នោះ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប។ ថែម​ទៀត បណ្ដាសា​ដែល​បាន​ដាក់​មក គឺជា​ការ​ពិសោធន៍​នៃ​អស់​អ្នក​ណា​ដែល​មិន​គោរព​ព្រះ​ដោយ​ចេតនា ម្ល៉ោះ​ហើយ ទើប​ពួក​គេ​ថយ​ចេញ​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់។

ព្រះ​អម្ចាស់​ទ្រង់​អាច​ដក​បណ្ដាសា​ទាំង​ឡាយ​ចេញ​មក​ពី​សេចក្ដី​ជំនឿ​របស់​បុគ្គល​នីមួយៗ ឬ​របស់​ប្រជាជន​ដែល​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​គោរព​ដល់​ក្រឹត្យ​វិន័យ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ (អាលម៉ា ២៣:១៦–១៨; ៣ នីហ្វៃ ២:១៤–១៦; ម. នៃ ស. ១:៣)។

សេចក្ដី​មើល​ងាយ 

ការ​ជេរ​ប្រទេច​ផ្ដាសា​ក៏​ជា​ការ​ប្រើ​ពាក្យ​ដែល​មើល​ងាយ ប្រមាថ ឬ​ចំអក។